» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 370 នាក់

ម្សិលមិញ 5304 នាក់

សរុប 14139896 នាក់

កែវ​ចំណាន​មេព្រៃ​អូរ​ក្រៀ​ង​មិន​ចាប់​ឡាន​ធី​កា​ប៉ូ​សង្ស័យ​ត្រូវ​ថ្នាំ​ដូច​សម​ត្ត​កិច្ច​ផ្សេង​ដែរ​?


​ខេត្ត​ក្រចេ​៖​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​ជា​កម្មក​ក្រុមហ៊ុន​កៅស៊ូ ដុង​ណៃ របស់​វៀតណាម​បាន​សើចចំអក​អោយ​លោក កែវ ចំណាន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង​អំពី​ករណី​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ធើ​ដូច​កូនក្មេង ដែល​គេ​សង្ស័យថា​ត្រូវ​គ្រាប់​ដុល្លារ​ឈ្មួញ​ប្រព្រឹត្តបទល្មើស?។​a car chomnan 

ករណី​យ៍​នេះ​កើត​នៅក្នុង​ក្រុមហ៊ុន​ដុង​ណៃ នៅ​ចំណុច ភូមិ​៣ ព្រៃ​ខៀវ ភូមិ​អូរ​កណ្តៀ ឃុំ​អូរ​គ្រៀង ខេត្តក្រចេះ​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​ពេល​អ្នក​សា​រព​តិ​មាន​ចុះ​ថត​បាន រថយន្ត​សាំ​យ៉ុង​២​គ្រឿង​ផ្ទុក​ឈើ​ខុសច្បាប់​ពេញៗ ហើយ​ប្រជាពលរដ្ឋ​ហៅ​មេព្រៃ​មក​ចាប់ ។​

​លោក​កែវ ចំណាន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​អូរ​គ្រៀង ក្រោយពី​បានទទួល​ការរាយការណ៍ ពី​លោក​ដុង វ៉ាង​ណាំ ជនជាតិ​វៀតណាម​ដែល ជា​ប្រធាន​សន្តិសុខ​ការពារ​ក្រុមហ៊ុន​ខាងលើ ក៏​បញ្ជា​ឲ្យ​កូនចៅ​ចុះមក​បង្ក្រាប​ភ្លាម​ទាន់​ចិត្ត​។ តែ​ក្នុងការ​បង្ក្រាប​ហាក់បីដូចជា​បាយឡុកបាយឡ ឃើញ​ហើយក៏​ត្រឡប់មកវិញ​ដោយ ឆ្លើយថា​អូស​មិន​រួច​ទេ ថា​ឡាន​នោះ​ឆេះ​ឌី​ស ?​។​ប្រការនេះ​ធ្វើ​ឲ្យ​មាន​សំណួរ​តើ​អូស​មិន​រួច​ដោយ​លុយ​ធ្ងន់​ជាង​ឬក៏​ឈើ​ធ្ងន់​ជាង​។​

​ជុំវិញ​រឿងនេះ​លោក​កែវ ចំណាន បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា ឡាន​នោះ​ខូច​អូស​មិន​រួច​ទេ​ព្រោះ​វា​បើក​ចុះ​ចំណត​ហើ​លោក​កំពុងរ​កឡាន​គេ​អូស​ទៀត​តែ​រក​មិនបាន ប​ច្ច​ប្បន្ន​ឡាន​នោះ​ម្ចាស់​គេ​យកទៅ​វិញ​ហើយ​ដឹង ចំណែក​ឈើ​ចាំរ​កឡាន​គេ​មក​ដឹក​នៅពេល​ថ្ងៃនេះ​?!​។​ករ​ណិ​យ៍​មេព្រៃ​អត់​ហ៊ាន​ក្អក​នេះ​សម​ត្ត​កិច្ច​មូលដ្ឋាន​ឲ្យ​ដឹងថា​៖​ឡាន​ឈើ​នេះ​ជា​របស់​ឈ្មួញ​ឈ្មោះ​លោក​ជុំ វុទ្ធី ហៅ​ធី​កា​ប៉ូ​។​

លោក​ធី​កា​ប៉ូ​នេះ ពេល​គាត់​ចេញ​រកស៊ី​មិនសូវ​ខ្លាច​អ្នកណា​ទេ ព្រោះ​គេ​ជា​ជើង​ខ្លាំង​ខាង​បញ្ជា​ឲ្យ​កូនចៅ ប្រើ​អំពើ​ហឹ​ង្សា​ដាក់​សមត្ថកិច្ច​ផ្សេងៗ​ពេល​ជួប​បទល្មើស​របស់ខ្លួន​។ មិនដឹងថា​ពិត​ឬ​មិន​ពិត​នោះទេ​ព្រោះថា​តើ​អាជ្ញាធរ​ស្រុក និង​ខេត្តក្រចេះ​ទាំងមូល​ជា​អ្ន​កកាន់អំណាច​មិនមែន​ធី​កា​ប៉ូ​ហ្នឹង​កាន់​ឯណា​ម៉េច​ត្រូវ​ខ្លាច​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ចឹ​ង​?​ឬ​ស៊ីសំណែន​ម្សៀ​ធី​កា​ប៉ូ​ទៅហើយ​?​។​​ជាក់ស្តែង​រថយន្ត​សាំ​យ៉ុង​របស់លោក​ធី​កា​ប៉ូ ពី​គ្រឿង​នោះ​ផ្ទុក​ឈើប្រណិត​ប្រភេទ​កកោះ​ពេញៗ​ខ្នាត​យក្ស​ក្នុងភូមិ​សា​ស្ក្រ​និង​ចំណុច​ខាងលើ​នោះ ។​ក្រោយពេល​បែកធ្លាយ​ទើប​រថយន្ត​ខាងលើ​រត់គេច បែកខ្ញែក​គ្នា​អស់​ឭ​ថា ក្រោយមក​ឃាត់​បាន​មួយ​វិញ តែ​នៅពេលនេះ​នៅ​មិនទាន់​ថា​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ បង្ក្រាប​រថយន្ត​មួយគ្រឿង​នោះ បានសម្រេច​ឬ​យ៉ាងណា​នោះទេ​។​

​គួរ​បញ្ចា​ក់ថាៈ​លោក​កែវ ចំណាន នាយ​សង្កាត់​ព្រៃឈើ​អូរ​គ្រៀង ប្រហែលជា​ខ្លាច​អំណាច​ហឹ​ង្សា ឬក៏​អំណាច​ទឹក​លុយ​របស់លោក​ជុំ វុទ្ធី (​ហៅ​ធី​កា​ប៉ូ​)​ទើប​និយាយ​ឡេ​ឡឺ​ដូច​ត្រូវ​ថ្នាំ​ចឹ​ង​នោះ ។​
​ឈ្មោះ​លោក​ធី​កា​ប៉ូ នេះ​គេ​រាយការណ៍​ថា​ជា​មេ​ឈ្មួញ​រកស៊ី​កាង​ឈើ​ឲ្យ​ជនជាតិ​វៀតណាម ឈ្មោះ​(​តឹង​) ហើយក៍​ជា​ជើង​ខ្លាំង​ល្បីឈ្មោះ​ខាង​ឲ្យ​កូនចៅ​កូនចៅ គប់​រថយន្ត​នឹង​ជេ​បញ្ចោរ​ប្រមាថ​ដល់​អ្នកសារព័ត៌មាន​នឹង​សមត្ថកិច្ច​ផងដែរ​។​មិនអាច​សុំ​ការពន្យល់​ពី​លោក​ជុំ​វុទ្ធី​ហៅ​ធី​កា​ប៉ូ​ជុំវិញ​ព​តិ​មា​ឡាន​សាំ​យ៉ុង​ពីរ​គ្រឿង​ដឹកឈើ​ពេញ​នេះ​ទេ​៕a car chomnan1 a car chomnan2