» មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្តិភាព រៀបចំ​ទីកន្លែង ដើម្បី​ត្រៀម​ទទួល​អ្នកជំងឺ​កូ​វីដ​-១៩​ទៀតហើយ​! » ក្រុម​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ​សម្រាប់​ប្រកួត​ស៊ី​ហ្កេ​ម​លើក​ទី​៣៣​ជម្រុះ​កីឡា​ឈ្នះ​មេ​ដា​មាស​១០​នាក់​ចោល​ » ប្រទេស​ដា​ណឺ​ម៉ាក ប្រកាស​ផ្តល់ជំនួយ​យោធា​ជិត ៦០០​លាន​ដុល្លារ​បន្ថែមទៀត​ដល់​អ៊ុយ​ក្រែ​ន » នាយករដ្ឋមន្ត្រី​សម្រេច​សង់ស្ពាន​ឆ្លង​អូរ​តា​ឆុង​នៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ រួចរាល់ ជូន​ប្រជាពលរដ្ឋ​ » អយ្យការ​ចោទ​មន្ត្រីនគរបាល​ដែល​នឹងត្រូវ​បណ្តេញ​ចេញពី​ក្របខណ្ឌ​ពី​ករណី​បើកឡាន​បុក​មនុស្ស​ស្លាប់​និង​របួស » មន្ទីរពេទ្យ​អ៊ី​ន​ធ័​រ​ឃែ​រ ឧបត្ថម្ភ​ថវិកា និង​បរិក្ខារ​មន្ទីរពិសោធន៍ ដល់​មន្ទីរពេទ្យ​ហ្លូ​ង​ម៉ែ​ » រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បើ​ការដ្ឋាន​កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​តមបន់​ទស​ចរ​បៃតង​ភ្នំ​ខ្នង​ផ្សារ » សមយុទ្ធ​នាគ​មាស​ជា​ឱកាស​សម្រាប់​ចិន​បង្ហាញ​ឥទ្ធិពល​សព្វាវុធ​យោធា​! » តើ​ករណី ការដេញ​អ្នកកាសែត​ចេញ​ក្រៅពី​សាលាឃុំ​ល្ងៀង ជា​កំហុស​មន្ត្រី​ថ្នាក់ក្រោម ឬ​ជាការ​ទទួលខុសត្រូវរ​បស់​លោក​ចៅហ្វាយខេត្ត​ត្បូងឃ្មុំ ? » បុរសអ្នកបើកបរកង់៣ត្រូវឡានបើកបុកពីក្រោយ កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់! » ការចរចា​ពន្ធ​កម្ពុជា​-​អាមេរិក​ជុំ​ទី​១​អត់​ទាន់​បាន​អី​ទេ​ការចរចា​ជុំ​ទី​២ ធ្វើឡើង​នៅ​សប្តាហ៍​ទី​១ ខែមិថុនា » សង្គ្រាម​ពាណិជ្ជកម្ម​លើ​បញ្ហា​ពន្ធ​ធូរ​តិច ! អាមេរិក​និង​ចិន​យល់ព្រម​ចុះ​ពន្ធ​ម្ខាងៗ​១១៥% ដូច្នេះ​ពន្ធ​អាមេរិក​លើ​ចិន​យក​៣០% ពន្ធ​ចិន​លើ​អាមេរិក​យកមក​ត្រឹម​១០% » ពិតជា​អស្ចារ្យ​មែ​លោកនាយ​ដែន​ជម្រក ស្រែ​វាល ស្រុក​ឆែប ខេត្តព្រះវិហារ ចាំ​ហ្គោ​ន​ផង​ទាត់​បាល់​ខ្លួនឯង​ទៀត​ » លោក ម៉ឹង ដា​វីន មេ​ការិយាល័យ​គយ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ពង្រាយ​មន្ត្រី​គយ និង​ប្រើ​ជន​សុ​ី​វិល អង្គុយចាំ​រាប់​ក្បាល​ឡាន ឈ្មួញ​តូច ធំ ដឹក​ជ​ញ្ជួ​ន​តំឡូង​មី ទៅ​ប្រទេស​វៀតណាម និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​វៀតណាម​ចូល​ប្រទេស​ខ្មែរ​! » ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នៅ​ខេត្តកំពង់ឆ្នាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2438 នាក់

ម្សិលមិញ 14970 នាក់

សរុប 16696373 នាក់

នយោបាយ​ស្រុកថៃ​ចូល​ដំណាក់កាល​ថ្មី​?​ប្រា​យុទ្ធ​លា​នយោបាយ​បេក្ខជន​នាយករដ្ឋមន្ត្រី​ប្រឈម​គុក​!?

​ថៃឡង់​ដ៍​៖ នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បានប្រកាស​ចូលនិវត្តន៍​ពី​ជីវិត​នយោបាយ ក្រោយ​ទទួលរង​បរាជ័យ​នៅក្នុង​ការបោះឆ្នោត​យ៉ាង​គួរឱ្យ​អាម៉ាស់​កាលពី​ខែឧសភា​កន្លងទៅ ដោយ​នឹងត្រូវ​បិទ​បញ្ចប់​អំណាច​រយៈពេល ៩​ឆ្នាំ របស់លោក ។​“​ចាប់ពីពេលនេះ​ទៅ ខ្ញុំ​សូម​ចាក​ចេញពី​នយោបាយ ដោយ​សុំលាលែង​ចេញពី​តួនាទី​នៅក្នុង​បក្ស​” នេះ​ជា​សេចក្តីថ្លែងការណ៍​របស់​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា បង្ហោះ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​ទី ១១​កក្កដា ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​បក្ស ដោយ​ជំរុញ​ឱ្យ​សមាជិក​បក្ស​ទាំងអស់​ការពារ​ស្ថាប័ន​ប្រទេស គឺជា​តិ សាសនា ព្រះមហាក្សត្រ​។a brayut resign1 

​ប្រកាស​របស់​នាយករ​ដ្ឋ​មន្ត្រី​ថៃ​រូបនេះ ត្រូវគេ​មើលឃើញថា​ក្រោយពី​គណបក្ស​រួបរួម​ជាតិ​ថៃ​របស់លោក (United Thai Nation) ដណ្តើមបាន​អាសនៈ​ក្នុង​សភា​ត្រឹមតែ ៣៦​អាសនៈ ក្នុងចំណោម​អាសនៈ​សរុប​ទាំង ៥០០​កៅអី​។​លទ្ធផល​នេះ​ក៏បាន​បង្ហាញ​អំពី​ការមិន​ពេញចិត្ត​របស់​ពលរដ្ឋ​ថៃ​ភាគច្រើន​ទៅលើ​រដ្ឋាភិបាល​របប​សឹក​របស់លោក​ដែល​បាន​ឡើងមក​កាន់អំណាច​ដោយសា​រ​តែ​ការ​ធើ្វ​រដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ ២០១៤ ។ ទោះជា​យ៉ាងណា លោក​ប្រា​យុទ្ធ​បានបញ្ជាក់​នៅ​ថ្ងៃ​អង្គារ​ទី​១១​កក្កដា​នេះ​ថា លោក​នឹង​បន្ត​ធើ្វ​ជា​នាយករដ្ឋមន្ត្រី​ចាំផ្ទះ​រហូតដល់​រដ្ឋាភិបាល​ថ្មី​ត្រូវបាន​គេ​បង្កើតឡើង នៅក្រោយ​ការបោះឆ្នោត​សភា​និតិ​កាល​ថ្មី​ជា​លើកដំបូង ដែល​នឹងត្រូវ​ធើ្វ​ឡើង​ថ្ងៃ​ព្រ​ស​ហ្ប​តិ៍​ទី​១៣​ក្កដា​សប្តាហ៍​នេះ ដើម្បី​ជ្រើសរើស​មេដឹកនាំ ខណៈ​លទ្ធិ​ផល​ជាក់ស្តែង​បាន​ទៅលើ​ឥស្សរជន​ណាមួយ​នោះ ហាក់​នៅ​មិនទាន់មាន​ភាពច្បាស់លាស់​នៅឡើយ ។

ប៉ុន្តែ​អ្វីដែល​គួ​ឲ្យ​ចាប់អារម្មណ៍​គឺ​មុន​មួយថ្ងៃ​នៃ​ការបោះឆ្នោត​ជ្រើស​នាយករដ្ឋមន្ត្រី​​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ​បានប្រកាស ថា ខ្លួន​បាន​សន្និដ្ឋានថា​មាន​ភស្តុតាង​បញ្ជាក់ថា បេក្ខជន​នាយករដ្ឋមន្ត្រី គឺប្រធាន​បក្ស​កាវ​ក្លៃ​(MFP)​លោក​ភិ​តា លីម​ចា​រឺ​ន​រ៉ា​ត បាន​រំលោភច្បាប់​បោះឆ្នោត​និង​បញ្ជូន​ករណីនេះ​អោយ​តុលាការ​ធម្មនុញ្ញ​សំរេច​។​​លោក អ៊ិ​ធិ​ភុ​ន ប៊ូ​ន​ប្រា​កង ប្រធាន​គណកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថៃ បាន​អះអាង​ប្រាប់​អ្នកយកព័ត៌មាន​បារាំង AFP នៅ​ព្រឹក​មិញ​នេះ ថា​គណកម្មកា​រលោក មាន​ហេតុផល​គ្រប់គ្រាន់ ដើម្បី​រុញ​សំណុំ​រឿងនេះ ជូនទៅ​តុលាការ​ធម្មនុញ្ញ​ថៃ ជា​អ្នកសម្រេច​។ ដូច្នេះ​អំ​ណេះ​តទៅ គឺ​អ្វីៗ​ស្ថិតក្នុង​ដៃ​របស់​តុលាការ​ធម្មនុញ្ញ​ថៃ ក្នុងការ​សម្រេច​ចាត់ទុក ឬ​មិន​ចាត់ទុកជា​មោ​ឃៈ នូវ​បេក្ខភាព​របស់លោក ភិ​ថា លីម​ចា​រើ​ន​រ៉ាត់​។​

ជា​ទ្រឹស្តី តុលាការ​ធម្មនុញ​មិនអាច​រារាំង​មិនអោយ​សភា​បោះឆ្នោត​អនុម័ត​លោក​ជា​នាយករដ្ឋមន្ត្រី​បន្ទាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បានទេ ដោយសារតែ​មុខតំណែង​នេះ​មិន​តំរូវអោយ​ទាល់តែ​សមាជិកសភា​ទើប​អាច​កាន់កាប់​បាន​។​​តែ​បើសិនជា​តុលាការ​រកឃើញ​កំហុស​លោក​ភិ​តា​នឹងត្រូវ​ហាម​ធ្វើ​នយោបាយ ពិន័យ​ប្រាក់​និង​អាច​ជាប់គុក ហើយ​តំណែង​នាយករដ្ឋមន្ត្រី​នឹង​បាត់បង់​ជា​ស្វ័យប្រវត្តិ ទោះជា​លោក​ត្រូវ​សភា​និង​ព្រឹទ្ធសភា​គាំទ្រ​អោយ​លោក​ដឹកនាំ​រដ្ឋាភិបាល​នៅ​ស្អែក​នេះហើយ​ក្តី​។​

​គណបក្ស​MFP​បាន​ដណ្តើមបាន​សម្លេងឆ្នោត​គាំទ្រ​ពី​ប្រជាជន​ច្រើនជាងគេ​ក្នុងការ​បោះឆ្នោត​កាលពី​ខែឧសភា ដោយ​ទទួលបាន​១៥១​អាសនៈ​សភា​នៅក្នុង​សភា​ដែលមាន​៥០០​អាសនៈ​។​MFP​បានរួម​ជាមួយ​គណបក្ស​ធំ​លំដាប់​ទី​ពីរ គឺ​បក្ស​ភឿ​ថៃ​ដើម្បី​បង្កើ់ត​ក្រុមចំរុះ​ប្រាំបី​គណបក្ស​មួយ​ជាមួយនឹង​សម្លេង​៣១២ មានន័យថា​ក្រុមចំរុះ​នេះ​ត្រូវការ​សម្លេងគាំទ្រ​៦៤​ទៀត​ដើម្បីអោយ​លោក​ភិ​តា​ក្លាយជា​នាយករដ្ឋមន្ត្រី​បាន​។​
​ដោយសារ​MFP​មាន​គោលនយោបាយ​កែ​ទំរង់​និយម ប្រឆាំង​ការអភិរក្ស​ជាពិសេស​សន្យា​កែប្រែ​ច្បាប់​ប្រឆាំង​ការប្រមាថ​ព្រះមហាក្សត្រ​នោះ ការទទួលបាន​ការគាំទ្រ​ពី​ព្រឹទ្ធសភា​ដែល​ជ្រើស​ឡើង​ដោយ​យោធា​ទំនងជា​ពិបាក​។​​សូមបញ្ជាក់ថា ករណី​ប្រឆាំង​លោក​ភិ​តា ទាក់ទង​នឹង​ការកាន់កាប់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​iTV​ដែល ច្បាប់បោះឆ្នោត​ហាម​មិនអោយ​អ្នក​ឈរឈ្មោះ​អោយគេ​បោះឆ្នោត​ជា​សមាជិកសភា​មាន​ភាគហ៊ុន​ក្នុង​អង្គការ​ផ្សព្វផ្សាយ​។​​ករណី​ដែល​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត​បញ្ជូនទៅ​កាន់​តុលាការ​វា​ហួស​ពី​ការរំលោភច្បាប់​បោះឆ្នោត​និង​ចោទប្រកាន់​លោក​ថា​ឈរឈ្មោះ​បោះឆ្នោត​ក្នុងពេល​ដឹងថា​វា​ខុសច្បាប់ ជា​បទល្មើ់ស​ព្រហ្មទណ្ឌ​ដែល​អាច​ជាប់គុក​បី​ឆ្នាំ ពិន័យ​ប្រាក់​៦០.០០០​បាត និង​គណបក្ស​បក្ស​ប្រឈម​ការពិន័យ​១០០.០០០​បាត​។​

​តុលាការ​ធម្មនុញ្ញ​ថៃ​ត្រូវបាន​គេ​មើលឃើញថា គឺជា​ស្ថាប័ន​កំពូល​មួយ តែងតែ​ចូលមក​លូកដៃ​សម្រេច​វាសនា​នយោបាយ​ថៃ ជារឿយៗ ឲ្យ​តែ​ពេល​មាន​បញ្ហា​វិបត្តិ​ម្តងៗ​។​សម្រាប់​ការបោះឆ្នោត​នៅ​សភា​ទាំង​២​អង្គ​នៅ​ថ្ងៃទី​១៣​កក្កដា ក៏​គេ​មិនដឹងថា​លោក​ភិ​ថា លីម​ចា​រើ​ន​រ៉ាត់ អាច​ទទួលបាន​សំឡេងគាំទ្រ​គ្រប់គ្រាន់ ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី បង្កើត​រដ្ឋាភិបាល​ដែរ​។ សម្ព័ន្ធ​គណបក្ស​ចម្រុះ ដឹកនាំ​ដោយ​បក្ស​កាវ​ក្លៃ មាន​អាសនៈ​ភាគច្រើន​នៅ​សភា​មែន គឺ​ចំនួន​៣១២ ក្នុងចំណោម​៥០០​អាសនៈ ក៏ប៉ុន្តែ គេ​ត្រូវការ​ឲ្យ​បាន​សំឡេង​ភាគច្រើន ទាំង​សភា និង​ព្រឹទ្ធសភា ដែលមាន​អាសនៈ​២៥០​ទៀត​។ ពោលគឺ ទាល់តែ​បាន​សំឡេងឆ្នោត​គាំទ្រ​សរុប ចំនួន​៣៧៦ ទើប​អាច​ក្លាយជា​នាយករដ្ឋមន្ត្រី​បាន​។ មានន័យថា លោក​ភិ​ថា លីម​ចា​រើ​ន​រ៉ាត់ ត្រូវការ​សំឡេងគាំទ្រ​បន្ថែម​ពី​ខាង​សមាជិក​ព្រឹទ្ធសភា ចំនួន​យ៉ាងហោច ៦៤​នាក់​ទៀត ទើប​គ្រប់ ៣៧៦​។ ជា​ចំនួន​ច្រើនណាស់ ដែល​គ្មាន​នរណា​សង្ឃឹមថា​អាច​បានទេ ព្រោះ​សមាជិក​ព្រឹទ្ធសភា​ភាគច្រើន តែងតាំង​ដោយ​ក្រុម​រាជានិយម ក្រុម​កងទ័ព ហើយ​មាន​ទំនោរ​អភិរក្សនិយម​ខ្លាំងណាស់​។​

​សមាជិក​ព្រឹទ្ធសភាដែលតែងតាំងដោយយោធា​ជាច្រើន​នាក់​ហើយ បានប្រកាសថា គឺ​នឹងមិន​បោះឆ្នោត​ឲ្យ​បេក្ខជន​លោក​ភិ​ថា លីម​ចា​រើ​ន​រ៉ាត់ ជា​នាយករដ្ឋមន្ត្រី​នោះទេ​។ អ្វីដែល​ធ្វើ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​អភិរក្សនិយម​ថៃ គេ​មិន​ចង់​ឲ្យ​លោក​ភិ​ថា លីម​ចា​រើ​ន​រ៉ាត់ ក្លាយជា​នាយករដ្ឋមន្ត្រី គឺ​ដោយសារតែ​គោលនយោបាយ​របស់គាត់ ដែល​គេ​ចាត់ទុកថា​វា ចម្រើន​និយម​ជ្រុល​ហួសហេតុ​ពេក​។ ក្នុង​កម្មវិធី​នយោបាយ​របស់​បក្ស​កាវ​ក្លៃ គឺ​លោក​ភិ​ថា លីម​ចា​រើ​ន​រ៉ាត់ បាន​សន្យាថា​នឹងធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​ថៃ​បច្ចុប្បន្ន ដែល​ត្រូវបាន​តាក់តែងឡើង​ដោយ​ក្រុម​យោធា ដើម្បី​ក្រុម​យោធា​។ ចំណុច​ដ៏​សំខាន់​មួយទៀត គឺ​លោក​បាន​សន្យា​ធ្វើកំណែទម្រង់ ច្បាប់​ផ្តន្ទាទោស​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ ដែលជា​លោក​ចាត់ទុកថា​ជា​ច្បាប់​ធ្ងន់ធ្ងរ​ជ្រុល​ហួសហេតុ ចាស់​គំ​រិត ហួស​សម័យ មិនត្រូវ​សម័យ​និង​ការរីក​ច​ម្រើ​នៃ​សង្គម​ថៃ​។

លោក​ភិ​ថា លីម​ចា​រើ​ន​រ៉ាត់​ពេល​បោះឆ្នោត បាន​សន្យា​លុបចោល​កាតព្វកិច្ច​យោធា បើកចំហ​វិស័យ​មួយចំនួន ដើម្បី​ទទួលយក​ការវិនិយោគ​ចូលរួម​ពី​ឯកជន និង​បាន​សន្យា​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​សិទ្ធិ​រៀន​អាពាហ៍ពិពាហ៍ របស់​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​។ គោលនយោបាយ​សេរី និង​ចម្រើន​និយម​ទាំងអស់នេះ គឺ​វា​ប្រឆាំងនឹង​ការយល់ឃើញ របស់​ក្រុមអ្នកមានអំណាច​ចាស់វស្សា​នៅ​ថៃ ដូចជា​ក្រុម​យោធា​អភិរក្សនិយម និង​ក្រុម​រាជានិយម​ថៃ ដែល​អះអាងថា​ខ្លួន​គឺជា​អ្នកការពារ​តម្លៃសង្គម​តាមបែប​ប្រពៃណី​ពី​បុ​រម​បុរាណ​។​​លោក​ភិ​ថា លីម​ចា​រើ​ន​រ៉ាត់ បាន​ថ្លែង​សារ​ថា ការបោះឆ្នោត​តែងតាំង​រដ្ឋាភិបាល​ថ្មី ដោយ​សភា​ទាំង​២​អង្គ នៅ​ថ្ងៃស្អែក​នេះ គឺ​មិនមែនជា​រឿង​បោះឆ្នោត​ដើម្បី​តែងតាំង​រូបលោក ឬ​ដើម្បី​បក្ស​កាវ​ក្លៃ​របស់លោក​នោះទេ​។ តែ​វា​ជាការ​បោះឆ្នោត ដែល​សមាជិកសភា​និង​ព្រឹទ្ធសភា អាច​ឈានទៅ​បើក​ទំព័រ​ថ្មី បើកផ្លូវ​នាំ​ប្រទេស​ថៃ​ឲ្យ​ត្រលប់​ទៅកាន់​មាគ៌ា​ប្រជាធិបតេយ្យ​ធម្មតា​ដូច​គេឯង​ឡើងវិញ និង​ជាការ​បោះឆ្នោត ដោយ​គោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ថៃ ដែល​បាន​សម្តែង​មតិ​តាមរយៈ​សន្លឹកឆ្នោត​កាលពី​ចុងខែ​ឧសភា​។​

​បើ​លោក​ភិ​ថា លីម​ចា​រើ​ន​រ៉ាត់ អាច​មិនបាន​សំឡេងឆ្នោត​គ្រប់​ទាំង​៣៧៦​ទេ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​កក្កដា​ទេ សភា​ទាំង​២​អង្គ អាច​ប្រជុំគ្នា ម្តង​ហើយ​ម្តងទៀត ដោយ​គ្មាន​ចំនួន​កំណត់​ទេ ដើម្បី​ធ្វើយ៉ាងណា បោះឆ្នោត​ឲ្យ​ចេញ​ជា​លទ្ធផល​ស្ថាពរ​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​។​​បើ​នៅតែ​មិនមាន​លទ្ធផល យូរថ្ងៃ​ទៅមុខ អ្នកវិភាគ​ខ្លះ​បាន​លើកឡើងថា គឺអាច​មានការ​ចរចា​គ្នា ដើម្បី​ផ្លាស់ប្តូរ​បេក្ខជន​នាយករដ្ឋមន្ត្រី ព្រោះថា​គេ​មិនអាច​ដាក់ បេក្ខជន​លោក ភិ​ថា លីម​ចា​រើ​ន​រ៉ាត់ រហូត​នោះទេ ដោយ​ដឹងថា​បោះ​មិន​ចេញ​ដដែល​ជា​ដដែល​។ គណបក្ស​ភឿ​ថៃ ដែល​ស្ថិតនៅក្នុង​គម្រោង​រដ្ឋាភិបាល​ចម្រុះ​ដែរនោះ អាច​នឹង​ស្នើ​បេក្ខភាព លោកស្រី ភែ​ថង​ថា​ន ស៊ីណា​វ៉ា​ត្រ កូនស្រី​លោក​ថាក់ស៊ីន ដែល​តាម​ទំនោរ​គឺ​ក្រុម​អភិរក្សនិយម​ថៃ​មិន​ប្រឆាំង​ខ្លាំងពេក ដូច​លោក​ភិ​ថា លីម​ចា​រើ​ន​រ៉ាត់​។​​ព្រោះថា​ប្រសិនបើ​វិបត្តិ​ប​យោ​បាយ​នេះ​រ៉ាំ​រៃ​យូរ​ខែ​មាន​បាតុកម្ម​ថែមទៀត ធ្វើ​ឲ្យ​ប្រទេស​ជាប់គាំង​។ អ្នកវិភាគ​នយោបាយ​ថៃ​ខ្លះ​និយាយថា គ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ដែល​បានប្រកាស​លាចាក​ពី​ជីវិត​នយោបាយ មែន តែ​មិន​ប្រាកដថា គាត់​នឹងមិន​វិល​ត្រលប់​មកវិញ ជាមួយ​កងទ័ព​ថៃ​នោះទេ​ព្រោះ​គាត់​នៅ​ជាំ​នាយករដ្ឋមន្ត្រី​ចាំផ្ទះ​នៅឡើយ​។a brayut resign