» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11877 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702048 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង​ដែល​បាត់បង​មាតា​ជាទីគោរព​ស្រលាញ់


ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២២​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ជូន ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​លោកជំទាវ ព្រមទាំង​ក្រុមគ្រួសារ ចំពោះ​មរណភាព របស់​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ នាង ធី​ដា ដែល​ត្រូវជា​ម្តាយបង្កើត​។a hun om yin1 

សម្តេចតេជោ៖«​ខ្ញុំ និង​ភរិយា មាន​ក្តី​រំជួលចិត្ត​ឥតឧបមា​ដោយបាន​ទទួលដំណឹង​ដ៏​ក្រៀមក្រំ​ថា មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ នាង ធី​ដា ត្រូវជា​ម្តាយ​របស់​ឯកឧត្តម បានទទួល​មរណភាព​កាលពី​ថ្ងៃ​ចន្ទ ១៥​កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២២ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ក្នុង​ជន្មាយុ ៩៤​ឆ្នាំ ដោយ​ជរាពាធ​»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​សម្តែង​នូវ​ការសោកស្តាយ ស្រណោះ​អាឡោះអាល័យ​ជាទីបំផុត​ជាមួយ​ក្រុមគ្រួសារ​នៃ​សព ដោយ​សម្តេច​ចាត់ទុកថា ព្រោះ​ការបាត់បង់​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភក៍ នាង ធី​ដា ជាការ​ការបាត់បង់​នូវ​ម្ដាយ ជីដូន ជីទួត ពោរពេញ​ដោយ​ព្រហ្ម​វិហារធម៌​ដ៏​ល្អ​ប្រពៃ​ចំពោះ​កូនៗ និង​ចៅៗ​ជាទី​ស្រឡាញ់ និង​ពេញ​មួយជីវិត​របស់​មហា​ឧបាសិកា តែងតែ​រួមចំណែក​ផ្សារភ្ជាប់​នឹង​វិស័យ​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា​យ៉ាងច្រើន​ពុំ​អាច​បំភ្លេចបាន​។​
​

ខ្ញុំ​និង​ភរិយា សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​សព​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ​ក៍នាង ធី​ដា សូម​ឆាប់​បានចាប់កំណើត​កើត​ក្នុង​សុគតិភព​គ្រប់ៗ​ជាតិ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕a hun om yin 

​