» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6962 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697133 នាក់

ផ្កាយ​ពីរ​យោធា​ដែល​វ៉ៃ​ប្រពន្ធ​ប្អូនថ្លៃ​និង​ក្មួយ​អាច​ជាប់គុក​ពី​ពីរ​ទៅ​ប្រាំ​ឆ្នាំ​បើ​គ្មាន​ការសម្របសម្រួល​គ្នា​ទេ​!

​រាជធានី​ភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង​តំណាង​អយ្យការ​កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២៣ បានសម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ជា​យោធា​ផ្កាយ​ពីរ​ឈ្មោះ​អឿង ប៉ុល​ភិ​វ​ឌ្ឍ​ន៌​អាយុ​៥៦ ឆ្នាំ ចំនួន​២ បទល្មើស​បន្ទាប់ពី​បាន​ប្រើ​ហឹ​ង្សា​លើ​ប្រពន្ធ​និង​កូនក្មួយ​។ បទល្មើស​ទី​១-​ហិ​.​ង្សា​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ និង​បទល្មើស​ទី​២-​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ។a beat w

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ផ្កាយ​២ អឿង ប៉ុល​ភិ​វ​ឌ្ឍ​ន៌​មាន​អាស័យដ្ឋាន​ស្ថិតនៅ​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បម្រើ​ការងារ​នៅ​នាយកដ្ឋាន​សរុប ក្រសួងការពារជាតិ ត្រូវបាន​កម្លាំង​សម​ត្ត​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ពាក់​ពន្ធ​ករណី​.​ប្រើ​អំពើ​ហិ​.​ង្សា​លើ​ក្រុមគ្រួសារ​មានឈ្មោះ អឿង ប៉ុល​ភិ​វឌ្ឍន៍ ភេទ​ប្រុស ។ ដើមបណ្តឹង​ក្នុង​សំណុំរឿង​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​នោះ មាន​ជនរងគ្រោះ​៣ នាក់ ទី​១.​ប្រពន្ធ ទី​២.​ប្អូនថ្លៃ ទី​៣.​ក្មួយ​ស្រី ។

​តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា កាលពី​យប់កើតហេតុ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២៣ ជនរងគ្រោះ​ក៏បាន​ទាក់ទង​ទៅ​កម្លាំង​សម​ត្ត​កិច្ច​កងរាជអាវុធហត្ថ​មូលដ្ឋាន ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​អំពើ​ហឹ​ង្សា​នោះ ជៀសវាង​កុំ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​អ្នកណាម្នាក់ ព្រោះ​លោក​ផ្កាយ​២​មាន​អាវុធ ។ ពេល​សម​ត្ត​កិច្ច​កងរាជអាវុធហត្ថ​ទៅដល់ ក៏បាន​សម្រុះសម្រួល​គ្នា​ឲ្យ​ភាគី​ទាំងពីរ​ស្ងប់​ស្កាត់ និង​ចូល​បន្ទប់ដេក​រៀងខ្លួន​ទៅ ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​៦ ខែមករា​ដែលជា​ថ្ងៃ​ប្រើ​ហឹ​ង្សា​ចុងក្រោយ ពេល​ភ្ញាក់​ពី​ដំណេក​បុរស​ជា​ប្តី​នៅតែ​បង្កាត់ភ្លើង​ទំនាស់​ជា​ពាក្យសំដី និង​ប្រើ​អំពើ​ហឹ​ង្សា​មកលើ​ក្រុមគ្រួសារ​ដដែល ធ្វើ​ឲ្យ​ជនរងគ្រោះ​មានការ​ភ័​.​យ​ខ្លា​.​ច ទើប​ពួកគាត់​បាន​ទាក់ទង​ទៅ​កម្លាំង​សម​ត្ត​កិច្ច​កងរាជអាវុធហត្ថ ឲ្យ​ទៅ​ជួយ​អន្តរាគមន៍​ម្តងទៀត នៅពេល​សម​ត្ត​កិច្ច​ចុះទៅ​ដល់ បានធ្វើការ​ឃាត់ខ្លួន​លោក​ផ្កាយ​២ និង​ដកហូត​អាវុធ​អាកា​២ ដើម និង​គ្រាប់​មួយចំនួន ។


​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជ ធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៣ បា​នស​ម្រ​ច​ចេញ​ដីកាឃុំខ្លួន​លោក​ផ្កាយ​២​យោធា ដែល​ប្រើ​អំពើ​ហឹ​ង្សា​លើ​ក្រុមគ្រួសារ​ដាក់ពន្ធនាគារ​PJ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​បើកសវនាការ​ផ្តន្ទាទោស តាម​បទល្មើស​ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត ។​បើ​យោងតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ និង ចម្លើយសារភាព​របស់​ជនសង្ស័យ និង​ការចោទប្រកាន់​ជា​ផ្លូវការ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជន​ត្រូវ​ចោទ​រូបនេះ​នឹងត្រូវ​ប្រឈមមុខ​ជាប់ពន្ធ​នាគារ​ពី ២​ឆ្នាំទៅ ៥​ឆ្នាំ​តាម​មាត្រា ២២២ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ២០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ ប្រព្រឹត្ត​នៅផ្ទះ​លេខ​៣៤ ផ្លូវ​លេខ​៣១៣ សង្កាត់​បឹងកក់​១ ខ័​ណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២៣ ។​​ប៉ុន្តែ​អ្វីដែល​អ្នកតាមដាន​ព័ត៌មាន​ចង់ដឹង​ទៀត​នោះ ភស្តុតាង​ដូចជា​គ្រាប់​កាំ​ភ្លើ​.​ង និង​កាំ​ភ្លើ​.​ង​ខ្លី​ទំនើប​២ ដើម​បាត់​ទៅណា​ឃើញតែ​ស្រោម ដូច្នេះ​សូម​ឲ្យ​ស្ថាប័ន​មាន​សម​ត្ត​កិច្ច ឬ​តុលា​ការបើក​ការស៊ើបអង្កេត​ឡើងវិញ​ផង ៕a beat army wife1 

​