» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6574 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696745 នាក់

អ៊ីរ៉ង់ប្រកាសថា ដំណាក់កាល ៦០ថ្ងៃ នឹងចាប់ផ្តើមអនុវត្តភ្លាមៗ ក្រោយចុះហត្ថលេខា MoU ជាមួយអាម៉េរិក

 

 


 
អ៊ីរ៉ង់៖ យោងតាមសេចក្ដីថ្លែងការណ៍ផ្លូវការរបស់លោក អែសម៉ាអ៊ីល បាខៃ (Esmaeil Baqaei) អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃទី១៨ នេះ បានបញ្ជាក់ថា ដំណាក់កាលអន្តរកាលរយៈពេល ៦០ថ្ងៃ ដើម្បីឈានទៅរកការបិទបញ្ចប់ជម្លោះរវាងអាម៉េរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ នឹងត្រូវចាប់ផ្តើមអនុវត្តភ្លាមៗនៅថ្ងៃនេះ នៅពេលដែលកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នា ឬ MoU ត្រូវបានចុះហត្ថលេខាជាផ្លូវការ ។a iran acord 
 
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ទោះបីជាមានការព្រមព្រៀងគ្នាក្នុងការកំណត់យកថ្ងៃសុក្រជាថ្ងៃបើកឆាកសម្រាប់ដំណាក់កាលបន្ទាប់ក៏ដោយ ប៉ុន្តែបើផ្អែកលើខ្លឹមសារច្បាប់នៃកិច្ចព្រមព្រៀង គឺអ្វីៗនឹងត្រូវដំណើរការភ្លាមៗមិនទុកឱ្យរង់ចាំឡើយ ។
 

សារព័ត៌មាន AFP បានផ្សាយថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសថាអនុស្សរណយោគយល់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអ៊ីរ៉ង់បានចូលជាធរមានហើយ បន្ទាប់ពីភាគីទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមនេះតាមប្រព័ន្ធអេឡិចត្រូនិកកាលពីថ្ងៃពុធម្សិលមិញ។

តាមលោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មានន័យថាទីក្រុងតេហេរ៉ង់នឹងបើកច្រកសមុទ្រ Hormuz ឡើងវិញភ្លាមៗ ហើយសហរដ្ឋអាមេរិកក៏នឹងត្រូវដកការបិទខ្ទប់លើកំពង់ផែអ៊ីរ៉ងង់ភ្លាមៗផងដែរ។ លោក Shehbaz Sharif បានឱ្យដឹងនៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ដូច្នេះថា «អនុស្សរណយោគយល់ ឬកិច្ចព្រមព្រៀងបឋមនឹងត្រូវចូលជាធរមានភ្លាមៗ ហើយជាការបោះជំហានបឋម សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់នឹងត្រូវបើកច្រកសមុទ្រ Hormuz ឡើងវិញភ្លាមៗ ហើយសហរដ្ឋអមេរិកនឹងដកការបិទខ្ទប់លើកំពង់ផែអ៉ីរ៉ង់ភ្លាមៗ»។

លោក Sharif ក៏បានទទួលស្គាល់ដែរថាប៉ាគីស្ថាន ដោយមានការគាំទ្រពីកាតា នឹងទទួលខុសត្រូវរៀបចំពិធីផ្លូវការមួយនៅក្នុងប្រទេសស្វ៉ីសនៅថ្ងៃសុក្រ ទី១៩ ខែមិថុនា តាមការគ្រោងទុក។

គួរបញ្ជាក់ថា លោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋម ខាងលើតាមប្រព័ន្ធអេឡិចត្រនិកកាលពីថ្ងៃពុធ។ នៅក្រោមកិច្ចព្រមព្រៀងបឋមនេះដែលមាន១៤ចំណុច នឹងពន្យារបទឈប់បាញ់ដែលត្រូវបានប្រកាសកាលពីខែមេសា រយៈពេល៦០ថ្ងៃបន្ថែម ក្នុងនោះរាប់បញ្ចូលទាំងសង្រ្គាមនៅលីបង់ ដើម្បីទុកពេលឱ្យភាគីទាំង២ចរចាលើកិច្ចព្រមព្រៀងចុងក្រោយ។

បើតាមកិច្ចព្រមព្រៀង ១៤ ចំណុច ដែលជាអនុស្សរណៈនៃការយោគយល់គ្នា ចែងថាអ៊ីរ៉ង់នឹងមិនត្រូវមានអាវុធនុយក្លេអ៊ែរឡើយ ហើយក៏ប្តេជ្ញាផ្តល់មូលនិធិចំនួន ៣០០ ពាន់លានដុល្លារសម្រាប់ “ការកសាងឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ច” របស់ប្រទេសនេះផងដែរ ទោះបីជាសហរដ្ឋអាមេរិកមិនតម្រូវឱ្យចូលរួមចំណែកក៏ដោយ។កិច្ចព្រមព្រៀងនេះ កើតឡើងបួនខែបន្ទាប់ពីជម្លោះរវាងប្រទេសទាំងពីរ និងអ៊ីស្រាអែល បានផ្ទុះឡើង កាលពីថ្ងៃទី២៨ខែកុម្ភៈ២០២៦នេះ។

នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា  រដ្ឋាភិបាលស្វីស បានប្រកាសថា កិច្ចពិភាក្សាដំបូងរវាងអាមេរិក និងអ៊ីរ៉ង់ នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ ក្នុងរមណីយដ្ឋានលើកំពូលភ្នំដ៏ល្បីល្បាញ Buergenstock។ជំនួបដ៏សំខាន់នេះ នឹងមានការចូលរួមពីប្រទេសអន្តរការី ដូចជា ប៉ាគីស្ថាន និងកាតា ព្រមទាំងបណ្តាប្រទេសពាក់ព័ន្ធផ្សេងទៀត ដើម្បីចាប់ផ្តើមការចរចាដំបូងបង្អស់ ជុំវិញការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ឱ្យមានប្រសិទ្ធភាព។

ចិនប្រកាសផ្តល់កញ្ចប់ជំនួយដល់អ៊ីរ៉ង់ និងលីបង់ ដើម្បីស្តារសេដ្ឋកិច្ច និងជីវភាពឡើងវិញ៖អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន កាលពីថ្ងៃពុធ បានប្រកាសជាផ្លូវការនូវកញ្ចប់ជំនួយមនុស្សធម៌ថ្មីរបស់ចិនសម្រាប់ប្រទេសអ៊ីរ៉ង់ និងលីបង់ ក្នុងគោលបំណងជួយស្តារសេដ្ឋកិច្ច កសាងឡើងវិញ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន បន្ទាប់ពីចិនបានសម្តែងភាពសោកស្តាយយ៉ាងខ្លាំងចំពោះវិបត្តិមនុស្សធម៌ដែលបង្កឡើងដោយជម្លោះរវាងអាមេរិក-អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ ។
 

ក្រៅពីតំបន់មជ្ឈិមបូព៌ា ទីក្រុងប៉េកាំងក៏បានពង្រីកកម្មវិធីមនុស្សធម៌ទៅកាន់តំបន់អាហ្វ្រិកផងដែរ តាមរយៈការបញ្ជូនក្រុមអ្នកជំនាញ និងគ្រូពេទ្យចិនជិត ១,០០០ នាក់ ចុះជួយយុទ្ធនាការពួតដៃគ្នាជាមួយប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសអេបូឡា ដែលអង្គការសុខភាពពិភពលោក (WHO) ប្រកាសជាភាពអាសន្ននៃសុខភាពសាធារណៈកម្រិតសកល ។a trum signe