» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11632 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701803 នាក់

រុស្ស៊ី​នឹងធ្វើ​សមយុទ្ធ​កម្លាំង​អាវុធ​បរមាណូ​យុទ្ធសាស្ត្រ​អាមេរិក​ថា​រុស្ស៊ី​កសាង​កំហុស​ធំ​បើ​ប្រើ​វា​លើ​អ៊ុយ​ក្រែ​ន​!


​ប្រទេស​រុស្ស៊ី​៖​រុស្ស៊ី​បាន​ឡើង​គម្រោង​ធ្វើ​សមយុទ្ធ​ជាប្រចាំ​នៃ​កម្លាំង​បរមាណូ​យុទ្ធសាស្ត្រ ហើយ​រុស្ស៊ី​ក៏បានផ្តល់​ព័ត៌មាន​ដល់​ភាគី​អាមេរិក​ពី​គម្រោង​សមយុទ្ធ​ខាងលើ​នោះដែរ ស្របទៅតាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​គ្រប់គ្រង​អាវុធ​បរមាណូ ។​​សារព័ត៌មាន Euronews នៅ​ថ្ងៃទី​២៦​ខែតុលា បាន​ដកស្រង់​ការប្រកាស​របស់​ក្រសួងការពារជាតិ​អាមេរិក​ដែល​បាន​បញ្ជាក់ថា អាមេរិក​ពិតជា​ទទួល​បានការ​ផ្តល់ដំណឹង​ពី​គម្រោង​ធ្វើ​សមយុទ្ធ​កម្លាំង​បរមាណូ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី ។a army nuk (1)

​មន្ត្រី​អាមេរិក​បាន​បញ្ជាក់ថា បើតាម​សហរដ្ឋអាមេរិក រុ​ស្ស៉ី​នឹង​ដឹកនាំ​ការបាញ់​សាកល្បង​មី​ស៊ី​ល​អំឡុង​ការធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ​ឈ្មោះថា Grom នៃ​កងកម្លាំង​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​របស់ខ្លួន ជាមួយ​ការបញ្ជា​ក់ថា ទីក្រុង​មូ​ស្គូ​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប​នៅក្នុង​សមយុទ្ធ​កាលពី​លើក​មុន​។​​នៅក្រោម​សន្ធិសញ្ញា New START Treaty រុ​ស្ស៉ី និង​សហរដ្ឋអាមេរិក​មានកា​ត​ព្វ​កិច្ច​ជូនដំណឹង​គ្នា​ជាមុន​ពី​ការបាញ់​សាកល្បង​មី​ស៊ី​ល ដើម្បី​បញ្ចៀស​ការយល់ច្រឡំ​ណាមួយ​។

​ទាក់ទង​និង​ការប្រើ​អាវុធ​នុយ​ក្លេ​អែរ​វិញ​រដ្ឋាភិបាល​អាមេរិក​វិញ​នៅ​ថ្ងៃ ទី​២៥​ខែតុលា បាន​ព្រមាន​រុស្ស៊ី​ថា ការប្រើ​គ្រាប់បែក​កខ្វក់​ឬ​អាវុធ​នុយក្លេអ៊ែរ​ប្រភេទ​ផ្សេងទៀត​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​នឹងមាន​ផលវិបាក និង​ជា “​កំហុស​ធ្ងន់ធ្ងរ​”​។​​នេះ​ជាការ​ព្រមាន​ពី​ប្រធានាធិបតី​អាមេរិក លោក Joe Biden ។​​ប្រតិ​កម្មាន​កើតឡើង​បន្ទាប់ពី​មន្ត្រី​ទូត​រុស្ស៊ី បាន​លើកយក​ករណី​ដែល​ខ្លួន​ចោទប្រកាន់ថា អ៊ុយ​ក្រែ​ន​កំពុង​រៀបចំ​ប្រើប្រាស់​«​គ្រាប់បែក​វិទ្យុសកម្ម​» មក​បង្ហាញ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ខណៈដែល​ការអះអាង​នេះ​ត្រូវបាន​ច្រានចោល​ដោយ​មន្ត្រី​លោកខាងលិច និង​អ៊ុយ​ក្រែ​ន​ថា​ជា​ព័ត៌មាន​មិន​ពិត​និង​ជា​លេស​សម្រាប់​បង្កើន​ការធ្វើ​សង្គ្រាម​។​

​លោក Dmitry Polyanskiy ឯកអគ្គរដ្ឋទូត​រង​របស់​រុ​ស្ស៉ី​ប្រចាំ​នៅ UN បាន​ប្រាប់​អ្នកយកព័ត៌មាន​យ៉ាង​ដូច្នេះ​ថា «​យើង​ពេញចិត្ត​ក្នុងការ​លើកឡើង​ពីអ្វី​ដែល​យើង​បានដឹង​។ ខ្ញុំ​មិន​ខ្វល់​នឹង​មនុស្ស​ដែល​និយាយថា​រុស្ស៊ី​កំពុង​សម្តែង​នោះទេ ដោយ​ថា​វា​នឹងមិន​កើតឡើង​នោះទេ តែ​នេះ​គឺជា​គ្រោះមហន្តរាយ​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​ដែល​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ផែនដី​ទាំងមូល​។ ភស្តុតាង​គឺមាន​នៅក្នុង​ព័ត៌មាន​ចារកម្ម​ដែល​ត្រូវបាន​ចែករំលែក ជាមួយ​សម​ភាគី​លោកខាងលិច ជាមួយនឹង​ភាពចាំបាច់​នៃ​ការ​កម្ចាត់​សកម្មភាព​ទាំងអស់នេះ​»​។​​ចំណែកឯ​បារាំង អង់គ្លេស និង​សហរដ្ឋអាមេរិក​បាន​អះអាងថា ការចោទប្រកាន់​នេះ គឺ​ពិតជា​គ្មាន​តម្លាភាព ហើយ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ព្រមាន​រុស្ស៊ី​អំពី «​ផលវិបាក​ធ្ងន់ធ្ងរ​» សម្រាប់​ការប្រើប្រាស់​នុយក្លេអ៊ែរ​ណាមួយ​។​
​

រុ​ស្ស៉ី​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ទីក្រុង​កៀវ​ថា​បាន​បញ្ជា​ឱ្យ​អង្គភាព​ចំនួន​២​ផលិត​គ្រាប់បែក​វិទ្យុសកម្ម ដោយ​មិនបាន​ផ្តល់​ភស្តុតាង​ណាមួយ​ឡើយ ហើយ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ ទីក្រុង​មូ​ស្គូ​បានដាក់​លិខិត​មួយ​ដើម្បី​ស្នើសុំ​រៀបរាប់​លម្អិត​អំពី​ការចោទប្រកាន់​នេះ ទៅកាន់​អង្គការសហប្រជាជាតិ និង​បានលើកឡើង​បញ្ហា​នេះ​នៅក្នុង​កិច្ចប្រជុំ​បិទទ្វារ​ជាមួយ​ក្រុមប្រឹក្សាសន្តិសុខ​។​​ក្រៅពី​ប្រធានាធិបតី​អាមេរិក​អង្គការ​ណា​តូ​ក៏បាន​បដិសេធ​ការចោទប្រកាន់​របស់​រុស្ស៊ី​ដែលថា​អ៊ុយ​ក្រែ​ន​គ្រោង​នឹង​ប្រើ “​គ្រាប់​កាច​សាហាវ​”​នៅលើ​សមរភូមិ​ដោយបាន​ព្រមាន​ក្រុង​ម៉ូស្គូ​កុំឱ្យ​ប្រើ​វា​ជា​លេស​ដើម្បី​ធ្វើឱ្យ​ជម្លោះ​កាន់តែ​កើនឡើង​។​

អគ្គលេខាធិការ​អង្គការ​ណា​តូ លោក Jens Stoltenberg បាន​និយាយ​កាលពី​ថ្ងៃទី​២៤ ខែតុលា​ថា​លោក​បាន​និយាយ​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Lloyd Austin និង​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស Ben Wallace អំពី “​ការចោទប្រកាន់​មិន​ពិត​របស់​រុស្ស៊ី​ដែលថា​អ៊ុយ​ក្រែ​ន​កំពុង​រៀបចំ​ប្រើប្រាស់​គ្រាប់បែក​កាច​សាហាវ​’ នៅលើ​ទឹកដី​នៃ​ប្រទេស​នេះ​”​។​លោក Stoltenberg បាន​សរសេរ​នៅលើ Twitter ថា “​សម្ព័ន្ធមិត្ត​ណា​តូ​បដិសេធ​ការចោទប្រកាន់​នោះ​។​រុស្ស៊ី​មិនត្រូវ​ប្រើ​វា​ជា​លេស​ដើម្បី​បង្កើន​ភាព​តានតឹង​នោះទេ​។​យើង​នៅតែ​ប្រកាន់ខ្ជាប់​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ដើម្បី​គាំទ្រ​អ៊ុយ​ក្រែ​ន​”​។​Stoltenberg បានចេញ​ការព្រមាន​នេះ​បន្ទាប់ពី​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu កាលពី​ថ្ងៃទី​២៣​ខែតុលា​បាន​សម្តែង​”​ការព្រួយបារម្ភ​អំពី​ការបង្ក​ហេតុដែល​អាច​កើតមាន​ដោយ​អ៊ុយ​ក្រែ​ន​ទាក់ទង​នឹង​ការប្រើប្រាស់​’​គ្រាប់បែក​កាច​សាហាវ​'”​ក្នុងអំឡុងពេល​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សម​ភាគី​អង់គ្លេស បារាំង និង​តួ​ក​គី​។​”a army kill a army nuk a army nuk1 
​