» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11801 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701972 នាក់

កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ!

 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងអំឡុងជំនួបការងាររវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នៅរសៀលថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៦ នាវិមានប្រធានាធិបតី ក្នុងទីក្រុងប៉ារីស ក្រុងប៉ារិសបានប្រាប់ការពិតចំនួន៣ ចំនុចអំពីសកម្មភាពថៃឈ្លានពានកម្ពុជា ដល់លោក Emmanuel Macron ប្រធានាធិបតីបារាំង ។a manet macron 

លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការធ្វើមាតុភូមិនិវត្ត របស់សម្ដេចនាយករដ្ឋមន្រ្តី ក្រោយបញ្ចប់ក្នុងកិច្ចប្រជុំកំពូល One Health Summit និងទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦បានឱ្យដឹងថា នៅក្នុងជំនួបនោះសម្តេចធិបតីបានលើកឡើងពីការពិត ដោយឈរលើគោលការណ៍មួយច្បាស់ នោះគឺកម្ពុជាត្រូវតែផ្សព្វផ្សាយ និងលាតត្រដាងស្ថានភាពនៅតាមបណ្តោយព្រំដែនជាមួយថៃ ដោយមិនបំភ្លើសហួសពីការពិត តែក៏មិនបង្រួមឱ្យតូចជាងការពិតដែរ។ ដូច្នេះសម្តេចក៏បានលើកឡើងនូវចំណុចសំខាន់ៗចំនួន៣។

ចំណុចសំខាន់ទាំង៣នោះរួមមាន៖១.ភាពតានតឹងអចិន្រ្តៃយ៍កំពុងបន្តគ្របដណ្តប់លើបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយសារកងទ័ពថៃបានចូលជ្រៅហួសព្រំដែនស្របច្បាប់មកក្នុងទឹកដីកម្ពុជា និងកាន់កាប់ដោយខុសច្បាប់អន្តរជាតិ ថែមទាំងកម្ទេចផ្ទះសម្បែងរបស់ប្រជាជនខ្មែរ និងរារាំងប្រជាជនខ្មែររាប់ម៉ឺននាក់មិនឱ្យត្រឡប់ទៅផ្ទះសម្បែងវិញ និងបានសាងសង់លើដែនដីកាន់កាប់ទាំងអស់នោះដូចជាផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

ទី២.សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងថា ដាច់ខាត កម្ពុជាមិនទទួលឡើយនូវស្ថានភាព ការកែប្រែខ្សែបន្ទាត់ព្រំដែនដែលខុសច្បាប់អន្តរជាតិ មានន័យថា ទោះបីជាថៃបានឈ្លានពានយកនិងកាន់កាប់ទឹកដីនៅទីតាំងទាំងនោះ ក៏ទឹកដីទាំងនោះនៅតែជាកម្មសិទ្ធិស្របច្បាប់របស់កម្ពុជា។ ទី៣ សម្តេចបានបញ្ជាក់បន្ថែមថា កម្ពុជានៅតែរក្សាជំហរដោះស្រាយជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញាដែលមានស្រាប់ និងគ្រប់កិច្ចព្រមព្រៀង ដែលថៃនិងកម្ពុជា បានចុះហត្ថលេខាជាមួយគ្នា។

សម្រាបលោកប្រធានាធិបតីបារាំងវិញ ក្នុងជំនួបនៅទីក្រុងនីស ប្រទេសបារាំង កាលពីខែមិថុនា លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ប្រាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា បារាំងអាចជួយសម្របសម្រួលផ្តល់ឯកសារដល់កម្ពុជា និងថៃ ដើម្បីដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ក្នុងករណីចាំបាច់.។

សូមបញ្ជាក់ថាបើតាមឯកសារនានាបានឲ្យដឹងថាកាលពីឆ្នាំ១៩៤១ដោយមានការគាំទ្រពីជប៉ុនសៀមបានឈ្លានពានកាប់កាប់ខេត្តខេត្តខ្មែរចំនួន៤។ក្រោយមកជប៉ុនចាញ់សង្គ្រាមនៅឆ្នាំ១៩៤៦បារាំងដែលនោះនៅត្រួតត្រាកម្ពុជាបានកៀបសង្កត់សៀមឲ្យប្រគល់ខេត្តទាំង៤មកឲ្យខ្មែរវិញ។