» សម្តេច​តេ​ជោ​គាំទ្រ​តា​ស៊ុ​ច​និង​រំលើកគុណ​បំណាច់​ជួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ » ក្រុម​ឥស្លាម​និកាយ​ស៊ី​អ៊ី​ត​នៅ​អ៊ីរ៉ាក​ព្រមាន​វាយប្រហារ​ផលប្រយោជន៍​អាមេរិក​បើ​ហ៊ាន​វាយ​អ៊ីរ៉ង់​ » លោក​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សង្ឃឹមថា កម្ពុជា​-​វៀតណាម នឹង​ជំរុញ​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ឱ្យបាន​ឆាប់រហ័ស » សម័យ​ហ្វេ​ស​ប៊ុ​ក​កុំ​ទុកចិត្ត​មេឃ​កុំ​ទុកចិត្ត​ផ្កាយ​កុំ​ទុកចិត្ត​ប្រពន្ធ​ថា​គ្មាន​សា​ហាយ​បើ​មិន​នៅ​ជិត​ » សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាស​ស្វាគមន៍​និមន្ត​ព្រះ​តេជគុណ (​លោក​ឪ​ស៊ុ​ច​) មក​រស់នៅ​ប្រទេស​កម្ពុជា​គ្រប់ពេល​ » សម្ដេច​តេ​ជោ ផ្ញើ​ពាក្យ ទៅ​ប្រធាន​ប្តូរ​វេន​អាស៊ាន នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ីរ​អំពី​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ » ឃាត់ខ្លួន​ជនបរទេស​ម្នាក​ករណី​ដឹកជញ្ជូន​កញ្ឆា​ក្រៀម​ជិត ២០​គីឡូក្រាម » សម្លេង​ចរចា​ប្រហារ​រដ្ឋាភិបាល​ថៃ​របស់​សម្តេច​តេ​ជោ​បានឬអត់? » តារា​ល្បុកតោ​កញ្ញា​ពេជ្រចរណៃ​ប្រឈម​នឹង​ការខូចខាត​រាប់សែន​ដុល្លារ​អាមេរិក​បន្ទាប់ពី​អគ្គិភ័យ​ឆេះ​អាហារ​ដ្ឋា​ន » មាន​មនុស្ស​មក​បំពាន​ចាក់ដី​លុប​ទំនប់​មេទឹក​ឃុំ​តា​សាល​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​យក​ធ្វើ​កម្ម​សិទ្ធ​អាជ្ញាធរ​ប៉ក់​ល្វើយ​ » សម្លេង​ចរចា​រវាង​តេ​ជោ​ហ៊ុនសែន​និង​អ្នកស្រី​ផែ​តង​តាន​ដែល​បែក​ទម្លាយ​ធ្វើ​ឲ្យ​ផ្ទៃក្នុង​ថៃ​ជ្រួលច្របល់​! » នាយករដ្ឋមន្ត្រី​អះអាងថា អត់​រាថយ​ទេ ក្នុងការ​ប្រើប្រាស់​យន្តកា​រ ICJ ដោះស្រាយ​បញ្ហា​ទាំង​៤ ជាមួយ​ថៃ » បុរស​ម្នាក់​ត្រូវបាន​សម្លាប់ នៅ​សង្កាត់​វាល​ពង់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​តែ​កន្លងទៅ​មួយឆ្នាំ​ហើយ​ឃាតក​មិនទាន់​ចាប់បាន » រឿង​ព្រុំដែន​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត​រុញ​បាល់​ឲ្យ «​យោធា​ថៃ​d​ដែល​ធ្លាប់មាន​រៀង​អាស្រូវ​ទាត់​! » ប្រទេស​ហ្សេ​៧​កាន់ជើង​អ៊ីស្រាអែល​ចិន​ថា​អាមេរិក​យក​សាំង​ដាក់​ភ្លើង​ប៉ា​គី​ស្ថាន បិទ​ព្រំដែន​គោក​ជាមួយ​អ៉ី​រ៉ង់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 161 នាក់

ម្សិលមិញ 6243 នាក់

សរុប 16966382 នាក់

ខ្លាំង​មែន​សង្វៀន​ជល់​មាន់​របស់​ម្សៀ​ស្រ៊ុន នៅ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គ្មាន​អ្នកណា​ហ៊ាន​ប៉ះ ​ព្រោះ​ខ្លាច​ខ្នងបង្អែក​?!


​ត្បូងឃ្មុំ​៖​ពិត​ជាមាន​ឥទ្ធិពល​ខ្លាំង​មែនទែន​ឈ្មោះ ស្រ៊ុន ម្ចាស់​សង្វៀន​ជល់​មាន់ និង​បើក​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ ព្រោះ គ្មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ណា​ម្នាក់​ហ៊ាន​ចេញមុខ​រារាំង ឬ​បង្ក្រាប ដូច​ទីតាំង​សង្វៀនមាន់​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ឡើយ​បើទោះជា​បើក​ឲ្យ​ខ្មែរ​ចូល​លេង​ខុសច្បាប់​ក៏ដោយ​។a kok tbong srun

កន្លងមកនេះ​សារព័ត៌មាន និង គេហទំព័រ​ក្នុងស្រុក​ជាច្រើន​បាន​ផ្សព្វផ្សាយ​ចង្អុលបង្ហាញ​ប្រាប់​ទីតាំង​និង​សកម្មភាព​បើក​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ មាន បៀរ អាប៉ោង និង​ជាពិសេស ជល់​មាន់​និង បទល្មើស​ផ្សេងៗ កំពុង​កើតមាន យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ អាណាចក្រ​គ្រប់គ្រង​ដោយ​លោក ជាម ចាន់​សោ​ភ័​ណ្ឌ តែ​គ្មាន​ការយកចិត្តទុកដាក់ ទប់ស្កាត់ បង្ក្រាប​សោះឡើយ គឺ​សម្ងំ​ស្ងៀមឈឹង ធ្វើ​មិនដឹង មិនឮ ចំពោះ​ព័ត៌មាន ផ្សព្វផ្សាយ​អំពី​បន​ល្បែង​នៅ​អន្លង់​ជ្រៃ​នេះ​សោះឡើយ​។​ទោះបីជាហៅកាសែតទៅផឹកស៊ីកាលពីថ្ងៃ៣០មករាក៏លោកជាមសោភណ្ឌ័ធើមិនដឹងរឿងហ្នឹងដែរ។

​ប្រជាពលរដ្ឋ​បាន​រាយការណ៍​អោយដឹងថា បន​ល្បែង ស៊ីសង​ខុសច្បាប់ ភ្នាល់​ជល់​មាន់ ក្រោយ​ផ្ទះសំណាក់ ភូមិ​យើង នៅ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ សព្វថ្ងៃ​បាន​នឹង​កំពុងបើក​ដំណើរ​ការលេង​ស៊ីសង​មាន​ចម្ងាយ ប្រហែលជា ១៥០​ម៉ែត្រ​ពី​ផ្លូ​ជាតិ​លេខ​៨ ក្បែរ​ភូមិគ្រឹះ សម្តេច​ពញា​ចក្រី ហេង សំរិន ដោយមាន​ឈ្មោះ​ស្រ៊ុន​ជា​អ្នក​គ្រប់ គ្រង និង​មាន​មេការ​ធំ​ឈ្មោះ​ណាន ជា​អ្នក​ចេញមុខ​កាង​បន​ល្បែង​ដ៏​ធំ​នេះ​ឲ្យ​ថ្នាក់លើ​? ។

តាម​ការរាយការណ៍​តាម​ទូរស័ព្ទ​ពី ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ទីតាំង​ល្បែងស៊ីសង​ខាងលើនេះ​មាន​លេង​អាប៉ោង បៀរ និង​ខ្លាំងជាងគេ គឺ​ល្បែង​ជល់​មាន់ ដែល​ក្នង​១​ថ្ងៃៗ​មាន​អ្នកញៀន​ល្បែង​មាន​ទាំង​ឧកញ៉ាៗ មន្ត្រីរាជការ​ធំៗ ,​មាន​ទាហាន ប៉ូលិស​ខ្មែរ ជិះ​សុទ្ធតែ​ឡាន​ទំនើបៗ​ចូល​ទៅលេង​នៅក្នុង​បន​ល្បែង ចាក់​ភ្នាល់​ស៊ីសង ចាញ់ឈ្នះ​រាប់រយ រាប់ ពាន់​ដុល្លារ​អាមេរិក ស្រែក​ហ៊ោរ​កញ្ជ្រាវ​កងរំពង​យ៉ាង​អនាធិបតេយ្យ គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​នគរបាល​ប៉េអឹម នៅ​ទី​នោះឡើយ ។

អ្នក ធ្លាប់​ទៅលេង ល្បែង​ជល់​មាន់នៅ​ទីនោះ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ អោយដឹងថា តាម​ដែល​គាត់​ធ្លាប់​ចូលទៅ​លេង គឺ​ខាង​ម្ចាស់​សៃ​វៀន​មាន់នៅ​អន្លង់ ជ្រៃ​ឈ្មោះ ស្រ៊ុន ដែល​គេ​ស្គាល់ និង​ដឹងថា​ជា​សាច់ញាតិ​របស់លោក​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ ឈ្មោះ គន់ សុភា និង​ឈ្មោះ ណាន ជា​មេការ​បាន​ប្រាប់ថា សូមកុំ​ព្រួយបារម្ភ​ពី​ការចុះ​ចាប់ ឬ​បង្ក្រាប​ពី​សមត្ថកិច្ច​អី ព្រោះ​ទីតាំង​គាត់​បាន​ចំណាយលុយ​រត់ការ​បង់​អោយ​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​អស់ហើយ ១​ខែៗ​អស់​រាប់ ម៉ឺន ដុល្លារ កុំ​ព្រួយ​! ។ បើ​ផ្អែក​តាម​សេច ក្តី​រាយការណ៍ របស់​ប្រជាពលរដ្ឋ ដែល​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង សន្តិសុខ​ក្នុងការ​រស់នៅក្នុង​មូលដ្ឋាន​ព្រោះថា កាលណា​មាន​បន​ល្បែង គឺ ចោរកម្ម កើតឡើង​នៅ​គ្រប់​ទីកន្លែង ពួកគាត់ សូម​សំណួ​ម​ពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ត្បូងឃ្មុំ មេត្តាជួយ​ចាត់វិធានការ​បំបិទ​ទីតាំង​ល្បែង​សុ​ី​សង​របស់លោក​ស្រ៊ុន និង មេការ​ឈ្មោះ​ណា​ង ជ្រក​ក្រោម​ស្លាក​កា​សុ​ី​ណូ ភូមិ​យើង នៅ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​នេះ​ផង ។

កាលពី​ថ្ងៃទី​១៧ មករា ២០១៩ ការិយាល័យ​និពន្ធ​យើង ទទួល បានការ​រាយការណ៍ តាម​ទូរស័ព្ទ​ពី​មន្ត្រីរាជការ​តូចតាច​ម្នា​ក់នៅ​សាលាខេត្ត ត្បូងឃ្មុំ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ថា ទាំង ចៅហ្វាយខេត្ត ចៅហ្វាយខេត្ត​រង មេ​ប៉េ​អឺ​ម មេប៉ូលីស​ខេត្ត ត្បូងឃ្មុំ និង​ម្ចាស់​ទីតាំង​បន​ល្បែងស៊ីសង​ដែលមាន​ឈ្មោះ ស្រ៊ុន និង​មេការ​ឈ្មោះ​ណា​ង គឺ​ពួកគេ​មិន​ភ្ញាក់ផ្អើល ឬ ព្រួយ បារម្ភ​អ្វី​ទេ ។ ប្រភព​បន្តទៀតថា មន្ត្រី​ថ្នាក់​ឡូ​ស​ក្នុង​ខេត្ត​ជា ច្រើ​នាក់​និយាយ​បែប​ចំអក​អោយ​ក្រុមអ្នកកាសែត និង​គេហ ទំព័រ​នានា​ដែល​ផ្សព្វផ្សាយ​អំពី​ល្បែង​ជល់​មាន់​នៅក្នុង​ទឹកដី ខេត្ត​ត្បូងឃ្មុំ គឺ​ពួក​អ្នកកាសែត​ទាំងនោះ​អត់​ស្គាល់ និង​យល់ដឹង​ស៊ី​ជំរៅ​ថា ទឺ​កដី​ត្បូងឃ្មុំ អ្នកដឹកនាំ​ភាគច្រើន​ពោរពេញ ទៅដោយ​សែស្រឡាយ សាច់ញាតិ សម្តេច និង សាច់ញាតិ​មន្ត្រី ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​ទេ​មើលទៅ​?​។

ជាក់ស្តែង​ទីតាំង​បន​ល្បែងស៊ីសង ជល់​មាន់​នោះ​ទៀតសោត​ក៏​ស្ថិតក្នុង​ដី​របស់​កុង្សីយ៍​ក្រសួង​សង្គមកិច្ច ជាប់​ខ្សែស្រឡាយ​សម្តេច​ពញា​ចក្រី​ថែមទៀត ដូ​ច្មេះ​ត្រឹម​ថ្នាក់​ចៅហ្វាយខេត្ត ម៉េច​ហ៊ាន​បង្ក្រាប​ចេះតែ​លំៗ យករួចខ្លួន​ម៉ា​គ្រាៗ​ទៅ​កុំ​ខ្វល់​រឿង​កាសែត​ផ្សាយ​ច្រើនពេក​។ ប្រហែលជា​ចឹ​ង​ហើយ​បានជា​មិនឃើញ លោកនាយ​ឧ​ត្ត​ម​សេនិយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​សម្តេច​ក្រឡាហោម ស ខេង ដាក់ចេញ​វិធានការ​ក្តៅ​ដើម្បី​ចាត់ការ​ទៅលើ​បន​ល្បែងស៊ីសង ជល់​មាន់​ដ៏​កក្រើក​នៅ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

ពិតជា​មិនធម្មតា​មែន លោក​ស្រ៊ុន បើក​សង្វៀនមាន់​ជល់បាន​ខ្លាំង​ជាង​សង្វៀនមាន់​របស់លោក ហ៊ុន ជា ក្មួយ​សម្តេច​តេ​ជោ​នៅ​អរិយ​ក្សត្រ ស្រុក ល្វាឯម ខេត្តកណ្តាល​ដែល​ត្រូវ​សមត្ថកិច្ច​ខេត្តកណ្តាល ចេញ មុខ​បង្ក្រាប​ឈូស​បំផ្លាញចោល​ទីតាំង កាត់ទោស​មាន់​ជល់ ដោយ​កាត់​ក្បាល ហើយ​សម្តេច​តេ​ជោ​បញ្ជា​អោយ​តាម​ចាប់ លោក ហ៊ុន ជា​និង​កូនប្រសា​រលោក​ហ៊ុន​សាន ដាក់គុក​ទៀត ។ តើ​លោកនាយ​ឧ​ត្ត​ម សេនិយ៍ នេ​ត សាវឿន និង​សម្តេច​ក្រឡាហោម ស ខេង លោក​ទាំងពីរ​សម្ងំស្ងៀម ឬ រង់ចាំ​បញ្ជា​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ដាក់ចេញ​ទើប​ចាត់ការ​? ៕ ដោយ : សុផល Tel : 012 953 824 / 093 28 18 11net saveun1 a casino an1 a casino an2 a casino an3 a casino anlong