» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6718 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666628 នាក់

មនុស្សជាង១សែននាក់គាំទ្រញត្តិទាមទារដោះលែងសកម្មជនការពារបរិស្ថាន០៥រូបនៃចលនាមាតាធម្មជាតិ

មនុស្សជាង១០ម៉ឺនបានចូលរួមគាំទ្រញាត្តិទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន៥រូបដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤។ នេះបើផ្អែកតាមតួលេខពីអង្គការជួយសង្គ្រោះព្រៃឈើ Rainforest Rescue និងដោយបន្ថែមថា ក្នុងចំណោមមនុស្សទាំងជាង ១០ម៉ឺននាក់ដែលចូលរួមគាំទ្រញាត្តិដោះលែងសកម្មជនមាតាធម្មជាតិ មានភាគច្រើនជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេស និងក្រៅប្រទេស។a mother nature2 

គិតមកត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ មានមនុស្សចំនួន១០៣ ២៤០ នាក់បានចូលរួមគាំទ្រញាត្តិទាមទារឱ្យរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតទម្លាក់ចោលរាល់ការចោទប្រកាន់ ពិសេសដោះលែងសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។

កញ្ញា ស៊ុន រដ្ឋា សកម្មជនចលនាមាតាធម្មជាតិបានឲ្យដឹងថា ក្រុមសកម្មជនត្រូវការសំឡេងគាំទ្រញាត្តិយ៉ាងហោចណាស់ចំនួន១៥ម៉ឺននាក់ដើម្បីដាក់ទៅអង្គការសហប្រជាជាតិ អង្គការអន្តរជាតិនានានៅលើពិភពលោក រួមទាំងបណ្តាប្រទេសដែលមានកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដើម្បីទាមទារឱ្យមានការដោះលែងសកម្មជនបរិស្ថានដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។

តាមកញ្ញា ស៊ុន រដ្ឋា ប្រសិនបើរដ្ឋាភិបាលមិនព្រមដោះលែងសកម្មជនការពារបរិស្ថានតបតាមការទទូចរបស់អង្គការអន្តរជាតិ និងសហគមន៍អន្តរជាតិទេ នោះកម្ពុជានឹងខាតបង់ផលប្រយោជន៍ច្រើនដោយរាប់ចាប់ពីការវិនិយោគពីបរទេស ពិសេសខូចមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។

លោកប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃទី២២ ខែកញ្ញានេះថា គ្មានស្ថាប័ន ឬញាត្តិណាមួយមានឥទ្ធិពលលើការអនុវត្តច្បាប់របស់ស្ថាប័នតុលាការនៅកម្ពុជាឡើយ។ ត្រង់ចំណុចនេះត្រូវបានលោកប៉ែន បូណាពន្យល់ថា តុលាការខ្មែរមានឆន្ទានុសិទ្ធិ និងសិទ្ធិសម្រេចពេញលេញដោយគ្មានបរទេសណាមួយមកបង្គាប់បញ្ជាបានជាដាច់ខាត។ សម្រាប់លោកប៉ែន បូណា តុលាការខ្មែរអនុវត្តច្បាប់ចំពោះតែបុគ្គលណាដែលប្រព្រឹត្តិសកម្មភាពល្មើសនឹងច្បាប់តែប៉ុណ្ណោះ។

សូមជម្រាបថា កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្ទន្ទាទោសដាក់ពន្ធនាគារសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន១០នាក់ ចន្លោះពី៦ឆ្នាំដល់៨ឆ្នាំ ក្រោមបទចោទរួមគំនិតក្បត់ និងប្រមាថអង្គព្រះមហាក្សត្រ។ ក្នុងចំណោមអ្នកទាំង១០ខាងលើ មានសកម្មជនការពារបរិស្ថាន៥នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ និងបញ្ចូនទៅឃុំខ្លួននៅពន្ធនាគារតាមបណ្តាខេត្តផ្សេងៗគ្នា ក្រោយតុលាការប្រកាសសាលក្រម។ 

អ្នកទាំង៥នោះ រួមមានលោក ថុន រដ្ឋា កញ្ញា ភួន កែវ រស្មី កញ្ញា ឡុង គន្ធា លោក យឹម លាវហ៊ី និងលោក លី ចាន់ដារ៉ាវុត ខណៈមនុស្ស០៥នាក់ផ្សេងទៀតកំពុងរស់នៅក្រៅប្រទេស៕(អត្ថបទវីទ្យុបារាំងអន្តរជាតិ)a mothe nature a mother nature1