» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10618 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700789 នាក់

ផ្ទេរតំណែង​ចៅហ្វាយខេត្ត​បន្ទាយមានជ័យ​សម្តេច​ក្រឡាហោម​ណែនាំ​ឲ្យ​សម​ត្ត​កិច្ច​ទប់ស្កាត់​ការលាង​លុយ​ការជួញដូរ​មនុស្ស​ឈើ​ក្រញូង​និង​អំពាវនាវ​កុំ​ឲ្យ​លាប​ពណ៍​

 


​បន្ទាយមានជ័យ​៖ នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​ពិធី​ប្រកាស​តែងតាំង​អភិបាល និង​អភិបាលរង ខេត្តបន្ទាយមានជ័យ នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ បានស្នើ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ កុំ​ឃុបឃិត​ជាមួយ​អ្នក​លាង​លុយ​ការជួញដូរ​មនុស្ស​និង​ឈើ​ក្រញូង​ព្រមទាំង​កុំ​ឲ្យ​លាប​ពណ៍​។​a oum rea trey 

សម្តេច​បាន​ឲ្យ​ដឹងថា មាន​សមត្ថកិច្ច​មួយចំនួន​បាន​បើកដៃ​អោយ​ក្រុម​ដែល​លាង​លុយ​នោះ​ចូលមក​កម្ពុជា​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ផ្ទាល់ ដោយ​មិនបាន​គិតពី​ផលប្រយោជន៍​ប្រទេសជាតិ​(​នាំ​លុយ​មិនដឹង​ប្រភព​មក​ទិញ​អចលនៈទ្រព្យ​)​។​

ទាក់ទង​នឹង​រឿង​លាង​លុយ​ដែល កន្លងទៅ​គឺ​អង្គ​ការដែល​ធ្វើការ​ខាង​កំចាត់​លុយកខ្វក់ បាន​វាត​ម្លៃ​កម្ពុជា​ជា​ប្រទេស​ប្រផេះ​នោះ​សម្តេច​ក្រឡាហោម ស ខេង មានប្រសាសន៍​បន្តថា យើង​មិនត្រូវ​មើលស្រាល​ក្នុង​បទល្មើស​ឆ្លងដែន​លុយ​នោះទេ ពី​ប្រផេះ​ទៅ​បើ​មិន​មក​ស​វិញ វា​អាច​ទៅ​ខ្មៅ ការវិវត្ត​របស់​វា​ប្រសិនបើ​យើង​ធ្វើ ប្រឆាំង​ការលាង​លុយ​នេះ វា​មក​ស​វិញ​វា​លែង​ប្រផេះ​ហើយ ក៏ប៉ុន្តែ ប្រសិនជា​យើង​មិន​ធ្វើ វា​លែង​ប្រផេះ​ហើយ វា​ទៅជា​ខ្មៅ​វិញ​។​

សម្តេច​ក្រឡាហោម ស ខេង សង្កត់ធ្ងន់​ទាក់ទង​ការជួញដូរ​មនុស្ស​ថា​៖​កម្លាំង​សមត្ថកិច្ច​ដូចជា​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ត្រូវ​ទ​ប​ស្កាត់​អោយបាន​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ បានកើត​មានការ​ជួញដូ​រ​មនុស្ស​មាន​ភាពស្មុកស្មាញ​ចេញចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​កម្លាំង​សមត្ថកិច្ច​ត្រូវ​ទប់ស្កាត់​បទល្មើស​ជួញដូរ​មនុស្ស​និង​លួច​ចូល​កាប់​ឈើ​ក្រញូង​តាមរយៈ​មេខ្យល់​ថៃ​និង​ឈ្មួញ​ទប់ស្កាត់​អោយបាន​ដើម្បី​ការពារ​សុ​វត្តិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដូច​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​និង​តាម​ច្រករបៀង​ខុសច្បាប់​ក្នុងភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ម​កោត​ស​សើរ​ចំពោះ​កម្លាំង​សម​ត្ត​កិច្ច​ដែល​បាន​បង្ក្រាប​បានជា​ញឹកញាប់​នៅ​បទល្មើស​ជួញដូរ​មនុស្ស​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​ស្ថាប័ន​សមត្ថកិច្ច​ត្រូវ​សហការគ្នា​ល្អជា​មួយក្រុម​ហ៊ុន​ដែល​នាំ​ពលករ​ខ្មែរ​ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ហើយ​មាន​ក្រុមហ៊ុន​ខ្លះ​អនុវត្ត​មិនបាន​ត្រឹមត្រូវ​និង​ខុសច្បាប់​។​

​សម្រាប់​ទិដ្ឋភាព​នយោបាយ​វិញ​​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ​អតីត​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ កុំ​វាយតម្លៃ និង​លាប​ពណ៌ ចំពោះ​ទំនាក់ទំនង​ការបទេស​របស់​កម្ពុជា ព្រោះ​ធ្វើបែបនេះ នាំ​ឲ្យ​សង្គមជាតិ បែកបាក់​។​​ការលើកឡើង របស់​សម្តេច​នេះ ខណៈ​អតីត​សមាជិក​បក្សប្រឆាំង បាន​អះអាងថា រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន បាន​កំពុង​ចាប់យក​ប្រទេស​ចិន ជា​មិត្ត និង​ការជួយ​អភិវឌ្ឍន៍​ប្រទេស ជាង​សហរដ្ឋអាមេរិក​។​

“​បើ​និយាយ​ពី​ទំនាក់ទំនង ជាមួយ​បរទេស បើ​រដ្ឋាភិបាល​ងាក ទៅខាង​លិច ក៏​អ្នក​ខាងកើត​ថា​មិនត្រូវ តែ​ដល់​ងាក​ទៅខាង​កើត ក៏​អ្នក​ខាងលិច​ថា​មិនត្រូវ​។ តើ​សួរ ថា​តើ​ធ្វើ​អ្វី​ត្រូវ​? ដោយសារ​មាន​និន្នាការ​ចម្រុះ អីចឹង ។ ខ្ញុំ​គិតថា​កុំអាល​និយាយថា ខាង​ណា​ខុស ខាង​ណា​ត្រូវ​វា​ជាការ​ល្អ​ជាង​” ។​
​សម្តេច​បញ្ជាក់ថា “​កុំ​លាប​ពណ៌ បើកាលណា​លាប​ពណ៌ វា​ទៅហើយ ។ ដល់​អីចឹង​ទៅធ្វើ​ឲ្យ​សង្គម​យើង​បាន បែក​គ្នា​”​។​

​សម្តេច​ក៏បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​មិនបាន​ហាមឃាត់ ក្នុងការ​រិះគន់​ក្នុងន័យ ស្ថាបនា​នោះទេ ប៉ុន្តែ​គួរ​ជៀសវាង ការប្រើ​វោហា​ស័ព្ទ​ណាមួយ ដែល​នាំ​ឲ្យ​មាន​បញ្ហា រហូតដល់​បែកបាក់​ផ្ទៃក្នុង​ជាតិ​។

​ក្នុង​កម្មវិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​នេះ លោក អ៊ុំ រាត្រី បាន​ប្តេជ្ញា​ថា គោរព​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា​អោយបាន​ជាដាច់ខាត ចូលរួម​ថែរក្សា​ការពារ​អធិបតេយ្យ​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អោយបាន​ដាច់ខាត អនុវត្តតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល ខណ្ឌ ស្រុក​/​ក្រុង ខេត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ បំពេញភារកិច្ច​និង​អនុ​ឡោម​តាន​គោល​ការ លិខិតបទដ្ឋាន ពាក់ព័ន្ធ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្រសួងមហាផ្ទៃ និង​រដ្ឋបាលខេត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​ល្អប្រសើរ សាមគ្គីភាព ឯកភាព​ជាមួយ​គ្រប់​អង្គភាព​ដែលមាន​ការពាក់ព័ន្ធ ដើម្បី​សម្រេច​គ្រប់​ភារកិច្ច​ដែល​ថ្នាក់លើ​ប្រគល់ជូន ខិតខំ​យក​គំរូ​ល្អៗ​របស់​គណៈ​អភិបាល​មុនៗ ដើម្បី​ដឹកនាំ​អភិវឌ្ឍន៍​ខេត្ត​អោយ​បានល្អ​ថែមទៀត ។a oum rea trey1 a oum rea trey2 a oum rea trey3 a oum rea trey1 


​