» សារព័ត៌ថៃ៖ យោធាថៃ គ្រោងនឹងដោះលែងយោធាកម្ពុជាទាំង១៨រូបនៅថ្ងៃទី១២ ខែវិច្ឆិកា » ព្យុះKalmaegiឆក់យកជីវិតមនុស្សកើនដល់១១៤នាក់នៅហ្វីលីពីន ឡូវកំពុងធ្វើដំណើរឆ្ពោះទៅវៀតណាម » កម្លាំងសមត្តកិច្ចជាង៦០០នាក់ដាក់ការពារក្នុងទិវាបុណ្យអុំទូកនៅខេត្តសៀមរាប » មេបង្ក្រាបអនឡាញឆបោកកម្ពុជា ជួបទូតកូរ៉េ ដើម្បីបញ្ជាក់ពីគាំទ្រគ្នាទៅវិញទៅមក ក្នុងការស្រាវជ្រាវ ស៊ើបអង្កេតឫសគល់បណ្តាញអង្គការចាត់តាំង នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » របាយការណ៍បឋមACUអំពីការស្រាវជ្រាវករណីក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ដាក់ពាក្យស្នើសុំអន្តរាគមន៍ជួយម្ដាយខ្លួនដែលកំពុងជាប់ពន្ធនាគារដោយសារម្ចាស់បំណុល » និស្សិតឆ្នាំទី ២ ម្នាក់ ត្រូវបានម៉ូតូ៣គ្រឿង ជិះដេញធាក់ផ្ដួលនិងកាប់ទៅលើពេលកំពុងតែជិះម៉ូតូបណ្តាលឲ្យបាត់បង់ជីវិត ។ជនរងគ្រោះមានឈ្មោះរ៉ាត់ ពិសិដ្ឋអាយុ២១ឆ្នាំ រស់នៅ ភូមិទួលរការ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ  » នាយករដ្ឋមន្ត្រីថៃសុំទោសប្រជាពលរដ្ឋនិងសុំកែសម្តីរឿងឈ្លានពានកម្ពុជា » ក្រុងព្រះសីហនុធ្វើរដ្ឋបាលពេលយប់ ឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ រកឃើញបទល្មើសផ្សេងៗបានចំនួន៦ករណី » រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវឱ្យគ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីជួយកសិករក្នុងគ្រាដែលតម្លៃស្រូវធ្លាក់ចុះខ្លាំងដោយសារបញ្ហាទីផ្សារស្រូវ? » ពលករប្រមាណ ២៧ ម៉ឺននាក់ក្នុងចំណោមជិត១លាននាក់មកពីថៃ ទទួលបានការងារធ្វើ​ អ្នកនាំពាក្យសុំឲ្យទាក់ទងលេខ១២៩៧រក » ក្រសួងព័ត៌មាន៖ កម្ពុជាប្រឆាំងនិទណ្ឌភាព និងអះអាងថាក្រសួងព័ត៌មានបានបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន តែអង្គការសង្គមស៊ីវិលសុំឲ្យជួយការពារ! » ប្រមុខ UN អំពាវនាវឱ្យការពារអ្នកកាសែតនៅជុំវិញពិភពលោក ក្នុងឱកាសទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន » គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចរៀនសិល្យ៍ នៅប្រទេសចិន » ពលរដ្ឋនៅស្រុកកញ្ជ្រៀច នាំគ្នាប្ដឹងលោក ស្រី វិចិត្រ ទៅACU ដោយអះអាងថា បានកំណត់យកលុយពីពួកខ្លួន ចាប់ពី៥ម៉ឺនទៅ២៥ម៉ឺនរៀលក្នុង១គ្រួសារ ជាថ្នូរនឹងចែកប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)! » បន្ទាបពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង ប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ លោក ចេន ហ្ស៊ី ទីប្រឹក្សាឡូវចូលដល់សឹង្ហបុរីនិងថៃម្តង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 60 នាក់

ម្សិលមិញ 4835 នាក់

សរុប 17796536 នាក់

ថ្នាក់ដឹកនាំ ទី​ម័​រ​ឡេ​ស្តេ​អរគុណ​សម្តេច​តេ​ជោ​ហ៊ុនសែន​សម្រាប់​ការជួយ ឲ្យ​បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​អាស៊ាន​នៅពេល​ខាងមុខ


​ទី​ម័​រ​ឡេ​ស្ដេ​៖ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា​ដែល បាន​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទី​ម័​រ​ឡេ​ស្តេ នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២៥​ក្នុងឱកាស​ឱកាស​ជួបពិភាក្សា​ជាមួយ​លោក ចូ​ហ្សេ រ៉ា​មូស ហូ​តា (José Ramos-Horta) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ បានបង្ហាញ​ទំនុកចិត្ត​ថា ទី​ម័​រ​ឡេ​ស្តេ នឹង​អាច​ចូល​ជា​សមាជិក​ពេញសិទ្ធិ​របស់​អាស៊ាន នៅពេល​ខាងមុខ​។a hun timora3

​សម្តេច​តេ​ជោ បាន​រំលេច​អំពី​ការខិតខំ​ប្រឹងប្រែង ពិសេស​ពី​ជំហរ​របស់​កម្ពុជា​ក្នុងការ​គាំទ្រ​ទី​ម័​រ ដើម្បី​ឲ្យ​ក្លាយជា​សមាជិក​ពេញសិទ្ធិ​របស់​អាស៊ាន ហើយ​សម្តេច​បាន​រំលេច​ដោយ​ប្រៀបធៀប​ស្ថានភាព​ទី​ម័​រ នាពេល​បច្ចុប្បន្ន និង​ស្ថានភាព​កម្ពុជា​មុនពេល​ចូល​អាស៊ាន នៅ​ឆ្នាំ​១៩៩៩ គឺជា​ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជាមាន​តែ ២៨១​ដុល្លារ​ទេ ប៉ុន្តែ​ស្ថានភាព​ទី​ម័​រ​បច្ចុប្បន្ន​ផលិតផល​ក្នុងស្រុក​សរុប មាន​រហូតដល់ ១៤៥៣​ដុល្លារ ដែល​បើ​ប្រៀបធៀប​កម្ពុជា និង​ទី​ម័​រ​បច្ចុប្បន្ន ខុសគ្នា​ឆ្ងាយ​ណាស់​។ សម្តេច​តេ​ជោ បាន​លើកឡើងថា វា​សក្តិសម​ណាស់​ដែល​ស្ថានភាព​ពេលនេះ ដែល​ទី​ម័​រអា​ច​ចូល​ជា​សមាជិក​ពេញសិទ្ធិ​អាស៊ាន​បាន​។​

​សម្តេច​រំលឹកថា កាលពី​ឆ្នាំ​២០១៦ សម្តេច​បានមក​ទី​ម័​រ​ឡេ​ស្តេ ម្តង​ហើយ ហើយ​សម្តេច​ក៏បាន​កត់សម្គាល់​ភាព​រីកចម្រើន​របស់​ទី​ម័​រ​ឡេ​ស្តេ ផងដែរ​។ សម្តេច​តេ​ជោ ក៏បាន​នាំយក​ព្រះរាជ​បណ្តាំ​សាកសួរ​សុខទុក្ខ​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​ប្រធានាធិបតី​ទី​ម័​រ ឡេ​ស្តេ ផងដែរ​។​

​ប្រធានាធិបតី ទី​ម័​រ​ឡេ​ស្តេ បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​សម្តេច​តេ​ជោ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​ទី​ម័​រ ឡេ​ស្តេ​។ លោក​ក៏បាន​រំលឹកថា កម្ពុជា​គឺជា​មិត្ត​ដ៏​អស្ចារ្យ​របស់​ទី​ម័​រ ឡេ​ស្តេ ហើយ​លោក​ក៏បាន​អរគុណ​ចំពោះ​សម្តេច​តេ​ជោ ដែល​បាន​ខំប្រឹងប្រែង​ជួយ​ជ្រោមជ្រែង​ទី​ម័​រ​ឡេ​ស្តេ កន្លងមក ដែល​រួមចំណែក​ឲ្យ​ទី​ម័​រ​ឡេ​ស្តេ អាច​ក្លាយទៅជា​សមាជិក​អង្កេត​ការណ៍​របស់​អាស៊ាន កាលពី​ឆ្នាំ​២០២២ នៅពេល​កម្ពុជា​ធ្វើជា​ប្រធាន​ប្តូរ​វេន​អាស៊ាន និង​ការបន្ត​ជួយ​ជ្រោមជ្រែង​ដើម្បី​ឲ្យ​ទី​ម័​រ ឡេ​ស្តេ បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​របស់​អាស៊ាន នៅពេល​ខាងមុខ​។​

​នៅក្នុង​ជំនួប​នោះ សម្តេច​តេ​ជោ ក៏បាន​បង្ហាញ​នូវ​ក្តីរំភើប​យ៉ាង​ក្រៃលែង​ចំពោះ​ការទទួល​បដិសណ្ឋារកិច្ច​ដ៏​អស្ចារ្យ​ពី​សំណាក់​ភាគី​ទី​ម័​រ ឡេ​ស្តេ ចំពោះ​សម្តេច និង​គណៈប្រតិភូ នៅពេលនេះ​។ សម្តេច​បាន​បញ្ជាក់ថា ការទទួល​គណៈប្រតិភូ​ក្នុង​ទម្រង់​ដ៏​អស្ចារ្យ​បែបនេះ មិនអាច​ធ្វើទៅ​បានឡើយ​ប្រសិនបើ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​មិន​រឹងមាំ​ល្អប្រសើរ​នោះទេ ហើយ​សម្តេច​បាន​រំលឹក​បន្ថែម​អំពី​ការពង្រីក​នូវ​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា និង​ទី​ម័​រ​ឡេ​ស្តេ បន្តទៀត ទន្ទឹមនឹង​កម្ពុជា​និង​ទី​ម័​រ នៅពេលនេះ បាន​បង្កើត​នូវ​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយគ្នា អស់​ប្រមាណ​ជា ២៣​ឆ្នាំ​មកហើយ ពោលគឺ​ចាប់តាំងពី​ឆ្នាំ​២០០២ ហើយ​ទំនាក់ទំនង​នេះ សម្តេច​តេ​ជោ សង្ឃឹមថា ភាគី​ទាំងពីរ​នឹង​រួមគ្នា​ពង្រីក​បន្ថែមទៀត​។​

​លោក​ប្រធានាធិបតី​ទី​ម័​រ ឡេ​ស្តេ ក៏បាន​ថ្លែងថា ប្រជាជន និង​រដ្ឋាភិបាល​ទី​ម័​រ ក៏ដូចជា​លោក​ផ្ទាល់ មាន​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម ក៏ដូចជា​មាន​មោទនភាព​ដែល​បានទទួល​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ និង​គណៈប្រតិភូ ដែល​អញ្ជើញ​មកកាន់​ទី​ម័​រ​។​​លោក​បញ្ជាក់ថា ទី​ម័​រ​ឡេ​ស្តេ ជា​មិត្ត​ដ៏​ល្អ និង​អស្ចារ្យ​របស់​កម្ពុជា ហើយ​ទន្ទឹមនេះ លោក​បាន​សរសើរ​ពី​ឥស្សរភាព​របស់​សម្តេច​តេ​ជោ ដែល​លោក​ចាត់ទុក​សម្តេច​តេ​ជោ ជា​ឥស្សរជន​ដ៏​មាន​ឥទ្ធិពល​បំផុត នៅក្នុង​តំបន់​អា​ស៉ី​អាគ្នេយ៍​។ មិនតែប៉ុណ្ណោះ លោក​ប្រធានាធិបតី បាន​រំលេច​ពី​ពលី​កម្ម​របស់​សម្តេច​តេ​ជោ ក្នុង​បុព្វហេតុ​ដើម្បី​កម្ពុជា ដោយ​លោក​បាន​ហៅ​សម្តេច​តេ​ជោ​ថា ជា​អ្នក​រំដោះ​កម្ពុជា​ចេញពី​របប​ប្រល័យពូជសាសន៍ និង​ជា​ស្ថាបនិក​កម្ពុជា នៅក្នុង​សម័យ​ទំនើប​។ ដូច្នេះ វា​ជា​កិត្តិយស ដែល​លោក​ផ្ទាល់ ប្រជាជន និង​រដ្ឋាភិបាល​ទី​ម័​រ ទទួល​គារវកិច្ច​ចំពោះ​សម្តេច​តេ​ជោ នៅក្នុង​ឱកាស​នេះ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោក កៃ រ៉ា​ឡា សា​ណា​ណា ហ្គូ​ស​ម៉ៅ (Kay Rala Xanana Gusmão) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ នៅ​វិមាន​រដ្ឋាភិបាល នៃ​នា ទីក្រុង​ឌី​លី​។​​តាមរយៈ​លោក ជា ធី​រិ​ទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បាន​ឲ្យ​ដឹងថា​នាយករដ្ឋមន្ត្រី​ទី​ម័​រ​ឡេ​ស្តេ ក៏បាន​បង្ហាញ​នៅ​ក្ដី​ដឹងគុណ​ចំពោះ​កម្ពុជា​ដែល​បាន​ជ្រោមជ្រែង​ទី​ម័​រ​ឡេ​ស្តេ​ឲ្យ​ក្លាយជា​សមាជិក​អាស៊ាន​អង្កេត​ការណ៍​នៅ​ឆ្នាំ​២០២២ ក្នុងពេលដែល​កម្ពុជា​ធ្វើជា​អ្នក​ប្ដូរ​វេន​អាស៊ាន និង​ការ​ជ្រុម​ជ្រែង​ទី​ម័​រ​ឡេ​ស្តេ​ឲ្យ​ក្លាយជា​សមាជិក​ពេញ​សិទ្ធ​របស់​អាស៊ាន នៅពេល​ខាងមុខ​។​

​សម្ដេច​តេ​ជោ បាន​សម្ដែង​នូវ​ក្ដី​អរគុណ​ចំពោះ នាយករដ្ឋមន្ត្រី​ទី​ម័​រ​ឡេ​ស្តេ ដែល​បានធ្វើ​នូវ​បដិសណ្ឋារកិច្ច​ដ៏​អស្ចារ្យ​ចំពោះ សម្ដេច តេ​ជោ និង​គណៈប្រតិភូ​ដែល​បង្ហាញ​អំពី ភាពរឹងមាំ​នៃ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពី​។​
​សម្ដេច​តេ​ជោ បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ ទំនាក់ទំនង​កម្ពុជា​-​ទី​ម័​រ ទោះបីរ​ជា​សេដ្ឋកិច្ច​ពាណិជ្ជកម្ម នៅមានកម្រិត​តិចតួច​នៅឡើយ ប៉ុន្តែ​សម្រាប់​ទំនាក់ទំនង​នយោបាយ​វិញ​គឺ ភាគី​ទាំងពី​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត ទាំង​នៅក្នុង​ក្របខណ្ឌ​នយោបាយ​អន្តរជាតិ​ផងដែរ​។ នេះ​បង្ហាញ​ពី ចំណងមិត្តភាព​ដ៏​រឹងមាំ​រវាង​ប្រទេស​ទាំងពី​។​

​ឆ្លៀត​ក្នុងឱកាស​នោះ សម្ដេច​តេ​ជោ បាន​គូស​រំលេច​អំពី ចំណុចខ្លាំង និង​ចំណុចខ្សោយ​រវាង​ប្រទេស​ទាំងសងខាង ដោយ​ទី​ម័​រ​ឡេ​ស្តេ មាន​ចំណុចខ្លាំង​ខាង សន្តិសុខ​ថាមពល ឯ​កម្ពុ​ជាមាន​ចំណុចខ្លាំង​ខាង សន្តិសុខ​ស្បៀង​។ ចំណុច​ទាំងពី​មាន​ភាព​ផ្លាស់ប្ដូរ​គ្នា ដោយ​ទី​ម័​រ​ខ្លាំង​ខាង សន្តិសុខ​ថាមពល ប៉ុន្តែ​ខ្យោ​យ​ខាង​សន្តិសុខ​ស្បៀង រីឯ​កម្ពុ​ជាមាន​ចំណុចខ្លាំង​ខាង សន្តិសុខ​ស្បៀង ប៉ុន្តែ​ខ្សោយ​ខាង សន្តិសុខ​ថាមពល​។​​បើតាម​ប្រសាសន៍​របស់ សម្ដេច​តេ​ជោ​, រាជរដ្ឋាភិបាល​ទាំងពី​គួរតែ ពង្រីក​នូវ​កិច្ចសហការ​ជាមួយគ្នា ដើម្បី​បំពេញបន្ថែម​នៃ​គ្នា​ទៅវិញទៅមក​។ សម្ដេច​តេ​ជោ បានផ្ដល់​ជា​គំនិត​បន្ថែមថា ទី​ម័​រ​ឡេ​ស្តេ​គួរ​បង្កើត​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​ស្បៀងអាហារ​មួយ​ដែល​អាច​ទទួលយក​ប្រទេស​កម្ពុជា ដើម្បី​ជា​បង្កើត​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​ស្បៀង​។​

​សម្ដេច​តេ​ជោ សង្ឃឹមថា រាជរដ្ឋាភិបាល​ទាំងពី ជាពិសេស​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពី​អាច​ជួបគ្នា ក្នុង​កិច្ចប្រជុំ​អាស៊ាន​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ក្រៅពីនេះ សម្ដេច​តេ​ជោ បានកត់សម្គាល់​ពី ការពង្រីក​បន្ថែមទៀត​នូវ​វិស័យ​អប់រំ និង​ទេសចរណ៍​រវាង​ប្រទេស​ទាំងពី​។ សម្ដេច​តេ​ជោ បានបញ្ជាក់​ផងដែរ​ថា នឹង​ស្នើ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្កើន​ការផ្ដល់​អាហារូបករណ៍​បន្ថែមទៀត​ដល់ទី​ម័​រ​ឡេ​ស្តេ​។​
​លោក Kay Rala Xanana Gusmão នាយករដ្ឋមន្ត្រី​ទី​ម័​រ​ឡេ​ស្តេ បានបង្ហាញ​នូវ​ការចាប់អារម្មណ៍​ចំពោះ​ការលើកឡើង​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ដោយមាន​ប្រសាសន៍ថា នាពេលខាងមុខ ភាគី​ទាំងពី​នឹង​ជជែក​ពិភាក្សាគ្នា​ជុំវិញ​ការលើកឡើង​របស់ សម្ដេច​តេ​ជោ​។​

​នាយករដ្ឋមន្ត្រី​ទី​ម័​រ​ឡេ​ស្តេ សង្ឃឹមថា នាពេល​ដ៏​ខ្លី​ខាងមុខនេះ ទី​ម័​រ​នឹង​អាច​ចូល​ជា​សមាជិក​អាស៊ាន​ពេញ​សិទ្ធ​បាន ក្រោម​ការជួយជ្រោមជ្រែង​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន តាំងពី​សម្ដេច​នៅ​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​មកម្ល៉េះ​។​
​សម្ដេច​តេ​ជោ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ប្រទេស​ក្នុង​អាស៊ាន នឹង​ទទួលយក​ទី​ម័​រ ជាពិសេស​ស្ថានភាព​ទី​ម័​រនា​ពេលបច្ចុប្បន្ន ពិតជា​សាក​សម​ចូល​ជា​សមាជិក​អាស៊ាន​ពេញ​សិទ្ធ​បាន​។ ប្រទេស​កម្ពុជា នឹង​គាំទ្រ​ពេញទំហឹង​ដែល​ទី​ម័​រ​ចូល​ចា​សមាជិក​អាស៊ាន​។​

​សម្រាប់​លោកស្រី ម៉ា​រៀ ហ្វើ​ណាន់​ដា​ឡៃ ប្រធានរដ្ឋសភា​ទី​ម័​រ​ឡេ​ស្តេ វិញ​បានបង្ហាញ​នូវ​ការដឹងគុណ​ចំពោះ​ការចូលរួម​ដ៏​សកម្ម​របស់​កម្ពុជា ក្នុងការ​គាំទ្រ និង​ភាព​សកម្ម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានព្រឹទ្ធសភា​កម្ពុជា​បច្ចុប្បន្ន ក្នុង​ការជួយជ្រោមជ្រែង​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ ឲ្យ​បាន​ចូល​ជា​សមាជិក​អង្កេត​ការណ៍​របស់​អាស៊ាន កាលពី​ឆ្នាំ​២០២២ ជាពិសេស​គឺ​តួអង្គ​របស់​សម្តេច​តេ​ជោ បាន​បន្ត​ជ្រោមជ្រែង​ជួយ​ដល់​ប្រទេស ទី​ម័​រ​ឡេ​ស្តេ ដើម្បី​អាច​ចូល​ជា​សមាជិក​អាស៊ាន​ពេញសិទ្ធិ​នៅពេល​ខាងមុខ​។​

​លោកស្រី ម៉ា​រៀ ហ្វើ​ណាន់​ដា​ឡៃ ក៏បាន​បង្ហាញ​ការ​នឹក​គុណ​កម្ពុជា​កន្លងមក ដែល​បាន​ជួយ​ដល់​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ ជាពិសេស​នៅក្នុង​បរិបទ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​កាលណោះ​កម្ពុជា បាន​ជួយឧបត្ថម្ភ​ជា​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១ ដល់​ប្រទេស​ទី​ម័​រ​ឡេ​ស្តេ នៅក្នុង​ដំណាក់កាល​ដ៏​លំបាក​។ លោកស្រី បាន​បន្ថែមថា គុណូបការៈ​ទាំងនេះ​គឺ​លោកស្រី​ផ្ទាល់ ក៏ដូចជា​ប្រជាជន​ទី​ម័​រ​ឡេ​ស្តេ គឺ​មិនអាច​បំភ្លេចបាន​នោះទេ​។​a hun timor3 a hun timora a hun timora1 a hun timora2