» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6091 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696262 នាក់

បង្កើតកូន​រួច​យកមក​ចោល​ក្រោម​ដើមឈើ​!?

 

​ខេត្ត​ព្រះសីហនុ ៖ កាលពី​ព្រឹក​ថ្ងៃ​២៣ តុលា ២០២៤ ទារិកា​ម្នាក់ ត្រូវបាន​គេ​យកមក បោះបង់ចោល​នៅក្រោម​ដើមឈើ​មួយ​ក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ។ គេ​ឮ​សំឡេង​ទារិកា​នេះ​យំ​តែម្នាក់ឯង​នៅជាប់​ទាំង​ទងសុក មិនទាន់​កាត់ចេញ​ផង តែ​មិនឃើញ​មាន​ម្តាយ​ឬ​សាច់ញាតិ​ណា​ម្នាក់​នៅក្បែរ ឡើយ​។​ភ្លាមៗ​ក្រុមគ្រូពេទ្យ​ឆ្មប​ក៏បាន​ជួយសង្គ្រោះ​ដោយ​កាត់​ទងសុក និង​សម្អាត​ទារិកា​នេះ យកមក​ក្នុង​បន្ទប់​ពេទ្យ​និង​បាន​រាយការណ៍​ជូនទៅ​កាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច ។​a baby1 

​មន្ត្រីរដ្ឋបាល​ក្រុងព្រះសីហនុ​ដែល​ចុះ​សហការ​ពិនិត្យ​ផ្ទាល់ ក៏ដូចជា​គ្រូពេទ្យ​ឆ្មប​ឲ្យ​ដឹងថា ទារិកា​នេះ​មាន​ទម្ងន់​ជិត​៣​គីឡូក្រាម មានព្រលឹង​ទ្រលុកៗ​សុខ​ភាពល្អ​ធម្មតា ប៉ុន្តែ​មិនដឹងថា ស្ត្រី​ជា​ម្តាយ​ជា​អ្នកណា​នោះឡើយ​? ។ តែ​អាច​កំណត់​បាន​ថា​ស្ត្រី​ជា​ម្តាយ​ទំនង​ក្រោយពេល​បង្កើតកូន​នេះ​ដោយ​ខ្លួនឯង​នៅក្រោម​ដើមឈើ មិន​មករក​គ្រូពេទ្យ រួច​បាន​ទុក​កូនស្រី​នេះ​ចោល ហើយ​គេចខ្លួន​បាត់ទៅ​ទាំង​អគតិ ។
​ជោគវាសនា​ភ្ជាប់​និស្ស័យ​របស់​ទារិកា​អភ័ព្វ​ដែល​ម្តាយបង្កើត​មក​ទុកចោល​ដូច​សត្វ​ធាតុ បច្ចុប្បន្ន​មាន​ពលរដ្ឋ​មួយ​គ្រួសារ​នៅ​ក្រុងព្រះសីហនុ​ដែលមាន​ជីវភាព​ធូរធា បានស្នើ​សុំ​យក​ទារិកា​នេះ​ទៅ​ចិញ្ចឹម ក្នុងនោះ​អាជ្ញាធរ​ក្រុងព្រះសីហនុ បាន​ពិនិត្យ​តាម​នីតិវិធី​ផ្លូវច្បាប់ មុននឹង​ប្រគល់​ទៅ​ឲ្យ​អ្នកទទួល​យកទៅ​ចិញ្ចឹម ក្នុងករណី​រក​ម្តាយ​ឬ​សាច់ញាតិ​ទារិកា​នេះ​មិនឃើញ​៕a baby 

​