» ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6032 នាក់

ម្សិលមិញ 5378 នាក់

សរុប 14085325 នាក់

តុលាកា​មេដឹកនាំ​ប្រទេស​បេឡា​រុស្ស​កាត់ទោស​កមបាំងមុខ​មេដឹកនាំ​បក្សប្រឆាំង​

​បេឡា​រុស្ស​៖ តុលាការ​ប្រទេស​បេឡា​រុស្ស​ក្រោម​របប​ដឹកនាំ​របស់លោក​អា​ឡិច​សាន​ឌឺ​លូ​កា​ស៊ិន​កូ​( Alexander Lukashenko )​បានចាប់ផ្ដើម​ដំណើរការ​ជំនុំ​ជម្រះក្តី​ដោយ​កំបាំងមុខ​ទៅលើ​ចុងចោទ​ដែលជា​មេដឹកនាំ​គណបក្សប្រឆាំង​ដ៏​លេចធ្លោ​ចំនួន ២​រូប គឺ​លោកស្រី​ស្វៀ​ឡា​ណា​ត្ស៊ី​ខា​នូ​ស្កា​យ៉ា​( Sviatlana Tsikhanouskaya )​ដែល​បច្ចុប្បន្នកំពុងរ​ស់​នៅ​និរទេស​ខ្លួន​នៅឯ​ប្រទេស​លី​ទុយ​អា​នី ខណៈ​លោកប៉ា​វែ​ល​ឡា​ទូ​ស្កា​( Pavel Latushka)​កំពុង​រស់នៅ​ក្នុងប្រទេស​ប៉ូឡូញ​។a bella rus1 

​អ្នកនយោបាយ​បក្សប្រឆាំង​បេឡា​រុស្ស​ទាំងពីរ​រូបនេះ សុទ្ធសឹងតែ​ជា​អ្នក​ដែល​ធ្លាប់បាន​ដឹកនាំ​ការប្រឆាំង​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មួយ​ទៅលើ​របប​ដឹកនាំ​បែប​ផ្ដាច់ការ​របស់លោក​ប្រធានាធិបតី Lukashenko នៅក្រោយ​ការបោះឆ្នោតជាតិ​កាលពី​ឆ្នាំ ២០២០ និង​បន្ទាប់ពី​រកឃើញថា​មាន​ការលួចបន្លំ​សន្លឹកឆ្នោត​ជាច្រើន​ដើម្បីឱ្យ​មេដឹកនាំ​ដ៏​ចាស់វស្សា​រូបនេះ​អាច​បន្ដ​កាន់អំណាច​ទៅ​ថ្ងៃមុខ​បាន​។​តុលាការ​របស់​ប្រទេស​បេឡា​រុស្ស​បាន​ចោទប្រកាន់​មេដឹកនាំ​បក្សប្រឆាំង​ទាំងពីរ​រូប​ថា​បាន​ព្យាយាម​ដណ្ដើម​អំណាច​ដោយ​ខុសច្បាប់ គួបផ្សំ​នឹង​បណ្ដឹង​មួយចំនួន​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ស្របពេល​សហគមន៍​អន្តរជាតិ​ភាគច្រើន​មើលឃើញថា​ជា​ហេតុផល​នយោបាយ​។

​សូមបញ្ជាក់ថា រដ្ឋាភិបាល​បេឡា​រុស្ស​គ្រប់គ្រង​ដោយ​ប្រធាន​ធិបតី Lukashenko បាន​បង្កើន​ការ​ធើ្វ​ទុក្ខ​បុក​ម្នេញ​យ៉ាងខ្លាំង​ទៅលើ​ក្រុម​អ្នកនយោបាយ​មកពី​បក្សប្រឆាំង​ក្នុងប្រទេស​បេឡា​រុស្ស​ក្រោយពី​មាន​បាតុកម្ម​តវ៉ា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជា​ច្រើនសារ​បន្ទាប់ពី​ការបោះឆ្នោតជាតិ ។ បច្ចុប្បន្ន ក្រុម​អ្នកទោសនយោបាយ​សរុប​ក្នុងប្រទេស​បេឡា​រុស្ស​មាន​ចំនួន​ជាង ១៥,០០០​នាក់ ដែល​រដ្ឋាភិបាល​បេឡា​រុស្ស​ចាប់ឃុំខ្លួន រហូត​បង្កឱ្យមាន​ការ​រិះគន់​ខ្លាំងៗ​ពី​អន្តរជាតិ​ចំពោះ​ការធ្លាក់ចុះ​លទ្ធិប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​ដែល​មេដឹកនាំ​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​ប្រធានាធិបតី​សហព័ន្ធរុស្ស៊ី​លោក​វ្លា​ឌី​មៀ​ពូ​ទីន ៕a bella rus