» សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3121 នាក់

ម្សិលមិញ 12365 នាក់

សរុប 20054350 នាក់

បើលោកស្រី កា​ម៉ា​ឡា ហារី​សក្លាយជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យវានឹងបង្កការចលាចលក្នុងគណបក្សសាធារណរដ្ឋ?

អាមេរិក​៖ អនុ​ប្រធានាធិបតី​អាមេរិក (Kamala Harris) ទទួលបាន​សំឡេងគាំទ្រ​ភាគច្រើន​គ្រប់គ្រង​ពី​ប្រតិភូ​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី ឈ្នះ​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ជំនួស​លោក ចូ បៃ​ដិ​ន ដែល​បាន​សម្រេចចិត្ត​ដកខ្លួន​ចេញពី​ការប្រកួត​កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន​។ ទីភ្នាក់ងារសារព័ត៌មាន Reuters​បានចេញ​ផ្សាយ ដោយ​ផ្អែកលើ​ប្រភពពី​ក្រុមការងារ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក​ស្រី ហារី​ស​។​a haris condidate1 

បើតាម​ការវាយតម្លៃ​ពី​ទីភ្នាក់ងារសារព័ត៌មាន Associated Press គិត​ត្រឹម​កាលពី​ថ្ងៃ​ចន្ទ ទី​២២ ខែកក្កដា លោកស្រី ហារី​ស មាន​ប្រតិភូ​នៅក្នុង​ដៃ ២២១៤​រូប​ដែល​បាន សន្យាថា​នឹង​បោះឆ្នោត​គាំទ្រ​លោកស្រី ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ថ្ងៃ​សមាជជាតិ​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ខែសីហា​ខាងមុខ ហើយ​ចំនួន​ប្រតិភូ​នេះ​គឺ​លើសពី​សំឡេង ភាគច្រើន​ដែល​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ទទួលបាន​ការតែងតាំង​។​​ក៏ប៉ុន្តែ Associated Press បាន​និយាយថា​នេះ​គ្រាន់តែ​ជា​តួលេខ និង​ក្រៅផ្លូវការ​ប៉ុណ្ណោះ ពីព្រោះ​ប្រតិភូ​បក្ស​ប្រជាធិបតេយ្យ​មាន​សេរីភាព ឬ​អាច​ប្ដូរ​ចិត្តបាន​ក្នុងការ​បោះឆ្នោត ជ្រើសរើស​បេក្ខជន​ផ្លូវការ នៅឯ​សមាជជាតិ​របស់​បក្ស​ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២២ ខែសីហា ក្នុង​ទីក្រុង Chicago​។​

លោក ចូ បៃ​ដិ​ន​ប្រ​ធានា​ធ​ប​តី​អាមេរិក កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍​មុន បានប្រកាស​ដកខ្លួន​ចេញពី​ការ​ប្រជែង​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០២៤ ដែល​លោក​អះអាងថា​ធ្វើឡើង​ដើម្បី ប្រយោជន៍​សម្រាប់​បក្ស​ប្រជាធិបតេយ្យ និង​ប្រទេសជាតិ​។ លោក បៃ​ដិ​ន ក៏បាន​ប្រកាស​គាំទ្រ​លោកស្រី ហារី​ស​ជា​បេក្ខជន​ប្រធានាធិបតី​ជំនួស​រូបលោក​ផងដែរ​ដែល​ការណ៍​នេះ​ធ្វើឱ្យ ក្រុម​អ្នកជំនាញ​យល់ថា​លោកស្រី​កំពុងមាន​ប្រៀប​លើ​បេក្ខជន​ផ្សេងទៀត​នៅក្នុង​បក្ស​។​

​ប្រមុខ​គណបក្ស​ប្រជាធិបតេយ្យ បាន​សន្យាថា​ដំណើរការ​ជ្រើសរើស​បេក្ខជន​មក​ជំនួស​លោក ចូ បៃ​ដិ​ន​នឹង​ប្រព្រឹត្តទៅ​ប្រកបដោយ​តម្លាភាព​និង​តាម​វិន័យ ឱ្យ​សមជា​បក្ស​ប្រជាធិបតេយ្យ​មាន​សាមគ្គី​ជា​ធ្លុង​មួយ និង​បេក្ខជន​ម្នាក់​ដែលមាន​សមត្ថភាព​យក​ឈ្នះ​លោក​ដូ​ណា​ល់​ត្រាំ​។​​ទោះបីជា​មានការ​ព្រមព្រៀង​លើ​រូប​បេក្ខជន​ណា​ម្នាក់​រួចហើយ​ក៏ដោយ ក៏​ដំណើរការ​តែងតាំង​បេក្ខជន​ប្រធានាធិបតី​ថ្មី​មក​ជំនួស​លោក​ចូ​បៃ​ដិ​ន ត្រូវ​ឆ្លងកាត់​បែបបទ​បច្ចេកទេស​ខ្លាំង​បន្តិច​ដោយ​ចៀស​មិន​រួច​ទេ​។ ព្រោះ ប្រធានាធិបតី​ដែល​ត្រូវបាន​ជ្រើសរើស​ឱ្យ​ឈរឈ្មោះ​ជាថ្មី បាន​ឆ្លងកាត់​ការបោះឆ្នោត​តាម​រដ្ឋ​ជា​បន្ទាប់​តាំងពី​ខែមករា​ដល់​ខែមិថុនា​២០២៤ និង​ត្រូវ​ប្រកាស​តែង​តែង​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៩​សីហា​ខាងមុខ​។

ឥលូវ​លោក​បាន​ដកខ្លួន​ចេញ ប្រតិភូ​បក្ស​ទាំង​៣៩០០​រូប ត្រូវ​សម្រេចចិត្ត​ជាថ្មី និង​មាន​សេរីភាព​ពេញលេញ​ក្នុងការ​ជ្រើសរើស​បេក្ខជន​ដែល​ខ្លួន​ពេញចិត្ត​។ ដូច្នេះ​ចរន្ត​នីមួយៗ​របស់​បក្ស​អាច​ស្នើ និង​ជំរុញ​បេក្ខជន​របស់ខ្លួន​ឱ្យបាន​ក្លាយ​បេក្ខជន​របស់​បក្ស ដែល​គេ​ពិបាក​នឹង​ស្មានដឹង​ជាមុន​ណាស់​។​​វិធាន​ច្បាប់​ផ្ទៃក្នុង​របស់​បក្ស​ប្រជាធិបតេយ្យ បាន​ចែងថា ក្នុងករណី​បេក្ខជន​ជ្រើស​រើរួច ស្លាប់ លាលែង ឬ​បាត់បង់​សមត្ថភាព ប្រធាន​គណបក្ស​នឹង​ពិគ្រោះ​ជាមួយ​មេដឹកនាំ​បក្ស​ប្រចាំ​សភា និង​ប្រចាំ​សមាគម​អភិបាល មុននឹង​ជ្រើសតាំង​បេក្ខជន​ម្នាក់ ដែល​នឹងត្រូវ​តែងតាំង​ជា​ផ្លូវការ​នៅ​ខែសីហា​។ សម្រាប់​ពេលនេះ មានការ​គាំទ្រ​ច្រើន​កំពុង​ស្រោច​ទៅលើ​រូបលោក​ស្រី ខា​ម៉ា​ឡា ហារី​ស​។ តែ​លោកស្រី​អនុ​ប្រធានាធិបតី ខា​ម៉ា​ឡា ហារី​ស ដែល​លោក​ចូ​បៃ​ដិ​ន ជ្រើសរើស​ជា​បេក្ខជន​អនុ​ប្រធានាធិបតី សម្រាប់​អាណត្តិ​ថ្មី មិន​ប្រាកដថា​នឹង​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ទេ​។​

​លោកស្រី ខា​ម៉ា​ឡា ហារី​ស ជា​ស្ត្រី​ទីមួយ ជា​ស្ត្រី​អាមេរិក​ស្បែក​ខ្មៅ​កាត់​អាហ្វ្រិក និង​ជា​ស្ត្រី​ដើមកំណើត​អាស៊ី​ដំបូង​គេ​បង្អស់ ដែល​បាន​ក្លាយជា​អនុ​ប្រធានាធិបតី​អាមេរិក​។ លោកស្រី ហារី​ស ក៏​ជា​ស្ត្រី​អាមេរិក និង​ជា​ស្ត្រី​អាមេរិក​ស្បែក​ខ្មៅ​ទីមួយ​ដែល​បានទទួល​តួនាទី​ជា​រដ្ឋអាជ្ញា​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា និង​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ស្បែក​ខ្មៅ​ស្រី​ទី​ពីរ​ប៉ុណ្ណោះ​ក្នុង​ប្រវត្តិ​អាមេរិក​។ លោកស្រី ហារី​ស មាន​ឪពុក​ដើមកំណើត​ហ្សា​ម៉ា​អ៊ី​ក ម្តាយ​ជា​ជនជាតិ​ឥណ្ឌា​។​​ក្នុង​វ័យ​៥៩​ឆ្នាំ លោក​ខា​ម៉ា​ឡា ហារី​ស នឹង​ក្លាយជា​បេ​ក្ខ​នារី​ប្រធានាធិបតី​អាមេរិក​ទីមួយ មាន​ពណ៌​សម្បុរស្បែក​និង​ដើមកំណើត​អាហ្វ្រិក​កាត់​អាស៊ី​ឬ​? ពេលនេះ​គ្រប់​ចក្ខុ​កំពុង​ផ្តោតលើ​រូបលោក​ស្រី​យ៉ាងខ្លាំង​។

​ពេលនេះ លោក ចូ បៃ​ដិ​ន ដែល​បន្ត​បំពេញ​នាទី​ជា​ប្រធានាធិបតី​រហូតដល់​ចប់​អាណត្តិ​នៅ​ខែមករា​២០២៥ និង​ជា​ឥស្សរជន​ដ៏​ប្រកបដោយ​ឥទ្ធិពល​ម្នាក់​ក្នុង​ជួរ​បក្ស​ប្រជាធិបតេយ្យ​បានប្រកាស​ផ្តល់​ការគាំទ្រ​ទាំងស្រុង​ទៅលើ​រូបលោក​ស្រី ខា​ម៉ា​ឡា ហារី​ស​។ ប្រធាន​គណបក្ស អតីត​ប្រធានាធិបតី​អាមេរិក ប្លី​ល​គ្លី​ន​តុ​ន និង​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន សមាគម​គណៈកម្មការ​បក្ស​ប្រជាធិបតេយ្យ សុទ្ធតែ​បានប្រកាស​គាំទ្រ​ភ្លាម​បេក្ខភាព​លោកស្រី ហារី​ស​។ ប៉ុន្មាន​ម៉ោង​ក្រោយ លោក Gavin Newsom អភិបាលរដ្ឋ​កាលីហ្វ័រ​នីញ៉ា ដែល​គេ​យល់ថា​អាចជា​គូប្រជែង​ម្នាក់​ក្នុងការ​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​នេះ ក៏បាន​ប្រកាស​គាំទ្រ​លោកស្រី ខា​ម៉ា​ឡា ហារី​ស​ដែរ​។​

​នៅឡើយ​តែ​លោកស្រី​ណាន់​ស៊ី ប៉េ​ឡូ​ស៊ី អតីត​ប្រធានសភា និង​អតីត​ប្រធានាធិបតី​អាមេរិក​បា​រ៉ា​ក់ អូ​បា​ម៉ា​ទេ ដែល​ស្ងាត់​មិន​ចេញ​ស្តី​។ លោក បា​រ៉ា​ក់ អូ​បា​ម៉ា ថា​ប្រតិភូ​បក្ស​ជា​អ្នកសម្រេច​នៅពេល​បោះឆ្នោត​តែងតាំង​បេក្ខជន​ជា​ផ្លូវការ​ថ្ងៃទី ១៩​សីហា​។​​ក្រៅ​អំពី​លោកស្រី​ហារី​ស អាចមាន​ឥស្សរជន​ពីរ​បី​រូប​ទៀត ចង់​ឈរឈ្មោះ​បេក្ខជន​ប្រធាន​ធិបតី​ដែរនោះ​គឺ អភិបាលរដ្ឋ​មី​ស៊ី​ហ្កែ​ន​Gretchen Whitmer ឬ អភិបាលរដ្ឋ​ពែន​ស៊ី​វ៉ាន់​នី Josh Shapiro​។​

​ប្រសិនបើ​លោកស្រី ខា​ម៉ា​ឡា ហារី​ស ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ជា​ផ្លូវការ វា​អាច​គ្រាន់បើ​បន្តិច​ព្រោះ​អាមេរិក​ស្គាល់​លោកស្រី​ជិត​បួន​ឆ្នាំ​មកហើយ ក្នុងនាម​ជា​អនុ​ប្រធានាធិបតី និង​បានចេញ​ឃោសនា​ច្រើន​ដែរ ក្នុងនាម​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​សម្រាប់​អាណត្តិ​ថ្មី​។​​ការដកខ្លួន​របស់​បេក្ខជន​បៃ​ដិ​ន មិន​ត្រឹមតែ​ធ្វើឱ្យ​មានការ​ប្តូរផ្លាស់​ក្នុង​រង្វង់​គណបក្ស​ប្រជាធិបតេយ្យ​ទេ គណបក្ស​សាធារណរដ្ឋ ក៏ដូចជា​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក​ដូ​ណា​ល់​ត្រាំ​ផ្ទាល់ ក៏​ច្រងាប់ច្រងិល​ដែរ ដោយ​ត្រូវ​រៀប​យុទ្ធសាស្ត្រ​ឃោសនា​ថ្មី​។ ព្រោះ​គូប្រជែង​ថ្មី មិនដឹង​ជា​នរណា​។ កន្លងមក លោក​ដូ​ណា​ល់​ត្រាំ ផ្តោត​ការវាយប្រហារ​នយោបាយ​ខ្លាំង​ទៅលើ​តែ​សុខភាព​លោក​បៃ​ដិ​ន បង្អាប់​លោក​បៃ​ដិ​ន​និយាយ​មិន​ទៅមុខ គិត​មិន​រហ័ស​។​ល​។ និង​។​ល​។ ចុះបើ​បែរជា​លោកស្រី​ហារី​សវ័យ​៥៩​ឆ្នាំ កំពុង​ពេញកម្លាំង និង​ជា​ស្ត្រី មាន​បុព្វហេតុ​ការពារ​សិទ្ធិ​រំលូតកូន​របស់​ស្ត្រី តើ​លោក​ត្រាំ​ទៅ​បង្វែរ​ការឃោសនា​ទៅ​ទិស​ណា​? លោក​ត្រាំ​នឹង​ក្លាយជា​បេក្ខជន​ចាស់ជរា​បំផុត​វិញ​។a haris condidate