» ឪពុក​បង្កើត​អតីត​ឧកញ៉ា​ហេង​សិទ្ធី​សម្រេចចិត្ត​បោះបង់ចោល​តួនាទី​ឯកឧត្តម​អត់​ស្តាយ​ » គ្រូបាធ្យាយ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ខ្លាំង​មែន​សំពះ​តិច​រួច​បញ្ហា​បាត់​អ្នកផ្សេងស្ពៃ » ករណី​គ្រូបង្រៀន​កិច្ចសន្យា​នៅ​សាលាបឋមសិក្សា​ទួល​កី ខណ្ឌ​កំបូល ដែល​ត្រូវបាន​បញ្ឈប់​ពី​ការងារ​សិស្ស​រៀន​គរ​គ្នា​ត្រូវ​ដោះស្រាយ​! » នាយករដ្ឋមន្ត្រី​ចុះ​ពិនិត្យ​ច្រវាក់​ផលិតកម្ម​រោងចក្រ​ម៉ូតូ​ក្រុមហ៊ុន អិន ស៊ី អិ​ច (NCX) នៅ​សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ​ » លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya​ឧកញ៉ា​លក់​ឡេ​ត្រូវបាន​ប៉ូលិស​និង​សមាគម​ឧកញ៉ា​ហៅ ចូល​សួរ​រឿង​លេង​ហ្វេ​ស​ប៊ុ​ក​! » អាជ្ញាធរ​ជាតិ​អប្សរា​៖​កុំ​ធ្វើ​ឲ្យ​សត្វ​ស្វា​នៅ​តំបន់​អង្គរ​ផ្លាស់ប្តូរ​ទម្លាប់ និង​មាន​ចរិត​កាច​សាហាវ​! » បែក​រឿង​ករណី​យ៍​ចាប់​ឡាន​ឈើ​ហើយ​ចៅហ្វាយខេត្ត​រាគ​មន៍​គឺជា​ឈើ​របស់​លោកសង្ឃ​! » ពលរដ្ឋ​ប៉ា​ណា​ម៉ា ធើ្វ​ការតវ៉ា​ប្រឆាំង​វត្តមាន​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លើ​បញ្ហា​តំបន់​ព្រែកជីក Panama » ចាប់ខ្លួន​បុរស​ដែល​ថ្លើមធំ យក​ចិញ្ចើមផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម ដើរ​ប្រមូល​លុយ​ដាក់​ខែ​ពី​អ្នកលក់ដូរ​ដាក់ចូល​ហោប៉ៅ​របស់ខ្លួន » កាប់​ឈើទាល​អស់​៤៩​ដើម​នៅ​ខេត្ដ​ស្ទឹងត្រែង​ ​សម​ត្ត​កិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​?! » ការជួសជុល​កែលម្អ​ផ្លូវ​លេខ​៤៨​ស្រែ​អំ​បឹ​ល​កោះកុង​សម្រេចបាន​ជាង​៨០​ភាគរយ​ហើយ​! » តារា​សម្ដែង​ស្រី​តៃវ៉ាន់ អ្នកនាង Barbie Hsu ដែល​កម្ពុជា​ស្គាល់​ថា​នាង​សាន់ ឆាយ ស្លាប់​ហើយ​ » ឃាតក​តាម​ប​ណ្តោ​ផ្លូវ​៦០​ម៉ែត្រ​ស្តា​រ៉ិ​ច​បុក​រ៉ឺម៉ក​ខូច​ស្លាប់​ម្នាក់​ទៀតហើយ! » សង្គ្រាម​ពា​ណិ​ជ្ចក​ម្មរ​វាង​អាមេរិក​ម៉ិចស៊ិក​កាណាដា​ចាប់ផ្តើម​!? » អភិបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​បូម​ដី​ចាក់​លុប ទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​នៅ​ភូមិ​ខ្ទរ និង​នៅ​ចំណុច​បាក់ស្រុត​នៅ​ចំណុច​មុខ​អនុវិទ្យាល័យ​ចំបក់​មាស

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8015 នាក់

ម្សិលមិញ 6961 នាក់

សរុប 15995373 នាក់

បែកធ្លាយ​ឯកសារ​លិខិតឆ្លងដែន​របស់​ជនជាតិ​ថៃ​ឆ្លង​ចូល​ដី​ខ្មែរ តាម​ច្រកព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ មិនមាន​បោះត្រា​កម្ពុជា !?

​ខេត្ត​ឧ​ត្ត​រ​មានជ័យ : ថ្មីៗ​នេះ មានការ​បែកធ្លាយ​នូវ​ឯកសារ លិខិតឆ្លងដែន ឬ បរ​ដឺ​ផាស ( ប័ណ្ណឆ្លងព្រំដែន ) ចេញ​-​ចូល តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ អូរ​ស្មាច់​-​ឆ​ង​ចម របស់​ជាតិ​ថៃ ដែល​ធ្វើដំណើរ​ឆ្លងដែន ចេញ​-​ចូលមកក្នុង​ទឹកដី​ខ្មែរ ពុំមាន​វាយ​ត្រា របស់​ប៉ូលីស​អន្តោប្រវេសន៍​របស់​កម្ពុ​ជា​ទេ ។a gate osmach1

តាម​ប្រភពព័ត៌មាន ពី​ភ្ញៀវទេសចរ ដែល​ធ្លាប់​ចេញ ចូល​លេងល្បែង​កំសាន្ត​ក្នុងកា​សុ​ី​ណូ អូរ​ស្មា​ច់រី​សត​នៅជាប់​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ស្ថិតក្នុង​ស្រុក​សំរោង ខេត្ត​ឧ​ត្ត​រ មានជ័យ បាន​ប្រាប់​តាម​ទូរស័ព្ទ មក​ការិយាល័យ​និពន្ធ គេហទំព័រ មាតុភូមិ www.meatophoum.com អោយដឹងថា : ក្នុង​១​ថ្ងៃៗ​មាន​ភ្ញៀវទេសចរ​ជនជាតិ​ថៃ​ចំនួន​ពី ៤០០​នាក់​ទៅ​៥០០​នាក់ បាន​ឆ្លង​ព្រំដែន ចូល​ដី​ខ្មែរ ក្នុងចំណោម​នោះ​ភ្ញៀវ​ខ្លះ​ប្រហែល​ពី​៣០​នាក់​ទៅ​៤០​នាក់​ត្រូវបាន គេ​ដឹក​តាម​រថយន្ត​ទេសចរណ៍​លំដាប់ VIP ចេញពី​ទឹកដី​ថៃ ឆ្លង​ចូល​ទឹកដី​ខ្មែរ តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​អូរ​ស្មាច់ ដោយ​ពុំមាន​ការត្រួតពិនិត្យ​ឆែកឆេរ ពី​សំណាក់​សមត្ថកិច្ច​ខ្មែរ​នៅតាម​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មា​ច់ឡើយ ហើយ​ឆ្ពោះ​ចូលទៅក្នុង​កា​សុ​ី​ណូ​អូរ​ស្មា​ច់រី​សត និង​រ៉ូយ៉ាល់​ហៀ​ល​យ៉ាង​រលូន​ជា​រៀងរាល់ថ្ងៃ ។

ដោយឡែក មន្ត្រី​សមត្ថកិច្ច​ថ្នាក់​តូចតាច​ម្នាក់ នៅ​មាត់ច្រក​ព្រំដែន​អន្តរជាតិ អូរ​ស្មាច់​បាន​លួច​ប្រាប់​ភ្នាក់ងារ​គេហទំព័រ​មាតុភូមិ អោយដឹងថា​: ករណី លិខិតឆ្លងដែន ឬ ប័ណ្ណ​ព្រំដែន សំរាប់​ឆ្លងកាត់​ព្រំដែន​ចេញ​-​ចូលក្នុង​ទឹកដី​ខ្មែរ របស់​ជនជាតិ​ថៃ មាន​វាយ​ត្រា​អន្តោ​ប្រវេ​ស​ថៃ តែ​ខាង​ខ្មែរ​ពុំមាន​ការ​វាយ​ត្រា​របស់​នគរបាល​អន្តោ ប្រវេសន៍​កម្ពុជា​ទេ ។ ករណី លិខិតឆ្លងដែន​ឬ​ប័ណ្ណឆ្លងព្រំដែន របស់​ជនជាតិ​ថៃ​ឆ្លង​ចូល​ទឹកដី​ក​ម្ពេ​ុ​ជា​នេះ​កើតមាន​យូរយារ​ណាស់​មក ហើយ តាំងពី​មេៗ​ប៉ូលីស​អន្តោប្រវេសន៍​ជំនាន់​មុនៗ​បាន​ផ្លាស់ប្តូរ​តំណែង​ជាច្រើន​នាក់​មកហើយ មុននឹង​ធ្លា​ក់មក ដល់​វេន​លោក វរសេនីយ៍ឯក ស្រេង ធា​រី នាយប៉ុស្តិ៍​នគរបាល​អ​ន្តោ ប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ សព្វថ្ងៃនេះ ។

យោងតាម​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ថ្នាក់ទាប បាន​ប្រាប់​អោយ​ភ្នាក់ងារ​មាតុភូមិ​ដឹងថា : ចាប់​តាំង​ពេលដែល​លោក ស្រង ធា​រី ចូលមក​កាន់តំណែង​ជា​នាយប៉ុស្តិ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ក្រោម​អធិបតី ភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សុខ វាសនា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ រហូតមកដល់​ពេលនេះ ក៏​គ្មានអ្វី កែប្រែ​ផ្លាស់ប្តូរ​ទម្លាប់​ចាស់​ទេ នៅ តែ​បន្ត​អនុវត្ត​នូវ​រូបមន្ត ឬ​គោល ការណ៍​ចាស់​បន្ត​ដដែល គឺ​នៅ​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ មើលមិនឃើញ​ពី​ករណី​ជនជាតិ​ថៃ ឆ្លង​ចូលមកក្នុង​ទឹកដី​ខ្មែរ​ទាំង​ឡានៗ ក្នុង​១​ថ្ងៃៗ មិន​ក្រោម​ពី ៤០០​ទៅ​៥០០​នាក់​ទេ ដោយ​ពុំ ត្រូវបានធ្វើ​ការត្រួតពិនិត្យ ឬ​ឆែកឆេរ​លើ​លិខិតឆ្លងដែន ឬ ប័ណ្ណ​ព្រំដែន​របស់​ជនជាតិ​ថៃ ទាំង​នោះទេ ព្រោះ​ពុំមាន​ឃើញ​បោះត្រា​ខ្មែរ លើ​លិខិត​ឆ្ង​ង​ដែន ឬ​ប័ណ្ណ​ព្រំដែន​របស់​ជនជាតិ​ថៃ​ដែល​ត្រួវបាន​គេ​ដឹកជញ្ជូន​តាម​រថយន្ត ចូលទៅក្នុង​បរិវេណ​អាគារ​កាស៊ីណូ អូរ​ស្មា​ច់រី​សត ឬ​កា​សុ​ី​ណូ​រ៉ូយ៉ាល់​ហៀ​ល ដែលមាន​ទីតាំង​នៅជាប់​មាត់ច្រក ព្រំដែន ។

ដោយឡែក តាម​ប្រភព ពី​មន្ត្រីរាជការ​ធ្វើការ​ងារ នៅក្នុង​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​លួច​ប្រាប់​មក ការិយាល័យ មាតុភូមិ អោយដឹងថា : ករណី ជនជាតិ​ថៃ​ដែល​ចូលមក​លេងល្បែង​ក្នុងកា​សុ​ី​ណូ អូរ​ស្មាច់ រី​សត ឬ​កា​សុ​ី​ណូ​រ៉ូយ៉ាល់​ហៀ​ល ក្នុង​១​ថ្ងៃៗ​៤០០ ទៅ​៥០០​នាក់ ហើយ​ពុំ​មានការ​បោះត្រា​ខ្មែរលើ លិខិតឆ្លងដែន ឬ ប័ណ្ណ​ព្រំដែន ពី​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មា​ច់នេះ គឺ​ត្រូវបាន​ថៅកែ​ក្រុមហ៊ុន​កាស៊ីណូ​គេ​ចាត់ចែង​រៀបចំ​បែបបទ កញ្ចប់​ស្រោមសំបុត្រ​ពិសេស​ជាមួយ​មេៗ ថ្នាក់ដឹកនាំ តាម​ឋានានុក្រម​តាំងពី​ថ្នាក់​ខេត្ត​រហូតដល់​ប៉ុស្តិ​មាត់ច្រក​ទ្វារ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ជាប្រចាំ​ខែ​យ៉ាង​រលូន ទើប​គ្មាន​ការរំខាន​ដល់​ភ្ញៀវទេសចរ​ជន ជាតិ​ថៃ​មកលេង​ល្បែងស៊ីសង​ក្នុង​កាស៊ីណូ បែបនេះ ។ មន្ត្រី​ប៉ូលីស​អន្តោប្រវេសន៍​ចូលនិវត្តន៍ ម្នាក់​បាន​ប្រាប់​តាម​ទូរស័ព្ទ ថា : ជាទូទៅ​មន្ត្រី​ប៉ូលីស​អន្តោប្រវេសន៍​នៅ​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ទាំងអស់ មិន ថា ច្រកទ្វារព្រំដែន​គោក ព្រំ​ដែនទឹក ឬ​ច្រកទ្វារ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទេ គឺ​ត្រូវតែ​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់ លើ​លិខិតឆ្លងដែន ឬ​ប័ណ្ណ​ព្រំដែន​គ្រប់​ជាតិ​សាសន៍ បើ​ឆ្លងដែន​ពី​ប្រទេស​ចូលទៅ​ប្រទេស​១​ទៀត​គឺ​ត្រូវតែ វាយ​ប្រថាប់ត្រា​នៅ​ប៉ុស្តិប៉ូលីស​អន្តោប្រវេសន៍​មាត់ច្រក​ព្រំដែន​ជា​ច់​ខាត មិនអាច​អត់​បោះត្រា​បានទេ បើ​គ្មាន​បោះត្រា​ខ្មែរ​ចូល ដូច​លិខិតឆ្លងដែន​របស់​ជនជាតិ​ថៃ​មួយចំនួន​ដែល​ចូលមកក្នុង​ដី​ខ្មែរ​តាម​ច្រក​អូរ​ស្មា​ច់នេះ គឺជា រឿង​ខុសច្បាប់​ហើយ ។

មន្ត្រី​ដដែល​បាន​បន្តថា​: ចុះបើ​មាន​ជនជាតិ​ថៃ​ណាមួយ ជា​ចារកម្ម ហើយ​គេ​ចូលមក​តាមរយ​:​ជា​ភ្ញៀវ មកលេង​ល្បែង​សុ​ី​សង​ក្នុងកា​សុ​ី​ណូ ហើយ​ពុំមាន​ការត្រួតពិនិត្យ​លើ​លិខិតឆ្លងដែន​ពី​សមត្ថកិច្ច​ខ្មែរ​យើង​នៅតាម​ច្រកទ្វារព្រំដែន​បែបនេះ​ពួកគេ​ងាយស្រួល​ក្នុង​ការធ្វើសកម្មភាព​ផ្សេងៗ ហើយ​គេចខ្លួន​បាន​យ៉ាង​មាន​សុវត្ថិភាព ។ ជុំវិញ ការ​បែកធ្លាយ​នូវ​ឯកសារ លិខិតឆ្លងដែន​ឬ ប័ណ្ណ​ព្រំដែន​របស់​ជនជាតិ​ថៃ​ដែល​ចូលមកក្នុង​ទឹកដី​ខ្មែរ ហើយ​គ្មាន​បោះត្រា ខ្មែរ​នេះ ភ្នាក់ងារ​យក​ព័ត៌មាន គេហទំព័រ មាតុភូមិ ប្រចាំខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ព្យាយាម​សុំ ជួប និង​សុំ​ការបំភ្លឺ ពី​លោក​វរសេនីយ៍ឯក ស្រេង ធា​រី នាយ ប៉ុស្តិ អន្តោ​ប្រវេ​ស​ន័ ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ តាម ទូរស័ព្ទ​ដែរ តែ​លោក​ពុំ​លើក​ទូរស័ព្ទ ។ ករណី​ខាងលើនេះ ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​សំណូមពរ ដល់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សុខ វាសនា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ពិសេស​ប្រមុខ​ដឹកនាំ​ប្រទេស សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ពិនិត្យ និង​ស្រាវជ្រាវ​មាន​វិធានការ​ទប់ស្កាត់ ឬ ដាក់ ទោស ទណ្ឌ​លើ​មន្ត្រី​អនុវត្ត​ច្បាប់ ដែល មិន​យកចិត្តទុកដាក់​ក្នុងតួនាទី ភារកិច្ច លើ​ការងារ​របស់ខ្លួន ៕ ដោយ​: ស៊ុន សុផល និង ពិ​ទូa osmach thai a osmach thai1 a osmach thai2 a osmach thai3 a osmach thai4