» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4321 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016488 នាក់

កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «គណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា»

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធាន អ.ប.ព. អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី«គណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា» ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រមាណ ១៩០០ រូបនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។a om admin 

សិក្ខាសាលាដែលធ្វើឡើងក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)ប្រព្រឹត្តទៅរយៈពេល ១ ថ្ងៃពេញដោយមានការចូលរួមផ្ទាល់ពីតំណាងក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធសំខាន់ៗ តំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបប្រមាណ ១៩០០ រូប (២៥០ រូប អញ្ជើញចូលរួមផ្ទាល់ និង ១៦៥២ រូប ទៀត ជាអភិបាលក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ អមដោយមន្រ្តីអនុវត្តកម្មវិធីទូទាំងប្រទេសចូលរួមតាមប្រព័ន្ធអនឡាញ)។

សិក្ខាសាលានេះ ក៏មានការថ្លែងសុន្ទរកថាស្វាគមន៍ ដោយឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងមតិចំណាប់អារម្មណ៍ដោយ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ផងដែរ។

កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានសម្តែងនូវការអបអរសាទរចំពោះក្រុមប្រឹក្សាជាតិគាំពារសង្គម ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងតួអង្គពាក់ព័ន្ធទាំងអស់ ដែលបាននាំមកនូវកិត្យានុភាពជូនជាតិ មាតុភូមិកម្ពុជា ដោយនៅដើមឆ្នាំ២០២៦ នេះ ទទួលបានពាន់រង្វាន់ចំនួន២ ទី១) ពាន់រង្វាន់មាសឌីជីថលអាស៊ានឆ្នាំ២០២៦ និងទី២) ពានរង្វាន់ទទួលស្គាល់ជាសាកលសម្រាប់ឧត្តមភាពនៃបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម។

កិត្តិនីតិកោសលបណ្ឌិត បានមានប្រសាសន៍ថា តម្លាភាព និងគណនេយ្យភាព ជាសសរស្ដម្ភដ៏សំខាន់២ នៃអភិបាលកិច្ចល្អ ហើយមានទំនាក់ទំនងជិតស្និតនឹងគ្នា តែមានអត្ថន័យដាច់ពីគ្នា។ គណនេយ្យភាពជាកាតព្វកិច្ចរបស់បុគ្គល/ស្ថាប័នក្នុងការទទួលខុសត្រូវលើការសម្រេចចិត្ត លើលទ្ធផលនៃសកម្មភាពរបស់ខ្លួន។ ឯតម្លាភាព គឺជាការបើកចំហរព័ត៌មាន និងដំណើរការការងារ ដើម្បីឱ្យអ្នកពាក់ព័ន្ធ/សាធារណៈជនអាចមើលឃើញ អាចយល់បានយ៉ាងច្បាស់។ ហេតុនេះ តម្លាភាព ទាក់ទងនឹងការទទួលព័ត៌មានឱ្យបានទាន់ពេល ត្រឹមត្រូវ និងងាយយល់ មានភាពច្បាស់លាស់ មិនលាក់បាំងនូវរបៀវវារៈ ឬលាក់បាំងផលប្រយោជន៍ផ្ទាល់ខ្លួននៅពីក្រោយការសម្រេចចិត្ត។ តម្លាភាព តម្រូវឱ្យមានការតាមដាន មានយន្តការត្រួតពិនិត្យ ដើម្បីធានាថាគ្មានអំពើពុករលួយ ឬការធ្វើខុស។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក៏បានលើកឡើងថា អ.ប.ព. មានផែនការជាយុទ្ធសាស្រ្ត ៣មុខព្រួញ ១) ការអប់រំ ២) ការបង្ការទប់ស្កាត់ ៣) ការបង្រ្កាបបទល្មើសពុករលួយ ស្របនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «ការប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺធ្វើឱ្យម្នាក់ៗប្រកាន់យកផ្នត់គំនិត មិនចង់ មិនអាច និងមិនហ៊ានពុករលួយ»។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបញ្ជាក់ថា តាំងពីយុទ្ធសាស្ត្រត្រីកោណ ចតុកោណ មកដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តវរភាពគំរូរបស់ សម្តេចតេជោ ហ៊ុន សែន ដោយលើកកម្ពស់បន្ថែមទៀតនូវបាវចនា ៥ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងជំរុញការកែទម្រង់ ការពង្រឹងអភិបាលកិច្ច ដោយផ្តោតលើការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានមានប្រសាសន៍ថា «ការភ្ជាប់ការគាំពារសង្គមជាមួយការប្រឆាំងអំពើពុករលួយ មិនមែនជាជម្រើស ប៉ុន្តែជាកាតព្វកិច្ច»។ «សូមឱ្យយើងទាំងអស់គ្នាប្តេជ្ញាចិត្តសហការគ្នា ដើម្បីកសាងប្រព័ន្ធដែលបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងប្រសិទ្ធភាព»។a om admin2