» ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!? » មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​បន្ទាប់ការអំពាវនាវរដ្ឋមន្ត្រីការបរទេសអាស៊ាន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3979 នាក់

ម្សិលមិញ 5020 នាក់

សរុប 14119426 នាក់

នាយករដ្ឋមន្ត្រី​ខ្មែរ​ស​សើរ​ពី​តួនាទី​ចិន​សម្រាប់​អាស៊ាន​!

 

 

​សាំង​ហ្គា​ពួ​៖​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​១៤​វិច្ឆិកា​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ចិន​លើក​ទី​២១​បាន​ប្រព្រឹត្តិ​ទៅ​ទៅ​ក្រោម​ប្រធានបទ​«​ការពិនិត្យ​ឡើងវិញ​នូវ​កិច្ច សហប្រតិបត្តិការ​អាស៊ាន​-​ចិន​និង​ទិសដៅ​អនាគត​»​បាន​សម្តែង​ការគាំទ្រ​និង​ស​សើរ​តួនាទី​ចិន​នៅក្នុង​តំបន់​អាស៊ាន​នៅ​ចំពោះមុខ​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។a hun sing1

នាយករដ្ឋមន្ត្រី​កម្ពុជា​និយាយថា កម្ពុ​ជាមាន​ជំនឿ​យ៉ាង​មុតមាំ​ថា ចិន​គឺជា​ដៃគូ​យុទ្ធសាស្ត្រ​មួយ​មិនអាច​ខ្វះ​បាន​របស់​អាស៊ាន ទោះ​ស្ថិតនៅក្នុង​កាលៈទេសៈ និង​បរិការណ៍​ណាក៏ដោយ ហើយ​សង្ឃឹមថា​ទំនាក់ទំនង​នេះ​នឹង​កាន់តែ​ស្ថិតស្ថេរ​ជ្រាលជ្រៅ​ក្នុង​ស្មារតី​តម្កល់​ផលប្រយោជន៍​រួម និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​ជូន​ប្រជាជាតិ​ទាំងអស់​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានលើកឡើង​នូវ​ចំណុច​គន្លឹះ​សំខាន់ៗ​ចំនួន​៤ ក្នុង​ក្របខណ្ឌ​នៃ​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន​-​ចិន ដែល​ក្នុងនោះ​រួមមាន​៖
១)​កម្ពុជា​គាំទ្រ​សេចក្តីថ្លែងការណ៍​ស្តីពី​ចក្ខុវិស័យ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​ចិន ឆ្នាំ​២០៣០ និង​សេចក្តីប្រកាស​រួម​ស្តីពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​នឹង​ជួយ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​។ កម្ពុជា​នឹង​បន្តធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន និង​ចិន​ដើម្បី​អនុវត្ត​ឲ្យ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​នូវ​ចក្ខុវិស័យ​យ​ន្ត​ការ និង​ទិសដៅ​ខាងលើ សំដៅ​រួមចំណែក​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រីកចម្រើន​។​

២) កម្ពុជា​ស្វាគមន៍​ការកំណត់​យក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​ផ្លាស់ប្តូរ​សារព័ត៌មាន អាស៊ាន​-​ចិន ដោយ​សង្ឃឹមថា​សមាជិក​អាស៊ាន និង​ចិន នឹង​ផ្តល់​អាទិភាព​ខ្ពស់​ក្នុងការ​អនុវត្ត​នូវ​សកម្មភាព និង​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ព័ត៌មាន សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនាក់ទំនង​អាស៊ាន​-​ចិន លើ​គ្រប់​វិស័យ ជាពិសេស​រួមចំណែក​ដល់​ការកសាង​ជំនឿ និង​ទំនុកចិត្ត​ដើម្បី​ជា​ស្ពាន​មិត្តភាព​រវាង​ប្រជាជន​និង​ប្រជាជន​។​

៣)​កម្ពុជា​វាយតម្លៃ​ខ្ពស់​ចំពោះ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​បស់​ចិន ពាក់ព័ន្ធ​នឹង​វិស័យ​ត​ភ្ជាប់ និង​ការបន្ត​ការគាំទ្រ​របស់​ចិន​ក្នុងការ​អនុវត្ត​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន​ឆ្នាំ ២០២៥ ជាពិសេស​កិច្ចខិតខំ​ប្រឹងប្រែង​រិះរក​ភាព​រួមបញ្ចូល​គ្នា និង​ការបំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​រវាង​គំនិត​ផ្តួចផ្តើម​នៃ​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន និង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​របស់​ចិន និង​

៤) កម្ពុជា គាំទ្រ​ការបន្ត​ពង្រឹង និង​ពង្រីក​វិសាលភាព កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ និង​ទេសចរណ៍ រវាង​អាស៊ាន​និង​ចិន​ឲ្យ​កាន់តែខ្លាំង​ឡើង​មួយកម្រិត​ទៀត ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​យើង​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​លើក​ទី​២១ ថ្ងៃនេះ គឺ​អង្គ​ប្រជុំបាន​ឯកភាពគ្នា​ក្នុង​ការចេញ​សេចក្តីប្រកាស​ព័ត៌មាន​រួម​របស់​ប្រធាន​កិច្ចប្រជុំ​អាស៊ាន​-​ចិន លើក​ទី​២១, ចក្ខុវិស័យ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​ចិន ឆ្នាំ​២០៣០, សេចក្តីប្រកាស​រួម​ស្តីពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកទេស និង​នវានុវត្តន៍​អាស៊ាន​-​ចិន​, និង របាយការណ៍​វឌ្ឍនភាព​ស្តីពី​ការអនុវត្ត​ផែនការ​សកម្មភាព​២០១៦-២០២០ ដើម្បី​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម ស្តីពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​ចិន ដើម្បី​សន្តិភាព និង​វិបុលភាព រួមទាំង​បញ្ជី​សកម្មភាព​សម្រាប់​រំលឹក​ខួប​អនុស្សាវរីយ៍​១៥​ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​ចិន និង​បញ្ជី​សកម្មភាព​សម្រាប់​ឆ្នាំ​នៃ​នវានុវត្តន៍​អាស៊ាន​-​ចិន​។a hun sing a hun sing2