» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12479 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702650 នាក់

សម្តេច​ក្រឡាហោម​ដាក់ចេញ​អនុសាសន៍​សម្រាប់​ការគ្រប់គ្រង​ខេត្ត​ព្រះសីហនុ​ដែល​គេ​ជឿ​ង​ថា​លោក​គួច​ចំរើន​ម្នាក់ឯង​ធ្វើ​មិន​បានឡើយ​!


​ភ្នំពេញ នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋ​ម ន្ដ្រី ក្រសួងមហាផ្ទៃ​នា​ព្រឹក​ថ្ងៃទី​២៩ មិថុនា បានលើកឡើង ពី​បញ្ហា​ប្រឈម​ចំនួន ៥​ចំណុច​នៅក្នុង​អាណាចក្រ​ខេត្ត​ព្រះសីហនុ ទាម ទា រ​ឲ្យ​ដោះស្រាយ​ជាបន្ទាន់ ដើម្បី​សម្រេចបាន​នូវ​ការអភិវឌ្ឍ និង​ទាក់ទាញ​ភ្ញៀវទេសចរ ព្រមទាំង​វិនិយោគិន ។​a kheng kuoch 

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ឲ្យ​លោក​គួច​ចំរើន​ចូលកាន់ មុខតំណែង​ជា អភិបាលខេត្ត​ព្រះសីហនុ សម្តេច ស ខេង បាន​បញ្ជាក់ថា «​បញ្ហា​ប្រឈម​ទាំង ៥​ចំណុច​នោះ​រួមមាន​៖ ទំនាស់​ដីធ្លី ការគ្រប់គ្រង​ដីធ្លី​, គុណភាព​សំណង់​, សន្ដិសុខ​នៅ​កោះរ៉ុង និង​បណ្ដា​កោះ​ដែល ចំណុះ​ក្រុងព្រះសីហនុ​, ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍​, រួមគ្នា​ដោះស្រាយ​បញ្ហា​លូ ទឹក​កខ្វក់ ទឹកភ្លៀង​» ។​

​បញ្ហា​ទំនាស់​ដីធ្លី និង​ការគ្រប់គ្រង​ដីធ្លី សម្ដេច បាន​មានប្រសាសន៍ថា កាលពី​ពេលដែល​ខេត្ត​ព្រះសីហនុ មិនទាន់មាន​ការវិនិយោគ​ច្រើន បញ្ហាដីធ្លី​នេះ​ហាក់​មានការ​ស្ងប់ស្ងាត់ មិន​សាហាវ​ដូច​បច្ចុប្បន្ន ប៉ុន្តែ​ពេល​មានការ​វិនិយោគ អ្នកវិនិយោគ​រក​ទិញ​ដី រឿង​កាន់តែ​ស្មុគស្មាញ ដែល​នាំ​ឲ្យ​កើតមាន​ជា ទំនាស់​ដីធ្លី​ច្រើន ។ សម្ដេច​ត្រូវ​រួមគ្នា ដោះស្រាយ​បញ្ហា​នេះ ដោយ​ឈរលើ​មូលដ្ឋាន​ច្បាប់ និង​ចៀសវាង​ការប្រើប្រាស់​អំពើហិង្សា ។​

​ចំពោះ​បញ្ហា​គុណភាព​សំណង់ សម្ដេច​ថ្លែងថា ត្រូវ​ត្រួតពិនិត្យ​សំណង់​កំពុង​សាងសង់ សំណង់​ដែល​សាងសង់​រួចហើយ និង​កំពុង​ធ្វើ​អាជីវកម្ម ថា​តើ​គ្រប់លក្ខណៈ​បច្ចេកទេស នៃ​ការសាងសង់​ហើយ​ឬ​នៅ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន ករណី​រលំ​អគារ​តទៅ​ទៀត ។ លើសពីនេះ​អគារ​នីមួយៗ ត្រូវមាន​ប្រព័ន្ធគ្រប់គ្រង អគ្គិភ័យ ។ គ្រប់​សំណង់​នីមួយៗ ដាច់ខាត​ត្រូវតែ​មានច្បាប់​អនុញ្ញាត មាន​គុណភាព​ខ្ពស់ និង​មាន​សុវត្ថិភាព ។​
​សម្តេច ស ខេង បញ្ជាក់​យ៉ា​ដូច្នេះ​ថា «​ការអភិវឌ្ឍ​ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវ​រក្សា​ឱ្យបាន​ដាច់ខាត អត្តសញ្ញាណ​ជាតិ ដើម្បីឱ្យ​អ្នកទេសចរ ចូល​មកលេង​កម្សាន្ត និង​វិនិយោគ​បាន​ដូចគ្នា​។ ខ្ញុំ​គាំទ្រ​កន្លងទៅ​ផ្លាកសញ្ញា​នានា យើង​បាន​កែសម្រួល តែ​សុំឱ្យ​បន្តទៅទៀត​។ យើង​ដើរ​មើល​ប្រទេស​ណា គេ​ដាក់​អក្សរ​ប្រទេស​គេ​ណុង​ហើយ អក្សរ​បរទេស​គេ​ដាក់​ខាងក្រោម​»​។​
​ចំណែក​បញ្ហា​សន្ដិសុខ​នៅ​កោះរ៉ុង និង​បណ្ដា​កោះ​ដែល​ចំណុះ​ក្រុងព្រះសីហនុ សម្ដេច​គូ​បញ្ជាក់ថា ត្រូវ​ពង្រឹង និង​ធានា​សន្តិសុខ​សុវត្ថិភាព នៅតាម​បណ្ដា​កោះ​នានា ស្រប​ពេលដែល​ភ្ញៀវទេសចរ កំពុងតែ​មានការ​កើនឡើង​ជា​បន្តបន្ទាប់ ។ សម្ដេច​ថា ត្រូវដាក់​កម្លាំង​ក្នុង​មួយ​កោះ​យ៉ាងហោច ៣​នាក់ ដើម្បី​ការពារ​សុវត្ថិភាព ហើយក៏​ត្រូវមាន​កម្លាំង​ជំនួយ ដើម្បី​ចេញ​អន្ដរាគមន៍​ទាន់ពេលវេលា ពេល​មាន​ហេតុការណ៍​អ្វីមួយ​កើតឡើង​។​

​បញ្ហា​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍ សម្ដេច​លើកឡើងថា ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ដែលមាន​បច្ចុប្បន្ននេះ ទ្រ​លែង​បាន​ហើយ បញ្ហា​នេះ​រាជរដ្ឋាភិបាល បានគិត​គូ​រួចរាល់​អស់ហើយ ប៉ុន្តែ​ត្រូវ​ចំណាយពេល​ក្នុងការ​សាងសង់ ។​បើតាម​អនុសាសន៍​នេះ​លោក​គួច​ចំរើន​បើទោះបីជា​ខ្លាំង​ប៉ុនណា​(​មាន​ឯកឧត្តម​ជា​សុផារ៉ា​ជា​បង្អែក​)​ក៏​មិនអាច​ដោះស្រាយ​បានដែរ​ព្រោះ​អាណាចក្រ​ខេត្ត​ព្រះសីហនុ​ជា​សម្បុក​ខ្លា​ចំការ​នាគ​ដែល​សូម្បីតែ​ព្រះឥន្ទ​ពេលខ្លះ​ដោះ​មិន​ចេញ​សុខចិត្ត​បិទ​ភ្នែក​ធើ​មិនដឹង​ដែរ​)​ក៏​ដោះស្រាយ​ម្នាក់ឯង​មិនបាន​ដែរ​វា​នឹង​ធ្លាក់ចូល​ក្នុងស្ថានភាព​លោក​យន្ត​មីន​ជាមិនខាន​!​។​

​ទោះជា​យ៉ាងណា សម្ដេច ស ខេង លើកឡើង​ដែរ​ថា មាន​ក្រសួង​ចំនួន​៤ ដែល​ពាក់ព័ន្ធ​បញ្ហា​នេះ គឺ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​, ក្រសួង​សាធារណការ និង​ដឹក​ញ្ជូ​ន​, ក្រសួងបរិស្ថាន​, ក្រសួង​ធនធានទឹក និង​ឧតុនិយម ត្រូវ​រួមគ្នា​ដោះស្រាយ ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​លូ​ភ្លើង​លិច​ទឹក​សម្អុយ និង​ឲ្យ​ខូច​សោភ័ណភាព​ទីក្រុង ។​a kheng kuoch1 

​