» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9503 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699674 នាក់

តេ​ជោ​ចិត្តល្អ​ចំពោះ​អ្នក​ចាញ់បោក​សមរង្ស៊ី​ពេល​សម្ពោធ​រោងចក្រ​ស៊ីម៉ង់​តិ៍ «​ថៃ​ប៊ុន​រ៉ុង​» នៅ​ខេត្តកំពត


​ភ្នំពេញ​៖​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​២​នាក់​ដែល​ចូលរួម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​៩​វិច្ឆិកា​តាម​ការអូសទាញ​របស់លោក​សមរង្ស៊ី ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ខេត្តកំពត ជា​បណ្ដោះអាសន្ន​យោងតាម​ពាក្យសុំ​នៅក្រៅ​ឃុំ របស់​ជន​ត្រូវ​ចោទ​ទាំង​២​នាក់ នៅ​ព្រឹក​ថ្ងៃទី​១៤​វិច្ឆិកា​នេះ​បន្ទាប់ពី​មានការ​បញ្ជា​របស់​នាយ​ក​រដ្ឋមន្ត្រី​ពេល​សម្ភោ​ធ​រោងចក្រ​ស៊ីម៉ង់​ថៃ បុ​ន​រ៉ុង​។​a hun ciment1 

សកម្មជន​ពីរ​នាក់​នោះ​មាន ស្ដ្រី​ឈ្មោះ ប៉ែន មុំ ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​ក្នុង ពន្ធ​គារ​រយៈពេល​ជាង ១​ខែ និង​លោក នុត ពេ​ជ ដែល​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ ជាង ៣​ខែ ត្រូវបាន​តុលាការ​ខេត្ដ​កំពត សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ ឃុំ​បណ្ដោះអាសន្ន​សិន ប៉ុន្ដែ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​ដដែល​។​
​នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ពួកគេ​បាន​សន្យា នឹងមិន​ចូលរួម​សកម្មភាព​នានា ដែល​បង្កឡើង​ដោយ​ទណ្ឌិត សម រ​ង្ស៉ី ឬ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នោះឡើយ ហើយ​សន្យា​ចូលមក​តុលាការ​គ្រប់ពេលវេលា នៅពេលដែល​កោះហៅ​។​

​លោក ឯក ឆេង​ហួត​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពត បាន​ប្រាប់​ឲ្យ​កាសែត​ដឹងថា ក្រោយពី​មានការ​អំពាវនាវ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​បទបញ្ជា ពី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ តំណាង​អយ្យការ បានធ្វើការ​ជាមួយ​ស្ថាប័ន​តុលាការ​ជាបន្ទាន់ ហើយ​ឈានទៅដល់​ការចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង ជន​ត្រូវ​ចោទ​ទាំង ២​នាក់ នៅថ្ងៃនេះ​តែម្ដងទៅ​។​

​ក្នុង​ពិធី​សម្ភោ​ធ​រោងចក្រ​ស៊ីម៉ង់​ថៃ បុ​ន​រ៉ុង​ខាងលើ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចាញ់បោក​ការ​ញុះញង់ របស់​ក្រុម​ក្បត់ជាតិ សម រ​ង្ស៉ី ហើយរ​ត់ទៅ​ប្រទេស​ថៃ​នោះ វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ ដោយ​រាជរដ្ឋាភិបាល​នឹងមិន​យកទោស​ពៃ​អ្វី​នោះទេ​។​ក្រៅពីនេះ​បាន​បញ្ជារ​ឲ្យ​លោក​អង​ង្គ​វ​ង្គ​វ​ឌ្ឈ​នា​រដ្ឋមន្ត្រី​ក្រ​សូង​យុ​ត្តិ​ធ​ម៍​ធ្វើការ​ជាមួយ​រាជអាជ្ញា​ដោះស្រាយ​រឿង​អ្នក​ជាប់ឃុំ​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​អ្នក​ដែល​យើង​បាន​ចាប់ខ្លួន ខ្ញុំ​សូមឱ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ធ្វើការ​ជាមួយនឹង​ព្រះរាជអាជ្ញា ធ្វើការ​ជាមួយ​តុលាការ ដើម្បី​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ តាមរយៈ​នៃ​ការស្នើសុំ​របស់​សាមីខ្លួន របស់​មេធាវី ឬ​របស់​ក្រុមគ្រួសារ ព្រោះ​បើ​គ្មាន​ការស្នើសុំ​ទេ យើង​មិនអាច​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​ទេ​»​។​

​សូមបញ្ជាក់ថា រោងចក្រ​ផលិត​ស៊ីម៉ង់​តិ៍ «​ថៃ​ប៊ុន​រ៉ុង​»​មាន តម្លៃ​ប្រមាណ​១១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃនេះ ជា​របស់​ក្រុមហ៊ុន​ថៃ​ប៊ុន​រ៉ុង មាន​ទីតាំង​ស្ថិតនៅ​តំបន់ភ្នំ​ល្អាង ឃុំ​ល្អាង ស្រុក​ដង​ទុង ខេត្តកំពត​។ រោងចក្រ​ស៊ីម៉ង់​តិ៍​ថៃ​ប៊ុន​រ៉ុង សាងសង់​លើ​ផ្ទៃដី​ទំហំ​ជិត ៧០០​ហិកតា បំពាក់​ដោយ​ឧបករណ៍​បច្ចេកទេស​ទំ​នើ​ប ហើយ​មាន​សមត្ថភាព​ផលិត​ស៊ីម៉ង់​បាន​ប្រមាណ ២,៥០០​តោន​ក្នុង​មួយថ្ងៃ ស្មើនឹង​ជិត​១​លាន​តោន​ក្នុង​មួយឆ្នាំ​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា រោងចក្រ​ផលិត​ស៊ីម៉ង់​តិ៍​ចំនួន​៥ នៅ​ស្រុក​ខ្មែរ​បានផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ផ្ទាល់​បាន​ចំនួន ២,៧០០​នាក់ តែ​ផ្តល់​ការងារ​ដោយ​ប្រយោល​រាប់ម៉ឺន​នាក់​បន្ថែមទៀត​។​a hun ciment a hun ciment2 a hun ciment3 a hun ciment4 

​