» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11212 នាក់

ម្សិលមិញ 10010 នាក់

សរុប 19982248 នាក់

អភិបាល​រាជធានី ចុះ​ពិនិត្យ ព​ន្លឿ​ន​ការដ្ឋាន​ស្តារ​ប្រឡាយ និង​ដាក់លូ​មេ ដើម្បី​រំដោះ​ទឹកភ្លៀង​នៅ​សង្កាត់​កា​កាប​ទី​១, ទី​២ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ និង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​


​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ អមដោយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​បាន ចុះ​ពិនិត្យ ព​ន្លឿ​ន​ការដ្ឋាន​ស្ដារ​ប្រឡាយ និង ដាក់លូ​មេ ដើម្បី​រំដោះ​ទឹកភ្លៀង​នៅ សង្កាត់​កា​កាប​ទី​១, ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ខណៈ​តំបន់​នេះ នៅតែ​ប្រឈម​នឹង​ការ​លិច លង់​ដោយ​ជំនន់​ទឹកភ្លៀង ពេលដែល​ភ្លៀង​ធ្លាក់​ម្ដងៗ ក្នុង​រដូវវស្សា ។ a khuonga2 

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានសម្រេច​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ជម្រុញ​ស្ដារ​ប្រឡាយ និង​ការ​ដាក់លូ ដើម្បី​រំដោះ​ទឹកភ្លៀង​ចេញពី​តំបន់​មួយចំនួន​នៅក្នុង​សង្កាត់​ចោមចៅ​៣,​សង្កាត់​កា​កាប​១ កា​កាប​២ និង​សង្កាត់​គោក​ឃ្លាង ខណ្ឌ សែន​សុខ​។ លោក ឃួ​ង ស្រេង ក៏បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ដែនដី​ធ្វើ​សេចក្តីជូនដំណឹង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ បានដឹង​ជាមុន និង​ស្មា​គ្រ័​ចិ​ត្ដ​រុះរើ​លំនៅ ដ្ឋា​ន​របស់ខ្លួន​ចេញ​ពីលើ​ខ្នង​ប្រឡាយ​លូ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ក៏ដូចជា មន្ទីរជំនាញ ងាយស្រួល​ក្នុងការ​ស្ដារ​ប្រឡាយ​លូ​មេ មួយ​ខ្សែ​នេះ​ផងដែរ ។

ដោយឡែក​រោងចក្រ​មួយកន្លែង ស្ថិតនៅក្នុង ភូមិ​ត្រពាំង​ជ្រៃ ត្រូវបាន ឯកឧត្ដម អភិបាល​រាជធានី​ភ្នំពេញ ធ្វើការ​ណែនាំ​ឲ្យ​អាជ្ញាធរ​ដែនដី​ជម្រុញ​ឲ្យ រោងចក្រ​ខាងលើ​ធ្វើការ ដាក់លូ​ទំហំ​២​ម៉ែត្រ ជំនួស​លូ​ចាស់​ដែលមាន​ទំហំ​ត្រឹមតែ ៨​តឹក ប្រវែង​២០០​ម៉ែត្រ ដោយ​ត​ភ្ជាប់​ទៅ​ប្រឡាយ​មេ​ស្ថិតនៅ ភូមិ​ចំការឪឡឹក ។ បន្ថែម​ពីនេះ​ទៀត​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ និង​មាន​គម្រោង​បន្ថែម​ដាក់លូ​មេ​ទំហំ​២​ម៉ែត្រ​ប្រវែង​១១៧០​ម៉ែត្រ​ថែមទៀត​។​

​លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា​៖ ប្រឡាយ​មេ​មួយ​ខ្សែ​នេះ មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​រំដោះ​ទឹកភ្លៀង ចេញពី​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ និង​ខណ្ឌ​សែន​សុខ ដោយ​មិន​ឲ្យ​ទឹក​ហូរ​ចូលទៅក្នុង​ទីលាន អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ ។ ប្រឡាយ​មេ​មួយ​ខ្សែ​នេះ និង​ជួយ រំដោះ​ទឹក​មិន​ឲ្យ​ទឹកភ្លៀង​លិចលង់​នៅ​សង្កាត់​កា​កាប​ទី​១, ទី​២ និង​សង្កាត់​គោក​ឃ្លាង​,​ភូមិ​ត្រពាំង​ជ្រៃ​, ភូមិ​ត្រពាំង​ពោធិ៍​, ព្រៃ​ព្រីង​ខាងជើង​, ភូមិ​ព្រៃទា​, សង្កាត់ ចោមចៅ​៣ និង​មួយផ្នែក​ទៀត​រំដោះ​ទឹក​នៅក្នុង​ខណ្ឌ​សែន​សុខ មួយផ្នែកធំ​ផងដែរ ៕ a khuonga a khuonga1