» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5430 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695601 នាក់

មេរោគ​អូ​មី​ក្រុង​ឆ្លង​នៅ​អាហ្វ្រិក​ខាងត្បូង កើនឡើង​ទ្វេដង​ក្នុង​១​ថ្ងៃ​

​អាហ្វ្រិក​ខាងត្បូង​៖ អាជ្ញាធរ បាន​រាយការណ៍​ថា ករណី​ថ្មី​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​អាហ្វ្រិក​ខាងត្បូង បាន​កើនឡើង​ជិត​ទ្វេដង ក្នុង​មួយថ្ងៃ ដែលជា​សញ្ញា​នៃ​ការកើនឡើង​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ដែល​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​មេរោគ​កូ​វីដ​១៩​បំប្លែង​ខ្លួន​ថ្មី អូ​មី​ក្រុង (omicron) កាលពី​សប្តាហ៍​មុន​។​a co micron1 

​ករណី​ដែល​បានបញ្ជាក់​ថ្មី​បាន​កើន​ឡើងដល់ ៨.៥៦១ នាក់ កាលពី​ថ្ងៃ​ពុធ ទី​១ ខែធ្នូ ឆ្នាំ​២០២១ ពី ៤.៣៧៣ នាក់​មួយថ្ងៃ​មុននេះ​។ អ្នកវិទ្យាសាស្ត្រ​នៅ​អាហ្វ្រិក​ខាងត្បូង​បាន​និយាយថា ពួកគេ​កំពុង​ត្រៀមខ្លួន​សម្រាប់​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ករណី​កូ​វីដ​១៩ បន្ទាប់ពី​ការរកឃើញ​វ៉ា​រ្យ៉​ង់​មេរោគ​កូ​វីត​អូ​មី​ក្រុង​។​
​អាហ្វ្រិក​ខាងត្បូង មានការ​ឆ្លង​កូ​វីដ​១៩ ទាប​នៅ​ដើមខែ​វិច្ឆិកា ជា​មធ្យម​មាន​ករណី​ថ្មី​ប្រហែល ២០០ ករណី​ក្នុង​មួយថ្ងៃ ប៉ុន្តែ​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា ករណី​ថ្មី​បានចាប់ផ្តើម​កើនឡើង​យ៉ាង​ឆាប់រហ័ស​។​

​ការកើនឡើង​ពីមុន​របស់​អាហ្វ្រិក​ខាងត្បូង បង្កដោយ​វីរុស Delta ក្នុង​ខែមិថុនា និង​កក្កដា បានធ្វើឱ្យ​ករណី​ថ្មី​ប្រចាំថ្ងៃ​ឈានដល់​កម្រិត​កំពូល​ជាង ២​ម៉ឺន​ករណី​។ ជាមួយនឹង​ចំនួន​ប្រជាជន​ចំនួន ៦០​លាន​នាក់ អាហ្វ្រិក​ខាងត្បូង​បាន​កត់ត្រា​ករណី​កូ​វីដ​១៩ ច្រើនជាង ២,៩​លាន​ករណី រួមទាំង​អ្នកស្លាប់​ជិត ៩​ម៉ឺន​នាក់​ផងដែរ​៕a co micron 

​