» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9905 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700076 នាក់

ក្រុមហ៊ុន​ម៉ា​ស្ទើ​ខេ​សាន់​និង​លឹម​រ៉ូយ៉ាល់​របស់​ឧកញ៉ា​សម្រុក​ដឹកជញ្ជូន​ឈើប្រណិត​ចេញពី​ខេត្ត​មណ្ឌល​គី​រី​

 

​ខេត្តមណ្ឌលគិរី​៖ មាន​សេចក្តីរាយការណ៍​ថា​នៅ​យប់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨ ក្រុមហ៊ុន​ម៉ា​ស្ទើ ខេ​សាន់ របស់​ឧកញ៉ា​សឹង សំអុល​ដែលជា​មន្ត្រី​ប៉េអឹម​ផង​នោះ ត្រៀម​ចេញ​ឈើប្រណិត​១៣​ឡាន​យី​ឌុប​ទៀតហើយ ពី​ចំណុច​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។​a car sing 21 

ជាកស្តែង​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨​នេះ គេ​ឃើញ​មាន​មាន​រថយន្ត​យី​ឌុប​ចំនួន​៥​គ្រឿង ដឹកឈើ​ចេញពី​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​នេះ ដែល​គេ​សង្ស័យថា អាច​នឹង​កាច់ចង្កេះ​ឆ្លងទៅ​ប្រទេស​វៀតណាម តាម​ច្រក​មួយចំនួន​ក្នុងស្រុក​កែវ​សីមា ឬ​ច្រក​មួយចំនួនទៀត​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ។​

​តែ​ក៏​មាន​ប្រភព​ខ្លះ​និយាយថា​រថយន្ត​ចំនួន​៥​រថយន្ត​យី​ឌុប ជា រថយន្ត​កំពុង​ដឹកឈើ​របស់​តា សក់ស (​ហៅ​ដា​នី ក្រុម​ហ៊ុម​លឹម​រ៉ុល​យ៉ា​ល់​ទៅវិញ​) ។​បច្ចុប្បន្ន​មួយគ្រឿង​កំពុង​ខូច​នៅ​ចំណុច​អូរ​មឺ​ស គឺ​មិនមាន​ច្បាប់ មិន​គ្រប់​ចំនួន​នោះឡើយ ។ លោក អ៊ុំ វណ្ណ​សុភ​ក៌ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី បាន​ប្រាប់​កាសែត​ថា​ជា រថយន្ត​ដឹកឈើ​របស់​តាសក់ ស ហៅ​ដា​នី​(​ក្រុម​ហ៊ុម​លឹម​រ៉ុល​យ៉ា​ល់​) ពិតជា​មានច្បាប់​អនុញ្ញាត​មែន ប៉ុន្តែ​ច្បាប់​របស់គាត់​មានតែ​ចំនួន​៣​រថយន្ត​ប៉ុណ្ណោះ​។ ប្រសិនបើ​គាត់​ដឹក​លើសពី​៣​រថយន្ត មានន័យថា ជា​អំពើ​ខុសច្បាប់ ។​

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី រូបនេះ​អួតថា ចំពោះ​ក្រុមហ៊ុន​ម៉ា​ស្ទើ ខេ​សាន់ ដែលថា​ត្រៀម​ចេញ​ឈើ​ចំនួន​១៣​ឡាន​យី​ឌុប​នោះ គឺ​មិន​អនុញ្ញាត​ឲ្យ​ចេញ​ជាដាច់ខាត ព្រោះ​ក្រុមហ៊ុន​មិនទាន់​រត់​ឯកសារ​ហើយ ឡើយ ។​

សូមបញ្ជាក់ថា​​បទល្មើស​ព្រៃឈើ​ក្នុង​អាណាចក្រ​ខេត្តមណ្ឌលគិរី ចាប់ផ្តើម​កក្រើក​វិញ​ហើយ​ទោះជា​រា​រដ្ឋាភិបាល​ថា​បញ្ឈប់​ការអនុញ្ញាត​នាំចេញ​ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​វៀតណាម​ជួយ​ទប់ស្កាត់​ក៏ដោយ​។​​លោក​ស្វាយ សំ​អ៊ាង អភិបាល ខេត្តមណ្ឌលគិរី​ថ្មីៗ​នេះ​បាន​លេច​ធ្លាយ​ពត៍​ស្តីពី​ការ​ឃុ​ឃឹ​ត​ជាមួយ​ឈ្មួញ​វៀតណាម​នាំចេញ​ឈើ​ត្រូវបាន​សារព័ត៌មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក បាន​ចុះផ្សាយ​ព្រោងព្រាត​នោះទេ ។​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​ទទួលស្គាល់ថា ខេត្តមណ្ឌលគិរី​នៅមាន​បទល្មើស​ព្រៃឈើ​កើតឡើង ។​សម្តេច​ថែមទាំង​ស្តីបន្ទោស​យ៉ាង​ធ្ងន់ៗ ទៅកាន់​លោក​អភិបាលខេត្ត​មណ្ឌលគិរី ឲ្យ​យកចិត្តទុកដាក់ ក្នុងការ​បង្ក្រាប និង​ទទួលខុសត្រូវ ប្រសិនបើ​មាន​បទល្មើស​ព្រៃឈើ​កើតឡើង ។​តែ​គ្មាន​ប្រសិទ្ធិភាព​អ្វី​ឡើយ​ធើអីកយ!៕a bom7 car lim royal1 car lim royal6 oknha sing1 

​