» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8844 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699015 នាក់

កាន់តែ​ធ្ងន់​អនុ​ប្រធានាធិបតី​អ៊ីរ៉ង់​ឆ្លង​មេរោគ COVID-19 អា​រ៉ា​ប៊ី​សា​អូឌីត​ផ្អាក​វី​សា​អ្នក​ទៅ​ម៉ៃ​កា​


​អ៊ីរ៉ង់​៖ លោកស្រី​ម៉ា​ស៊ូ​ម៉េ​អេ​តេ​កា​( Masoumeh Ebtekar)​អនុ​ប្រធានាធិបតី​របស់​អ៉ី​រ៉ង់ ត្រូវបាន​ធ្វើតេស្ត​រកឃើញ​ថា ឆ្លង​ជំងឺ COVID-19 ដែល​បាន​ផ្តាច់ជីវិត​ប្រជាពលរដ្ឋ​អ៊ី​រ៉ាង​កើន​ដល់​២៦​នាក់​ហើយ ។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី សារព័ត៌មាន CGTN នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០​។​a covid irana1 

លោកស្រី​អេ​តេ​កា​( Ebtekar) គឺជា​អនុ​ប្រធានាធិបតី​អ៉ី​រ៉ង់​ទទួលបន្ទុក​កិច្ចការ​ស្ត្រី​និង​គ្រួសារ​។ ក្នុង​ថ្ងៃ​ដដែល​នេះ ក៏មាន​ព័ត៌មាន​ដែរ​ថា លោក Mojtaba Zonnour ដែលជា​ប្រធាន​គណៈកម្មការ​គោលនយោបាយ​ការបរទេស និង​សន្តិសុខ​ជាតិ​នៃ​សភា​អ៉ី​រ៉ង់ ក៏បាន​ឆ្លង​ផងដែរ បន្ទាប់ពី​អនុរដ្ឋមន្ត្រី​សុខាភិបាល​អ៉ី​រ៉ង់ លោក Iraj Harirchi ត្រូវបាន​ធ្វើតេស្ត​រកឃើញ​ថា មាន​ជំងឺ​នេះ កាលពី​ថ្ងៃ​អង្គា​រ៍​។​

​គួរ​ជម្រាប​ថា បើតាម​អាជ្ញាធរ​អ៉ី​រ៉ង់ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុងប្រទេស​អ៉ី​រ៉ង់​មាន​អ្នក​ឆ្លង​ជំងឺ COVID-19 សរុប​កើន​ដល់​២៤៥​នាក់ ហើយ​ក្នុងនោះ​មាន​២៦​នាក់​បាន​បាត់​បង់ជីវិត ខណៈ​អ៉ី​រ៉ង់​បាន​រកឃើញ​ករណី​ដំបូង​បំផុត​នៃ​អ្នក​ឆ្លង នៅ​ទីក្រុង Qom ភាគ​កណ្តាល ប្រទេស​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ​។

​ទាក់ទង​និង​បញ្ហា​មេ​រោករាតត្បាត COVID-19 អាជ្ញាធរ​អារ៉ាប៊ីសាអ៊ូឌីត​បានប្រកាស​ផ្អាក ការផ្តល់ជូន​ទិដ្ឋាការ​ពិសេស អឺ​ម​រ៉ា​ហ៍ (Umrah) ជា​បណ្តោះអាសន្ន​ទៅដល់​ជនបរទេស​នានា (​សាសនិក​ឥស្លាម​) ចូលមក​ធ្វើបុណ្យ​នៅឯ​ទីក្រុង​មឹក​កៈ (Mecca) និង​មា​ឌី​ណៈ (Madina) ដែលជា​ទីសក្ការៈ​ធំ​បំផុត​ទាំងពីរ​របស់​សាសនិក​ឥស្លាម ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ COVID-19​។ នេះ​បើតាម​ការចេញផ្សាយ ដោយសារ​ព័ត៌មាន Franch24 នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​ក្រសួងការបរទេស​អា​រ៉ាប៊ីសាអ៊ូឌីត​បាន​គូសបញ្ជាក់ថា ក្រសួង​កំពុង​រៀបចំ​ផ្អាក​ទិ​ដ្ឋ​ការ​សម្រាប់​ភ្ញៀវទេសចរ​ទាំងអស់ ដែល​មកពី​បណ្តា​ប្រទេស​នានា​ដែល​កំពុងតែ​រង​នូវ​ការវាយប្រហារ ដោយ​វីរុស​ដ៏​កាច​សាហាវ COVID-19​។ គួរ​បញ្ជាក់ថា ទិដ្ឋាការ Umrah គឺជា​ទិដ្ឋាការ​ពិសេស​ម្យ៉ាង ដែល​អារ៉ាប៊ីសាអ៊ូឌីត​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី នៃ​ទីក្រុង​ដ៏​ពិសិដ្ឋ​បំផុត​ទាំងពីរ​របស់​បណ្តា​អ្នក​កាន់សាសនា​ឥស្លាម នៅ​ទូទាំង​សកលលោក ផ្តល់ជូន​សាសនិក​ឥស្លាម ដើម្បី​ចូលមក​ទស្សនា​ទីក្រុង​ទាំងពីរ​ខាងលើ ក្នុងន័យ​គោរព​ទីសក្ការៈ​តាមបែប​សាសនា​ឥស្លាម​។a covid irana a covid mica a covid mica1