
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 31471 នាក់
ម្សិលមិញ 11636 នាក់
សរុប 20598890 នាក់
សឹង្ហបុរី៖កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជាដែលរួមមានលោកកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៍លោកឡាំជារដ្ឋមន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រុំដែននិងលោកកែវរតនៈរដ្ឋមន្ត្រីក្រសួងរ៉ែនិងឋាមពល និងក្រុមអ្នកច្បាប់ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ខណៈប្រតិភូភាគីថៃ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារថៃ។
ទោះបីយ៉ាងណាថៃបង្ហាញជំហរមុនកិច្ចប្រជុំUNCLOSនៅសឹង្ហបុរី!ជាក់ស្តែងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow បានផ្តល់បទសម្ភាស នៅវេលាព្រឹក ថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ថា៖
«នាពេលកន្លងមក ប្រទេសថៃ ពិតជាបានលុប (MoU) ឆ្នាំ២០០១ ជាឯកតោភាគីពិតមែន ដោយសារតែរយៈពេលប្រមាណ ២៦ឆ្នាំកន្លងមក (MoU)នេះ វាពុំបានផ្តល់ផលប្រយោជន៍ជាដុំកំភួនដល់ថៃឡើយ ប៉ុន្តែ ថៃក៏ត្រៀមខ្លួនរួចរាល់ផងដែរ សម្រាប់ការដោះស្រាយបញ្ហាដែនសមុទ្រត្រួតស៊ីគ្នាជាមួយនឹងកម្ពុជា ឋិតក្រោមអនុសញ្ញាច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២»។
*លោកបន្ថែមថា៖ «ប្រទេសថៃ តែងតែផ្តល់មតិយោបល់ និងមាគ៌ាល្អៗដល់កម្ពុជា ជារឿយៗថា៖ មានតែការចរចាទ្វេភាគីតែប៉ុណ្ណោះ ដែលអាចស្តារទំនាក់ទំនងល្អនឹងគ្នា និងអាចរីកចម្រើន ជាងការប្រើប្រាស់ច្បាប់ (UNCLOS) ប៉ុន្តែ ភាគីកម្ពុជា មិនអើពើនឹងមតិយោបល់របស់ថៃ ទាល់តែសោះ»។
លោកសីហាសាក់សង្កត់ធ្ងន់ថា៖ «វិធីសាស្ត្ររបស់កម្ពុជា ក្នុងការកំពុងអូសទាញប្រទេសថៃ ឡើងទៅកាន់យន្តការច្បាប់សមុទ្រអន្តរជាតិ (UNCLOS) គឺជាការយកឈ្នះផ្នែកការទូត និងដាក់សម្ពាធថៃឱ្យដើរដល់ផ្លូវទាល់ច្រក ប៉ុន្តែ ទោះបីលទ្ធផលចេញមកយ៉ាងណាក៏ដោយ ប្រទេសថៃ នឹងមិនគោរពតាមកាតព្វកិច្ចផ្លូវច្បាប់របស់ (UNCLOS) នោះឡើយ»?។