» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7254 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697425 នាក់

អាមេរិក​រំលឹក​គោលការណ៍​ប្រទេសមួយ​រដ្ឋ​ពីរ​ក្រោយ​ផ្ទុះ​ហឹ​ង្សា​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​

​អ៊ីស្រាអែល​៖ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក​អង់​តូ​នី​ប្លី​ង​ខឹ​ន​( Antony Blinken )​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន គួរ​កាត់បន្ថយ​ភាព​តានតឹង​លើ​បញ្ហា​វិវាទ​ទឹកដី​នៅក្នុង​តំបន់ West Bank និង​តំបន់ Gaza Strip ហើយ​ងាក​មក​គោរព​តាម​ដំណោះស្រាយ “​គោលការណ៍​រដ្ឋ​មួយ​អំណាច​ពីរ​” របស់​អង្គការសហប្រជាជាតិ ស្ថិតក្រោម​មាគ៌ា​សន្ដិភាព​តែមួយគត់​សម្រាប់​ដោះស្រាយ​បញ្ហា​វិវាទ​ដ៏​រ៉ាំរ៉ៃ​របស់​ប្រជាជាតិ​ទាំងពីរ​។a israel usa

​ក្រោយ​ជួប​ពិភាក្សាគ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​អ៉ី​ស្រា​អែល លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម លោក ប្លី​ន​ខិ​ន បាន​គូសបញ្ជាក់​ឡើងវិញ​នូវ​ជំនឿ​ជឿជាក់​របស់​សហរដ្ឋអាមេរិក ដែលថា​ដំណោះស្រាយ​រដ្ឋ​ពីរ គឺជា​មធ្យោបាយ​តែមួយគត់ ដើម្បី​បញ្ចប់​ជម្លោះ​រវាង​អ៉ី​ស្រា​អែល​និង​ប៉ា​ឡេ​ស្ទី​ន​។ ដំណោះស្រាយ​រដ្ឋ​ពីរ ចង់​សំដៅលើ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​ត្រូវបាន​ទទួលស្គាល់​ជា​ប្រទេស​ឯករាជ្យ​ពេញលេញ​មួយ នៅ​ទន្ទឹមគ្នា​ជាមួយ​អ៉ី​ស្រា​អែល​។ យ៉ាងណាក្តី ការស្ទង់មតិ​ចុងក្រោយ​បាន​បង្ហាញថា ប្រជាជន​ទាំងសងខាង មាន​គាំទ្រ​ទាប​ខ្លាំងណាស់ នាពេលនេះ ចំពោះ​ដំណោះស្រាយ​រដ្ឋ​ពីរ ហើយ​កិច្ចពិភាក្សា​លើ​បញ្ហា​នេះ ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក បាន​ជាប់គាំង​តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ​។ នៅ​ថ្ងៃ​អង្គារ​នេះ លោក ប្លី​ន​ខិ​ន នឹងត្រូវ​ជួប​ជាមួយ​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន លោក ម៉ា​មូ​ដ អាបាស់​។​

​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក ក៏បាន​ថ្កោលទោស​ការកើនឡើង​នៃ​អំពើហិង្សា​បង្ហូរឈាម រវាង​អ៉ី​ស្រា​អែល​និង​ប៉ា​ឡេ​ស្ទី​ន ក្នុង​មួយរយៈ​ចុងក្រោយ​នេះ​ផងដែរ​។ លោក ប្លី​ន​ខិ​ន បាន​និយាយថា «​វា​គឺជា​ការទទួលខុសត្រូវ​របស់​យើង​ទាំងអស់ ដើម្បី​ចាត់វិធានការ​រំងាប់​ភាព​តានតឹង ជាជាង​ចាក់​សាំង​បន្ថែម​លើ​ភ្លើង​។ យើង​ថ្កោលទោស​អ្នក​ដែល​សាទរ​អំពើហិង្សា​ទាំងនេះ ក៏ដូចជា​សកម្មភាព​អាក្រក់ៗ​ដទៃទៀត ដែល​ផ្តាច់ជីវិត​ជនស្លូតត្រង់ ដោយ​ពុំ​គិតថា​ជនរងគ្រោះ​ជា​អ្នកណា និង​ប្រកាន់​ជំនឿ​បែបណា​ឡើយ​។ មួយវិញទៀត ការសង​សឹក​គ្នា​ទៅវិញទៅមក ប្រឆាំងនឹង​ជនស្លូតត្រង់​កាន់តែច្រើន​ថែមទៀត គឺ​មិនមែនជា​ចម្លើយ​នោះទេ​»​។​ទស្សនកិច្ច​នៅ​តំបន់​ដើម​បូព៌ា​របស់លោក​ប្ល៊ី​ន​កិន​ដែល​បាន​គ្រោងទុក​តាំងពី​យូរ​ធ្វើឡើង​ចំពេល​ដែល​ទើប​មាន​ផ្ទុះ​អំពើហិង្សា​ដល់​កំពូល​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ជនជាតិ​អ៉ី​ស្រា​អែល​សរុប​ចំនួន​៧​នាក់ ត្រូវបាន​បាញ់សម្លាប់​ដោយ​បុរស​ប៉ា​ឡេ​ស្ទី​ន​ម្នាក់ នៅ​ភាគ​ខាងកើត​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​។ ដោយឡែក មួយថ្ងៃ​មុន​នោះ អ៉ី​ស្រា​អែល​បាន​បើក​ប្រតិបត្តិការ​វាយឆ្មក់​លើ ជំរំ​ជនភៀសខ្លួន​មួយកន្លែង នៅ​តំបន់​ហ្វេ​ស​ប៊ែ​ង (West Bank) ដែល​បាន​ផ្តាច់ជីវិត​មនុស្ស​១០​នាក់​។​​បន្ទាប់មក​ក្នុង​ថ្ងៃ​សៅរ៍ ទី​២៨ មករា ក្មេង​ប៉ា​ឡេ​ស្ទី​ន​អាយុ ១៣​ឆ្នាំ​ម្នា​ក់បាន​បាញ់រះ​នៅក្នុង​ក្រុង​ហ្សេ​រ៉ុយ​សា​ឡឹម​ខាងកើត​ដោយ​បណ្តាល​ឲ្យ​របួស​មនុស្ស​ពីរ​នាក់​។ ប្រឈម​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ រដ្ឋអំណាច​អ៊ីស្រាអែល​បាន​ចាត់វិធានការ​រួម​ចាស់​ដៃ​លើ​ក្រុមគ្រួសារ​ជនដៃដល់ ដូចជា​ដក​ប័ណ្ណ​ស្នាក់នៅ ឬ​ឈូសឆាយ​ផ្ទះសម្បែង​របស់​ពួកគេ​ជាដើម​។ វិធានការ​នេះ​បានទទួល​ការប្រឆាំង​ពី​ប៉ា​ឡេ​ស្ទី​ន ពិសេស​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​។ លោក​រ៉ូ​យ យែ​ល​លីន មន្ត្រី​អង្គការសិទ្ធិមនុស្ស B’Tselem នៅ​អ៊ីស្រាអែល​យល់ថា វិធានការ​ដាក់ទណ្ឌកម្ម​រួម​នេះ​ជាការ​ចាក់​សាំង​បន្ថែម​លើ​អណ្តាតភ្លើង​។​​គិត​ចាប់តាំងពី​ដើមខែ​មករា ឆ្នាំ​២០២៣ ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ចំនួន ៣៥​នាក់​បាន​ស្លាប់ ភាគច្រើន​គឺជា​ក្រុម​សកម្មប្រយុទ្ធ និង​ជា​ច្រើនសិប​នាក់​ផ្សេងទៀត​ត្រូវបាន​អាជ្ញាធរ​អ៊ីស្រាអែល​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​អំពើហិង្សា ។ ប្រភព​៖ Reutera israel usa1 a israel2 
​