» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4622 នាក់

ម្សិលមិញ 10264 នាក់

សរុប 14143804 នាក់

រុស្ស៊ី​បោះតម្រុយ​ឲ្យ​លោក​គីម​ជុង​អ៊ុន​រឿង​បន្ត​ចរចារ​៦​ភាគី​រឿង​សន្តិសុខ​ឧបទ្វីប​កូរ៉េ​!

 

​បរទេស​៖ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ប្រាប់​ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀរ ពូ​ទីន ថា សន្តិភាព​និង​សន្តិសុខ លើ​ឧបទ្វីប​កូរ៉េ នឹង​ពឹងផ្អែក​ទាំងស្រុង លើ​ឥរិយាបថ នាពេល​អនាគត របស់​សហរដ្ឋអាមេរិក​។​a kim pua 

​ទីភ្នាក់ងារសារព័ត៌មាន ផ្លូវការ របស់​ទីក្រុង​ព្យុងយ៉ាង KCNA បាន​ដកស្រង់​សម្តី​លោក គីម ជុង​អ៊ុន​ថា “​ស្ថានភាព​លើ​ឧបទ្វីប​កូរ៉េ​និង​តំបន់ ក្នុងពេល​បច្ចុប្បន្ននេះ កំពុង​ស្ថិតនៅ​ទ្រឹង​មួយកន្លែង ហើយ​ទើបបាន​ឈាន ដល់​ចំណុច​ដ៏​សំខាន់​មួយ ជាទី​ដែល​វា​អាច​នឹង​វិលត្រឡប់ ទៅរក​សភាព​ដើម​វិញ ព្រោះតែ​អាមេរិក ប្រកាន់យក​ឥរិយាបថ ឯកតោភាគី ក្នុង​ផ្លូវ​អាក្រក់ ចំពោះ​កិច្ចពិភាក្សា​ជំ​នូ​ប​កំពូល សាធារណរដ្ឋ​ប្រជាមានិត កូរ៉េ​-​អាមេរិក ទី​ពីរ នាពេល​ថ្មីៗ​នេះ​” ។​

​ការ​ថ្លែង​របស់​មេដឹកនាំ កូរ៉េខាងជើង​ពេល​ជួប​ជាមួយ​មេដឹកនាំ​រុស្ស៊ី នៅ​ក្រុង​កំពុងផែ​វ្លា​ឌី​វ៉ូ​ស្តុក​( Vladivostok) ស្ថិតនៅ មាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក ត្រូវបាន​គេ​មើលឃើញថា គឺជា​ការរក្សា​សម្ពាធ លើ​សហរដ្ឋអាមេរិក ឲ្យ​មានការ​សម្រប​ខ្លួន កាន់តែខ្លាំង​ឡើង ក្នុងការ​ទទួលយក ការទាមទារ​របស់​ទីក្រុង​ព្យ​ង​យ៉ាង ឲ្យ​បន្ធូរបន្ថយ​ទណ្ឌកម្ម ។ នេះ​បើតាម​ការផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែមេសា ឆ្នាំ​២០១៩​។​

មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ូ​ន បាន​និយាយ​ថ្លែង អំណរគុណ លោកពូ​ទីន សម្រាប់​ជំនួប “​នៅ​ចំ​ឱកាសល្អ​ក្រៃ​”​។ ចំណែក​លោក​ប្រធានាធិបតី​រុស្ស៊ី​វិញ បាន​និយាយ​រំលឹក​ដល់​ទស្សនកិច្ចរ​ប​ស់លោក នៅ​កូរ៉េខាងជើង​។ តាម​ប្រមុខរដ្ឋ​រុស្ស៊ី នៅក្នុង​ទស្សនកិច្ច នៅ​រុស្ស៊ី លោក​គីម ជុងអ៊ីល ឪពុក​របស់លោក​គីម ជុង​អ៊ុន ជា​អ្នកផ្តើមគំនិត​ម្នាក់ ដើម្បី​ចុះ​បានជា​សន្ធិសញ្ញា​គន្លឹះ គឺ សន្ធិសញ្ញា​ស្តីអំពី​មិត្តភាព​រវាង​ប្រទេស​កូរ៉េខាងជើង និង​រុស្ស៊ី​។ “​ខ្ញុំ​ជឿជាក់ថា ទស្សនកិច្ច​លោក​នៅ​រុស្ស៊ី​ថ្ងៃនេះ មុខជា​នឹង​បម្រើ​ដល់​បុព្វហេតុ​នៃ ការអភិវឌ្ឍន៍​ទំនាក់ទំនង ទ្វេភាគី ហើយ​និង​អនុញ្ញាត​ឲ្យ​យល់​កាន់តែច្បាស់ ថា តើ​តាមផ្លូវ​ណា​ដែល យើង​អាច​រៀបរយ​ស្ថានការណ៍ នៅ ឧបទ្វីប​កូរ៉េ និង​ថា តើ​អ្វីដែល​យើង​អាចធ្វើ​រួមគ្នា តើ​អ្វីដែល​រុស្ស៊ី​អាចធ្វើ ដើម្បី​គាំទ្រ​ដល់​ដំណើរ​ការដែល​កំពុង ប្រព្រឹត្តទៅ​”​។

​ភាគី​រុស្ស៊ី​អបអរ​ផងដែរ ចំពោះ​ការ​ខំប្រឹងប្រែង​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ខាង​បំផុសបំផុល​ឲ្យ​មាន​កិច្ចសន្ទនា រវាង​ប្រទេស​កូរ៉េ​ទាំងពីរ ហើយ​និង​ខាង រៀបរយ​ឲ្យ​បាន​ស្រួលបួល​ទៅ ទំនាក់ទំនង​រវាង កូរ៉េខាងជើង និង សរ​អា​។ “​ប្រា​ដ​ណាស់ ក្នុង​ផ្ទៃ​នៃ​ទំនាក់ទំនង​ឧភតោ យើង​មាន​ការងារ​សែន​ច្រើន​ដែល​ត្រូវធ្វើ ដើម្បី ពង្រីក ចំណង​ពាណិជ្ជកម្ម​-​សេដ្ឋកិច្ច ពង្រីក​ការទាក់ទង​គ្នា​រវាង​ប្រជាពលរដ្ឋ​យើង​”​។​

​លោក គីម ជុង​អ៊ុន​និយាយ ទៅកាន់​លោកពូ​ទីន​ថា “​ខ្ញុំ​សង្ឃឹមថា ជំនួប​ខ្ញុំ​ជាមួយ​លោក ឯកឧត្តម​ប្រធានាធិបតី មុខជា​នឹងមាន​ប្រយោជន៍ សម្រាប់​ពង្រឹង និង ពង្រីក ចំណងមិត្តភាព​ជា​ប្រពៃណី រវាង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​-​ប្រជាមានិត​កូរ៉េ និង សហព័ន្ធរុស្ស៊ី​។ ស្ថានការណ៍ នៅ​ឧបទ្វីប​កូរ៉េ ទាក់ទាញ​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង ពី​សំណាក់​សហគមន៍​ពិភពលោក ទាំងមូល​។ ខ្ញុំ​សង្ឃឹមថា កិច្ចចរចា​យើង​នឹង​ក្លាយជា ព្រឹត្តិការណ៍​សំខាន់​សម្រាប់ យើង​វាយតម្លៃ​រួមគ្នា អំពី ស្ថានការណ៍​នេះ និង ធ្វើការ​ផ្លាស់ប្តូ​រមតិ​គ្នា​”​។​

​ជំនួប​មេដឹកនាំ​កូរ៉េខាងជើង និង​រុស្ស៊ី ធ្វើឡើង នៅក្រោយ ជំនួប​កំពូល​លើក​ទី ពីរ​រវាង លោក​ប្រធានាធិបតី សរ​អា ដូ​ណា​ល់ ត្រាំ នៅ ក្រុង ហាណូយ​ប្រទេស​វៀតណាម​កាលពី​ខែកុម្ភៈ​តែ គ្មាន​សម្រេច បាន លទ្ធផល​អ្វី​។ កាលពី​ជំនួប​លើក​ទី​១​នៅ​ប្រទេស​សិង្ហ​បុរី ភាគី​កូរ៉េខាងជើង ថែមទាំង​បាន​ស្ម័គ្រចិត្ត​កំទេច ចោល​កន្លែង​បាញ់​សាកល្បង គ្រាប់បែកបរមាណូ​រប​ស់​ខ្លួន​ទៅ​ផង ប៉ុន្តែ ពី​ខាង សរ​អា គ្មាន​បានធ្វើ​សម្បទាន ដើម្បី​សម្រាល​ទណ្ឌកម្ម ទល់នឹង​ក្រុង​ព្យុងយ៉ាង​ឡើយ​។ អាមេរិក គិតតែ ពី​សង្កត់ ក កូរ៉េខាងជើង ឲ្យ បំពេញ​តាម​ល័ក្ខខ័ណ្ឌ​ខ្លួន គឺ​មុនដំបូង កំទេច​ឲ្យ​អស់​រាល់​អ្វីៗ ពាក់ព័ន្ធ​នឹង​កម្មវិធី​នុយក្លេអ៊ែ កូរ៉េខាងជើង ហើយ​លុះ​បន្ទាប់មក ក្រុង វ៉ាស៊ីនតោន នឹង​ពិចារណា​អំពី​ការ​សម្រាល​ទណ្ឌកម្ម​។

កូរ៉េខាងជើង​យល់ថា ពិបាក​ចរចា​ជាមួយ ដៃគូ ដែល​ចេះ​ប្រើតែ សំដី​គំរាម សំដី​បំភ័យ សំដី​ទណ្ឌកម្ម ប៉ុន្តែ​គ្មានទេ សំដី​ធានា​ដល់​សន្តិសុខ កូរ៉េខាងជើង ក្នុងករណី បើ​ប្រទេស​នេះ គ្មានអ្វី​សម្រាប់​ការពារ​ខ្លួន​។ លោក​គិ​ម​ដែល​បាន ជួប ជាមួយ មេដឹកនាំ​មហា​ប្រទេស​ចិន លោក ស៊ី ជិន​ពីង អស់ ៤ លើក ក៏​ប្រាថ្នា​ចង់បាន ការធានា ដល់​សន្តិសុខ​ប្រទេស​គាត់ ពី​ខាង រុស្ស៊ី ដែល​ក៏​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ អសប ដែលមាន​សិទ្ធិ​វេតូ ដូចជា​ចិន​ដែរ​។​
​មុនពេល កូរ៉េខាងជើង បាន​សំដែង​ការខឹង​សម្បារ​ដោយ​សុំ​ឲ្យ​លោក​រដ្ឋមន្ត្រីការបរទេស សរ​អា ម៉ៃ​ប៉ុ​ម​ពី​អូ​(Mike Pompeo) ឈប់​ចូលរួម​ទៅ ក្នុង​កិច្ចចរចា ឆ្ពោះទៅ រំសាយ​ធាតុ​នុយក្លេអ៊ែរ នៅ ឧបទ្វីប​កូរ៉េ​ទៀត​នោះ​ពេល​ផ្យ​តល់​បទសម្ភាសន៍​ទៅ​ទូរទស្សន៍ កា​ណា​ល់ CBS កាលពី​ថ្ងៃ​ពុធ​ទី​២២​មេសា លោក​ប៉ុ​ម​ពី​អូ​( Pompeo) បាន​និយាយ​ដោយ​ប្រយ័ត្ន ប្រយែង ក្នុង​រឿង​បន្ត តទៅទៀត ក្នុង​កិច្ចចរចា ជុំវិញ​បញ្ហា​នេះ​ជាមួយ​ប្រទេស​កូរ៉េ​។ តាម​សំដី​គាត់ ការណ៍​នេះ​នឹង ”​បង្កចលាចល និង ភាព​ពិបាក​””​។
​សម្រាប់​រដ្ឋបាល​ក្រុងក​ម៉ូស្គូ ថា ខ្លួន​ធ្វើការ​ពិភាក្សា​ជាមួយ ក្រុង​ព្យុងយ៉ាង គឺ​ដោយ អនុលោម​តាម បណ្ណ​នាំ​ផ្លូវ ដែល​កំណត់ ដោយ ចិន និង រុស្ស៊ី ។ រុស្ស៊ី បាន​សុំ​ទៅហើយ​ឲ្យ​លុប​ទណ្ឌកម្ម​អន្តរជាតិ ចំណែក សរ​អា ចោទ​រុស្ស៊ី ថា ជួយ​ក្រុង​ព្យុងយ៉ាង ឲ្យ​ដើរ ឃ្វាង​ទណ្ឌ​កម្មនេះ​។​​ថ្លែង​ក្នុង​សន្និសីទកាសែត ក្រោយពី​កិច្ចចរចា​ចប់​ទៅ លោកពូ​ទីន ចង្អុល​ឲ្យ​ឃើញថា សន្តិសុខ​កូរ៉េខាងជើង តម្រូវ​ឲ្យ​មានការ​ធានា​ពី សហគមន៍​អន្ត​ររ​ជាតិ​ទាំងមូល​។

​នៅក្នុង​សម្ភាសន៍​ជាមួយ ទូរទស្សន៍​រុស្ស៊ី ក្រោយពី​ឆ្លងកាត់​ព្រំដែន​ចូលដល់​ដី​រុស្ស៊ី លោក គីម បានលើកឡើង​ជាអាទិ៍​៖ ខ្ញុំ​សង្ឃឹមថា កិច្ចចរចា នឹង​សម្រេចបាន​ដូច​ចិត្ត ហើយ​នឹងមាន​ប្រយោជន៍​។ ខ្ញុំ​សង្ឃឹមថា គូភាគី អាច​ពិភាក្សា​បញ្ហា​ជាក់លាក់​ទាក់ទង​នឹង​កិច្ចចរចា​សន្តិភាព នៅ​ឧបទ្វីប​កូរ៉េ និង​អំពី​ទំនាក់ទំនង រុស្ស៊ី​-​កូរ៉េខាងជើង​។

​វិមាន​ក្រឹម​ឡាំង បាន​បញ្ចេញយោបល់​ថា កិច្ចចរចា ៦ ភាគី ដែលមាន​ចាប់ផ្តើម​កាលពី ជាង ១៥ ឆ្នាំ មុន ហើយ​បច្ចុប្បន្ន ស្ថិតនៅ​ជាប់គាំង​ទៅហើយ អាច​ក្លាយជា មធ្យោបាយ​គាប់ប្រសើរ សម្រាប់ ធ្វើ​ការងារ ដើម្បី​រំសាយ​ធាតុ​នុយក្លេអ៊ែរ នៅ​ឧបទ្វីប​កូរ៉េ​។​

អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក ឌ្មី​ទ្រី ពេ​ស្កូវ ៖ សម្រាប់​សំណុំ​រឿងនេះ ក្នុង​ដំណាក់​ឥឡូវ គ្មាន យន្តការ​អន្តរជាតិ​ណា ដែល​ប្រកបដោយ​ប្រសិទ្ធភាព​ជាង កិច្ចចរចា ៦ ភាគី​នោះឡើយ ពោលគឺ ចូលរួម ដោយ កូរ៉េ​ទាំងពីរ សរ​អា ចិន រុស្ស៊ី និង ជប៉ុន​។ សូមបញ្ជាក់ថា​កិច្ចចរចា​រវាង​លោក​គីម​និង​ពូ​ទីន ឥតមាន​គ្រោង​ចុះហត្ថលេខា​លើ សេចក្តីថ្លែងការណ៍​រួម ឬ កិច្ចព្រមព្រៀង​អ្វី​ទេ​។

តាមពិត ទំនាក់ទំនង​រវាង​ក្រុង​ព្យុងយ៉ាង និង ម៉ូស្គូ មាន​ប្រភព​ខ្លួន តាំងពី សម័យ​សូ​វៀត​មក​។ ប៉ុន្តែ បើ សហភាពសូវៀត បានផ្តល់​ការគាំទ្រ ស្លា​ប់រស់ ដល់ លោក គីម អ៊ី​ល​ស៊ុ​ង ជា ជីតា មេដឹកនាំ​សព្វថ្ងៃ ជំនាន់​សង្គ្រាមត្រជាក់ ទំនាក់ទំនង​នោះ បាន​វិ​វ​ឌ្ឍ​ទៅ ប្រៀបបាន​ធ្មេញ រណា ដោយ មកពី គាត់​បាន​ដើរតួ កេង​យកចំណេញ​ពី ការ​ប្រជែង​គ្នា រវាង​ចិន និង សូ​វៀត ជា​មហាអំណាច​ពីរ នៅ ជិតខាង​ខ្លួន​។ លោក គីម ជុង អ៊ី​ល ដែលជា​ឪពុក​លោក​គីម​សព្វថ្ងៃ​កាលពី​ឆ្នាំ ២០១១ បានមក​បំពេញ​ទស្សនកិច្ច នៅ​រុស្ស៊ី​ដែល​កាលនោះ ដោយ​លោក ឌ្មី​ទ្រី មេ​ដ​វេ​ដេ​វ ជា ប្រធានាធិបតី​រុស្ស៊ី​។​

នៅក្នុង​ដំណើ​ទស្សនៈកិច្ច​លើក​នេះ សមាសភាព គណៈប្រតិភូ កូរ៉េខាងជើង មាន​សមាជិក ដល់​ទៅ ២៥០ នាក់ ក្នុងនោះ មាន​រដ្ឋមន្ត្រី ជាច្រើន​ក្រសួង​។ ក្រៅពី​បញ្ហា​នុយ​ក្លេ​អែរ​គូភាគី​ទាំងពីរ​ក៏​ពិភាក្សា គ​រឿង ត​ភ្ជាប់​ខ្សែ​ផ្លូវដែក ពី​រុស្ស៊ី ទៅ​ពេញ​លើ​ឧបទ្វីប​កូរ៉េ ដោយ ឆ្លងកាត់​ដែនដី​កូរ៉េខាងជើង ធ្លាយ​ទៅដល់​ប៉ែក​ខាងត្បូង នៃ កូរ៉េខាងត្បូង ។ ក្រុង​ព្យុងយ៉ាង ក៏ ចង់​ឲ្យ​ក្រុមហ៊ុន​រុស្ស៊ី បោះទុន​យ៉ាង​ក្រាស់ក្រែល ទៅក្នុង​វិស័យ​ជីក រ៉ែ​ស្ពាន់ នៅ​កូរ៉េខាងជើង​។ កូរ៉េខាងជើង ក៏​ប្រាថ្នា​ទិញ អគ្គិសនី​ពី​រុស្ស៊ី​។

​រឿង​មួយ ដែល​មិនអាច​រំលង​បាន គឺ បញ្ហា​ពលករ​កូរ៉េខាងជើង ដែល​តាម​តួលេខ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី មាន​ចំនួន ៤០.០០០ នាក់ ដែល​ធ្វើការ នៅ​រុស្ស៊ី ហើយ​ដែល ក្នុង ១ ឆ្នាំៗ តែង​នាំ​ចំណូល ដល់​ទៅ ២.០០០ លាន ដុល្លារ ដល់​ថវិកា​ប្រទេស​នេះ ឲ្យ​នៅ​បន្តធ្វើ​ការ​ដដែល ប៉ុន្តែ ម៉ូស្គូ ដោយ​គោរព​តាម ទណ្ឌកម្ម​ចេញ ដោយ ក្រុមប្រឹក្សាសន្តិសុខ អសប កំពុង​ព្យាយាម​រក​ដំណោះស្រាយ​។​

​ដោយឡែក​សម្រាប់​ប្រទេស​កូរ៉េខាងត្បូង​លោក​ប្រ​ធា​ធានា​ធិបតី មូ​ន ជេ​អ៊ី​ន បាន​ជួប​ជាមួយ​ជំនួយការ​កំពូល របស់​ប្រធានាធិបតី​រុស្ស៊ី​លោក​នី​កូ​ឡៃ​ប៉ា​ទ្រុ​ស្សេវ​( Nikolai Patrushev )​អគ្គលេខាធិការ​នៃ ក្រុមប្រឹក្សាសន្តិសុខ នៃ​សហព័ន្ធរុស្ស៊ី នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​មេសា​ផងដែរ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ របស់​ទីភ្នាក់ងារសារព័ត៌មាន យុន​ហាប់ នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩​។​វា​នឹង​ជា​កិច្ចប្រជុំ​លើកដំបូង របស់​មេដឹកនាំ​ទាំងពីរ ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៧ នៅពេល​មេដឹកនាំ​ទាំងពីរ បាន​អង្គុយ​ជាមួយគ្នា នៅ​សេ​អ៊ូ​ល ពីរ​ថ្ងៃ​មុនពេល​កិច្ចចរចា របស់លោក មូ​ន ជាមួយ​លោកពូ​ទីន នៅ​ភាគ​ខាងកើត​កំពង់ផែ Vladivostok នៃ​ប្រទេស​រុស្ស៊ី​។​

​លោក​នី​កូ​ឡៃ​ប៉ា​ទ្រុ​ស្សេវ​( Nikolai Patrushev )​កំពុង​ធ្វើ​ទស្សនកិច្ច​នៅទីនេះ សម្រាប់​ការពិគ្រោះ​យោបល់ ផ្នែក​សន្តិសុខ​ជាមួយនឹង​លោក ជុង អ៊ីយ៉ុង ប្រធានការិយាល័យ​សន្តិ​សុខ​ជាតិ នៃ​ការិយាល័យ​ប្រធានាធិបតី កូរ៉េខាងត្បូង ។​​ភាគី​ទាំងពីរ​ត្រូវបាន​គេ​រំពឹងថា នឹង​ផ្លាស់ប្តូរ​ទស្សនៈ ស្តីពី​កិច្ចប្រជុំ​កំពូល រវាង​លោកពូ​ទីន និង​លោក គីម ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ទីក្រុង វ្ល៉ា​ឌី​ស្ដុក ផងដែរ​៕a kim pu