» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10417 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700588 នាក់

ក្រសួង​ការងារ​តំណាង​និយោជក​មក​មក​ប្រជុំ​តែ​តំណាង​អតីត​បុគ្គលិក​ណាហ្គា​វើ​លដ៍​ថា​ចាំ​ដោះលែង​គ្នា​គេ​៣​នាក់​ទៀត​សិន​!

 

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​រសៀល ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២​នេះ​បាន​បន្ត​អំពាវនាវ​ជាថ្មី ដល់​តំណាង​ភាគី​កម្មករនិយោជិត ឱ្យ​ចូលរួម​ប្រជុំ​ដោះស្រាយ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង ២:៣០​រសៀល បន្តទៀត ទាមទារ​ឱ្យ​តំណាង​បុគ្គលិក​ទាំងនោះ អនុវត្តតាម​កិច្ចសន្យា​របស់ខ្លួន ដែល​ស្នើសុំ​នៅក្រៅ​ឃុំ​បន្ទាប់ពី​តំណាង​អតីត​បុគ្គលិក​ណាហ្គា​វើ​លដ៍ នៅតែ​បន្ត​អវត្តមាន​ក្នុងការ​ចូលប្រជុំ​ដោះស្រាយ​វិវាទ​ចំនួន​២​ថ្ងៃ​ជាប់ៗ​គ្នា​។​a naga meet1 

​សេចក្តីជូនដំណឹង​រប​ស់ ក្រសួង​ការងារ បាន​បញ្ជាក់ថា​៖ ដើម្បី​បន្ត សម្របសម្រួល​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ ក្រសួង​បាន​អញ្ជើញ​តំណាង​ភាគី កម្មករនិយោជិត និង​តំណាង​ភាគី​និយោជក មក​បន្ត​ប្រជុំ​ដោះស្រាយ​វិវាទ​នៅ​ទីស្តីការក្រសួង នៅ​រសៀល ថៃ្ង​ព្រហស្បតិ៍ ទី​១៧ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង ២:៣០​រសៀល​។​តែ នៅ​រសៀល​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២២ នេះ តំណាង​ភាគី​និយោជក​បានមក​ចូលរួម​ប្រជុំ​តាម ការអញ្ជើញ​របស់​ក្រសួង ទោះបីជា​ក្រសួង​បាន​ពន្យល់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង ក្នុងការ​សម្របសម្រួល​ដោះស្រាយ​វិវាទ​នេះ ជាពិសេស​ផ្តល់​កិច្ច​អន្តរាគមន៍​តាមផ្លូវ​ច្បាប់ ដើម្បីឱ្យ​អតីត​បុគ្គលិក ៣​នាក់ ផ្សេងទៀត​បាន​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​យ៉ាងណាក៏ដោយ​។​

​ក្រសួង​ការងារ ក៏បាន​អំពាវនាវ​ដល់​តំណាង​ភាគី​កម្មករនិយោជិត មេត្តា​ចូលរួម​ប្រជុំ​ដោះស្រាយ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង ២:៣០​រសៀល នៅ​ទីស្តីការក្រសួង និង​សូម​អនុវត្តតាម​ការសន្យា របស់ខ្លួន ដែល​ស្នើសុំ​កិច្ច​អន្តរាគមន៍​ឱ្យ​ខ្លួន​បាន​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ដើម្បី​ធ្វើជា​តំណាង​អតីត​បុគ្គលិក ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន ដោយ​មិនគួរ​លើក​ហេតុផល​ផ្សេងៗ​ខុសពី​ការសន្យា ឬ​ស្មារតី នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះឡើយ​។​

​កាលពី​ថ្ងៃទី​១៦​មិនា លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​ឱ្យដឹង ថា​៖ កិច្ចប្រជុំ​សម្របសម្រួល​ដោះស្រាយ​វិវាទ​ការងារ​ករណី ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ លីមីត​ធី​ត នឹងធ្វើ​ឡើង​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ក្នុង​គោលបំណង​ខិតខំ​សម្របសម្រួល​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ករណី​វិវាទ និង​ការតវ៉ា​របស់​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្កា​វើ​លដ៍​។ នេះ​​អ្នកនាំពាក្យ​ក្រសួង​ការងារ​រូបនេះ បាន​គូសបញ្ជាក់​បន្ថែមថា​៖ ការជំរុញ​ឲ្យ​មាន​កិច្ចប្រជុំ​នេះ​ក៏​ស្របទៅតាម​ស្មារតី និង​ការសន្យា​របស់​អតីត​បុគ្គលិក​ក្រុមហ៊ុន ណា​ហ្កា​វើ​លដ៍ ចំនួន​៨​នាក់ ដែល​បាន​សន្យា​ជាមួយ​ក្រសួង​ថា នឹង​ធ្វើជា​តំណាង​របស់​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណា​ហ្កា​វើ​លដ៍ សំដៅ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ និង​ការតវ៉ា​នេះ​ស្របតាម​នីតិវិធី​ច្បាប់ ជាពិសេស​អំពី​ការទូទាត់​សំណង​បញ្ចប់​កិច្ចសន្យាការងារ​រួម​។

​ពាក់ព័ន្ធ​ការអញ្ជើញ​កោះប្រជុំ​របស់​ក្រសួង​ការងារ កាលពី​ថ្ងៃ​ម្សិលមិញ កញ្ញា ឈឹម ស៊ីថរ បាន​ប្រាប់​កាសែត​ថា ថ្នាក់ដឹកនាំ​សហជីព​និង​ក្រុម​ប្រតិភូ​ចរចា​មិនអាច​ចូលរួម​បានឡើយ ដោយសារតែ​សមាជិក​សហជីព​របស់​ខ្លួន​៣​នាក់​ទៀត មិនទាន់​ត្រូវបាន​ដោះលែង​។​«​អីចឹង​ទៅ ការដែល​ឱ្យ​ពួកយើង​ចូល​តុ​ចរចា ខណៈដែល​ក្រុមការងារ​យើង​៣​នាក់​ទៀត កំពុង​ជាប់ពន្ធនាគារ គឺជា​អ្វីដែល​ពួកយើង មិនអាច​បន្ទន់ឥរិយាបថ​លើស​ហ្នឹង​ទៀត​បានទេ គឺ​ដាច់ខាត​ត្រូវតែ​ដោះលែង​ពួកគាត់​សិន ទើប​ពួកយើង​អាច​ចូលទៅក្នុង​តុ​ចរចា​ហ្នឹង​បាន​។

បើ​មិន​អីចឹង​ទេ គឺ​យើង​ត្រូវ​[​ស្ថិត​]​ទៅក្នុង​ស្ថានភាព​មួយ​ដែល វា​អត់​មាន​តុល្យភាព​នៅក្នុង​ការចរចា​ទេ​។ ខ្ញុំ​ចង់​រំលឹកថា បើទោះពី​ពួក​ខ្ញុំ​នៅ​ខាងក្រៅ​[​ឃុំ​]​មែន ប៉ុន្តែ​បទចោទប្រកាន់​នៅ​មិនទាន់​ត្រូវបាន​ទម្លាក់ចោល​ទេ ហើយ​ពួកយើង​សុខចិត្ត​បង្ហាញ​ឆន្ទៈ​ក្នុងការ​បញ្ចប់​បញ្ហា ចង់រក​ដំណោះស្រាយ ចូល​តុ​ចរចា​ហ្នឹង ទាំង​ដែល​នៅជាប់​បទចោទប្រកាន់​នៅតាម​ខ្លួន​នៅឡើយ​»​។​

​សូមបញ្ជាក់ថា​កាលពី​យប់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២២ តុលាការ​បានសម្រេច​ដោះលែង​ថ្នាក់ដឹកនាំ​សហជីព​ណាហ្គា​វើ​លដ៍​ចំនួន ៨​នាក់​ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​។​​ដោយឡែក សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ៣​នាក់​ទៀត​ដែល​កំពុង​ជាប់ឃុំ​ឃាំង​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ឬ​ប៉េ​ហ្ស៊ី​(PJ) ដែល​មិនទាន់​ដោះលែង ត្រូវបាន​តុលាការ​ចោទ​ពីបទ​រារាំង​វិធានការ​សុខាភិបាល​ពាក់ព័ន្ធ​ការការពារ​ជំងឺ​កូ​វីដ​-១៩​។​
​បើតាម​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​នៅ​ថ្ងៃទី​១៥ ខែមីនា បានឱ្យដឹងថា កូដ​ករ​ដែល​កំពុង​ជាប់ឃុំ ៣​នាក់​ទៀត ក្រសួង​ការងារ​ក៏បាន​រៀបចំ​សំណើ​ដាក់​ទៅកាន់​ក្រសួងយុត្តិធម៌ និង​ក្រសួងសុខាភិបាល​ដើម្បី​ពិនិត្យ និង​រក​អន្តរាគមន៍​ដោះលែង​តាមផ្លូវ​ច្បាប់​ដែរតែមិនទាន់ឃើញដោះលែង។​

​គួរ​ជម្រាប​ថា​អតីត​បុគ្គលិក​ចំនួន​៨​រូប​ដែល​ត្រូវបាន​តុលាការ​អនុញ្ញាតឱ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ដោយ​ក្នុងនោះ​រួមមាន​៖ ទី​១៖ ឈ្មោះ ឈឹម ស៉ី​ថរ​, ទី​២៖ ឈ្មោះ រី សុវណ្ណ​ឌី​, ទី​៣៖ ឈ្មោះ ស៊ុន ស្រី​ពេជ្រ​, ទី​៤៖ ឈ្មោះ ហៃ សុភាព​, ទី​៥៖ ឈ្មោះ ឃ្លាំង សុ​បិ​ន្ដ​, ទី​៦៖ ឈ្មោះ ទូច សិរី​មាស​, ទី​៧៖ ឈ្មោះ សុខ ណា​រិ​ទ្ធ និង​ទី​៨៖ ឈ្មោះ ឈឹម សុខន​។​a naga meet2 a naga meet4 a naga sitho 

​