» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2715 នាក់

ម្សិលមិញ 10264 នាក់

សរុប 14141897 នាក់

ប្រធានាធិបតី ត្រាំ និង​ភរិយា បង្ហាញ​ឬ​ក​ក្រអឺតក្រទម​ដាក់​ព្រះមហាក្សត្រី​យ៍​អង់គ្លេស​អេ​លីហ្សា​បែ​ត​!

អង់គ្លេស​៖​ប្រជាជន​អង់គ្លេស​សម្តែង​ការមិនសប្បាយចិត្ត​ចំពោះ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ និង​ភរិយា​ដែល​បង្ហាញ​ភាព​ក្រ​អឹ​ត​គ្រ​ទម​ចំពោះ ព្រះមហាក្សត្រី​យ៍​អង់គ្លេស អា​លីហ្សា​ប៊ែ​តទី​ពីរ​។​
សារព័ត៌មាន​អង់គ្លេស Daily Mail នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា​៖​អំឡុង​នៃ​ការចូលគាល់​ម្ចាស់​ក្សា​ត្រី​យ៍​អេ​លីហ្សា​ប៊ែ​ត លោក ដូ​ណា​ល់ ត្រាំ បានធ្វើ​រឿង​ខុសឆ្គង​មួយចំនួន​ខាង​ពី​ធី​ការ ដែល​ផ្ទុយ​នឹង​ឋ​ទំនៀម​ទំលាប់​របស់​រាជវង្ស​អង់គ្លេស​។a elizabet t1 

លោក​ប្រធានាធិបតី​អាមេរិក​បាន​ទុក​ឲ្យ​ម្ចាស់​ក្ស​ត្រី​យ៍​ដែលមាន​ព្រះជន្ម ៩២​ព្រះវស្សា​អង្គ​នេះ នៅ​ឈរ​រង់ចាំ​អស់​រយៈពេល​ចន្លោះ​ពី ១២​នាទី ទៅ ១៥​នាទី ក្រោម​ផ្ទៃមេឃ​ដ៏​ក្តៅ នៅពេលដែល​រូបលោក​បានមក​យឺត នៅក្នុង​ការចូលគាល់​នា​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​។​​លោក ដូ​ណា​ល់ ត្រាំ បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ទំនៀម​ទំលាប់​រាជវង្ស​អង់គ្លេស តាមរយៈ​ការមិន​ឱន​គោរព​ដាក់​ម្ចាស់​ក្ស​ត្រី​យ៍ ហើយ​ជំនួស​វិញ​នូវ​ការស្វាគមន៍​រាក់ទាក់ តាមរយៈ​ការចាប់​ដៃ​ដូច​មេដឹកនាំ​ធម្មតា​។ ឯ​ជំទាវ​ទីមួយ​អាមេរិក​លោកស្រី មេ​ឡា​នា ក៏បាន​ធ្វើ​ដូច​ស្វាមី​របស់ខ្លួន​ផងដែរ ខណៈ​កាយវិការ​ត្រឹមត្រូវ​ដែល​លោកស្រី​ត្រូវធ្វើ គឺ​ការបន្ទន់​ជង្គង់​គោរព ។​a elizabet t 

​ឯ​រឿង​ដ៏​ឆ្គង​បំផុត​នោះ គឺ​មេដឹកនាំ​អាមេរិក​រូបនេះ បាន​បែរខ្នង​ដាក់​ម្ចាស់​ក្ស​ត្រី​យ៍ អេ​លីហ្សា​ប៊ែ​ត ហើយ​បោះជំហាន​ដើរ​ទៅមុន​ម្ចាស់​ក្ស​ត្រី​យ៍​អង់គ្លេស ស្រប​ពេលដែល​អ្នក​ទាំង​ពីរ ដើរ​ឆ្លងកាត់​ពី​ខាងមុខ​កងកិត្តិយស​។​សូម​បញ្ជាក់ដែរថា​មុន​ជួប​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី​តេ​រ៉េ​សា​ម៉េ​លោក​ត្រាំ​បាន រិះគន់​យ៉ាងខ្លាំង​ករណី​យ៍​ដែល​អង់គ្លេស​ដើរ​ចេញពី​សហភាព​អ៉ឺ​រ៉ុ​ប ។ នៅក្នុង​បទសម្ភាសន៍ ឲ្យ​កាសែត​អង់គ្លេស The Sun ប្រធានាធិបតី អាមេរិក លោក​ដូ​ណា​ល់ ត្រាំ​បាន​វាយប្រហារ រិះគន់ រដ្ឋាភិបាល​អង់គ្លេស និង​ថា ផែន​ការដើ​ចេញពី​អឺរ៉ូប​(Brexit) ដែល​រដ្ឋាភិបាល​អង់គ្លេស ដាក់​ទៅ​សហភាព អឺរ៉ុប នឹង​អាច​សម្លាប់ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក និង​អង់គ្លេស​។​​សម្រាប់​ប្រធានាធិបតី​អាមេរិកាំង បើសិន​អង់គ្លេស នៅតែ​រក្សា ផែនការ Brexit នោះ​អាមេរិក​នឹងមិន​អាច​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អង់គ្លេស​បានទេ​។​

លោក ត្រាំ និង​ភរិយា​បាន​ឡើង​យន្តហោះ​ចាកចេញ​ពី​អង់គ្លេស​ហើយ ដើម្បី​បន្តដំណើរ​ទស្សនកិច្ច​ឆ្ពោះទៅកាន់​ប្រទេស​ស្កុន​ឡែ​ន​ថែមទៀត​៕a elizabet tereza