» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6986 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697157 នាក់

សម្តេច​តេ​ជោ​ព្រមាន​អង្គការ​ជនភៀសខ្លួន​កុំ​ឲ្យ​ជួយ​ពួក​ឧទ្ទាម​វៀតណាម​!

​កំពង់ចាម​៖ «​ខ្ញុំ​កំពុងតែ​បារម្ភ​ថា ក្រុម​ប្រដាប់អាវុធ​ភេរវកម្ម​ដែល​បាន​បាញ់ប្រហារ​នៅ​វៀតណាម​កំពុងតែ​ចូល​ទឹកដី​កម្ពុជា ដែល​ខ្ញុំ​សូម​យក​ឱកាស​នេះ ចេញ​បទបញ្ជា​ជា​ចំហ​សម្រាប់​កងកម្លាំងប្រដាប់អាវុធ សូម​បង្កើន​ការយកចិត្តទុកដាក់​ស​ហ​ការ​ជាមួយ​ភាគី​វៀតណាម ដើម្បី​ទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់​ចូលមកក្នុង​កម្ពុជា »​។ នេះ​ជាការ​ថ្លែង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ក្នុងឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជួប​កម្មករ កម្មការិនី ជិត​២​ម៉ឺន​នាក់ នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២៣​នេះ​។a hun vn1 

​សម្តេច​លើកឡើងថា «​រឿង​មួយ​ដែល​ចង់​ផ្ញើ​សារ​ចេញពី​ទីនេះ ប៉ុន្មាន​ថ្ងៃ​ហើយ មានការ​ប្រយុទ្ធ​គ្នា​ដោយ​ពួក​ឧទាម​មួយក្រុម​នៅក្នុង​ប្រទេស​វៀតណាម​។ យើង​បានធ្វើការ​ស្រាវជ្រាវ​លើ​រឿងនេះ សារព័ត៌មាន ក៏បាន​ផ្សាយ​ហើយ​សារព័ត៌មាន​របស់​យើង​ក៏បាន​ផ្សាយ​ខ្លះ​ដែរ ក្រុម​នេះ​បាន វាយប្រហារ​ទៅលើ​ឃុំ​ពីរ​របស់​វៀតណាម​ក្នុងពេល​តែមួយ​។ សម្លាប់​មេឃុំ លេខា​បក្ស​ឃុំ សម្លាប់​ប៉ូលីស និង​សម្លាប់​ប្រជាពលរដ្ឋ និយាយ​រួម​ប្រើ​ប្រដាប់អាវុធ​អាវុធ​ដើម្បី​វាយ​»​។

​សម្តេច​បញ្ជាក់ថា «​ឥឡូវ​ក្រុម​នេះ​កំពុង​បាក់ទ័ព​។ ហើយ​ខ្ញុំ​កំពុងតែ​បារម្ភ​ថា ពួកនេះ នឹង​អាច​ចូលមកក្នុង​ទឹកដី​កម្ពុជា ដែល​ខ្ញុំ​សុំ​យក​ឱកាស​នេះ ចេញ​បទបញ្ជា​ជា​ចំហ សម្រាប់​កងកម្លាំងប្រដាប់អាវុធ ជា​កងទ័ព​ក្ដី ជា​នគរបាល​ក្ដី នៅ​ទិស​យោធភូមិភាគ​ទី​១ និង​នៅ​ខេត្តរតនគិរី និង​មណ្ឌល​គី​រី ហើយ​អាច​រួមទាំង​ក្រចេះ​ខ្លះ​ផង សូម​បង្កើន​ការយកចិត្តទុកដាក់​ស​ហ​ការ​ជាមួយនឹង​ភាគី​វៀតណាម​ដើម្បី​ទប់ស្កាត់​ការឆ្លង​ដែន​ខុសច្បាប់​ចូលមកក្នុង​កម្ពុជា​យើង​។

សម្តេច បង្ហាញ​ការសង្ស័យថា «​មេ​របស់​វា​នៅក្នុង​ទឹកដី​កម្ពុជា ព្រោះ​មេ​រប​ស់វា​មិនអាច​មកពី​ខាង​ទឹកដី​ចិន ឬ​នៅក្នុង​ទឹកដី​វៀតណាម​ទេ នេះ​ជា​អង្គការ​ចាត់តាំង​មួយ ដែលមាន​ការចាត់តាំង​ច្បាស់លាស់ អញ្ចឹង​ត្រូវ​ផ្នែក​សន្តិសុខ​ជាតិ​ត្រូវ​យកចិត្តទុកដាក់ ត្រួតពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់ ព្រោះ​យើង​ធ្លាប់មាន​បទពិសោធន៍​ហើយ ដែល​បានធ្វើ​ដំណើរ​ចេញពី​ប្រទេស​វៀតណាម សម្រាប់ ហាស់​សេ​អ៊ែរ​( HCR )​នៅ​ទីក្រុង​ភ្នំពេញ​។ អញ្ចឹង​ផែនការ​របស់គេ វាយ​ហើយ បើ​វាយ​បាន គឺ​កាន់កាប់ វាយ​មិនបាន រត់​ចូល​កម្ពុជា ហើយ​មាន HCR ជួយ តែម្ដង​។

​ករណី​យ៍​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា «​អញ្ចឹងទេ មិនមែន​ក្នុង​តែ​ទឹកដី រតនគិរី មណ្ឌល​គី​រី សូមឱ្យ​អ្នក​ក្រចេះ អ្នក​ត្បូងឃ្មុំ បង្កើន​ការយកចិត្តទុកដាក់​គ្រប់គ្រ​អ្នកធ្វើដំណើរ ពួកនេះ​មាន​ខ្សែរយៈ ដូច​កន្លងទៅ​ជនជាតិ​ម៉ុង​តា​ញ៉ា មិនទាន់​អស់ពី​នៅ​ទីក្រុង​ភ្នំពេញ​ទេ នៅសល់​ប៉ុន្មាន​នាក់ ពីមុន​អ្នកឯង​រត់​ឆ្លងដែន​មកដល់​ភ្នំពេញ ចូល​កន្លែង ហាស់​សេ​អ៊ែរ​។

​សម្តេច​បញ្ជាក់ថា «​ឥឡូវ​ខ្ញុំ​កំពុងតែ​កង្វល់​ថា ពួកនេះ នឹង​អាចមក​ជ្រក​ក្រោម​ផ្លាក ហាស​សេ​អ៊ែរ នៅ​ទីក្រុង​ភ្នំពេញ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ព្រមាន​ទុកជាមុន ដល់​អង្គការ​អន្តរជាតិ ឬ​ជនជាតិ​ណាៗ​ក៏ដោយ ដែល​ឃុបឃិត​ជាមួយ​ក្រុម​ភេរវកម្ម​ទាំងនេះ ចូលមកក្នុង​ទីក្រុង​ភ្នំពេញ ហើយ​យើង​មិន​អនុញ្ញាត​ដាច់ខាត​។​​សម្តេច​តេ​ជោ បានដាក់​បទបញ្ជា​ឲ្យ​មានការ​ត្រួត ពិនិត្យ​ឲ្យ​បានច្បាស់លាស់​ចំពោះ​ជនជាតិភាគតិច​ម៉ុង​តា​ញ៉ា ដែល​កំពុងស្នាក់នៅ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​សម្ភាស​ត្រៀមខ្លួន​ទៅ​ប្រទេស​ទី​៣​នោះ បើ​ពេលនេះ​សម្ភាសន៍​មិនជា​ប់​ទេ​គប្បី​បញ្ជូន​ពួកគេ​ឲ្យ​ទៅ​ភាគី​វៀតណាម​វិញ ខណៈ​ពួកនេះ​កំពុង​ស្ថិតនៅ​ការសង្ស័យ​ជា​បក្ខពួក​ក្រុម​ឧទ្ទាម​ដែល​បាន​ស្លាប់​អាជ្ញាធរ​វៀតណាម​នោះដែរ​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ផ្តាំ​ទៅ​ក្រុម​អង្គការសិទ្ធិមនុស្ស​មួយចំនួន និង​ប្រទេស​លោកខាងលិច​កុំ​និយាយ​រិះគន់ និង​ថ្កោលទោស​ថា​កម្ពុជា​រំលោភសិទ្ធិ​មនុស្ស​ឲ្យ​សោះ ដោយ​កម្ពុជា​ធ្វើបែបនេះ ចំពោះ​ជនជាតិភាគតិច​ម៉ុង​តា​ញ៉ា​ទាំងនោះ​គឺ​ដើម្បី​ការពារ​នូវ​អធិបតេយ្យភាព​របស់ខ្លួន និង​ការពារ​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ ខណៈ​បញ្ហា​នេះ​មិនមែន​ជាការ​លេងសើច​នោះទេ វា​អាចជា​ករណី​ភេរវកម្ម​។​សូមបញ្ជាក់ដែរថាកន្លងមកថ្មីៗនេះសម្តេចតេជោក៏បានព្រមានវៀតណាមកុំអនុញ្ញាតិឲ្យលោកសមរង្ស៊ីចូលមកវៀតណាមក្នុងនាមជាអ្មកទេសចរណ៍ដោយប្រើលិខិតឆ្លងដែនបារាំងផងដែរ។សម្តេចព្រមានថាបើវៀតណាមមិនធ្វើគឺរឿងជាមួយគ្នាហើយ?៕a hun vn 
​