» ២​ឆ្នាំមាន​សំណុំរឿង​បទល្មើស​នេសាទ​៩០​ករណី ត្រូវបាន​បញ្ជូនទៅ​តុលាការ និង​ឃុំខ្លួន​មនុស្ស​៣៦​នាក់​ » នយោបាយ​ថៃ​អាប់អួ​ជាថ្មី​ក្រុមអ្នកតវ៉ា​ចាប់ផ្តើម​ប្រមូលផ្តុំ​ដាក់​ញត្តិ​ប្រឆាំង​ក្នុងពេលដែល​នាយករដ្ឋមន្ត្រី​បន្ត​គោលនយោបាយ​ឧបត្ថម្ភ​លុយ​! » ពេលអវត្តមានប្រធានព្រឹទ្ធសភាពដែលនឹងក្លាយជាប្រមុខរដ្ឋស្តីទីពេលព្រះមហាក្សត្រអវត្តមានដែរតើឥស្សរជនណានឹងត្រូវឡើងជំនួស? » តារា​សម្ដែង ឌុ​ច លីដា ត្រូវ​ប៉ូលិស​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង ខណ្ឌ​៧​មករា ផាកពិន័យ ២​លាន​រៀល » អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ហ៊ូ រ៉ុ​ន​អេង​» ត្រូវបាន​ឃាត់ខ្លួន​ក្រោយពី​ចូល​ខំ​មិន​រឿង​យួន​ក្នុង​ផេ​ក សម្តេច​តេ​ជោ ហ៊ុន សែន » ចិនមកចាប់បញ្ជូន​ចិន​៥​នាក់​ទៅ​ស្រុក​ចិន​វិញ​ទាក់ទង​រឿង​លាង​លុយ​នៅ​ស្រុក​ខ្មែរ​ » បន្ទាប់ពី​ហូប ភ្លាសាច់គោ​ឆៅ​ផឹកស្រា​ពាង​ក្នុង​ពិធី​បុណ្យសព​ប្រជាពលរដ្ឋ​១៥​នាក់ នៅ​ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​ចូល​ពេទ្យ​ » ករណី​យ៍​លោក ម៉ៃ​សុគន្ធ​តារា​ទើស​គ្រប់​ជ្រុង​បើកបរ​ស្រវឹង​បុក​រះ ត្រូវបាន​តំណាង​អយ្យការ អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​! » ខួប​១៥​ឆ្នាំ​ធនាគារ​វៀតណាម​( BIDC )​នៅ​កម្ពុជា បាន​ទាក់ទាញ​វិនិយោគ​មក​កម្ពុជា ​ឯនៅវៀតណាមបំពាក់មេដាយ » ក្រឡាប់ចាក់​នៅក្នុង​យន្តហោះ​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ស្គូ​ត (Scoot)​ឆ្ពោះទៅ​ទីក្រុង​ក្វាង​ចូ​វ (Guangzhou) ប្រទេស​ចិន បណ្ដាលឱ្យ​មនុស្ស​៧​នាក់​រងរបួស​ » អ្នក​ឈូសឆាយ​ដីព្រៃ ហ៊ុំព័ទ្ធ​ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​បុរស​ម្នាក់ តាម​អំណាច​ដីកា​របស់​តុលាការ » សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ ទំនប់​អាងទឹក​អូរ​តេ បានផ្តល់​ប្រយោជន៍​ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ក្នុងស្រុក​អូររាំង និង​ក្រុង​សែន​មនោ​រម្យ​ » គណៈរដ្ឋមន្ត្រី​លោកស្រី​ប៉ៃ​តង​តង​តាន ៣៥​រូប ស្បថ​ចូលកាន់​តំណែង ក្នុង​រាជរដ្ឋាភិបាល​ថ្មី » ជើង​ទីមួយ​មាន​យុវជន ជិត​៣០០​នាក់​ទៅ ទស្សនកិច្ច​សិក្សា តាម​បន្ទាត់​បង្គោល​ព្រំដែន កម្ពុជា​-​វៀតណាម ក្នុងភូមិ​សាស្ត្រ​៤​ខេត្ត​មណ្ឌល​ក្នុងពេលដែលក្រសួងសាធារណការចុះមើលផ្លូវ » ខ្យល់ព្យុះយ៉ាជីគម្រាមវៀតណាមអ្នកនៅខេត្តCLVខ្មែរប្រយត្ន័ផង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 775 នាក់

ម្សិលមិញ 2490 នាក់

សរុប 15035895 នាក់

សម្តេច​តេ​ជោ​ផ្តាំ​ឲ្យ​យន្តហោះ​ស៊ី​វិលឲ្យ​ដឹក​លោក​សមរង្ស៊ី​ចូល​ស្រុក​និង​ប្រាប់​ពី​នីតិវិធី​លើកលែង​បំរាម​នយោបាយ​ដល់​អតិ​តន្ត្រី​គណបក្ស​ង្គ្រោះ​ជាតិ​១១៨​នាក់​

 

​ភ្នំពេញ​៖​សម្ដេច​តេ​ជោ ហ៊ុនសែន​នាយករដ្ឋមន្ដ្រី​កម្ពុជា​នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨​ផ្តាំ​ទៅគ្រប់​ក្រុមហ៊ុន​អាកាសចរណ៍​ស៊ីវិល​ទាំងអស់ ឲ្យ​ដឹក​(​លោក​សម រង្ស៊ី​) ចូល​ស្រុក​ខ្មែរ ព្រោះ​ខ្នោះដៃ​រងចាំ​ទទួល​និង​ប្រាប់​ពី​វិធី​លើក​បំរាម​អ្នកនយោបាយ១១៨រូប ។​a hun sy 

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​១​ម៉ឺន​នាក់ ខេត្តកណ្តាល សម្ដេច​មានប្រសាសន៍ថា “​ខ្ញុំ​បាន​ប្រាប់​ទៅ​អាកាសចរណ៍ កុំ​ឲ្យ​ហាមឃាត់ (​លោក សម រង្ស៊ី​)​។ អាកាសចរណ៍​ទាំងអស់ ដឹក​អា​ជន​ហ្នឹង គឺ​ឲ្យ​គេ​ដឹក​មក ខ្ញុំ​ក៏​ចង់​ជម្រះបញ្ជី​ជាមួយ​អា​ជននេះ​ឲ្យ​បាន​ច្បាស់​។ សម្ដេច​បន្ដថា “​សូម​អញ្ជើញ​មក ខ្ញុំ​ក៏បាន​ត្រៀមខ្លួន​ហើយ​ដែរ ប៉ុន្តែ​បើសិន​អ្នកឯង​មិន​មក​ថ្ងៃទី​១ ខែមីនា ដែលជា​ឱសានវាទ​នៃ​ការ​ភ្នាល់ គឺ​អ្នកឯង​ជា​សត្វ​ឆ្កែ​សុទ្ធ ខ្ញុំ​ហៅ​អ្នកឯង​ជា​ឆ្កែ គ្រាន់តែ​ព្រុស បើ​ពូកែ​ណាស់​! ។ ពេលណា​ក៏​រត់​ដែរ​ឲ្យ​តែមាន​រឿង​គឺ​រត់ មិន​ថា​រឿង​តូច ឬ​រឿង​ធំ គឺ​ដឹង​តែ​រត់ រួចហើយ​តាំង​ប្រកាស​មកហើយ​”​។​

​សូម​ប្រាប់​ទៀត ព្រលានយន្ដហោះ មាន​៣​ដែល​សម្រាប់​ចុះចត ។ ១-​ទីក្រុង​ភ្នំពេញ , ២-​សៀមរាប និង​៣-​ព្រះសីហនុ អាច​ចុះចត​បាន​ទាំង​៣​កន្លែង ទៅតាម​បំណង​របស់​អ្នកជិះ ប៉ុន្ដែ​ខ្នោះ​វា​ទៅតាម​ទីកន្លែង​នោះដែរ វាយ​តាមបែប​អាមេរិក​ដាក់​ខាងក្រោយ​” ។​

​សម្ដេច​តេ​ជោ​បញ្ជាក់ថា លើក​មុន​សម្ដេច​លើកលែងទោស​ឲ្យ ព្រោះ​ចំ​ថ្ងៃ​ឪពុក​របស់​សម្ដេច​ទទួល​មរណភាព ប៉ុន្ដែ​លើក​នេះ សម្ដេច​មិន​លើកលែងទោស​ឲ្យ​ទៀត​ទេ ។ លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​ឡើងជា​ប្រធានស្តីទី តែងតែ​អួតអាង​នៅក្រៅ​ប្រទេស​ថា នៅ​ឆ្នាំ​២០១៩​ខាងមុខនេះ​លោក នឹង​វិលត្រឡប់​ចូលមក​ស្រុក ដើម្បី​ដឹកនាំ​អតីត​គណបក្ស សង្គ្រោះ​ជាតិ​។​
​សម្ដេច​បន្ថែមថា នៅ​មិន​នៅ ទៅយក​សេរីភាព​របស់​អ្នកដទៃ​មក​ភ្នាល់ បើ​សម្ដេច​មិន​ភ្នាល់​ទេ គឺ​គេ​ថាស​ម្ដេច កំសាក​អន់ ប៉ុន្តែ សម រង្ស៊ី ចាប់​ចំណុច​ខុស​បំផុត​។ សម្ដេច​ថា បើ​មិនទាន់​កាត់ទោស​ផង តើ​មានទោស​មកពីណា​នឹងត្រូវ​លើកលែង ទោះបីជា​សេះ​ដុះ​ស្នែង​។​

​មិនមាន​ប្រតិកម្ម​ពី​លោក​សមរង្ស៊ី​ទេ​ចំពោះ​ការលើកឡើង​របស់​សម្តេច​តេ​ជោ​តែ​កាលពី​ថ្ងៃទី​២៥​ធ្នូ​លោក សម រង្ស៊ី បាន​បង្ហោះ​វីដេអូ​ស្ដីពី ការគាំទ្រ​បង្ហាញ​ពី​មន្ត្រី​ជាប់ឆ្នោត និង​សកម្មជន​មូលដ្ឋាន របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​មួយចំនួន និង​នៅ​ខេត្តសៀមរាប កំពង់ចាម ព្រះសីហនុ កំពង់ធំ និង បាត់ដំបង គាំទ្រ​លោក សម រង្ស៊ី ជា​ប្រធានស្តីទី គណបក្ស​សង្គ្រោះ​ជាតិ និង​គាំទ្រ​ពាក្យស្លោក “​សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែមួយ​” ។

លោក សម រង្ស៊ី ថា ពាក្យស្លោក “​សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែមួយ​” គឺជា​រូបមន្ត​ទិព្វ ដើម្បី​ឲ្យ​ខ្មែរ​រួបរួមគ្នា ក្នុង​គោលបំណង​កម្ចាត់​អំណាច​ផ្តាច់ការ តាម​វិធី​ដ៏​ត្រជាក់​ជាទីបំផុត​។ គ្មាន​នរណា​អាច មករក​រឿង​យើង​បានទេ បើ​យើង​គ្រាន់តែ​ទន្ទេញ​ពាក្យស្លោក​នេះ ទាំងអស់គ្នា​។ មានតែ​ឯកភាព​ទេ ដែល​ធានា​ជ័យជំនះ​របស់​យើង​” ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា សម្ដេច​មិន​ខ្វល់ខ្វាយ ចំពោះ​ការ​បង្ហោះ​នេះឡើយ “​ខ្ញុំ​គ្រាន់តែ​បញ្ជាក់ អត់​ចង់​តមាត់​ត​កអី​ទេ គេ​ប្រខាំ​ប្រចាក់​គ្នា ឥឡូវ​គេ​ដើរ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក តាម​ឃុំ​តាម​ស្អីៗ ដើម្បី​គាំទ្រ​ប្រធានស្ដីទី អា​ល្លង់​តា ប៉ារីស​អី​ណា ហ្នឹង​គេ​ស្អី​គេ​ថា បក្ស​ប្រហារ បក្ស​ស្អី​ណា​រឿង​របស់គេ​ទៅ តែ​រឿង​របស់​យើងខ្ញុំ សូមបញ្ជាក់ ព្រោះ​មាន​បងប្អូន​យើង​ខ្លះ មួយចំនួន​ដែល​ចូលមក គណបក្ស​ប្រជាជន​គាត់​កុំ​មានការ​បារម្ភ​” ។​

​ក្រៅពី​ផ្តាំ​ទៅ​លោក​សមរង្ស៊ី​សម្តេច​តេ​ជោ​ក៏បាន​ប្រាប់​ពី​នីតិ​វិធិ​នៃ​លោក​លើកលែងទោស​បំរាម​ហាម​ធ្វើ​នយោបាយ​ដល់​អតីតមន្ត្រី​ជាំ​ន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​នាក់​ផងដែរ​ក្រោយពី​ព្រឹទ្ធសភា​អនុ​ម​ត័​ការធ្វើ​វិសោធនកម្ម​មាត្រា​៤៥​ច្បាប់​គណបក្សនយោបាយ​។​«​មនុស្ស​មួយចំនួន​ដែល​កំពុង​ជាប់​បម្រាម​នេះ អ្នកឯង​ត្រូវតែ​ធ្វើការ​ស្នើសុំ​ម្តងម្នាក់ៗ មិនមែន​ច្បាប់​នេះ​ចេញទៅ​រួចខ្លួន​ដោយ​ស្វ័យប្រវត្តិ​ទេ អ្នកឯង​ត្រូវធ្វើ​ការសុំ​ម្តងម្នាក់ មិនមែន​ធ្វើ​ការសុំ​ម្ត១​កញ្ចប់​ទេ ផ្តាំ​ឱ្យ​ហើយ សុំ​ម្តងម្នាក់​»​។​

​សម្តេច​តេ​ជោ បាន​បន្តទៀតថា សំណើ​អាច​ធ្វើឡើង​៣​ជម្រើស គឺ​ទី​១៖ អាច​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ផ្ទាល់ ហើយ​រដ្ឋមន្ត្រី​មហាផ្ទៃ​លើកសំណើ​មក​នាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី​លើកសំណើ​ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រ​បានចេញ​ព្រះរាជក្រឹត្យ​លើកលែង​បម្រាម​នោះ​។ ចំណែក​ជម្រើស​ទី​២ គឺជា​សំណើរ​ទៅកាន់​នាយករដ្ឋមន្ត្រី ហើយ​នាយករដ្ឋមន្ត្រី​នឹង​បញ្ជូនទៅ​រដ្ឋមន្ត្រី​មហាផ្ទៃ ដើម្បី​ពិនិត្យ​លក្ខណៈសម្បត្តិ បន្ទាប់មក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ស្នើ​ត្រឡប់មកវិញ ទើប​នាយករដ្ឋមន្ត្រី​នឹង​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​។ ដោយឡែក​ជម្រើស​ទី​៣ គឺជា​សំណើ​លិខិត​ត្រង់​ថ្វាយ​ព្រះមហាក្សត្រ តាម​ទម្លាប់​ធម្មតា ព្រះមហា​ក្ស​ត្រឹ​នឹង​បញ្ជូន​លិខិត​នោះមក​ឱ្យ​នាយករដ្ឋមន្ត្រី​មាន​យោបល់ នាយករដ្ឋមន្ត្រី​នឹង​ផ្តល់នូវ​សំណើ​នោះ ទៅឱ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ពិនិត្យ​លក្ខណៈសម្បត្តិ ពេល​រដ្ឋមន្ត្រី​មហាផ្ទៃ​ពិនិត្យ​រួចហើយ ក៏​ប​ញ្ចូ​ន​ត្រឡប់មក​នាយករដ្ឋមន្ត្រី​វិញ នាយករដ្ឋមន្ត្រី​ក៏​នឹង​ស្នើ​ថ្វាយ​ព្រះមហាក្សត្រ​តែម្តង​។​

​សម្តេច​តេ​ជោ បញ្ជាក់ថា «​សូមកុំ​ភាន់ច្រឡំ​ថា លើក​១​កញ្ចប់​តែម្តង គឺ​អត់​ទៅរួច​ទេ ម្នាក់​ម្តង​តាម​លក្ខណៈសម្បត្តិ​មនុស្ស​ម្នាក់ៗ​ប៉ុណ្ណោះ ពិត​ហើយ​ខ្ញុំ​បានលឺ​គេ​ថា "​ខ្ញុំ​មិន​សុំ​" អ្នក​មិន​សុំ​ខ្ញុំ​សូម​អរគុណ អ្នក​ក៏​នឹងមិន​បាន​ចូលរួម​ការបោះឆ្នោត ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២​ដែរ អ្នក​ជ្រើសរើស​ទៅ រវាង​ម្ខាង​អ្នក​សុំ អ្នកនឹង​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ពី​ឥឡូវ រៀបចំ​កម្លាំង រហូតដល់​ឆ្នាំ​២០២២ ប៉ុន្តែ​ប្រសិនបើ​អ្នក​ជាប់​បម្រាម អ្នក​ហ៊ាន​ធ្វើ​នយោបាយ អ្នកនឹង​ទទួលទោស​បន្ថែមទៀត អ្នក​គិត​មើលទៅ ចំណេញ​ខាត​នៅ​កន្លែង​ណា អ្នក​គិត​មើលទៅ ខ្ញុំ​អត់​បង្ខំ​អ្នក​ទេ តែ​ច្បាប់​បាន​បើក​ហើយ ពីមុន​នេះ​បាន​ស្នើសុំ ប៉ុន្តែ​សាលដីកា​តុលាការ​កំពូល​ដែល​ចេញ​ហើយ បិទផ្លូវ​តវ៉ា ឥឡូវ​យើង​បើក​ច្រក​ហើយ អ្នក​ចង់​ចេញ​ក៏​ចេញ​ចង់​ចូល​ក៏​ចូល ខ្ញុំ​អត់​បង្ខំ​អ្នក​ទេ ផ្ទុយទៅវិញ​ខ្ញុំ​អរគុណ​អ្នក​ទៅវិញ​បើ​អ្នក​មិន​សុំ ព្រោះ​ចៀសវាង​ភាព​រញ៉េរញ៉ៃ ព្រោះ​បើ​គ្មាន​ពួក​អ្នក​ទេ ក៏មាន​២០​គណបក្ស ឬ​លើក​ពីនេះ គេ​កំពុង​ធ្វើ​សកម្មភាព​នយោបាយ​នៅក្នុង​ប្រទេស​នោះដែរ អត់​ពួក​អ្នក​អត់​ខ្មែរ​អត់​ងាប់​ដែរ​»៕a cnrp commun