» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11354 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701525 នាក់

ប្រធានាធិបតី​ហ្វីលីពីន លោក ឌូ​តឺ​តេ ព្រមាន​ប្រើ​កម្លាំង​អត្តឃាត រំដោះ​បើ​ចិន​ហ៊ាន​យក​កោះ​មួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង​!


​ម៉ានីល​៖ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ​ប្រធានាធិបតី​ហ្វីលីពីន​បាន​ព្រមាន​ថា លោក​នឹង​បញ្ជូន​កងទ័ព​ឱ្យ​ដឹកនាំ​បេសកកម្ម​អត្តឃាត បើសិនជា​ទីក្រុង​ប៉េកាំង​មិន​ព្រម​ចាកចេញ ឬក៏​ដោះលែង​កោះ​របស់​ហ្វីលីពីន ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ទេនោះ​ទេ​។​a duter 

​សារព័ត៌មាន CNN ផ្សាយ​ជា​ភាសា​ហ្វីលីពីន​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​០៥ ខែមេសា ឆ្នាំ​២០១៩​ថា លោក ឌូ​តឺ​តេ ធ្វើការ​ព្រមាន នៅ​អំឡុង​ពិធី​ជួបជុំ​មួយ​នៅឯ ភឺ​តូ ព្រី​ន​សេសា (Puerto Princesa) នៃ​ខេត្ត ផា​ឡា​វ៉ាន់ (Palawan) ក្រោយពី​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​បាន​ទទួលស្គាល់ថា នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ក្រុម​នាវា និង​ទូក​របស់​ចិន ២៧៥​គ្រឿង បានធ្វើ​ដំណើរ​នៅ​ជុំវិញ​កោះ ធី​ទូ (Thitu) ដែល​ហ្វីលីពីន​កំពុង​ឈរជើង នៅក្នុង​ទីប្រជុំ​កោះ ជម្លោះ​ស្ព្រា​ត​លី (Spratly) នៃ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។​

លោក ឌូ​តឺ​តេ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​ចូរ​ធ្វើជា​មិត្ត​នឹង​ពួកយើង ហើយ​កុំ​ប៉ះពាល់​កោះ ផា​ហ្គា​សា (Pagasa ឬ Thitu) ឱ្យសោះ​... ប៉ុន្តែ​បើសិនជា​អ្នក (​ចិន​) ហ៊ាន​ប៉ះពាល់​សូម្បីតែ​បន្តិច ខ្ញុំ​នឹង​ប្រាប់​កងទ័ព​របស់ខ្ញុំ​ឱ្យ​ដឹកនាំ​បេសកកម្ម​អត្តឃាត ព្រោះ​ខ្ញុំ​ក៏មាន​កងទ័ព​នៅ​ទី​នោះដែរ​...»​។​

​តែលោក ឌូ​តឺ​តេ អ្វីដែល​លោក​បាន​និយាយ​មិនមែនជា​ការព្រមាន​នោះទេ ហើយ​ថា​វា​គ្រាន់តែ​ជា​ការឱ្យ​ក្រើនរំលឹក ដល់​មិត្ត​របស់លោក​តែប៉ុណ្ណោះ​។ ប្រទេស​ហ្វីលីពីន មាន​កង​អង្គភាព​យោធា​ដ៏​តូច​មួយ និង​ប្រជាជន​ស៊ីវិល​សរុប ១០០​នាក់ កំពុង​ឈរជើង​នៅលើ​កោះ Thitu ដែល​ស្ថិតនៅ​ចំងាយ ៥០០​គីឡូម៉ែត្រ ពី​ខេត្ត Palawan ប្រទេស​ហ្វីលីពីន​។

ជុំវិញ​ការ​ក្រើនរំលឹក​នេះ គេ​នៅ​មិនទាន់​ឃើញ​មាន ប្រតិកម្ម​ណាមួយ​ពី​សំណាក់​ទីក្រុង​ប៉េកាំង​នោះឡើយ​ទេ​ក្នុងពេល​ចុងខែ​ឧសភា​ឆ្នាំ​២០១៩​នេះ​លោក ឌូ​តឺ​តេ នឹង​ថ្វើ​ដម​ណើ​រ​ទៅ​ប្រជុំ​នៅ​ទីក្រុង​ប៉េកាំង​៕a duter1 

​