» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7230 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697401 នាក់

បារាំង​អាល្លឺម៉ង​ឆែក​និង​ប្រទេស​នៅ​អឺរ៉ុប​សហការគ្នា​ជួយ​អ៊ុយ​ក្រែ​ន​បន្ទាប់ពី​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡិន​ស្គី​ប្រកាស​ចុះ​ញ៉ម​បើ​គ្មាន​ជំនួយ​

​អ៊ុយ​ក្រែ​ន​៖​សង្គ្រាម​អ៊ុយ​ក្រែ​ន​បាន​ឈានចូល​៧៦៨​ថ្ងៃ​ហើយ គិត​ត្រឹម​ថ្ងៃ​អង្គា​រ៍​ទី​២​មេសា​ឆ្នាំ​២០២៤​។ សេចក្តីរាយការណ៍​បាន បង្ហាញថា រុស្ស៊ី​បានធ្វើការ​វាយប្រហារ​តាមផ្លូវ​អាកាស​យ៉ាង​ខ្លាំងក្លា​, បង្ក​ការខូចខាត​ដល់​ស្ថា នី​យ៍​ឋា​ម​ពល​អគ្គីសនី​របស់​អ៊ុយ​ក្រែ​ន ដោយបាន​ធ្វើឱ្យ​ពលរដ្ឋ​ច្រើន​ម៉ឺន​នាក់​រង​នឹង ការ​ដាច់ ចរន្ត​អគ្គីសនី​ក្នុង​រដូវ​ត្រជាក់​មិនទាន់ ឆ្លង​ផុត​នៅឡើយ​។ រុស្ស៊ី បាន​បាញ់​មី​ស៊ី​ល​និង​ដ្រូ​ន​ប្រ មាណ​ជាង​១០០​គ្រាប់​ដាក់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពលអគ្គីសនី​របស់​អ៊ុយ​ក្រែ​ន ក្នុងនោះ ក្រុមហ៊ុន​ថាមពល​ដ៏​ធំជាងគេ​បង្អស់​មួយ​ឈ្មោះ DTEK បាន​រង​ការខូចខាត​យ៉ាងដំណំ​ក្រោយ រង​ការវាយប្រហារ​ជាច្រើន​ដង​។a france uy 

ស្ថានីយ៍​៥​ក្នុងចំណោម​ស្ថានីយ៍​៦​ដែល​ផលិត​អគ្គីសនី បាន​រង ការខូចខាត​ធ្ងន់ធ្ងរ​ដែល​ធ្វើឱ្យ​បរិមាណ​ភ្លើង​ទំហំ ជាង​៨០​ភាគរយ​មិនអាច​ដំណើរការ​បានឡើយ​។ មន្ត្រី​អ៊ុយ​ក្រែ​ន​បាន​វាយតម្លៃថា​ដើម្បី​ការជួសជុល​ស្ថានីយ៍​នេះ ឱ្យ​ដំណើរការ​វិញ​បាន គេ​ត្រូវ ការ​រយៈពេល​ដល់​១៨​ខែ​ឯនោះ​ទើប​អាច​ស្តារ​ថាមពល​នេះ​វិញ​បាន​។​​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ជាមួយ​ការ​ចោទថា មេដឹកនាំ​រុស្ស៊ី​លោក​វ្លា​ឌី​មៀរ​ពូ​ទីន បាន​ប្រើ​នូវ​វិធី​ខ្មៅ កខ្វក់​ដើម្បី​ធ្វើឱ្យ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ស្លាប់ បាន​អំពាវនាវ​ដល់​ប្រទេស​សម្ព័ន្ធ មិត្ត លោកខាងលិច​សូម​ប្រញាប់​ជម្រុញ​ការ​ផ្តល់ជំនួយ នៃ​ប្រព័ន្ធ​ការពារ​អាកាស​មកឱ្យ​អ៊ុយ ក្រែ​ន​។​កាលពី​ថ្មីៗ​នេះ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បានប្រកាស​ទុកជាមុន​ថា​អ៊ុយ​ក្រែ​ន​នឹង​ថក​ថយ​ប្រសិនបើ​គ្មាន​ជំនួយ​ពី​សហរដ្ឋអាមេរិក​។​

​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡិន​ស្គី​ថ្លែងថា «​ក្រុម​ភេរ​វករ​រុស្ស៊ី​ពេលនេះ​កំពុង​វាយប្រហារ​ដាក់​លើ ថាមពលអគ្គីសនី​ដើម្បី​បង្ក​ឱ្យ ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ស្លាប់​។ យើង​បាន​ផ្តល់នូវ​សញ្ញា​ចាំបាច់​ទាំង អស់​ចំពោះ​ដៃគូ​ជំនួយ​របស់​យើង​និង​ផ្តល់​សំណើ​សំខាន់​ចាំបាច់ ទៅ​ប្រទេស​នីមួយៗ​ដែលមាន ប្រព័ន្ធ​ការពារ​ដែនអាកាស​និង​មី​ស៊ី​ល ទាំង​សហរដ្ឋអាមេរិក​និង​អឺរ៉ុប និង​គ្រប់​ដៃគូ​ទាំងអស់ ដែល​គេ​ទាំងអស់​បានដឹង​ហើយ​នូវ​អ្វីដែល​យើង​ត្រូវការ​…​និង​ប្រទេស​ទាំងឡាយ​ដឹង​ហើយ​នូវ សេចក្តីត្រូវការ​របស់​យើង នូវ​អាវុធ​ដ៏​សំខាន់​នេះ​ដើម្បី​ជួយ​ការពារ​អ៊ុយ​ក្រែ​ន​»​។​​នាពេលនេះ​ដើម្បី​ស្វែងរក​ជំនួយ​ពី​ការផ្តល់​ថាមពល អគ្គីសនី អ៊ុយ​ក្រែ​ន​បាន​ងាក​ការស្វែងរក​ការជួយ​ពី​ប្រទេស​ប៉ូឡូញ​សិន ដោយសារតែ​ការជួស ជុល​ប្រព័ន្ធ​ថាមពលអគ្គីសនី​អ៊ុយ​ក្រែ​ន​នោះ នឹង​ត្រូវការ​ពេលវេលា​ជាច្រើន​ខែ​ទៀត ដើម្បី​ការស្តារ​ភ្លើង​វិលត្រឡប់​មកវិញ​នោះ​។ សេចក្តីរាយការណ៍​បង្ហា​ញ​ថា​ក្រៅពី​ខេត្ត​ទាំងបី​ដែល​រង​ការ វាយប្រហារ​នោះ​, រដ្ឋធានី​គៀវ​ក៏​រង​នឹង​ការវាយប្រហារ​តាមផ្លូវ​អាកាស​ពី​រុស្ស៊ី​ផងដែរ​។ លោក ហ្សេ​ឡិន​ស្គី បាន​ថ្លែងថា​លោក​នឹងធ្វើ​ការសង​សឹក​តប​ទៅវិញ​។​

​លោក​ហ្សេ​ឡិន​ស្គី​បាន​ថ្លែងថា «​នេះ​គឺជា​សង្គ្រាម​ដែល​គ្មាន​អ្នកណា​ខ្លាច​ថា នឹង​ក្លាយជា​សត្វ សាហាវ​ខាំ​អ្នកណា​ដទៃ​ឡើយ​»​។ លោក​ហ្សេ​ឡិន​ស្គី បាន​អំពាវនាវ​«​សូមឱ្យ​ពិភពលោក​កុំ​ភ្លេច នូវ​តម្លៃ​សមរភូមិ​នេះ​និង​កុំ​ភ្លេច​នូវ​អំពើអាក្រក់​ទាំងឡាយ ដែល​យើង​បាន​បញ្ឈប់​វា​នាពេលនេះ នៅលើ​ទឹកដី​អ៊ុយ​ក្រែ​ន ក្នុងពេលដែល​អ៊ុយ​ក្រែ​ន​បាន​រារាំង និង​បណ្តេញ​កងកម្លាំង​កាន់កាប់ របស់​រុស្ស៊ី​»​។​​សង្គ្រាម​អ៊ុយ​ក្រែ​ន​បាន​ឈាន​ចូលដល់​ឆ្នាំ​ទី​៣​ហើយ គ្រា​ដែល​ចំណុច​ទីបញ្ចប់​របស់​វា​នៅ​មិន ទាន់​រកឃើញ​នៅឡើយ​។ ក្នុង​ឆ្នាំ​២០២៤​នេះ ខណៈដែល​អ៊ុយ​ក្រែ​ន​កំពុង​ប្រឈម ភាពរអាក់រអួល​នៃ​ជំនួយ​យោធា​, មេ ដឹកនាំ​រុស្ស៊ី​លោក​វ្លា​ឌី​មៀរ​ពូ​ទីន​ដែល​ឈរឈ្មោះ​ម្នាក់​ឯក​គ្មាន​កម្លាំង​ប្រជែង ត្រូវបាន​ជាប់ឆ្នោត​បន្ត​ការដឹកនាំ​អាណ្ណត្តិ​ថ្មី​ក្នុង​រុស្ស៊ី​ជា​បន្ថែម ទៀត​ដែល​មានន័យថា​ពលរដ្ឋ​រុស្ស៊ី បាន​បន្ត​គាំទ្រ​ឱ្យ​លោកពូ​ទីន​បន្តធ្វើ​សង្គ្រាម​ដាក់​ទៅលើ​អ៊ុយ ក្រែ​ន​ជា​បន្ថែមទៀត​រហូតដល់​រុស្ស៊ី​ទទួលបាន​ជ័យជម្នះ​?!​។​

​នៅក្នុង​ក្របខ័ណ្ឌ​ផ្តល់ជំនួយ​យោធា​ដើម្បី​ជួយ​ឲ្យ​អ៊ុយ​ក្រែ​ន​ប្រឈម​តទល់​នឹង​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី រដ្ឋាភិបាល​បារាំង​ប្រកាស​បញ្ជូន​រថពាសដែក​រាប់រយ​គ្រឿង​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​។ បើតាម​ការអះអាង​រប​ស់​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង លោក​Sébatien Lecornu នៅ​ចុង​ឆ្នាំនេះ និង​ដើមឆ្នាំ ២០២៥ បារាំង​នឹង​បញ្ជូន​រថពាសដែក​ចាស់ៗ ប្រភេទ VAB ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​។ កងទ័ព​បារាំង​លែង​ប្រើ​រថពាសដែក​ប្រភេទ​VAB​ទៀតហើយ ដោយ​ជំនួស​មកវិញ​នូវ​រថពាសដែក Griffon ដែល​បារាំង​ទើប​ផលិត​ថ្មី​។​​សម្រាប់​ប្រមុខ​ការពារជាតិ​បារាំង រថពាសដែក​បារាំង​ចាស់​មែន (​ព្រោះ​វា​មាន​អាយុ​ជាង​៤០​ឆ្នាំ​) ប៉ុន្តែ​វា​នៅតែ​ដំណើរ​ការល្អ​។ ដើម្បី​តទល់​នឹង​កងទ័ព​រុស្ស៊ី នៅក្នុង​សមរភូមិ​ដ៏​ធំធេង បរិមាណ​រថពាសដែក​បារាំង​ជាច្រើន​រយ​គ្រឿង​នឹង​ផ្តល់​ប្រយោជន៍ ជួយ​ដឹក​កងទ័ព​អ៊ុយ​ក្រែ​ន​នៅក្នុង​ផ្លាស់​ទី​ក្នុង​សមរភូមិ​។​

​ក្រៅពី​សន្យា​ផ្តល់​រថពាសដែក រដ្ឋមន្ត្រី​ការពារជាតិ​បារាំង​បន្ថែមថា បារាំង​នឹង​ផ្តល់​ប្រព័ន្ធ​ខែ​មី​ស៊ី​ល​បន្ថែមទៀត ដើម្បី​ជួយ​អ៊ុយ​ក្រែ​ន​ឲ្យ​ការពារ​ខ្លួន​ពី​ការវាយប្រហារ​មី​ស៊ី​ល​របស់​រុស្ស៊ី​។ ប្រព័ន្ធ​ខែល​មី​ស៊ី​ល​បារាំង​Aster30 មាន​សមត្ថភាព​ដូច​ខែល​មី​ស៊ី​ល​អាមេរិក ឈ្មោះ​Patriot​។​​ដោយ​ប្រកាស​ផ្តល់​មី​ស៊ី​ល​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​ទុក​ការពារ​ដែនអាកាស រដ្ឋមន្ត្រី​ការពារជាតិ​បារាំង​បញ្ជាក់​ផងដែរ​ថា លោក​បាន​បញ្ជា​ឲ្យ​អគ្គនាយកដ្ឋាន​សព្វាវុធ​បារាំង​ធ្វើសំណើ​ដើម្បី​បង្កើន​ការផលិត​មី​ស៊ី​ល Aster បន្ថែមទៀត​។ នៅ​ចំពោះមុខ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន បារាំង​ក៏ដូចជា​ប្រទេស​អឺរ៉ុប​ធំៗ​មួយចំនួន ដូចជា​អាល្លឺម៉ង់ អ៊ីតាលី​ជាដើម​បានប្រកាស​អនុវត្ត​សេដ្ឋកិច្ច​សង្គ្រាម ដូច​រុស្ស៊ី ដោយ​បែរ​ងាក​ទៅ​ជំរុញ​ឧស្សាហកម្ម​យោធា​។

បើតាម​ការអះអាង​រប​ស់​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង រដ្ឋាភិបាល​បានចេញ​ក្រឹត្យ​មួយ​កាលពី​ថ្ងៃ​សុក្រ ដើម្បី​ផ្តល់​សិទ្ធិអំណាច​ដល់​ប៉ូលិស​របស់​ក្រសួងការពារជាតិ នៅក្នុង​ការចាប់​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បារាំង​ផ្តោត​អាទិភាព​លើ​កិច្ចសន្យា និង​ការ​ស្តុក​ទាំងឡាយណា​ដែល​ទាក់ទង​នឹង​យោធា​។ រដ្ឋមន្ត្រី​បារាំង​នៅបាន​និយាយ​ពី​លទ្ធភាព​ចាប់​រឹបអូស​យក​រោងចក្រ​ឧស្សាហកម្ម​មួយចំនួន​សម្រាប់​ដំណើការ​ផលិត​សព្វាវុធ​។ ការជំរុញ​ការផលិត​សព្វាវុធ មិន​ត្រឹម​ជួយ​ឲ្យ​បារាំង​អាចជួយ​អ៊ុយ​ក្រែ​ន​ធ្វើសង្គ្រាម​តទល់​នឹង​រុស្ស៊ី ប៉ុន្តែ នឹង​ទៅ​បង្កើន​ស្តុក​អាវុធ​របស់​បារាំង សម្រាប់​ការពារ​ខ្លួន​ផង និង​សម្រាប់​នាំ​ចេញទៅ​លក់​នៅ​បរទេស​ផង​។ នៅត្រង់ចំណុច​នេះ រដ្ឋមន្ត្រី​ការពារជាតិ​កត់សំគាល់​ឃើញ​ការធ្លាក់​ថយចុះ​នៃ​កិច្ចសន្យា​ទិញ​អាវុធ​បារាំង នៅក្នុង​ចំណោម​ប្រទេស​អឺរ៉ុប​ខាងកើត​។

សម្រាប់​លោក ដើម្បី​លក់​នាំចេញ​អាវុធ គេ​មិន​ត្រឹម​ពូកែ​ខាង​បច្ចេកវិទ្យា បញ្ចុះ​តម្លៃថោក និង​ភាព​ប៉ិនប្រសប់​ផ្នែក​ការទូត​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ គេ​ត្រូវ​ពូកែ​ផលិត​ឲ្យ​បាន​លឿន ដើម្បី​បញ្ជូនទៅ​ដល់ដៃ​អតិថិជន​ឲ្យ​ឆាប់​បំផុត​។​ក្រៅពី​បារាំង​ក្រសួងការពារជាតិ​អាល្លឺម៉ង់ បានប្រកាស​ឱ្យដឹងថា ប្រទេស​អាល្លឺម៉ង់​នឹង​គាំទ្រ​អ៊ុយ​ក្រែ​ន តាមរយៈ​ការផ្តល់​គ្រាប់កាំភ្លើង​ធំ​ចំនួន ១៨០,០០០​គ្រាប់ ដើម្បី​ចូលរួមចំណែក ក្នុង​ផែនការ​មួយ​ដែល​ដឹកនាំ​ដោយ​សាធារណរដ្ឋ​ឆែក ស្តីពី​ការទិញ​គ្រាប់រំសេវ​សម្រាប់​ជួយ​អ៊ុយ​ក្រែ​ន ជាមួយ​តម្លៃ​៥៧៦​លាន​អឺរ៉ូ ឬ​ស្មើនឹង​៦១៨​លាន​ដុល្លារ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reutes នា​ថ្ងៃ​អង្គារ ទី​២ ខែមេសា ឆ្នាំ​២០២៤​។​

​តម្រូវការ​បន្ទាន់​បំផុត​សម្រាប់​អ៊ុយ​ក្រែ​ន នៅក្នុង​សង្គ្រាម​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ​ជាមួយ​រុ​ស្ស៉ី គឺ​គ្រាប់កាំភ្លើង​ធំ​និង​គ្រាប់ផ្លោង ដែល​កំពុង​តែមាន​ចំនួន​កាន់តែ​តិច​ទៅៗ ស្រប​ពេលដែល​ភាគី​ទាំងសងខាង ប្រើប្រាស់​សព្វាវុធ​ប្រភេទ​នេះ ដើម្បី​ការពារ​ទីតាំង​ឈរជើង​រៀងៗ​ខ្លួន ដែល​ភាគច្រើន​គឺ​សូវ​មានការ​ប្រែប្រួល​ខ្លាំង​ប៉ុន្មាន​ឡើយ នៅតាម​បណ្តោយ​សមរភូមិ​មុខ ដែលមាន​ប្រវែង​ប្រមាណ​១,០០០​គីឡូម៉ែត្រ​។​
​គួរ​បញ្ជាក់ថា ប្រទេស​កាន់តែ​ច្រើនឡើង បាននិងកំពុង​នាំគ្នា​ចុះឈ្មោះ​ចូលរួម​ក្នុង កិច្ច​ផ្តួចផ្តើម​របស់​សាធារណរដ្ឋ​ឆែក ដែលមាន​គោលដៅ​ទិញ​គ្រាប់រំសេវ​រាប់សែន​គ្រាប់ មកពី​ខាងក្រៅ​តំបន់​អឺរ៉ុប សម្រាប់​យកទៅជួយ​អ៊ុយ​ក្រែ​ន​។ បើតាម​ក្រសួងការពារជាតិ​អាល្លឺម៉ង់ ចំណែក​ចូលរួម​របស់​ទីក្រុង​បែរ​ឡាំង នឹង​ទទួលបន្ទុក​ប្រហែល​៤០​ភាគរយ នៃ​ផែនការ​ទាំងមូល​របស់​ឆែក​៕a uy russy 


​