» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11237 នាក់

ម្សិលមិញ 10010 នាក់

សរុប 19982273 នាក់

សម្តេចតេជោចេញក្រឹត្យលើកលែងទោសអតីតអភិបាលរងខេត្តបាត់ដំបង ១រូប ដែលតុលាការផ្ដន្ទាទោសពាក់ព័ន្ធនឹងរឿងអាស្រូវដីធ្លី គៃបំបាត់ទ្រព្យសម្បត្តិរដ្ឋ និងស៊ីសំណូក

 

ភ្នំពេញ÷លោក ស៊ូ អារ៉ាហ្វាត់ កើតឆ្នាំ១៩៧៥ អតីតអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ដែលត្រូវបានតុលាការ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ កំណត់រយៈពេល៧ឆ្នាំ តាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរលេខ ៤០ក្រV«រ» ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ របស់សាលាឧទ្ធរណ៍ភ្នំពេញត្រូវបានលើកលែងទោសដោយមិនបរិយាយពីមូលហេតុនៃការលើកលែងទោសទេ។a ex bb 

ព្រះរាជក្រឹត្យលេខ នស/រកត/០៥២៦/៥៤៩ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦លើកលែងទោស ចុះហត្ថលេខា ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ តាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រិ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្កថាសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ ជនជាប់ចោទ អតីត ឧកញ៉ា សង ថន និង អតីតអភិបាលរងខេត្តបាត់ដំបង ឈ្មោះ ស៊ូ អារ៉ាហ្វាត ជាប់ពាក់ព័ន្ធនឹងការ សូកប៉ាន់ និង ប្រើប្រាស់ឯកសារក្លែងក្លាយ ក្នុងការកាន់កាប់ ដីធ្លី ប្រមាណ ៥,០០០ ហិកតា ស្ថិតនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ប្រព្រឹត្តអំឡុងឆ្នាំ ២០២០ ។

លោក ពេជ្រ វិជ្ជាធម៌ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការដំបូងរាជធានីភ្នំពេញបានថ្លែង ឱ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ សង ថន ភេទ ប្រុស អាយុ ៦០ ឆ្នាំ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ ចំនួន៤បទល្មើស រួមមាន: ទី ១- ប្រើប្រាស់ឯកសារសាធារណៈក្លែង ,ទី២- បទផ្តើមគំនិតក្នុង អំពីបំផ្លិចបំផ្លាញដោយចេតនា , ទី ៣- ” បទគៃបំបាត់ដោយទុច្ចរិត, និងទី ៤ ពីបទ: សូកប៉ាន់ តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

លោក ស៊ូ អារ៉ាហ្វាត់ អតីតអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ឃាត់ខ្លួន និងត្រូវបានតុលាការ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងរឿងអាស្រូវដីធ្លី គៃបំបាត់ទ្រព្យសម្បត្តិរដ្ឋ និងស៊ីសំណូក ជាមួយសពអតីតឧកញ៉ា សង ថន ជាអតីតឈ្មួញល្បីឈ្មោះ ១រូប នៅខេត្តបាត់ដំបង ៕a ex bb1 a ex bb2