» រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ឋា​ម​ពល​អះអាង​ពី​ការ​មាន​ភ្លើងអគ្គិសនី​គ្រប់គ្រាន់​ទោះ​ថៃ​បិទ​ក៏ដោយ​ » កម្ពុជា​-​បារាំង កំពុង​រៀបចំ​ផែនទី​បង្ហាញផ្លូវ ដើម្បី​លើក​កម្រិត​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ជា «​ដៃគូ​យុទ្ធសាស្ត្រ​» » អភិបាលក្រុង Los Angeles ប្រកាស​បម្រាម​គោចរ​ខណៈ​លោក Trump ព្រមាន​ថា ការតវ៉ា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន នឹង​ជួប​កម្លាំង​ដាក់ពង្រាយ​ដ៏​ច្រើន​ » ប្រធាន​តំណាង JICA នៅ​កម្ពុជា​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នា​ន​ក្រោម​ក្រសួងមហាផ្ទៃ​ » ​រដ្ឋមន្ត្រី​មហាផ្ទៃ ប្រាប់​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ជាមួយ​ថៃ ត្រៀម​រៀបចំ និង​បម្រុង​ទុក​នូវ​ផែន​ការទទួល​និង​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ចូលក្នុង​ប្រទេស​វិញ » បន្ទាប់ពី​រារាំង​អ៊ីស្រាអែល​បាន​ចាប់​រឹបអូស​ទូក​ដឹក​ជំនួយ​មនុស្សធម៌​និង​នាង Greta Thunberg មិន​ឲ្យ​ចូល​ឆ្នេរ​ហ្កា​ហ្សា​ » បណ្ឌិត​ម្នា​ក់ខ្មែរថា​៖ ថៃ​បិទ​ព្រំដែន គឺ​ប៉ះពាល់​ថៃ​ខ្លួនឯង​!? » អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរ រម្លឹក​រឿង​ថៃ ចាញ់ក្តី​ប្រាសាទព្រះវិហារ បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​ថ្មី​ប្រាប់​ថៃ​រឿង​បញ្ជូន​ពាក្យ​ប្តឹង​ថ្មី » សាស្ត្រាចារ្យ​សាកលវិទ្យាល័យ ជូឡា​ឡង​កន​៖ «​បើ​ថៃ​មិន​ចរចា និង​ផ្តោតលើ​ការប្រើ​កម្លាំងយោធា ថៃ​កាន់តែ​បាត់បង់​ភាពជឿជាក់​លើ​ឆាក​អន្តរជាតិ​, សង្គ្រាម​មិនអាច​ដោះស្រាយ​ជម្លោះ​ឡើយ​» » យោធា​ថៃ​ចាប់ផ្តើម​បិទ​ច្រកទ្វារព្រុំដែន​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ថា​អត់​ដឹងអី​ហង​? » ការចរចា​ពន្ធ​បដិការ កម្ពុជា​-​អាមេរិក បាន​ត្រឹម​ឯកភាព​លើ​បញ្ញត្តិ​ជាច្រើន​មិនទាន់បាន​ផល​អី​ទេ​ » ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អះអាងថា ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថែ កម្ពុជា​មិន​បោះបង់​យន្តការ​ទ្វេភាគី​នោះឡើយ » ប្រមុខ​ក្រសួងមហាផ្ទៃ បញ្ជូន​ថ្នាក់ដឹកនាំ​នគរបាល​មួយក្រុម ចេញទៅ​ប្រចាំ​ការគាំទ្រ ឯកឧត្តម ខេង សុមេធ ដែល​កំពុង​ដឹកនាំ​នគរបាល​ការពារ​ព្រំដែន​ជាមួយ​កងទ័ព​! » ថៃ​បិទ​ច្រករបៀង​មួយចំនួន ជា​បណ្តោះអាសន្ន​ជាមួយ​កម្ពុជា​បន្ទាប់ពី​ក្រសួងការពារជាតិ​ថៃ​ប្រគល់​សិទ្ធ​ឲ្យ​យោធា​ចាត់ការ​ » បង្ក្រាប ទីតាំង​ផលិត ចែកចាយ និង​ផ្សាយ​ផ្ទាល់​តាម​វេ​ប​សាយ នូវ​វីដេអូ​អាសអាភាស​មួយកន្លែង ឃាត់ខ្លួន​មនុស្ស ១២​នាក់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2784 នាក់

ម្សិលមិញ 8123 នាក់

សរុប 16904494 នាក់

ព្រះមហាក្សត្រ បាន​ត្រាស់បង្គាប់​បញ្ចប់​គោរមងារ​ឧកញ៉ា ពី​ឧកញ៉ា ២​រូប​គឺ ឧកញ៉ា អ៊៊ឹង ផល្លារ និង​ឧកញ៉ា លី គង់​ហុង​បន្ទាប់មក​មាន​អនុក្រឹត្យ​គោ​រម្យ​ងារ​!?

​ភ្នំពេញ ៖ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បាន​ត្រាស់បង្គាប់​បញ្ចប់​គោរមងារ​ឧកញ៉ា ពី​ឧកញ៉ា ២​រូប​គឺ ឧកញ៉ា អ៊ឺ​ង ផល្លារ និង​ឧកញ៉ា លី គង់​ហុង តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​a oknha delected1 

គេមិនដឹងថាតើមូលហេតុអីទើបត្រូវបានលុបគោរម្យងារនោះទេ?។សូមបញ្ជាក់ថាកាលពីថ្ងៃ​សុក្រ ទី​៦ កញ្ញា​នេះ រដ្ឋាភិបាល​កម្ពុជា​បានចេញ​ផ្សាយ​អនុក្រឹត្យ​ស្តីពី​បែបបទ និង​នីតិវិធី​នៃ​ការស្នើសុំ និង​វាយតម្លៃ​ក្នុងការ​ផ្តល់ និង​ការបញ្ចប់​គោរមងារ​ឧកញ៉ា​ដើម្បី​ត្រួត​ពិនិត្យឡើងវិញ​នូវ​គោលការណ៍​ស្នើសុំ​គោរមងារ​ឧកញ៉ា​។​តាម​អនុក្រឹត្យ គោរមងារ​ឧកញ៉ា​ត្រូវបាន​បែង​ចែកចេញជា ៣​លំដាប់ ទី​១ គឺ​លោកអ្នកឧកញ៉ា ទី​២ គឺ​អ្នកឧកញ៉ា និង​ទី​៣ គឺ​ឧកញ៉ា​។ ការផ្តល់​គោរមងារ​ឧកញ៉ា​ធ្វើឡើង​ដោយ​ផ្អែក​តាម​គុណបំណាច់​របស់​រូបវន្ត​បុគ្គល​នីមួយៗ​ក្នុងការ​ចូលរួម​អភិវឌ្ឍ និង​កសាង​ជាតិ​តាមរយៈ​ការផ្តល់​អំណោយ​ជា​ថវិកា ឬ​ការបរិច្ចាគ​ធនធាន​ទ្រព្យសម្បត្តិ សម្ភារៈ​បរិក្ខារ​នានា​ជូន​រដ្ឋ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ដែលជា​ប្រយោជន៍​ជាតិ​។ អនុ​ក្រឹ​ត​ដដែល​ក៏​បញ្ជាក់ដែរថា ការផ្តល់​គោរមងារ «​លោកអ្នកឧកញ៉ា​» លុះត្រា​ណា​តែ​បុគ្គល​នោះ​បានទទួល​គោរមងារ​ជា​អ្នកឧកញ៉ា​យ៉ាងតិច ៥​ឆ្នាំ និង​ត្រូវ​ផ្តល់​អំណោយ​ថវិកា​ជូន​រដ្ឋ​ចំនួន ៤ លាន​ដុល្លារ​។​

​រីឯ​គោរមងារ «​អ្នកឧកញ៉ា​» ត្រូវតែ​ជា​បុគ្គល​ដែលមាន​គោរមងារ​ឧកញ៉ា​យ៉ាងតិច ៣​ឆ្នាំ និង​ត្រូវ​ផ្តល់​អំណោយ​ថវិកា​ជូន​រដ្ឋ​ចំនួន ១ លាន​ដុល្លារ​អាមេរិក​។ ចំណែក​គោរមងារ «​ឧកញ៉ា​» ត្រូវមាន​អាយុ ១៨​ឆ្នាំ​ឡើងទៅ និង​ត្រូវ​ផ្តល់​អំណោយ​ជា​ថវិកា​ជូន​រដ្ឋ​ចំនួន ៥០ ម៉ឺន​ដុល្លារ ឬក៏​កសាង​សម​ទ្ធិ​ផល​ក្នុង​សង្គមជាតិ​ដែលមាន​តម្លៃ​សមមូល​។ ដោយឡែក ទាក់ទិន​នឹង​ការបង់​វិភាគទាន​ជាប្រចាំ​តាម​គោរមងារ​ឧកញ៉ា​នីមួយៗ​អាច​នឹងត្រូវ​បង់​ក្នុង​ទំហំ​ទឹកប្រាក់​រាប់សិប​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​ទន្ទឹមនឹង​ការចេញ​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​លើ​បែបបទ​នីតិវិធី​ស្នើសុំ​គោរមងារ​ឧកញ៉ា សមាគម​ឧកញ៉ា​កម្ពុជា​ក៏បាន​អំពាវនាវ​ដល់​បុគ្គល​ណា​ដែលមាន​គោរមងារ​ឧកញ៉ា​ទៅ​ចុះឈ្មោះ​ជា​សមាជិក​ក្នុង​សមាគម និង​ថា សមាគម​ឧកញ៉ា​កម្ពុជា​កំពុង​ធ្វើ​បច្ចុប្បន្នភាព​ប​ញ្ចី​ឈ្មោះ​គោរម​វន្ត​ទាំងអស់​នៅ​កម្ពុជា​ផងដែរ​។​​ចំពោះ​បុគ្គល​ដែលមាន​គោរមងារ ឧកញ៉ា អាច​ត្រូវ​បញ្ចប់ ឬ​ដកហូត​គោរមងារ​ក្នុងករណី បុគ្គល​ទាំងនោះ​មិនបាន​បំពេញ​កាតព្វកិច្ច​បង់​វិភាគទាន​ប្រចាំឆ្នាំ​រយៈពេល​៣(​បី​)​ឆ្នាំ ជាប់​គ្នា​ដោយ​គ្មាន​មូលហេតុ​។​​ក្នុង​ព្រះរាជក្រឹត្យ ដែល​ឡាយព្រះហស្តលេខា បានឱ្យដឹងថា គោរមងារ ឧកញ៉ា ដែល​អាច​ត្រូវ​បានបញ្ចប់ ក្នុងករណី​បុគ្គល​សុំលាលែង​ពី​គោរមងារ​ឧកញ៉ា​ដោយ​ស្ម័គ្រចិត្ត​។​

​ជា​បុគ្គល​មិន​បំពេញ​កាតព្វកិច្ច​បង់​វិភាគទាន​ប្រចាំឆ្នាំ​រយៈពេល​៣(​បី​)​ឆ្នាំ​ជាប់​គ្នា ដោយ​គ្មាន​មូលហេតុ​។​​ជា​បុគ្គល​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​ឧក្រិដ្ឋ​ឬ​បទមជ្ឈិម​ណាមួយ និង​ជា​បុគ្គល​ត្រូវបាន​រកឃើញថា​បាន​ប្រព្រឹត្តល្មើស​នឹង​មាត្រា​២២ នៃ​ព្រះរាជក្រឹត្យ​នេះ​។​​ជា​បុគ្គល​ដែល​ត្រូវបាន​រកឃើញថា សំណុំ​ឯកសារ​ស្នើសុំ​គោរមងារ​ឧកញ៉ា​របស់​បុគ្គល​នោះ​មានការ​ក្លែងបន្លំ​។​​ព្រះរាជក្រឹត្យ​បញ្ជាក់ថា​៖ «​បែបបទ​និង​នីតិវិធី​នៃ​ការបញ្ចប់​គោរមងារ​ឧកញ៉ា ត្រូវ​កំណត់ដោយ​អនុក្រឹត្យ​»​។​

​ក្នុង​មាត្រា​២២ បានឱ្យដឹងថា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និង​ឧកញ៉ា ត្រូវគោរព​រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​របស់​កម្ពុជា ដោយ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌​ល្អ ប្រកបមុខរបរ​ស្របច្បាប់ និង​ចៀសវាង​សកម្មភាព​ណា ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​និង​សេចក្ដីថ្លៃថ្នូរ​របស់​គោរមងារ​«​ឧកញ៉ា​»​។​​លោក គួច ម៉េង​លី ដែលមាន​គោរមងារ​ជា អ្នកឧកញ៉ា ប្រាប់​កាសែត ថា ចំពោះ​តម្រូវ​ការឱ្យ​បង់​វិភាគទាន ឬ​មិន​បង់​វិភាគទាន​នេះ លោក​មិនទាន់​ច្បាស់​អំពី​តម្រូវការ ឬ​លក្ខខណ្ឌ​ដែល​តម្រូវឱ្យ​បង់​ចំនួន​ប៉ុន្មាន​នៅឡើយ​។​

​លោក​បន្ថែមថា ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ទទួលបាន​ងារ ឧកញ៉ា មិនដឹង​មានលទ្ធភាព ឬក៏​អត់​នោះទេ ព្រោះ​ឧកញ៉ា​ខ្លះ​ចូលរួម​ជួយ​សង្គម​បាន​ច្រើន ប៉ុន្តែ​នៅពេល​ណាមួយ​ពួកគេ​មាន​វិបត្តិ​សេដ្ឋកិច្ច ដែល​មិនអាច​បង់​វិភាគទាន​បាន ស្រាប់តែ​ដកហូត ឬ​បញ្ចប់​ងារ​ឧកញ៉ា ក៏​លោក​មិនដឹងថា​ល្អ ឬ​អាក្រក់​នោះដែរ ព្រោះ​បុគ្គល​ខ្លះ​ទទួលបាន​ងារ​ដោយ​ភាពងាយស្រួល ប៉ុន្តែ​អ្នកខ្លះ​ទទួលបាន​ដោយ​ពិបាក​បំផុត​។​​លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនដឹងថា​ល្អ ឬ​អាក្រក់​នោះទេ ព្រោះ​បុគ្គល​ខ្លះ​គាត់​បាន​ដោយ​ងាយស្រួល​ពេក […] មិនបាន​ជួយ​អ្វី​? គួរតែ​សិក្សា ប៉ុន្តែ​អ្នកខ្លះ​បាន​ដោយ​ពិបាក​ដោយសារ​គាត់​បាន​ចូលរួម​ចែករំលែក​ដល់​សង្គម និង​រាជរដ្ឋាភិបាល​ច្រើន​លើសលុប […] គាត់​គួរ​ទទួលបាន​ងារ​ជា​អចិន្ត្រៃយ៍​អស់​មួយជីវិត ប៉ុន្តែ​លើកលែង​គាត់​ប្រព្រឹត្ត​ខុស​អ្វីមួយ ដែល​មិនអាច​ទទួលយកបាន​ទើប​យើង​គួរ​បញ្ចប់​»​។​
​លោក គួច ម៉េង​លី បន្ថែមថា ឧកញ៉ា​ខ្លះ​ជួយ​សង្គម និង​រដ្ឋាភិបាល​បាន​ច្រើន ប៉ុន្តែ​នៅពេល​ពួកគេ​ចាស់​ទៅ ស្រាប់តែ​គ្មាន​លទ្ធភាព​បន្ត​ការគាំទ្រ​ជួយ​ក្នុង​ទម្រង់​ណាមួយ ក៏​ស្រាប់តែ​ដកហូត​វិញ គឺ​ហាក់បីដូចជា​បំភ្លេចចោល​នូវ​សកម្មភាព​ដែល​អ្នកមាន​គោរមងារ​ឧកញ៉ា បាន​ប្រឹងប្រែង​តាំងពីដើម​រហូតមក​។​​លោក ហ៊ុន ឡាក់ អគ្គលេខាធិការ​សមាគម​ឧកញ៉ា​កម្ពុជា ប្រាប់​កាសែត​ថា ដើមឡើយ​ពុំមាន​ច្បាប់​ណា​ដែល​អាច​បញ្ចប់​គោរមងារ​ឧកញ៉ា​នោះទេ ប៉ុន្តែ​បច្ចុប្បន្ន​ការតាក់តែង​ច្បាប់​មួយ​ឱ្យមាន​ភាពជាក់លាក់​ថា តើ​គោរមងារ​ឧកញ៉ា​អាច​ស្នើឡើង​តាមរយៈ​ណា ដើម្បី​ដាក់សំណើ​ថ្វាយ​ព្រះមហាក្សត្រ​។​​គួរ​បញ្ជាក់ថា បើតាម​សៀវភៅ​រាជកិច្ច ចំនួន​ឧកញ៉ា​នៅ​កម្ពុ​ជាមាន​សរុប​ជាង ១៥០០ រូប​នៅក្នុង​ឆ្នាំ ២០២៣៕a oknha association a oknha delected