» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12146 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702317 នាក់

ស្រុក​ខ្មែរ​មាន​ភ្លៀងខ្យល់​តិច​តែ​ឥណ្ឌូនេស៊ី និង​ថៃ រង​ការវាយប្រហារ​ដោយ​ខ្យល់ព្យុះ


​ឥណ្ឌូណេស៊ី​ថៃ​៖​ក្នុងពេលដែល​ស្រុក​ខ្មែរ​កន្លែង​ខ្លះ​ទទួលបាន​ទឹកភ្លៀង​គ្រាន់​បន្ថយកំដៅ​កន្លែង​ខ្លះ​ដូចជា​ខេត្តបន្ទាយមានជ័យ​ឧ​ត្ត​រ​មានជ័យ​រង​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យេ​លំ​ខូចខាត​ផ្ទះសម្បែង​ជាច្រើន​ខ្នង​នោះ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ឯណោះ​វិញ​ក៏ មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ជា​គ្រោះទឹកជំនន់​ទ្រង់ទ្រាយ​ធំ បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​១៧​នាក់ និង​៩​នាក់​បាត់​ខ្លួន​ផងដែរ ។​a indo1 

​មន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌូនេស៊ី បាន​ឲ្យ​ដឹងថា នៅ​កោះ​ស៊ូ​ម៉ា​ត្រា មាន​ភ្លៀង​ធ្លាក់​ខ្លាំង បង្ក​ជា​ទឹកជំនន់​លិចលង់ និង​បាក់​ដី​នៅ​តំបន់​មួយចំនួន ស្ថិតនៅ​កោះ​នេះ ។ មន្ត្រី​បាន​និយាយថា មាន​មនុស្ស​ប្រហែល​១២ ០០០​នាក់​ផ្សេងទៀត បាន​បង្ខំចិត្ត​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង ដើម្បី​គេច​ទៅរក​កន្លែង​មាន​សុ​វត្ថ​ភាព ។​​ដោយឡែក​នៅក្នុង​ប្រទេស​ថៃ​វិញ មាន ខ្យល់ព្យុះ​បាន​វាយប្រហារ​ទៅលើ​តំបន់​ខ្ពង់រាប នៃ​ប្រទេស​ថៃ បាន​បំផ្លាញ​លំនៅឋាន​របស់​ប្រជាជន អស់​ប្រហែល​៣០០០​ខ្នង ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ថៃ បាន​ផ្សាយ​ថា នៅក្នុង​អំឡុងពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ផ្ទះ​របស់​ប្រជាជន​ជាង​៣០០០​ខ្នង នៅតាម​តំបន់​ផ្សេងគ្នា នៅក្នុង​ប្រទេស​ថៃ បាន​រង​នូវ​ការខូចខាត​ដោយសារ​ខ្យល់ព្យុះ​ត្រូ​ពិ​ក ។​​នាយកដ្ឋាន​បង្ការ ការពារ​គ្រោះមហន្តរាយ​ថៃ (DDPM) កាលពី​ថ្ងៃទី​២៨ ខែមេសា បានចេញ​របាយការណ៍​មួយ​ថា ខ្យល់ព្យុះ​ត្រូ​ពិ​ក នា​អំឡុង​ពេលនេះ មាន​លាយឡំ​ដោយ​ផ្គរ​រន្ទះ បាន​បោកបក់​ខ្លាំង បណ្តាល​ឲ្យ​បាក់​រលំ​ផ្ទះ ប្រហែល​៣០០០​ខ្នង ។

ប្រភព​បន្តថា ស្រុក​ចំនួន​៧១ ក្នុង​ខេត្ត​ចំនួន​២៨ ទាំង​ភាគ​កណ្តាល​, ភាគ​ខាងជើង និង​ភាគ​ខាងកើត នៃ​ប្រទេស​ថៃ សុទ្ធតែ​រង​នូវ​ការខូចខាត ដោយសារ​ខ្យល់ព្យុះ ដែល​បាន​វាយប្រហារ តាំង​ពីថ្ងៃ​ព្រហស្បតិ៍ កន្លងទៅ​ថ្មីៗ​នេះ​៕a indo a indo2 

​