» កម្ពុជា​-​បារាំង កំពុង​រៀបចំ​ផែនទី​បង្ហាញផ្លូវ ដើម្បី​លើក​កម្រិត​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ជា «​ដៃគូ​យុទ្ធសាស្ត្រ​» » អភិបាលក្រុង Los Angeles ប្រកាស​បម្រាម​គោចរ​ខណៈ​លោក Trump ព្រមាន​ថា ការតវ៉ា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន នឹង​ជួប​កម្លាំង​ដាក់ពង្រាយ​ដ៏​ច្រើន​ » ប្រធាន​តំណាង JICA នៅ​កម្ពុជា​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នា​ន​ក្រោម​ក្រសួងមហាផ្ទៃ​ » ​រដ្ឋមន្ត្រី​មហាផ្ទៃ ប្រាប់​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ជាមួយ​ថៃ ត្រៀម​រៀបចំ និង​បម្រុង​ទុក​នូវ​ផែន​ការទទួល​និង​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ចូលក្នុង​ប្រទេស​វិញ » បន្ទាប់ពី​រារាំង​អ៊ីស្រាអែល​បាន​ចាប់​រឹបអូស​ទូក​ដឹក​ជំនួយ​មនុស្សធម៌​និង​នាង Greta Thunberg មិន​ឲ្យ​ចូល​ឆ្នេរ​ហ្កា​ហ្សា​ » បណ្ឌិត​ម្នា​ក់ខ្មែរថា​៖ ថៃ​បិទ​ព្រំដែន គឺ​ប៉ះពាល់​ថៃ​ខ្លួនឯង​!? » អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរ រម្លឹក​រឿង​ថៃ ចាញ់ក្តី​ប្រាសាទព្រះវិហារ បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​ថ្មី​ប្រាប់​ថៃ​រឿង​បញ្ជូន​ពាក្យ​ប្តឹង​ថ្មី » សាស្ត្រាចារ្យ​សាកលវិទ្យាល័យ ជូឡា​ឡង​កន​៖ «​បើ​ថៃ​មិន​ចរចា និង​ផ្តោតលើ​ការប្រើ​កម្លាំងយោធា ថៃ​កាន់តែ​បាត់បង់​ភាពជឿជាក់​លើ​ឆាក​អន្តរជាតិ​, សង្គ្រាម​មិនអាច​ដោះស្រាយ​ជម្លោះ​ឡើយ​» » យោធា​ថៃ​ចាប់ផ្តើម​បិទ​ច្រកទ្វារព្រុំដែន​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ថា​អត់​ដឹងអី​ហង​? » ការចរចា​ពន្ធ​បដិការ កម្ពុជា​-​អាមេរិក បាន​ត្រឹម​ឯកភាព​លើ​បញ្ញត្តិ​ជាច្រើន​មិនទាន់បាន​ផល​អី​ទេ​ » ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អះអាងថា ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថែ កម្ពុជា​មិន​បោះបង់​យន្តការ​ទ្វេភាគី​នោះឡើយ » ប្រមុខ​ក្រសួងមហាផ្ទៃ បញ្ជូន​ថ្នាក់ដឹកនាំ​នគរបាល​មួយក្រុម ចេញទៅ​ប្រចាំ​ការគាំទ្រ ឯកឧត្តម ខេង សុមេធ ដែល​កំពុង​ដឹកនាំ​នគរបាល​ការពារ​ព្រំដែន​ជាមួយ​កងទ័ព​! » ថៃ​បិទ​ច្រករបៀង​មួយចំនួន ជា​បណ្តោះអាសន្ន​ជាមួយ​កម្ពុជា​បន្ទាប់ពី​ក្រសួងការពារជាតិ​ថៃ​ប្រគល់​សិទ្ធ​ឲ្យ​យោធា​ចាត់ការ​ » បង្ក្រាប ទីតាំង​ផលិត ចែកចាយ និង​ផ្សាយ​ផ្ទាល់​តាម​វេ​ប​សាយ នូវ​វីដេអូ​អាសអាភាស​មួយកន្លែង ឃាត់ខ្លួន​មនុស្ស ១២​នាក់​! » កម្ពុជា បដិសេធ​ចំពោះ​ថៃ ដែល​ស្នើឱ្យ​កម្ពុជា ដក​កងទ័ព​ចេញពី​ទីតាំង​តំបន់​មុំ​បី​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3718 នាក់

ម្សិលមិញ 18637 នាក់

សរុប 16907819 នាក់

ចាប់ខ្លួន​អ​តី​នាយករដ្ឋមន្ត្រី​បង្កឲ្យមានចល្លាចល​នាយករដ្ឋមន្ត្រី​ព្រមាន​ចាត់ការ​អ្នក​តវ៉ា​

​ប៉ា​គី​ស្ថាន​៖ នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក​ស្សេ​បាស​ស្សា​រិ​ហ្វ​( Shehbaz Sharif )​នៅ​ថ្ងៃទី​១០​ឧសភា បានចេញ​សារ​ព្រមាន​ថា រដ្ឋាភិបាល​របស់លោក​អាច​នឹង ឬ​ចាំបាច់​ត្រូវ​ប្រើប្រាស់​វិធានការ​ក្តៅ ដើម្បី​បង្ក្រាប​រាល់​ការតវ៉ា​ទាំងឡាយណា​ដែលមាន​លក្ខណៈ​ហិង្សានិយម​ពី​សំណាក់​អ្នកគាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​លោក​អ៊ី​ម​រ៉ា​ខាន​( Imran Khan )​ដែល​តុលាការ​ទើប​ឃាត់ខ្លួន​កាលពីពេល​ថ្មីៗ ដើម្បី​ស្តារ​ស្ថានការណ៍​ក្នុងប្រទេស​ឱ្យមាន​ស្ថិរភាព​ឡើងវិញ ។a pakistan khan 

​ករណី​អំពើហិង្សា​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​នៅ​រយៈពេល​ចុងក្រោយ​នេះ បាន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងហោចណាស់​ចំនួន​៥​នាក់​ស្លាប់ និង​បង្កឱ្យមាន​អស្ថិរភាព​នយោបាយ​នៅក្នុង​ប្រទេស​ដែលមាន​ពលរដ្ឋ​សរុប​ជាង ២២០​លាន​នាក់ ខណៈ​ប្រទេស​នេះ កំពុងតែ​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​រួចជាស្រេច​ទៅហើយ​។

អាជ្ញាធរ​បាន​ឃាត់ខ្លួន លោក Imran Khan ជា​អតីត​មេដឹកនាំ​ដ៏​មាន​ប្រជាប្រិយ​របស់​ប្រទេស​ប៉ា​គី​ស្ថា​នៅ​ថ្ងៃទី​១០​ឧសភា ដោយ​ចោទប្រកាន់​ពីបទ​ក្លែងបន្លំ​កម្មសិទ្ធិ​ដីធ្លី រហូត​បណ្តាលឱ្យ​ពលរដ្ឋ​ប៉ា​គី​ស្ថាន និង​ជា​អ្នក​ស្មោះស្ម័គ្រ​នឹង​លោក​ខាន់ ជាច្រើន​ពាន់​នាក់​នាំគ្នា​ចេញ​តវ៉ា និង​ចូល​ដណ្ដើម​កាន់កាប់​ទីតាំង​អគារ​កងទ័ព​យោធា​ជាច្រើន​កន្លែង រួមទាំង​ចូលរួម​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​គេហដ្ឋាន​របស់​ឧ​ត្ត​ម​សេនីយ៍​យោធា​កំពូល​មួយរូប​ក្នុង​ទីក្រុង Lahore ។ កងទ័ព​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ជួយ​បង្ក្រាប​ភាពវឹកវរ​នៃ​បាតុកម្ម ដែល​ផ្ទុះឡើង​ក្រោយ​ការចាប់ខ្លួន​លោក ខាន់​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែឧសភា ឆ្នាំ​២០២៣​។​

​គិត​មកទល់ពេលនេះ ថ្នាក់ដឹកនាំ​យ៉ាងហោច​៣​រូប​ហើយ នៃ​គណបក្ស​របស់លោក ខាន់ ត្រូវបាន​អាជ្ញាធរ​ប៉ា​គី​ស្ថាន​ចាប់ខ្លួន​។ លោក សា ម៉ា​មូ​ដ គូ​រេស​ស៉ី (Shah Mahmood Qureshi) ដែលជា​អតីតរដ្ឋមន្ត្រី​ការបរទេស​របស់លោក ខាន់ និង​ជា​អនុប្រធាន​គណបក្ស PTI ត្រូវបាន​ចាប់ខ្លួន​កាលពី​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ចំណែក​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​បក្ស PTI ២​នាក់​ទៀត គឺ​លោក អាសាដ អ៊ូ​ម៉ា (Asad Umra) និង​លោក ហ្វា​វ៉ាដ ចាវ​ឌ្រី (Fawad Chaudhry) ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ ដោយ​លោក ចាវ​ឌ្រី ត្រូវគេ​ចាប់​នៅក្រៅ​តុលាការ​កំពូល ប៉ុន្មាន​នាទី​ក្រោយ​លោក​និយាយ​ជាមួយ​ក្រុមអ្នកកាសែត​។ គណបក្ស PTI បាន​ដេញដោល​ប្រឆាំង​ការចាប់ខ្លួន​លោក ខាន់ នៅឯ​តុលាការ​កំពូល​។​

​ភាព​តានតឹង​នៅតែ​បន្ត​ស្ថិតក្នុង​កម្រិត​ខ្ពស់​ក្នុងប្រទេស​ប៉ា​គី​ស្ថាន ដោយ​កងកម្លាំង​ទាហាន​និង​ប៉ូលិស ត្រូវបាន​ដាក់ពង្រាយ​នៅតាម​ដងផ្លូវ​នៃ​ទីក្រុង​ធំៗ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ សេវា​អ៉ី​ន​ធើ​ណេ​ត​លើ​ឧបករណ៍​ចល័ត​នៅតែ​ត្រូវបាន​ផ្អាក ហើយ​សាលា​និង​ក្រុមហ៊ុន​ត្រូវបាន​បិទទ្វារ​នៅក្នុង​ខេត្ត​ចំនួន​២ នៃ​ខេត្ត​ទាំង​៤​របស់​ប៉ា​គី​ស្ថាន​។ ការតវ៉ា​បាន​បន្ត​នៅ​ទូទាំងប្រទេស​ប៉ា​គី​ស្ថាន​នៅថ្ងៃនេះ ជុំវិញ​ការចាប់ខ្លួន​អតីត​នាយករដ្ឋមន្ត្រី លោក អ៊ី​ម​រ៉ា​ន់ ខាន់ (Imran Khan) ដោយ​ការតវ៉ា​បាន​បណ្តាល ឱ្យមាន​មនុស្ស​ស្លាប់​យ៉ាងតិច ៨​នាក់ និង​ជាង ១០០ នាក់​ផ្សេងទៀត​រងរបួស​, នេះ​បើ​យោងតាម​សារព័ត៌មាន ក្នុងស្រុក​រាយការណ៍ ។
​ខណៈ​ប៉ូលិស​បាន​ចាប់ខ្លួន​បាតុករ​ជាង​១,៦៥០​នាក់ នៅ​ខេត្ត​ពុន​ចាប់ (Punjab) ដែលជា​ទឹកដី​កំណើត​របស់លោក ខាន់​។​

​យោងតាម​សារព័ត៌មាន The Indian Express ចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២៣ បានឱ្យដឹងថា លោក អ៊ី​ម​រ៉ា​ន់ ខាន់ ដែល​ត្រូវបាន​ចាប់ខ្លួន កាលពី​រសៀល​ថ្ងៃ​អង្គារ ត្រូវបាន​ប្រគល់​ទៅ​ការិយាល័យ គណនេយ្យភាព​ជាតិ (NAB) កាលពី​ម្សិលមិញ​។ លោក​នឹង​ស្ថិតក្នុង​ការឃុំ​ឃាំង​រយៈ​ពេល​ប្រាំបី​ថ្ងៃ ក្នុង​សំណុំរឿង​ពុករលួយ អាល់​ហ្គា​ឌៀ ត្រាស់ ( Al-Qadir Trust)​។​​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក សេ​បាស ហ្សា​រី​ស (Shehbaz) Sharif កាលពី​ថ្ងៃ​ពុធ​នៅក្នុង​សុន្ទរកថា ដំបូង​របស់លោក​បន្ទា​ប់​ពី​ការចាប់ខ្លួន អតីត​នាយករដ្ឋមន្ត្រី អ៊ី​ម​រ៉ា​ន់ ខាន់ បាន​អះអាងថា “​ភស្តុតាង​ទាំងអស់​” ប្រឆាំងនឹង​ប្រធាន PTI មាន​វត្ត​មាននៅ​ក្នុងករណី អាល់​ហ្គា​ឌៀ ត្រាស់ ។ លោក​បាន​មានប្រសាសន៍ថា ការិយាល័យ​គណនេយ្យភាព​ជាតិ (NAB) កំពុងធ្វើការ​ស៊ើបអង្កេត​លើ​មូលដ្ឋាន នៃ​ភស្តុតាង ។ លើសពីនេះ​ទៀត លោក​បាន​ចោទសួរ​ពី​របៀប ដែល​ខុទ្ទកាល័យ​គណបក្ស PTI ត្រូវបាន​រក្សាទុក “​ទាំងស្រុង​នៅក្នុង​ភាព​ងងឹត​” អំពី​បញ្ហា​នេះ​៕a pakis khan1 a pakis khan2 a pakis khan3