» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9510 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699681 នាក់

បន្ទាប់ពី​ឧកញ៉ា​ជា​សារ៉ន​បែក​រឿង​ឧកញ៉ា នួន អក បោក​លុយ​ខ្ទង់លាន​ដុល្លារ លើ​គម្រោង​លក់​តូប​ក្នុង​ផ្សារ​សមុទ្រ​ខៀវ

​កណ្តាល​៖ ក្រុមអាជីវករ​ផ្សារ​អាហារ​រ​២៤​ម៉ោង សមុទ្រ​ខៀវ ក្នុងភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ បាន​ចោទប្រកាន់ និង​ចាញ់បោក​លោក​ឧកញ៉ា នួន អក អស់​ប្រាស់​ខ្ទង់លាន​ដុល្លារ លើ​ការទិញ​តូប​ក្នុង​ផ្សារ ពោល​ឧកញ៉ា នួន អក បាន​យកលុយ​ពួកគាត់​មុន​អស់ តែ​មិនមាន​តូប​ផ្សារ​សម្រាប់​ពួកគាត់​លក់​ទេ ហើយ​ទីតាំង​ដី​នេះ​ជា​ដី​ដែល​ជួល​គេ ខណ​:​ម្ចាស់​ដី​នឹង​រឹបអូស​យក​វិញ​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​a oknha nuon ork2 

​ក្រុមអាជីវករ​បាន​ឲ្យ​ដឹងថា ការបើក​គម្រោង​ដំបូង ត្រូវ​បង់ប្រាក់​បង្គ្រប់​ចំនួន​៣​ឆ្នាំ ចាប់ពី​១,២​ម៉ឺន​ដុល្លារ ឡើងដល់​ជិត​២​ម៉ឺន​ដុល្លា សម្រាប់​រយ​:​ពេល​ជួល​៣​ឆ្នាំ អាស្រ័យ​លើ​ទីតាំង​តូប​។ តែ​ពេល​បង់ប្រាក់​រួច មិនទាន់បាន​ចូល​លក់ដូរ ផង​ស្រាប់តែ​ប្រកាសថា​ដី​ជួល​គេ និង​ក្ស័យធន តើ​ប្រាក់​របស់​ពួកគាត់​នរណា​ជា​អ្នកទទួលខុសត្រូវ ដូច្នេះ​សូម​ថ្នាក់ដឹកនាំ​ជួយ​អន្តរាគមន៍​ផង​។​លោក ស៊ូ សេន តំណាងឱ្យ​អាជីវករ​ជាង​១០០​នាក់ បាន​រៀបរាប់ថា កាលពី​ឆ្នាំ​២០២២​កន្លងទៅ លោក​ឧកញ៉ា នួន អក បាន​ឃោសនា​បើក​គម្រោង​ផ្សារ​អាហារ​២៤ ដែលមាន​ការរៀបចំ​តាម​ស្តង់ដារ មាន​សួន​កំសាន្ត ប្រកបដោយ​ផាសុកភាព មាន​សួនច្បារ​មិន​ចាញ់​ផ្សារ​អ៊ី​អន​នោះឡើយ ហើយ​ក្នុង​តូប​១​ដែលមាន​ទំហំ ៤​គុណ ១០​ម៉ែត្រ ជួល​ឱ្យ​លក់ដូរ រយៈពេល​៣​ឆ្នាំ តម្លៃ​១២,០០០​ដុល្លារ ដោយ​សន្យាថា ក្រោយ​ពួកគាត់​បង់ប្រាក់​រយៈពេល ៣​ទៅ​៦​ខែ នឹង​ផ្តល់​តូប​ឱ្យ​លក់ដូរ​។​

​ប៉ុន្តែ​មកដល់ពេលនេះ គឺ​១១​ខែ​ហើយ នៅឡើយ​មិនទាន់​ប្រគល់​តូប​ឱ្យ​លក់ដូរ​ទៀត​។ ផ្ទុយទៅវិញ បែរជា​ប្រាប់​ពួកគាត់​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ក្ស័យធន​ហើយ គ្មាន​ប្រាក់​ឈ្នួល​បង់ថ្លៃ​ដី​ទេ ហើយ​ទីតាំង​ក៏ត្រូវ​ម្ចាស់​គេ​យក​វិញ​ដែរ ដោយ​តម្រូវឱ្យ​ពួកគាត់​ចាកចេញ​ឱ្យបាន​មុខ​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២៣​ខាងមុខនេះ​ទៀតផង​។​សូមបញ្ជាក់ថា​ថ្មីៗ​នេះ​តុលាការខេត្ត​កំ​ពត់​ទើប​និង​ចេញ​ដិ​កា​ឃុំខ្លួន​ឧកញ៉ា​ជា​សារ៉ន​ករណី​យ៍​ឆបោក​ប្រជាពលរដ្ឋ​ជាង​២​ពាន់​នាក់​រឿង​វិនិយោគ​ដីធ្លី​ផងដែរ​៕a oknha nuon ork1 

​