» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7416 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697587 នាក់

លោក​អភិបាល​រាជធានី​ប្រាប់​កម្មករ​ក្នុង​ខណ្ឌដង្កោ​ឲ្យ​ទៅរក​ស្នាក់ការ​គណ​ក្ស​ប្រជាជន​បើ​មាន​បញ្ហា​អី​

 


​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន ស្នើ​ដល់​កម្មករ​ទាំងអស់​ថា មុននឹង​ធ្វើបាតុកម្ម​អ្វីមួយ សូម​បងប្អូន​មកជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ ជាមួយ​រោងចក្រ ឬ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ដឹង​រឿង និង​ដោះស្រាយ​គ្នា​ជាមុនសិន​។​a khuong worker1 

សម្រាប់​ការជួយ​ដោះស្រាយ​ទុក្ខ​ធុរៈ​កម្មករ​រោងចក្រ​ក្នុងនាម​​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​, អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​ចលនា​សហជីព​រាជធានី​ភ្នំពេញលោកឃួស្រេង បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករ​-​កម្មការិនី​តាម​រោងចក្រ សូម​អញ្ជើញ​ទៅរក​ស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា ដែល​នៅ​ជិត​បំផុត ដើម្បី​សុំ​អន្តរាគមន៍​បញ្ហា​ផ្សេងៗ​ដែល​កើតមានឡើង​។​

ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​សាខា​បក្ស​សហជីព​មូលដ្ឋាន​តាម​រោងចក្រ​ក្នុង​ខណ្ឌដង្កោ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក ឃួ​ង ស្រេង ថ្លែងថា បងប្អូន​កម្មករ​-​កម្មការិនី​មាន​ឪពុក​ម្នាក់ ប្រកបដោយ​ព្រហ្ម​វិហារធម៌ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​តែងតែបាន​គិតគូ​សុខទុក្ខ និង​បំពេញតម្រូវការ​ជូន បងប្អូន​គ្រប់ពេលវេលា តាមរយៈ​កញ្ចប់​អត្ថប្រយោជន៍​ទាំង​៩​ចំណុច ធ្វើ​ឲ្យ​បងប្អូន ទទួលបាន​ផលប្រយោជន៍​រួមទាំង​ប្រាក់បៀវត្ស​បាន​សមរម្យ​ទៀតផង​។​

​លោក ឃួ​ង ស្រេង​រំលឹកថា​៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​គ្រប់លំដាប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​ទៅលើ​កម្មករ​។ ដើម្បី​អនុវត្ត​អនុសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​បានល្អ លោក ឃួ​ង ស្រេង សូម​ឲ្យ​អាជ្ញាធរ​សង្កាត់ ខណ្ឌ មេត្តា​ចុះ​ពិនិត្យ​ដល់ផ្ទះ​កម្មករ បន្ទប់​ជួល​របស់​កម្មករ ដើម្បី​ពិនិត្យមើល​អំពី​អនាម័យ​បរិស្ថាន អំពី​សុ​ន្តិ​សុខ និង​ការ​ស្នាក់នៅ​របស់​ពួកគាត់​។​នៅ​ឆ្នាំ​២០១៩​នេះ អ្វីដែល​សម្តេច​តេ​ជោ ប្រកាសជូន​បងប្អូន​ក​ម្មករ​និយោជិត ដោយមាន​ប្រាក់​ឈ្នួល​ប្រចាំខែ ១៨២​ដុល្លារ ព្រមទាំង​បើក​២​ដង​ក្នុង​មួយខែ​។ ការពិនិត្យ​សុខភាព ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥត​បង់ថ្លៃ ដោយ​គ្រាន់តែ​ប្រើ​ប័ណ្ណ ប​.​ស​.​ស​។ ចំពោះ​ស្ត្រី​សំរាលកូន ត្រូវ​ឈប់សំរាក​៣​ខែ ទទួល​ប្រាក់​១២០%​ជាដើម​។​ល​។​

«​បងប្អូន​កម្មករ​-​កម្មការិនី បើ​មាន​បញ្ហា​បន្ទាន់​ណាមួយ សុំ​ទៅរក​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​នៅ​ជិត​បំផុត គឺ​មន្ត្រី​គណបក្ស​រង់ចាំ​ទទួលដោះស្រាយ តាម​ជាក់ស្ដែង​ជូន​ភ្លាម​»​។ ជាមួយគ្នានេះ​លោក​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​កម្មករ​-​កម្មការិនី​យើង​សុំ​កុំ​ជឿ​ទៅតាម​ការ​ញុះញង់ ពី​ក្រុម​ជន​អគតិ​ក្នុង​ចេតនា​បំភ័ន្ត​បំភ្លៃ​ការពិត ឬ​ការធ្វើ​កូដកម្ម បា​តុ កម្ម​បំបែក​ឆ្នាំងបាយ​ខ្លួនឯង​នោះ​។​

​លោក នុត ពុធ​ដា​រា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខណ្ឌដង្កោ និង​ជា​ប្រធាន​ក្រុមការងា​កសាង​គណបក្ស​កសាង​អង្គការ​សហជីព​ខណ្ឌដង្កោ បាន​ឲ្យ​ដឹងថា ខណ្ឌដង្កោ មាន​រោងចក្រ​ចំនួន ៦៨​រោងចក្រ និង​សហគ្រាស​ចំនួន​៩៧​សហគ្រាស មាន​កម្មករ​សរុប​ចំនួន​២៩.២១១​នាក់ និង​កម្មករ​ស្នាក់​នៅផ្ទះ​ជួល​ចំនួន​១០.៦៧១​នាក់​។​លោក ឃួ​ង ស្រេង បាន​នាំយក​ថវិកា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់ជូន​បងប្អូន​កម្ម​ករ​-​កម្មការិនី​ទាំង​៨០៩​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​២​ម៉ឺន​រៀល​៕a khuong worker 

​