» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10559 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700730 នាក់

ទូត​អាមេរិក​សង្ឃឹមថា​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​បាន​ស្តាប់​វិទ្យុ​អាស៊ីសេរី​និង​វី​អូ​អេ​តាមរយៈ​វិទ្យុ​ក្នុងស្រុក​

 

​ភ្នំពេញ ៖ លោកប៉ា​ទ្រិ​ក​មឺ​ហ្វី​( W. Patrick Murphy) ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា បាន​សម្តែង​ក្តីសង្ឃឹម យ៉ាង​មុតមាំ​ថា នៅក្នុង​រយៈពេល ដ៏​ខ្លី​ខាងមុខនេះ ប្រជាពលរដ្ឋ​ខ្មែរ នឹង​ស្តាប់ឮ​ការផ្សាយ របស់​វិទ្យុ​(​សម្លេង​សហរដ្ឋអាមេរិក​)VOA និង​អាស៊ីសេរី ផ្សាយ​នៅតាម​វិទ្យុ​ក្នុងស្រុក ដូចដើម​វិញ ។ នេះ​បើតាម​ការ​បង្ហោះ លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​a khiev us1 

​ការលើកឡើង​នេះ គឺ​ក្រោយពី​មាន​ជំនួប​ជាមួយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ឯកភាព​នៅក្នុង​ការអនុញ្ញាត​ជាគោលការណ៍​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាម៉េរិក​ឬ​វី​អូ​អេ (VOA) អាច​ជួល​ម៉ោង​ផ្សព្វផ្សាយ​ឡើងវិញ​បាន​នៅក្នុង​វិទ្យុ​សំបុក​ឃ្មុំ និង​វិទ្យុ​សំឡេង​ស្ត្រី (១០២) ប៉ុន្តែ​ត្រូវធ្វើ​យ៉ាងម៉េច​ឲ្យ​ម្ចាស់​ស្ថានីយ​ទាំងពីរ​ប​បំពេញបែបបទ និង​ធ្វើលិខិត​ស្នើសុំ​ជា​ផ្លូវការ​មក​ក្រសួង​ព័ត៌មាន​ដើម្បី​បំពេញ​ក្របខ័ណ្ឌគតិយុត្តិ ដើម្បី​អាច​ផ្សព្វផ្សាយ​កម្មវិធី​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាម៉េរិក​បាន​។

​លោក​មាស សោ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹងថា​លោក រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានបញ្ជាក់​អំពី​ជំហរ​របស់​រាជរដ្ឋាភិបាល​ផងដែរ ដោយសារតែ​វិទ្យុ​នេះ (​អាស៊ីសេរី​) នៅតែ​ប្រើពាក្យ “​របប​ក្រុងភ្នំពេញ​” ដែល​ប្រាសចាក​ពី​លិខិតបទដ្ឋាន​ក៏ដូចជា​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ឲ្យដឹងថា ឯកអគ្គរដ្ឋទូត​អាម៉េរិក​ក៏បាន​លើកសំណើ​មួ​យមក​រដ្ឋមន្ត្រីក្រសួង​ព័​ត៍​មាន​ថា ដោយសារតែ​សប្តាហ៍​ក្រោយនេះ អ្នកតំណាង​វិទ្យុ​អាស៊ី​ស​រីនឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ហើយក៏​សុំ​ការអនុញ្ញាត​ពី​លោក​រដ្ឋមន្ត្រី​សុំ​ឲ្យ​តំណាង​វិទ្យុ​អាស៊ីសេរី​អាចមក​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​រដ្ឋមន្ត្រី​។​ជាការ​ឆ្លើយតប​លោករ​ដ្ឋ​មន្ត្រី​បានអនុញ្ញាត​ឲ្យ​តំណាង​វិទ្យុ​អាស៊ីសេរី​ជួបពិភាក្សា​។​

​យោងតាម​ផេ​ក​ផ្លូវការ​របស់​ស្ថានទូត​អាម៉េរិក​បាន​ឲ្យ​ដឹងថា លោក​ឯកអគ្គរដ្ឋទូត W. Patrick Murphy បាន​ជួប​ជាមួយ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​ពី​តួនាទី​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ នៅក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​ពី​របៀប​ដែល​សហរដ្ឋ​អាម៉េរិក និង​ប្រទេស​កម្ពុជា​អាច​ធ្វើការ​ជាមួយគ្នា​បាន ដើម្បី​ជួយ​ស្តារ​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​ឲ្យ​មាន​ភាពរស់រវើក និង​សេរីភាព​ពេញលេញ ។

​លោក​ឯកអគ្គរដ្ឋទូត​មូ​ហ្វី ថា ការចុះបញ្ជី​ឡើងវិញ ក្នុងពេល​ថ្មីៗ​នេះ របស់​វិទ្យុ​សម្លេង​សហរដ្ឋ​អាម៉េរិក គឺជា​ជំហាន​សំខាន់​មួយ​ទៅមុខ ហើយ​លោក​បាន​សម្តែង​ក្តី​សង្ឃឹមថា ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​នឹង​អាច​ស្តាប់ឮ​ការផ្សាយ​តាម​វិទ្យុ​ក្នុងស្រុក នូវ​កម្មវិធី​នៃ​វិទ្យុ​សំឡេង​សហរដ្ឋ​អាម៉េរិក និង​សេចក្តីរាយការណ៍​ពី​ព័ត៌មាន​ដ៏​សំខាន់​ទាំង​ក្នុងស្រុក និង​អន្តរជាតិ​ពី​វិទ្យុ​អាស៊ីសេរី​៕a khiev us 


​