» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 499 នាក់

ម្សិលមិញ 10264 នាក់

សរុប 14139681 នាក់

សហ​ស្ស័​នាម​ប៉េ​៥​លោក គួច ចំរើន​មា​ជិ​ក​យុវជន​២២ ក្លាយជា​អភិបាលខេត្ត​ព្រះសីហនុ ជំនួស​លោក យន្ត មីន​មាន​ប្រវត្តិ​ចេញពី​ទាន​ហ៊ាន​ដែរ​!


​ភ្នំពេញ​លោក គួច ចំរើន ( Kuoch Chamroeun) កើត​នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​១៩៧២ នៅ​ភូមិ​តាព​រ័​លើ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​។​
​ចាប់ពី​ក្រោយ​ថ្ងៃ​រំដោះ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ លោក​គួច ចំរើន ចូលរៀន​ថ្នាក់ដំបូង​ក្រោម​ផ្ទះមួយ​នៅក្នុង​ភូមិ​ត្រាច​ថ្មី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប បន្ទាប់មក បាន​ទៅ​រៀន​នៅ​សាលា​គំរូ​កំពង់ក្តី​និង​បញ្ចប់​សាលា​ចំណេះដឹង​ទូទៅ​នៅ​សាលា​១០​មករា​សៀមរាប​នៅ ឆ្នាំ​១៩៨៩​។​a kuoch chomreun 

​នៅ​ឆ្នាំ​១៩៩០ លោក បាន​ចូលរៀន​នៅ​មហា​វិទ្យា​ល​យ័​បច្ចេកទេស​កង​ទ​ព័ ប្រទេស​វៀតណាម ក្រោយមក​នៅ​ថ្ងៃ​២៨​ខែមីនា​ឆ្នាំ​១៩៩៣ បាន​សិក្សា​បន្ត​នៅ​មហា​វិទ្យា​ល​យ័​និតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដែល​បញ្ចប់​នៅ​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​១៩៩៧ ដោយ​ទទួលបាន​បរិញ្ញាប័ត្រ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ។ នៅ​ថ្ងៃទី​០១​ខែតុលា​ឆ្នាំ​២០០៤ បាន​ចូល​សិក្សា​នៅ​សាកល​វិទ្យា​ល​យ័​និតិ​សាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ទទួលបាន​បរិ​ញ្ញាប​ត្រ័​ជាន់ខ្ពស់​រដ្ឋបាល​សាធារណៈ​នៅ​ថ្ងៃទី​០១​ខែសីហា​ឆ្នាំ​២០០៧​។​

​លោក គួច ចំរើន អាច​ប្រើប្រាស់​បាន​នូវ​ភាសា​អង់គ្លេស​និង​វៀតណាម​។ ក្រៅពី​ការសិក្សា​នៅតាម​មហា​វិទ្យា​ល​យ័ និង​សាកល​វិទ្យា​ល​យ័ លោក​ក៏បាន​ទទួល​ការបណ្តុះបណ្តាល​និង​វគ្គ​សិក្សា​ខ្លីៗ កម្រិត​វិ​ញ្ញាប​ន​ប័ត្រ ពី​អង្គការ​JICA​លើ​ការគ្រប់គ្រង​រដ្ឋបាល​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន ឆ្នាំ​២០០០ ពី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​លើ​ផ្នែក​ច្បាប់​ភូមិបាល ,​ពី​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិ​ការ​និង​សន្តិភាព​លើ​ផ្នែក​ហ្វឹកហ្វឺន​ទំនាក់ទំនង​អន្តរជាតិ ពី​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិទ្ធិមនុស្ស​លើ​ការងាររដ្ឋបាល​សម្រាប់​មន្ត្រីខេត្ត​ក្រុង ពី UNIVERSITY OF SANFRANCISCO លើ​ច្បាប់បោះឆ្នោត​,​ពី​វិទ្យាស្ថាន​កម្ពុជា​ដើម្បី​សិទ្ធិមនុស្ស​លើ​ផ្នែក​អភិបាលកិច្ច​ល្អ និង​ទទួលបាន​វិ​ញ្ញាប​នប​ត្រ័​ពី​សាលាក្រុង​ភ្នំពេញ​លើ​ការងាររដ្ឋបាល​។​

លោក​គួច ចំរើន ចូល​បម្រើ​ការងារ​ជា​កង​ទ​ព័ នៅ​ខេត្តសៀមរាប​នា​១៩៨៩​ទេ​។ នៅ​ថ្ងៃទី​១៥​កញ្ញា​ឆ្នាំ​១៩៨៩ ត្រូវបាន​អង្គភាព​បញ្ជូនទៅ​រៀន​នៅ​សាលា​វប្បធម៌​កង​ទ​ព័​ស្វាយ​រលំ ខេត្តកណ្តាល​។ ពី​ឆ្នាំ​១៩៩០​ដល់​ថ្ងៃទី​២៨​មីនាឆ្នាំ​១៩៩១ មាន​តួនាទី​ជា​ប្រធាន​ខ នៅ​សាលា​វប្បធម៌​កង​ទ​ព័​។​
​លោក​គួច​ចំ​រើ​ន ទៅ​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​បច្ចេកទេស​កងទ័ព​ប្រទេស​វៀតណាម រយៈពេល​មួយឆ្នាំ​(១៩៩០)។បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ កង​ទ​ព័​ដែល​បាន​បញ្ជូនទៅ​រៀន​នៅ​បរទេស​ទាំងអស់​ត្រូវបាន​ក្រសួងការពារជាតិ​ហៅ​អោយ​ត្រឡប់​ចូលមក​ស្រុក​វិញ​នៅ​ឆ្នាំ​១៩៩១​។​

លោក​គួច ចំរើន​បាន​ចូលទៅ​នៅ​អង្គភាព​ង​៧០(​ដេ​អិន​)​និង បាន​ស្នាក់នៅ​បណ្តោះអាសន្ន​មួយរយៈ​ពេល​ខ្លី នៅ​សាលា​យោធា​ឬ​ស្សី​កែវ​ហើយ​បាន​បន្តទៅ​នៅក្នុង​កងពល​លេខ​៧ (​ឧ​ត្ត​ង្គ​) រហូតដល់​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​១៩៩៣ បាន​ផ្ទេរ​ទៅ​រៀន​នៅ​សាលា​សេដ្ឋកិច្ច​ដល់​ចប់ ហើយក៏​ផ្ទេរ​ក្របខណ្ឌ​ចេញពី​ក្រសួងការពារជាតិ​ទៅ​ក្រសួងមហាផ្ទៃ និង​មក​បម្រើ​ការងារ​នៅ​សាលាក្រុង​ភ្នំពេញ​។​

​ពី​ឆ្នាំ​១៩៩៨​ដល់​ខែកក្កដា​ឆ្នាំ​១៩៩៩ លោក​គួច ចំរើន​ជា​បុគ្គលិក​ចាត់តាំង​សាលាខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។ ពីថ្ងៃ​ទី​១៣​ខែកក្កដា​ឆ្នាំ​១៩៩៩​ដល់​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០០៤ ជា​អភិបាលរង​ខណ្ឌចំការមន​។​ពីថ្ងៃ​ទី​២៣​ខែកក្កដា​ឆ្នាំ​២០០៤​ដល់​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៤ ជា​អភិបាលខណ្ឌ​មាន​ជ​យ័ ។​ពីថ្ងៃ​ទី​១៦​ខែឧសភា​ឆ្នាំ​២០១៤​ដល់​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៦ ជា​អភិបាល​ខណ្ឌដូនពេញ​។​ពីថ្ងៃ​ទី​០១​ខែធ្នូ​ឆ្នាំ ២០១៦​ដល់​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០១៧ ជា​អគ្គនាយករង​រដ្ឋបាល​ក្រសួងមហាផ្ទៃ​ហើយនឹង​បច្ចុប្បន្ន ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​។​

​លោក​គួច​ចំរើន​មាន​រហ​ស័​នាម​តាម​វិទ្យុទាក់ទង​ប៉េ​៥(P5)​។ លោក​គួច ចំរើន បាន​ដំណាល​ពិលូមហេតុថា៖​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ ដែល​រៀបចំឡើង​ដោយ UNTAC នៅ​ភ្នំពេញ​មាន​ចលនា​យុវជន​ជាច្រើន​ក្រុម​បម្រើអោយ​គណបក្សនយោបាយ​ផ្សេងៗ​គ្នា​។ លោក​គួច​ចំរើន​រួម​ជាមួយនឹង​មេដឹកនាំ​និស្សិត​តាម​បណ្តា​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នានា​ចំនួន​២២​នាក់​សម្រេច​ចូលរួម​ក្នុង​ក្រុមយុវជន​បក្ស​ប្រជាជន​កម្ពុជា ។​

​នៅ​ឆ្នាំ​១៩៩៥ កាលនោះ​សម្តេច​ជា​នាយករដ្ឋមន្ត្រី​ទី​២​បាន​អនុញ្ញាតអោយ​ក្រុមនិស្សិត​ដែលមាន​គ្នា​ចំនួន​២២​នាក់ ចូលជួប​សំណេះសំណាល​នៅ​ភូមិគ្រឹះ​វិមានឯករាជ្យ​។ សម្តេច​បាន​ប្រសិទ្ធិ​នាម​ក្រុមនិស្សិត​នេះ​ថា​ជា​ក្រុម​២២ ។ សម្តេច​បានប្រគល់​ក្រុម​នេះ​អោយទៅ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ ដែលមាន​ឯកឧត្តម​ជា សុផារ៉ា អភិបាលរង​ទី​១​នៃ​រាជធានី​ភ្នំពេញ​ដែលមាន​រហ​ស្ស័នាម​ថា​K5​ជា​អ្នកដឹកនាំ​និង​គ្រប់គ្រង​។​
​ដើម្បី​ងាយស្រួល​ធ្វើការ​ទំនាក់ទំនង​គ្នា​តាម​វិទ្យុទាក់ទង ក្រុមយុវជន​២២​ក៏បាន​ដាក់​រហ​ស័​នាម​អោយ​គ្រប់គ្នា ដោយ​អក្សរ​ប៉េ​គឺ​ចាប់ពី​ប៉េ​១​ឡើង​ដោយ​លោកគួចចំរើន​មាន​រហ​ស័​នាម​ប៉េ​៥ ឯលោក​ឃួ​ង​ស្រេង​អភិបាល​រាជធានីរ​ហ​ស្ស័​នាម​ប៉េ​៧ ។ 

​លោក គួច ចំរើន មាន​ភរិយា​ឈ្មោះ អ៊ូ ធីតា​ពៅ កើត​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​១៩៨៤ មានមុខរ​បរជា​មេធាវី ស្នាក់​នៅផ្ទះ​លេ​១៤ ផ្លូវ​លេខ​៤៤៦ ភូមិ​៥​សង្កាត់​ទួល​ទំពូង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​មានកូន​ប្រុស​បីនាក់ ឈ្មោះ​គួច ចំរើន​រដ្ឋ , គួច ចំរើន​ជាតិ និង គួច​ចំរើន​ភព អ្នក​ទាំងបី​កំពុង​សិក្សា​។​

​លោក​គួច ចំរើន មាន​ឪពុក​បង្កើត​ឈ្មោះ គួច ណាំ​ហេង ដែល​បានទទួល​មរណកាល​ក្នុង​របប​ប៉ុលពត ។ មាន​ម្តាយបង្កើត​ឈ្មោះ​សុខ ឈាង កើត​នៅ​ថ្ងៃទី​១​ខែមករា​ឆ្នាំ​១៩៤៤ នៅ​ភូមិ​ត្នោត ឃុំ​កំពង់​ចិន ស្រុក​ស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្ន​រស់នៅ​រាជធានី​ភ្នំពេញ​។​
​លោក​គួច ចំរើន ជា​កូន​ទី​៤ នៃ​បងប្អូន​ទាំង​៥​នាក់​។​​កាល​ក្នុង​របប​ប៉ុលពត​លោក​គួច ចំរើន ស្ថិតក្នុង​វ​យ័​កុមារភាព​នៅឡើយ​ដោយ​រស់នៅ​ភូមិ​តាព​រ័​លើ ឃុំ​ពង្រ​ក្រោម​ដែលជា​ទី​កំណើត​របស់លោក​រហូត​ដល់​ឆ្នាំ​១៩៧៨ ទើប​គេ​ចាប់ផ្តើម​ប្រើ​អោយជួយ​ធ្វើ​ការងារ​ដូចជា​កុមារ​ដទៃទៀត​ដែរ​។​a kuoch chomreun a kuoch chomreun1