» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7366 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697537 នាក់

ចំណាយ​រាប់​សឹ​ប​លាន​ដុល្លារ​ជំនួប​ប្រវត្តិសាស្ត្រ​រវាង​ត្រាំ​និង​គីម​ជួបគ្នា​តែ​ជាង២​ម៉ោង​ប៉ុណ្ណោះ​!

 

​សិង្ហ​បុរី​៖ ជំនួប​កំពូល​ទ្វេភាគី​លើក​ទី ២ រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន ដោយមាន​ក្រុមមន្ត្រី​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​មេដឹកនាំ​ទាំងពីរ​ភាគី​ចូលរួម​ផង​មាន​រយៈពេល​ជាង ៩០​នាទី ត្រូវបាន​បញ្ចប់ និង​បន្ទាប់មកទៀត គឺ​ការ​ទទួលទាន​អាហារ​ថ្ងៃត្រង់​រួមគ្នា​។ នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន យ៉ុ​ន​ហាប់ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១២ ខែមិថុនា ឆ្នាំ​២០១៨​។​ជំនួប​លើក​ទី​២​ទូលាយ​នេះ​គឺ​បន្ទាប់ពី​ទី​a kim tram1 

មាន​ជំនួប​កំពូល​ដំបូង​បំផុត​ជា​ប្រវត្តិសាស្ត្រ​តែ​ពីរ​នាក់ រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន ត្រូវបាន​បញ្ចប់ ក្នុង​រយៈពេល​៤១​នាទី​ដំបូង នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១២ ខែមិថុនា​នេះ ដែរ​។​

​ក្រោយ​ជំនួប​នេះ ប្រធានាធិបតី ត្រាំ បាន​និយាយ​ពាក្យ​តែ​២​ឃ្លា​ប៉ុណ្ណោះ​ជាមួយ​កាសែត​គឺ​៖ «​ល្អ ល្អ​ណាស់​» ហើយ​រវាង​ភាគី​ទាំងសងខាង​មាន​៖ «​ចំណងទាក់ទង​ដ៏​អស្ចារ្យ​» ។​a kim tram 
​នៅ​ចំពោះមុខ​លោក គីម ជុង​អ៊ុន លោក ដូ​ណា​ល់ ត្រាំ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​យើង​នឹងមាន​កិច្ចពិភាក្សា​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​គិតថា​នឹងមាន​ភាពជោគជ័យ​ដ៏​ធំ​សម្បើម​។ មួយវិញទៀត វា​ជា​គឺជា​កិត្តិយស​របស់ខ្ញុំ ហើយ​យើង​នឹងមាន​ទំនង​ទំនង​ដ៏​អស្ចារ្យ ដោយ​ខ្ញុំ​គ្មាន​ការសង្ស័យ​ឡើយ​»​។ ប៉ុន្តែ​ទន្ទឹមគ្នា​លោក គីម ក៏បាន​ទទួលស្គាល់​ដែរ​ថា វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​ក្នុងការ​បោះជំហាន​ទៅ​កិច្ចប្រជុំ​នេះ​។ «​វា​មាន​ឧបសគ្គ និង​ការអនុវត្តន៍​មិន​ត្រឹមត្រូវ​ជាច្រើន​បាន​បិទ​ភ្នែក និង​ត្រចៀក​របស់​យើង​កន្លងមក ប៉ុន្តែ​យើង​បាន​ជម្នះ​គ្រប់យ៉ាង​ដើម្បី​ដើរ​មកដល់​ថ្ងៃនេះ​»​។ នេះ​បើតាម​សម្តី​ចេញពី​មាត់​លោក គីម ជុង​អ៊ុន តប​ទៅ​លោក ត្រាំ វិញ​ភ្លាមៗ​។​a kim tram4 

​គួរ​បញ្ជាក់ថា មេដឹកនាំ​ទាំងពីរ​បាន​ជួបពិភាក្សា​គ្នា​លើក​ទី​១​មាន​រយៈពេល ៤១​នាទី​និង​ទី​២​មាន​រយៈពេល​៩០​នាទី​គឺ​ថ្វើ នៅឯ​សណ្ឋាគារ Capella លើ​កោះ Sentosa របស់​ប្រទេស​សិង្ហ​បុរី ។​ទោះជា​មិនទាន់មាន​សេចក្តីថ្លែងការណ៍​អ្វី​នៅឡើយ​តែ នៅក្នុង​កិច្ចប្រជុំ​នេះ គេ​ក៏​រំពឹង​ដែរ​ថា លោក​ត្រាំ និង​លោក គីម នឹង​ផ្ដោត​សំខាន់​លើ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ជា​ថ្នូរ នឹង​ការទទួលបាន​សម្បទាន​សេដ្ឋកិច្ច ក៏ដូចជា​ការធានា​សន្តិសុខ​ពី​សហរដ្ឋអាមេរិក រួមទាំង​សន្តិ​ភាពជា​អចិន្ត្រៃយ៍​នៅលើ​ឧបទ្វីប​កូរ៉េ និង​បញ្ហា​មួយចំនួនទៀត​ដែល​ទាក់ទិន​នឹង​ទំនាក់ទំនង​ទ្វេភាគី​។​a kim tram7 

បើយោងតាមកិច្ចព្រមព្រមព្រៀងដែលចុះហត្ថលេខាដោយភាគិទាំងពីរបានកំណត់ថារដ្ឋាភិបាលក្រុងព្យុយ៉ាងប្តេជ្ញាចិត្តរំសាយចោលអាវុ ធនុយក្លេអ៊ែរ រួមគ្នាកសាងសន្តិភាពនៅឈូងសមុទ្រកូរ៉េ ហើយរដ្ឋាភិ បាលក្រុងវ៉ាស៊ីនតោនត្រូវតែធានាអោយបាននូវសន្តិសុខជូនកូរ៉េខា​ង​ជើងវិញ។a kim tram5 

នៅឯ​ប្រទេស​កូរ៉េ​វិញ​ដោយ​តាមដាន​តាម​ទូរ​ទ្សន៍​មេដឹកនាំ​កូរ៉េខាងត្បូង​លោក​មូ​ន​ចេ​អ៊ី​ន​បានបង្ហាញ​ពី​ការអបអរសាទរ​។​ឯបប្រទេស​ជប៉ុន​ប្រជាជន​ជប៉ុន​និង​មេដឹកនាំ​ប្រទេស​ក៏បាន​តាមដាន​ផងដែ​រ៊​។​តែ​ផ្ទុយទៅវិញ​សម្រាប់​មេដឹកនាំ​ប្រទេស​អ៊ីរ៉ង​បាន​បោះ​ពាក្យសម្តី​ថា​៖ មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន គួរតែ​ដឹង​ឱ្យ​ច្បាស់​ជាមុន​ថា សហរដ្ឋអាមេរិក​ធ្លាប់មាន​ប្រវត្តិ​ដើរ​ចេញពី​សន្ធិសញ្ញា​រាប់​ភ្លេច និង​តែងតែ​រំលោភ​លើ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន មុននឹង​ជឿជាក់​លើ​ទីក្រុង​វ៉ាស៊ីនតោន​។a kim tram6 

នេះ​បើតាម​ការបញ្ជាក់​ពី​ក្រសួងការបរទេស​អ៊ីរ៉ង់ ដកស្រង់​ដោយសារ​ព័ត៌មាន Sputnik នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១២ ខែមិថុនា ឆ្នាំ​២០១៨​។​
​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដ៏​ខ្លី​មួយ នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ម្នាក់​បានលើកឡើង​ដូច្នេះ​ថា «​រដ្ឋាភិបាល​អ៊ីរ៉ង់​មើលឃើញថា កិច្ចប្រជុំ​កំពូល​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន ពោ​ពេញ​ទៅដោយ​ទុទិដ្ឋិនិយម​»​។ ការ កត់សម្គាល់​បែបនេះ​កើតមានឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុននឹង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន ត្រូវ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ប្រទេស​សិង្ហ​បុរី​។​a kim tram2 

ក្រសួងការបរទេស​អ៊ីរ៉ង់ ថែមទាំង​ក្រើនរំលឹក​លោក​គីម​ជាមុន​ថា សហរដ្ឋអាមេរិក​ត្រូវ បាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា ជា​អ្នក​បំផ្លាញ និង​រំលោភ​លើ​កិច្ចព្រមព្រៀង ជាពិសេស​គឺ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កាលពី​ឆ្នាំ​២០១៥ ជា​ឧទាហរណ៍​ស្រាប់​។​a kim tram3 

​