» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11978 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702149 នាក់

លោក​លី​ម្យុ​ង​បាក់​អតីត​ប្រ​ធា​ធានា​ធិបតី​កូរ៉េ​ជាប់គុក​១៥​ឆ្នាំ​រឿង​ពុករលួយ​

 

​កូរ៉េខាងត្បូង ៖ តុលាការក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃ​សុក្រ​ទី​៥​តុលា​នេះ​បាន​កាត់ទោស​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Lee Myung-bak ឱ្យ​ជាប់គុក​១៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១១,៥ លាន​វ៉ុ​ន (១១,៥ លាន​ដុល្លារ​អាមេរិក​) ពីបទ​ពុករលួយ​។​បើ​យោងតាម​ប្រភព​សា​រព​តិ​មាន​កូរ៉េ​យុន​ហាប់​( Yonhapnews) លោក​លី​ម្យុ​ង​បាក់ គឺជា​មេដឹកនាំ​កូរ៉េខាងត្បូង​ទី​៤​ដែល​ត្រូវបាន​ផ្តន្ទា​ទោសកំហុស​។ a ly myong 

​គួរ​បញ្ជាក់ថា លោក​លី​ម្យុ​ង​បាក់​( Lee Myung-bak) ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨ ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ ស៊ីសំណូក និង​កេង​បន្លំ​ពន្ធ​ជាដើម​។ ក្នុងនោះ អតីត​ប្រធានាធិបតី​វ័យ ៧៦​ឆ្នាំ​រូបនេះ ត្រូវបាន​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង ចោទថា​បានទទួល​យកប្រាក់​ខុសច្បាប់​ជាង ១០​លាន​ដុល្លារ ពី​ស្ថាប័ន និង​បុគ្គល​មួយចំនួន ក្នុងអំឡុងពេល​លោក​កាន់តំណែង ពី​ឆ្នាំ​២០០៨-២០១៣​។​

សូម​បញ្ជាក់ដែរថា​លោកស្រី​ប៉ាក់​ជុង​ហេ​អតីត​ប្រធានាធិបតី​កូរ៉េ​ក៏​កំពុង​ជាប់គុក​ដោយសា​រឿង​ពុករលួយ​ដែរ​។ លោក​លី ម្យុ​ង​បាក់ គ្មាន​វត្តមាន នៅ​តុលាការ ដើម្បី​ស្តាប់​ការប្រកាស​សាលក្រម​នោះទេ ក្នុង​ហេតុផល​ថា លោក​មាន​សុខភាព​មិនល្អ និង​ម្យ៉ាង ដើម្បី ជំទាស់​នឹង​តុលាការ ដែល​បានសម្រេច​ឲ្យ​មានការ​ចាក់ផ្សាយ​បន្ត​ផ្ទាល់ អង្គជំនុំជម្រះ នៅតាម​ទូ​ទស្សន៍ នៅ​ថ្ងៃ​សុក្រ​នេះ​។

ប៉ុន្តែ រហូតមក លោក លី ម្យុ​ង​បាក់ បាន​ទាត់ចោល​ការចោទប្រកាន់ និង​ថា ករណី​ប្តឹង​លោក ធ្វើឡើង​ក្នុង​ហេតុផល​នយោបាយ​។ នៅ​កូរ៉េខាងត្បូង គេ​សង្កេតឃើញថា​ប្រធានាធិបតី​អស់តំណែង​ជាច្រើន ត្រូវ​តុលាការ​កាត់ទោស ឲ្យ​ជាប់ពន្ធនាគារ ពីបទ​ទទួល​សំណូក​សូកប៉ាន់ ជាពិសេស នៅក្នុង​ពេលដែល​គណបក្ស​គូប្រជែង ឈ្នះឆ្នោត ចូលកាន់​កាប់​វិមាន​ប្រធានាធិបតី​។ ជាក់ស្តែង ប្រធានាធិបតី​កូរ៉េខាងត្បូង ទាំង​៤​រូប​ដែល​កំពុង​មានជីវិត សុទ្ធតែ​ត្រូវបាន​តុលាការ​ថ្កោលទោស ទាំង​ក្នុង​រឿង​ប្រព្រឹត្ត​អំពើពុករលួយ​។

នៅមុន​លោក​លី ម្យុ​ង​បាក់ លោកស្រី​ប៉ាក់ គុន​ហេ ដែល​ត្រូវ សភា​បោះឆ្នោត​ទម្លាក់​ចេញពី​តំណែង​ប្រធានាធិបតី​មុន​អាណត្តិ ត្រូវបាន​តុលាការ​កាត់ទោស កាលពី​ខែមេសា ឆ្នាំនេះ ឲ្យ​ជាប់ពន្ធនាគារ ២៥​ឆ្នាំ ក្នុង​បទ​ទទួល​សំណូក​ពី​ក្រុមហ៊ុន សាំ​ស៊ុ​ង ហើយ​និង​រំលោភ​អំណាច​ប្រធានាធិបតី​។ ចំណែក​អតីត​ប្រធានាធិបតី​ពីររូប​ផ្សេងទៀត ដែល​ត្រូវ​ជាប់ពន្ធនាគារ​ដោយសារ​រឿង​ពុករលួយ ហើយ​និង​ក្បត់ជាតិ កាលពី​ទសវត្សរ៍​ឆ្នាំ ១៩៨០ បាន​រួច​ទោស​មកវិញ ដោយសារ​ក្រឹត្យ​លើកលែងទោស ពី​ប្រធានាធិបតី នាពេល​កន្លងមក​៕a ly1 


​