» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10381 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700552 នាក់

ទា​ហ៊ាន​ថៃ​រកឃើញ​ម៉ូតូ​១៩​គ្រឿង​ដែល​ចោរ​បម្រុង​នាំ​ឆ្លងដែន​មក​កម្ពុជា ក្នុងស្រុក​អារញ្ញ​

​ប្រទេស​ថៃ ៖​កាលពី​យប់​ថ្ងៃទី​១៧​សីហា​២០២២​មាន​សេចក្តីរាយការណ៍​ថា​កម្លាំង​ទាហាន​កង​រយ​ទី​១២០១ សហការ​ជាមួយ​កម្លាំង​ទាហាន​អង្គភាព​ចំពោះ​កិច្ច​១១១ កងកម្លាំង​បូរ​ផា បាន​ល្បាត​នៅតាម​ច្រករបៀង តាម​បន្ទាត់​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​កម្ពុជា ក៏បាន​ប្រទះឃើញ​ក្រុម​បុគ្គល​គួរ​ឲ្យ​សង្ស័យ​២​នាក់​កំពុង​ដើរមក​តាម​ច្រករបៀង ពី​ភូមិ​ប៉ា​រ៉ៃ​ថ្មី ឃុំ​ប៉ា​រ៉ៃ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ សំដៅទៅ​ថ្នល់​ស្រី​ពេញ ដើរ​មើលផ្លូវ ចន្លោះ​ចំណុច​ត្រួតពិនិត្យ​០៤-០៥ ភូមិ​ប៉ា​រ៉ៃ​ថ្មី ឃុំ​ប៉ា​រ៉ៃ ស្រុក​អារ​ញ្ញា ចម្ងាយ​ពី​ថ្នល់​ស្រី​ពេញ​ប្រមាណ​៣០០​ម៉ែត្រ​។​a moto thai1 

មានបុគ្គល​គួរ​ឲ្យ​សង្ស័យ​បាន​ឈប់​រង់ចាំ​ក្រុមបក្ខ​ពួកគេ ទើប​សមត្ថកិច្ច​បំបែក​កម្លាំង​ឡោមព័ទ្ធ​។​តាម​បុគ្គល​ជនជាតិខ្មែរ​គួរ​ឲ្យ​សង្ស័យ​ចំនួន​១៩​នាក់ បាន​ដឹក​ម៉ូតូ​ម្នាក់​មួយគ្រឿង សរុប​ចំនួន​១៩​គ្រឿង ពីក្រោយ​ភូមិ​ប៉ា​រ៉ៃ​ថ្មី មក​តាមផ្លូវ​ល្អៀង ដើម្បី​មកជួប​ជាមួយ​បុគ្គល​ដែល​គួរ​ឲ្យ​សង្ស័យ​២​នាក់ នាំគ្នា​ដើរទៅ​មុខ​ដើម្បី​ឆ្លងដែន​ទៅ​ប្រទេស​កម្ពុជា ខាង​សមត្ថកិច្ច​ថៃ ក៏បាន​បង្ហាញខ្លួន​ត្រួតពិនិត្យ ធ្វើ​ឲ្យ​ក្រុម​ទាំង​១៩​នាក់​ទុក​ម៉ូតូ​ចោល​ចំនួន​១៩​គ្រឿង រួច​នាំគ្នា​រត់​ចូល​ព្រៃ​បាត់ស្រមោល ។​

​ប្រភព​បន្តថា សមត្ថកិច្ច​ថៃ​បាន​ដេញតាម តែ​រក​មិនឃើញ បន្ទាប់មក​ទើប​សមត្ថកិច្ច​នាំយក​ម៉ូតូ​មក​ត្រួតពិនិត្យ​នៅ​ទីបញ្ជាការ​កង​រយ​ទាហាន​ប្រាណ​ទី​១២០១ ដែល​ក្នុងនោះ​រួមមាន​:​ម៉ូតូ​១៩​គ្រឿងក្នុង​នោះ​មាន​ម៉ូតូ​ស្កូ​ពី​១៧​គ្រៀង​,​ម៉ូតូ​ម៉ាក​Aerox​ព៌​ណ​ខ្មៅ​-​លឿង​មួយគ្រឿង​និង​ម៉ូតូ​ម៉ាក​ហុងដា​CLICK 125i​ព៌​ណ​ទឹកក្រូច​-​ខ្មៅ​​សេចក្តីរាយការណ៍​វាយតម្លៃថា ក្រុម​ឈ្មួញ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​សមត្ថកិច្ច​ខ្មែរ ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ជាប់​ខេត្ត​ស្រះកែវ របស់​ថៃ តែងតែ​លួច​នាំចូល​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ​រៀងរាល់ថ្ងៃ ដែល​ធ្វើ​ឲ្យ​បាត់បង់​ចំណូល​រដ្ឋ​ក្នុង​មួយខែៗ​រាប់ម៉ឺន សែន​ដុល្លារ​អាមេរិក ៕a moto thai a moto thai2  
​