» បក្ស​ភ្លើងទៀន​បរាជ័យ​ក្នុង​ការសុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ចេញ​លិខិត​ទុតិយតា​លើ​លិខិត​ចុះបញ្ជី​គណបក្ស​! » លោក​ថាក់ស៊ីន​អាចមាន​តួ​នី​ក្នុង​រដ្ឋាភិបាល​បន្ទាប់ពី​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ » ប្រធាន​មន្ទី​រ៉ែ និង​ថាមពល​ខេត្តរតនគិរី ៖ ​ការរុករក​រ៉ែ​ឯកជន​ទោះ​ក្នុង​ដី​របស់ខ្លួន​ក៏ត្រូវ​ឈប់ បើ​មិន​ឈប់​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ » ឃាតករ​សម្លាប់​គ្រូទាយ​នៅ​វត្តភ្នំ សម្លាប់ខ្លួន​នៅ​បន្ទប់​ឃុំឃាំង » សម្តេច​ប៊ុនរ៉ានី​ដើមឈើ​ដើម្បី​អបអរសាទរ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី​២០ និង​វេទិកា​យុវជន​លើក​ទី​២ នៃ​សមាគមជាតិ​កាកបាទក្រហម នៅ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា​ » ក្នុងពេលដែល​ណា​តូ​ជម្រុញ​ការផ្តល​អាវុធ​លោក ហ្សេ​លេន​ស្គី​ថា​៖​រុ​ស្ស៉ី​ត្រូវតែ​បញ្ឈប់​សង្គ្រាម ទើប​ពិភពលោក​អាច​ដោះស្រាយ​វិបត្តិ​សកល​ផ្សេងៗ​ទៀត » នគរបាល​ម្នាក់​ធ្លាក់​ពី​លោះ​អគារ​កំពស់​៣៧​ជាន់​ពេល​គេច​ពី​កម្លាំង​នគរបាល​គ្រឿងញៀន​? » នគរបាល​ចាប់បាន​ចោរលួច​ទូរ​សព្ទ័​ដែល​នារី​ជា​ម្ចាស់​ប្រកាសថា​យក​ធ្វើ​សង្សារ​បើ​យក​ឲ្យ​នាង​វិញ​ » មើល​ទីតាំង​មាន់​ជល់​តាម​ប្រព័ន្ធ​អន​ឡាញ និង​អាប៉ោង នៅតាម​បណ្តោយ​ផ្លូវ​ទន្លេសាប ជិត​ខុន​ដូ​មួយកន្លែង​ក្នុង​សង្កាត់​ជ្រោយចង្វា​ផង​ទាន​!!! » ពីនេះ​ពី​នៅ​ពីស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ពេល​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ខេត្តតាកែវ​ » ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ទៅ​ការពារ​ខ្លួន​នៅ​អង្គការសហប្រជាជាតិ​ក្នុងពេលដែល​ក្នុងប្រទេស​កំពុង​សំអាត​មន្ត្រី​ក្នុង​ក្រសួងការពារជាតិ​ » គណៈកម្មការ​គ្រប់គ្រង ល្បែង​ពាណិជ្ជកម្ម ៖​បុគ្គល​មានអំណាច​នៅតែ​កាង​ឲ្យ​មានការ​ផ្សាយពាណិជ្ជកម្ម ល្បែងស៊ីសង​ » មិន​ដេកចាំ​មន្ត្រី​ជល​ល​ផល​នគរបាល​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ចុះ​ខេត្ត​ផ្សេង​ជុំវិញ​ទន្លេសាប​? » ផលិតផល​ជលផល​ខ្មែរ​ត្រៀម​ទៅ​ប្រកួតប្រជែង​នៅ​ទីផ្សារ​អន្តរជាតិ​ » រដ្ឋលេខាធិការ​ក្រសួង​យុ​ត្តិ​ធ​ម៍​ដកថយ​មួយ​ជំ​ហ៊ាន​ករណី​យ៍​សកម្មជន​ហ្វេ​ស​ប៊ុ​កលោក​ព្រុំ​សាន​តែ​មិនគួ​ចប់​ត្រឹមហ្នឹង​ទេ​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2685 នាក់

ម្សិលមិញ 2691 នាក់

សរុប 13066986 នាក់

លោក​វរៈ​សេនី​យ៏ ទោ​ម៉ៅ​ស៊ី​ណាត ហៅ​ក្ដាម​ ​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ង ​ត្រូវ ឯក​ឩ​ត្ដម លី​ស៊ុន​មេបញ្ជាការ​កងពលតូច​លេខ​០៨ ស្ដីបន្ទោស

 

​ព្រះវិហារ​៖​លោក​យ៉​ន​ភី​រម្យ អាយុ​៤៧​រស់​ភូមិ​ត្រាំ​ប៉ោង​ឃុំ​ព្រះ​ប្រឡាយ​ស្រុក​ត្រពាំង​ប្រសាទ​ខេត្ត​ឩ​ត្ដរ​មានជ័យ ​តំណាងអោយ​បងប្អូន​៥​គ្រួសារ​អោយដឹងថា ពួកគាត់​បាន​កាប់ឆ្ការ​ដីព្រៃ​មួយកន្លែង​បាន​ចំនួន​២៥​ហិកតា​នៅ​ចំណុច​ភូមិ​តា​ប្រាក់​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ដ​ខេត្តព្រះវិហារ តាំងពី​ឆ្នាំ​២០១២ មាន​សាក្សី​ចំនួន​១៨​នាក់ ថែមទាំង​លោក​មេភូមិ​តា​ប្រាក់​ឈ្មោះ​ចាន់​ហេង ស៊ី​ញ៉េ​បោះត្រា និង​លោក​មេឃុំ​យាង​ឈ្មោះ​ហ៊ឹម​ហឿន​ស៊ី​ញ៉េ​បោះត្រា​ទទួលស្គាល់ ។ a land sim 

​ស្រាប់តែ​ថ្ងៃទី​៩​ខែធ្នូ ២០១៨ មានឈ្មោះ ៧​នាក់​យក​គ្រឿងចក្រ​មក​ឈូសឆាយ​និង​កាយ​ប្រព​ន្ធ័ ហ៊ុំ​ព​ទ្ធ័​យក​ដី​ពួកគាត់​ទាំងអស់ ទោះ​មេភូមិ​មេឃុំ​ទៅ​ឃាត់​ក៍​មិន​ស្ដាប់​ដែរ​។
​អ្នក​ឃុបឃិត​គ្នា ទី​១ ឈ្មោះ លោក​វរៈ​សេនី​យ៏​ឯក ចៅ​ឈី​ប្រធាន​ស្នាក់ការ​ស្រុក​ជាំ​ក្សាន្ដ​​ទី​២​ឈ្មោះ​មោក​មាន អតីត​មេភូមិ​ត្រាំ​ប៉ោង ៣ ឈ្មោះ​តឿ​ង​សេង​លី ៤ ឈ្មោះ សេង​សំអុល
៥ ហ៊ឹម​ណៃ ៦ ហែម​តា​រ៉ា ៧ នស់​រុន​។

​ឈ្មោះ​៧​នាក់​ខាងលើ​សំអាងថា​៖ បានធ្វើ​លិខិត​មួយច្បាប់​ចុះ​ថ្ងៃទី ១៣​ខែធ្នូ ឆ្នាំ​២០១៨ ​គោរព​ចូលមក​ឯក​ឩ​ត្ដម​មេបញ្ជាការ​កងពលតូច​លេខ​០៨ តាមរយ​កលោក​វរៈ​សេនី​យ៏​ទោ ម៉ៅ​ស៊ី​ណាត​ហៅ​ក្ដាម នាយការិយាល័យ​អភិវឌ្ឍន៍ លេខ ០៨ ដើម្បី​ឈូសឆាយដី និង​លើក​ប្រព​ន្ធ័​។​​តែ​លោក​ម៉ៅ​ស៊ី​ណាត​ហៅ​ក្ដាម​ចិត្តធំ​មិន​ចារ​លិ​ខិ​បញ្ជូនទៅអោយ​ឯក ឩ​ត្ដម​មេបញ្ជាការ​សម្រេច​ទេ បែ​ជា​អនុ​ម​ត្ត័​ដោយ​ខ្លួនឯង​ដាក់ថា​បានឃើញ​និង​ឯង​ភាព​។ ចំណុច​នេះហើយ ដែល​ម្ចាស់​ដី​មានកម្ម​សិទ្ធិ​ដីធ្លី​៥​គ្រួសារ ដាក់​ការសង្ស័យ​ទៅលើ​លោក​សុ​ី​ណាត​ហៅ​ក្ដាម​ប្រព្រឹត្ត​អំពើពុករលួយ ។​

​ចំណែក​ឈ្មោះ​៧​នាក់​ខាងលើ​សំអាង​លិខិត​ហ្នឹងហើយ បានជា​យក​គ្រឿងចក្រ​ទៅ​ឈួ​ស​ឆាយ​មិន​ក្រែងរអែង​អ្វី​ឡើយ ។ ពួកគេ​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ ថ្ងែ​ទី​០៩​ខែធ្នូ គឺ​មុខ​៤​ថ្ងៃ​សុំ​លិខិត​ពី​លោក​ក្ដាម​ទៅទៀត​។ សូមបញ្ជាក់ថា​គ្រឿងចក្រ​ត្រូវ មន្ត្រី​ជំនាញ​មក​ចាប់​ថ្ងៃទី​៥​ខែមករា យកទៅ​ទុក​ហើយ​រងចាំ​ការដោះស្រាយ ។
​លោក​ចាន់​ហេង​មេភូមិ​តា​ប្រាក់ និង​លោក​ហ៊ឹម​ហឿន​មេឃុំ​យាង​អោយដឹង​តាម​ទូរស័ព្ទ​ថា​៖ ពិតជា​ដី​ឈ្មោះ​យ៉​នភារ​ម្ស​ពិតប្រាកដ​មែន លោក​ទាំងពីរ​ហ៊ាន​ទទួលខុសត្រូវ។

​​ចំណែក​ឈ្មោះ​ហ៊ឹម​ណៃ​ពេល​សួរថា​តើ​មាន​ឯកសារ​អ្វី​ថា​ជា​ដី​របស់ខ្លួន​ទេ​? លោក​ណៃ​មិន​ឆ្លើយ​សំនួរ​នេះ​ទេ បែ​ជា​ឆ្លើយថា ឈ្មោះ​ភារ​ម្ស​មក​នៅ​ដំបូង​គាត់​អោយ​ផ្ទះ​ជ្រក​ថែមទាំង​ចែក​ដី​អោយ​ទៀត​តែ​យក​ដី​ហ្នឹង​លក់​អស់ហើយ​។ ពេល​សួរថា​ឈ្មោះ​ភារ​ម្ស​មាន​លិខិត​ស៊ី​ញ៉េ​មេភូមិ​មេឃុំ​។ លោក​ណៃ​ឆ្លើយថា ឈ្មោះ​ភារ​ម្ស​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​បំពាន​យក​ដី​ពួកគាត់ ។
​លោក​ណៃ​ហុច​ទូរស័ព្ទ​អោយឈ្មោះ​មោក​មាន ជា​មេក្រុម​របស់​ពួកគេ ពេល​សួរថា​តើ​មាន​ឯង​សារ​អ្វី​ទេ​?

លោក​មាន​ឆ្លើយថា តាមរយៈ​ឯក ឩ​ត្ដម​គន់គីម កងពល​លេខ​០៨​បាន​កាត់​ដី​អោយ​ភូមិ​ត្រាំ​ប៉ោង​ជាង​២០០​ហិកតា ហើយ​ខ្ញុំ​មោក​មាន បាន​ចែក​ដី​ជូន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ ពីរ​ហិកតា ។​លោក​មាន​ថា ឈ្មោះ​ភារ​ម្យ​យក​ដី​របប​ដែល​គេ​ចែក​អោយ លក់​អស់ហើយ បើ​អ្នកកាសែត​ចង់ឃើញ​ឯកសារ​មក​ផ្ទះ​គាត់ ។​
​លោក​ម៉ៅ​ស៊ី​ណាត​ហៅ​ក្ដាម អោយដឹង​តាម​ទូរស័ព្ទ​ថា លោក​បានឃើញ​និង​ឯកភាព​លើ​លិខិតស្នើ​សុំ​មែន តែ​លោក​មិនអោយ​ទៅ​ឈូសឆាយដី​គេ​ឯណា​។ លោក​ទទួលកំហុស​ដែល​ស៊ី​ញ៉េ​មិនបាន​ចុះទៅ​មើល​ដី​។

​ឯក​ឩ​ត្ដម លី​ស៊ុន​អោយដឹង​តាម​ទូ​ស័ព្ទ​ថា ដី​ជិត​២០០០​ហិកតា សម្ដេច​តេ​ជោ​ហ៊ុនសែន​បាន​កាត់​ដី​ប្រគល់ជូន​ពលរដ្ឋ​អស់ហើយ​មិនមាន​ជាប់​ពាក់​ព​ន្ធ័​ជាមួយ​កងពល​ទៀត​ទេ​។
​ឯក​ឩ​ត្ដម​បន្ទោស​លោក​ក្ដាម​ប្រព្រឹត្ត​កំហុស​ដោយ​ចេតនា​។ ពេល​សួរ​ថាបើ​ធ្វើ​ខុស​បែបនេះ តើ​ដាក់ទណ្ឌកម្ម​រដ្ឋបាល​ដែរ​ឫ​ទេ ?​ឯក​ត្ដម​ឆ្លើយថា​ស្រាច់​ទៅលើ​អ្នកការ​សែត​? ។​

​សូមបញ្ជាក់ថា​តាម​ប្រសាសន៍​ឯក ឩ​ត្ដម​លី​ស៊ុន​ថា​ដី​ប្រគល់អោយ​អាជ្ញាធរ​។ ដូច្នេះ​ពួកលោក​មោក​មាន​ទៅ​ខ្ចីដៃ លោក​ក្ដាម​ប្រើ​ដើម្បី​បំពាន​ដី​កម្មសិទ្ធិ​៥​គ្រូ​សារ​។
​លោក​មាន​បញ្ជាក់ថា​កង​ពល​លេខ​០៨​កាត់​ដី​អោយ​ភូមិ​ត្រាំ​ប៉ោង​២៣០​ហិកតា​ជាង អ្នកស្រុក​មួយ​គ្រួ​សារបាន​ដី​ពីរ​ហិកតា ​តែ​លោក​អែម​សាវឿន​ចូលធ្វើ​មេភូមិ​ត្រាំ​ប៉ោង ចុងឆ្នាំ​២០១៤​អោយដឹង ​ថ្ងៃទី​៥​ខែមករា ថា​មកដល់ពេលនេះ​ប្រជាជន​ភូមិ​ត្រាំ​ប៉ោង មិនបាន​ដី​មួយ​ចំអាម​ឡើយ ​រងចាំ​ភាគ​បន្ត​តើ​លោក​មោក​មាន​យក​ដី​ទៅណា​? ។​a land sim1 a land sim2