
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10387 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700558 នាក់
ប្រទេសថៃ៖ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយប្រទេសថៃបានលាតត្រដាងនាថ្ងៃទី៣ មករា២០២៥នូវទ្រព្យសម្បត្តិរបស់នាយករដ្ឋមន្ត្រី លោកស្រី ប៉ៃតងតាន ស៊ីណាវ៉ាត់ថាមានទ្រព្យសម្បត្តិសរុបជាង ៤០០លានដុល្លារ ក្នុងនោះមាន កាបូបម៉ាកល្បីៗ ឡានទំនើបៗ អចលនទ្រព្យ លុយក្នុងធនាគារ និងគ្រឿងអលង្ការជាច្រើន។
គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយរបស់ប្រទេសថៃបានបង្ហាញជាសាធារណៈនូវសេចក្តីប្រកាសទ្រព្យសម្បត្តិរបស់នាយករដ្ឋមន្ត្រីថៃទី៣១ លោកស្រី ប៉ៃតងតាន ស៊ីណាវ៉ាត់ បន្ទាប់ពីលោកស្រីចូលកាន់តំណែងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ លោកស្រីប៉ៃតងតាន ស៊ីណាវ៉ាត់បានប្រាប់ឲ្យដឹងថា លោកស្រីមានទ្រព្យសម្បតិ្តសរុប ១៣.៨៤ ពាន់លានបាត ឬស្មើប្រមាណ ៤០២.៣លានដុល្លារអាមេរិក។ ចំណែកស្វាមីរបស់លោកស្រី គឺលោក ភីដក សុគសាវ៉ាតកាន់កាប់ទ្រព្យសម្បត្តិប្រមាណតែ ៤.២៧លានដុល្លារប៉ុណ្ណោះ។ យោងតាមសេចក្តីប្រកាសទ្រព្យសម្បត្តិ លោកស្រី ភែថងថាន ស៊ីណាវ៉ាត់ មានទុនវិនិយោគគិតជាប្រាក់ប្រមាណ ១១ពាន់លានបាត ព្រមទាំងមានប្រាក់បញ្ញើក្នុងធនាគារ និងលុយសុទ្ធរាប់ពាន់លានបាត។
ក្រៅពីនេះ លោកស្រីភែថងថានមាននាឡិកាទំនើបៗចំនួន ៧៥គ្រឿងដែលមានតម្លៃ ១៦២លានបាត កាបូបម៉ាក់ល្បីៗចំនួន ២១៧ ដែលមានតម្លៃ ៧៦លានបាត ព្រមទាំងទ្រព្យសម្បត្តិជាអចលទ្រព្យជាច្រើននៅក្នុងប្រទេសថៃ ប្រទេសអង់គ្លេស និងប្រទេសជប៉ុន។ នេះនៅមិនទាន់រាប់បញ្ចូលរថយន្តទំនើបចំនួន ២៣គ្រឿង គ្រឿងអលង្ការ និងសម្លៀកបំពាក់ម៉ាក់ល្បីៗថ្លៃៗជាច្រើនផ្សេងទៀតទេ។ ក្រៅពីទ្រព្យសម្បត្តិ លោកស្រី ភែថងថាន ស៊ីណាវ៉ាត់ក៏ប្រកាសបំណុលរបស់ខ្លួនទាំងអស់ដែលសរុបមាន ៤.៤៤លានបាត ឬ ១២៩លានដុល្លារ។ ពាក់ព័ន្ធនឹងចំណូលប្រចាំឆ្នាំវិញត្រូវបានលោកស្រី ភែថងថាន ស៊ីណាវ៉ាត់ប្រាប់ឲ្យដឹងថា គឺអាចរកបាន ២៦៥.៦លានបាត ឬស្មើ ៧.៧លានដុល្លារ រួមទាំងប្រាក់បៀវត្សរ៍ប្រចាំឆ្នាំ ៣.៤លានបាត ឬ ៩៩, ០០០ ដុល្លារ និងប្រាក់ចំណូលផ្សេងៗទៀតដែលបានពីការប្រាក់ និងការជួលអចលទ្រព្យ។ល។
ទាក់ទងនឹងការចំណាយប្រចាំឆ្នាំវិញ គឺមានប្រមាណ ៥៧.៧២លានបាត ឬ ១.៦៨លានដុល្លារ។ លោក Yuttaporn Issarachai អ្នកវិភាគនយោបាយថៃបានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ថា នៅក្នុងប្រទេសគ្មានលទ្ធិប្រជាធិបតេយ្យពេញលេញ លុយដើរតួនាទីសំខាន់ខ្លាំងណាស់ក្នុងសកម្មភាពនយោបាយ។ ទាំងនេះបង្ហាញថា ថៃជាប្រទេសដែលមានប្រវត្តិធ្វើរដ្ឋប្រហាររាប់មិនអស់ដោយសារតែខ្វះតម្លាភាពនយោបាយ។ គួរជ្រាបថា មានវ័យ ៣៧ឆ្នាំ លោកស្រី ភែថងថាន ស៊ីណាវ៉ាត់ជាមេដឹកនាំរដ្ឋាភិបាលថៃវ័យក្មេងជាងគេបំផុត និងជាមនុស្សទី នៃត្រកូលថាក់ស៊ីនដែលបានឡើងកាន់អំណាចនៅក្នុងប្រទេសមួយដ៏ប្រេះឆាខ្លាំងតាំងពីជាង២០ឆ្នាំកន្លងទៅ។លោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រី និងជាឪពុករបស់លោកស្រី ភែថងថាន ស៊ីណាវ៉ាត់ដែលធ្លាប់ជាម្ចាស់ក្លឹបបាល់ទាត់ Manchester City មានទ្រព្យសម្បត្តិសរុប ២.១ ពាន់លានដុល្លារ។ យោងតាមទស្សនាវដ្តីអាមេរិក Forbes លោកថាក់ស៊ីនក្លាយជាអ្នកមានបំផុតស្ថិតលំដាប់ទី១០ នៅក្នុងប្រទេសថៃ។