» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12122 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702293 នាក់

ម៉ា​ឌូ​រ៉ូ​ចេញ​បញ្ជា​ហាម​ធ្វើ​នយោបាយ​១៥​ឆ្នាំ​តែ​លោក​ហ្កៃ​ដូ​ថា​គ្មាន​ន័យ​ឡើយ​អាមេរិក​ព្រមាន​ឲ្យ​រុស្ស៊ី​ដក​ទ​ព័​ចេញ​!

 

​វេ​ណេ​ហ្សុ​យ​អេ​ឡា​៖​លោក​ម៉ា​ឌូ​រ៉ូ​ប្រធានាធិបតី​នៃ​ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា ដែល​ប្រទេស​មាន​ប្រ​ទេ​រស​ចិន​រុស្ស៊ី​និង​ប្រទេស​មួយចំនួន​នៅ​អាមេរិក​ឡាទីន​ប៉ុណ្ណោះ​ទទួលស្គាល់ បានចេញ​បទបញ្ជា​ពិសេស​មួយ ហាមឃាត់​មេបក្ស​ប្រឆាំង​ជួន​ហ្កៃ​ដូ​និង​ជា​ប្រធានាធិបតី​ស្តីទី​មិន​ឲ្យ ធ្វើ​នយោបាយ​រយៈពេល​១៥​ឆ្នាំ​។ នេះ​បើតាម​សារព័ត៌មាន​នៃ​គេហទំព័រ​RTE​។ តាម​ប្រភព​ដដែល​បទបញ្ជា​របស់​លោក​ម៉ា​ឌូ​រ៉ូ​មិនបាន​និយាយ​យោង​ពី​ការដកហូត​អំណាច​លោក​ហ្កៃ​ដូ ជា​ប្រធានរដ្ឋសភា​នោះទេ​។​a venezu1 

​លោក​ជួន​ហ្កៃ​ដូ​គឺជា​ប្រធានរដ្ឋសភា នៃ​ប្រជាជន​វេ​ណេ​ហ្សូ​អេ​ឡា ដែល​បាន​ជាប់ឆ្នោត​ជា​អ្នកតំណាងរាស្ត្រ​នៅក្នុង​ការបោះឆ្នោត​សភា​កាលពី​ឆ្នាំ​២០១៧​តែ​ត្រូវបាន​លោក​ម៉ា​ឌូ​រ៉ូ​មិន​ទទួលស្គាល់​។ លោក​បានប្រកាស​ខ្លួនឯង​ជា​ប្រមុខរដ្ឋស្ដីទី​នៅពេល​លោក​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានរដ្ឋសភា​ទទួល​បានកា​រ​គាំទ្រ​ពី​អាមេរិក​និង​សម្ព​ន្ធ័​មិត្ត​នៅ​អឺរ៉ុប​ព្រមទាំង​ប្រទេស​អាមេរិក​ឡាទីន​ផងដែរ​។ ការណ៍​នេះ នាំ​ប្រទេស​វេ​ណេ​ហ្សូ​អេ​ឡា មាន​ប្រធានាធិបតី​២​នៅពេល​តែមួយ​។

លោក​ជួន​ហ្កៃ​ដូ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា បទបញ្ជា​របស់លោក​ម៉ា​ឌូ​រ៉ូ​មិនមាន​សុពលភាព លើ​តំណែង​របស់លោក​ជា​ប្រធាន​ប្រធានរដ្ឋសភា​នោះទេ​។ លោ​កថា​មានតែ​សភា​ទេ​ដែល​អាចដកហូត​លោក​បាន​។ សហរដ្ឋអាមេរិក​ដែល​គាំទ្រ​លោក​ជួន​ហ្កៃ​ដូ បានចាត់ទុក​បទបញ្ជា​របស់លោក​ម៉ា​ឌូ​រួ​គឺ​ដូច​សម្រាប ហើយ​ថា​ជា​រឿង​គួរឱ្យ​អស់សំណើច​។​

​ក្រឹត្យ​ដាក់​បំរាម​នយោបាយ​ចំពោះ​លោក​លោក​ជួន​ហ្កៃ​ដូ​ត្រូវបាន​ម៉ា​ឌូ​រ៉ូ ធ្វើឡើង​បន្ទាប់ពី រុស្ស៊ី​បាន​បញ្ជូន​ទ័ព​និង​អ្នកជំនាញការ​ខាង​យុទ្ធសាស្ត្រ​ចំនួន​១០០​ទៅ​ជួយ​ពង្រឹង​អំណាច​នៃ​របប​លោក​ម៉ា​ឌូ​រ៉ូ​។​តែ​វត្តមាន​យោធា​រុស្ស៊ី​ប្រឈម​ការប្រឆាំង​ពី​អាមេរិក​និង​ប្រទេស​ប្រេ​ស៊ី​ល​ឲ្យ​ដក​កង​ទ​ព័​ចេញ​ជាបន្ទាន់​។​លោក Elliott Abrams មន្ត្រី​ពិសេស​របស់​អាមេរិក ទទួលបន្ទុក​កិច្ចការ​វេ​ណេ​ហ្ស៊ូ​អេ​ឡា បាន​និយាយថា រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Mike Pompeo ទើបតែ​ទទួលបាន​បញ្ជី​ជម្រើស​មួយ សម្រាប់​ឆ្លើយតប​នឹង​វត្តមាន​កំពុង​កើនឡើង របស់​រុស្ស៊ី នៅក្នុង​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា ដែល​គាំទ្រ​លោក ម៉ា​ឌូ​រ៉ូ ដោយ​រួមមាន​ទាំង​ទណ្ឌកម្ម​ថ្មី​។​នេះបើ​តាម​សេចក្តីរាយការណ៍​មួយ ពី​កាសែត រ៉​យ​ទ័​រ ចេញផ្សាយ​នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​។

​ប្រទេស​រុស្ស៊ី​កំពុងបើក​ដំណើរការ​មជ្ឈមណ្ឌល​មួយ ដែលមាន​បង្រៀន​ជំនាញ​បើកបរ​ឧទ្ធម្ភាគចក្រ​ទំនើប នៅក្នុង​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា​ផ្ទាល់​តែម្តង​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ នា​រសៀល​ថ្ងៃ​សៅរ៍ ទី​៣០ ខែមីនា ឆ្នាំ​២០១៩​។​​ការបើក​ដំណើរការ​មជ្ឈមណ្ឌល​ខាងលើនេះ គឺ​ស្ថិតនៅក្រោម​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន រ៉ូ​សូ​បូ​រ៉ុ​ន (Rosoboron Export) និង​ក្រុមហ៊ុន​រដ្ឋ​វេ​ណេ​ស៊ុយ​អេ​ឡា CAVIM​។ មជ្ឈមណ្ឌល​នេះ​នឹង​បង្វឹក​អាកា​យានិក ឬ​កងទ័ពអាកាស​វេ​ណេ​ស៊ុយ​អេ​ឡា ពី​ការបញ្ជា​ឧទ្ធម្ភាគចក្រ​ស៊េរី​ទំនើប Mi17V-5, Mi-35M និង Mi-26T ដែលជា​ផលិតផល​របស់​រុស្ស៊ី​។​

លោក​ជួន​ហ្កៃ​ដូ ត្រូវបាន​តុលាការ​កំពូល​ប្រទេស​របស់លោក​ចេញ​ដីកា​កាត់ទោស​លោ​ករូច​ហើយ​អំពី​ទោស​ក្បត់ជាតិ​។ តែ​មកដល់ពេលនេះ មេបក្ស​ប្រឆាំង​វ័យក្មេង​នេះ នៅតែមាន​សេរីភាព​ធ្វើ​សកម្មភាព​នយោបាយ​នៅឡើយ​។ អាមេរិក​បាន​ព្រមាន​កុំឱ្យ​លោក​ម៉ា​ឌូ​រ៉ូ​ចាប់ខ្លួន​ឬ​ចាប់ពង្រត់​លោក​ម៉ា​ឌូ​រ៉ូ​អោយសោះ​។ លោក​ជួន​ហ្កៃ​ដូ​បានប្រកាសថា​ចាប់ពី​ថ្ងៃទី​៦​មេសា​ទៅ​គឺជា​យុទ្ធនាការ ទូទាំងប្រទេស​ដើម្បី​គាបសង្កត់​លោក​ម៉ា​ឌូ​រ៉ូ​អោយ​ចុះ​ចេញពី​អំណាច​៕a maduro (1) a ma sp3  a maduro elecopter a maduro 

​