» គោ​ស្គាល់​សម្លេង​ម៉ូតូ​ម្ចាស់​ចោរ​អស់​ល​ក្ខ័​ត្រូវ​ពលរដ្ឋ​និង​សមត្ថកិច្ច ព័ទ្ធ​ចាប់បាន​កាលពី​ថ្ងៃ​ទី​៤​ធ្នូ​! » ពេល​ការបោះឆ្នោត​ខិតជិត​មកដល់​មេដឹកនាំ​កោះ​តៃវ៉ាន់​ជំ​រុញឱ្យ​ពលរដ្ឋ​យក​ស្ថានការណ៍​នៅ​ហុងកុង​ជា​គំរូ​ » រកឃើញ​សាច់​បង្ក​កឥត​ច្បាប់​ជិត សែ​ម៉ឺន​គីឡូក្រាម នៅ នៅក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​ » ដី​រដ្ឋ​រាប់រយ​ហិកតា​នៅ​ស្រុក​កូន​មុំ ត្រូវគេ​លួច​កាប់​ទន្ទ្រាន​ដាំ​កូន​កៅស៊ូ​ធ្វើជា​កម្មសិទ្ធិ អាជ្ញាធរខេត្ត​មិនដឹង​? » មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​! » រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនជាតិ​បង់​ក្លា​ដេ​ស និង​ខ្មែរ​ជាង ១០​នាក់​រំដោះ​ជនជាតិ​ចិន ០២​នាក់ នៅ​ខណ្ឌ​ជ្រោយចង្វា​ » រកឃើញ​ឱសថ​ក្លែងក្លាយ​ចំនួន ៦​មុខ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ » បន្ទាប់ពី​កាណាដា​មន្ត្រី​សេត​វិមាន​ប្រតិកម្ម​ចំពោះ​ការជាប់​ព័ន្ធ​របស់​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ក្នុងការ​ប៉ុនប៉ង​ធើ្វ​ឃាត​លើ​ក្រុម​ផ្តាច់ខ្លួន​និកាយ​សិក្ខ​ » បន្ទាប់ពី​បញ្ជា​ឲ្យ​ការពារ​ព្រៃ​ឡង់​សម្តេច​ធិបតី​ប្រកាស​បញ្ញ្ឈប់​រោងចក្រ​អគ្គិសនី​ប្រើធ្យូងថ្ម​ » មេភូមិ​ព្រមទាំង​ប្រជាពលរដ្ឋ តវ៉ា​សុំ​បើកផ្លូវ​សាធារណៈ​វិញមេស្រុកមេឃុំថាចាំពិនិត្យមើលសិន » លោក​កែវ​រ៉េមី​មេ​សិទ្ធមនុស្ស​រាជរដ្ឋាភិបាល​ថា​ស្ថាន​សិទ្ធមនុស្ស​ក្នុង​គុក​ដែលមាន​អ្នក​ជាប់​ជាង​៣​ម៉ឺន​នាក់​ល្អ​?! » សម្តេច​តេ​ជោ​ចេញមុខ​ជួយ​គ្រួសារ​សិស្ស​ម៉ែន​ផានិត​ដែល​ប្រឡង​បាក់​ឌុប​ជាំ​ប់​និទ្ទេស​A » កូន​ខ្មែរ​រៀន​ចប់​បណ្ឌិតសភាយោធា​នៅ​អាមេរិក​និង​អតីត​អនុប្រធាន​គណបក្ស​យុវជន​កម្ពុជា​ប្រកាស​ជួយឧបត្ថម្ភ​លោកយាយ​អាយុ​១០២​ឆ្នាំ​ដែល​កូនប្រុស​ត្រូវ​ចាប់​ដាក់គុក​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3332 នាក់

ម្សិលមិញ 2432 នាក់

សរុប 13407930 នាក់

សម្តេច​ហ៊ុន សែន​រំលឹក​មន្ត្រី​សាធារណៈ​គារ​និង​ប្រាប់ថា​ប្រជាជន​ខ្មែរ​ប្រមាណ​៥០​ម៉ឺន​នាក់​នឹង​ទទួល​ចាក់​វ៉ាក់សាំង​ចិន​មុន​ចូលឆ្នាំ​ខ្មែរ​


​ភ្នំពេញ​៖​នៅ​ថ្ងៃ​សុក្រ​ទី​២២​មករា​នេះ​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ថ្មី​របស់​ក្រសួង​ដឹកជញ្ជូន​សម្តេច​ហ៊ុន សែន​បានប្រកាសថា​ប្រជាជន​ខ្មែរ​ប្រមាណ​៥០​ម៉ឺន​នាក់​នឹង​ទទួល​ចាក់​វ៉ាក់សាំង​របស់​ចិន​មាន​ឈ្មោះថា​«Sinopharm»​ដែល​ត្រូវបាន​ចិន​អះអាងថា​មាន​ប្រសិទ្ធភាព​៧៨%​នៅមុន​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។​a hun chan3 

សម្តេច​ហ៊ុន សែន លើកឡើងថា​បើទោះបីជា​វ៉ាក់សាំង​ចិន​នេះ​នៅ​មិនទាន់​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ក៏ពិតមែន ។​ក៏ប៉ុន្តែ​កាលៈទេសៈ​នេះ​កម្ពុជា​នឹងមិន​បន្ត​រង់ចាំ​ទៀត​នោះទេ​ដោយសារ​បណ្តា​ប្រទេសមួយ​ចំនួន​បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​គេ​រួចទៅហើយ​។​​យន្តការ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​អ្នកវិនិយោគ​មកកាន់​ក​ម្ពុ​ជា​បន្ថែមទៀត​ដោយ​គេ​មិន​ចាត់ទុកថា​កម្ពុជា​ជា​តំបន់​មាន​ហានិភ័យ​ខ្ពស់​។

សម្តេច​ហ៊ុន សែន អះអាងថា​សម្តេច​នឹង​ជា​បុគ្គល​ដំបូង​គេ​បង្អស់​ដែល​នឹង​ចាក់​វ៉ាក់សាំង​របស់​ចិន​និង​មានការ​ចូលរួម​ដោយ​មន្ត្រី​ឥស្សរជន​ជាន់ខ្ពស់​នៅក្នុង​រដ្ឋាភិបាល​ផងដែរ​។ តាមរយៈ​យន្តការ​COVAC វ៉ាក់សាំង​កូ​វីដ​១៩ ចំនួន ៣,២​លាន​ដូ​ស​នឹងត្រូវ​ផ្តល់ជូន​កម្ពុជា ២០%​នៃ​ប្រជាជន​សរុប​ក្នុងអំឡុង​ខែកុម្ភៈ​នេះ​។ កម្ពុជា​គ្រោង​បញ្ជា​ទិញ​វ៉ាក់សាំង​ចំនួន ១​លាន​ដូ​ស​បន្ថែមទៀត​ដែលជា​វ៉ាក់សាំង​ចម្រុះ​ពី​អាមេរិក អង់គ្លេស ចិន ឥណ្ឌា និង​រុស្ស៊ី​។​សម្តេច​ហ៊ុន សែន​លើក​ថា រដ្ឋាភិបាល​កំពុង​ស្ទាបស្ទង់ និង​សិក្សា អំពី​លទ្ធភាព​បញ្ជា​ទិញ​វ៉ាក់សាំង​កូ​វីដ​ពី​អង់គ្លេស ក្នុង​ទំហំ​ទឹកប្រាក់​៩៥​លាន​ដុល្លារ​ដែលជា​កញ្ចប់​ឥណទាន​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​ផងដែរ​។​​កាលពី​ថ្ងៃទី​១៥​មករា​សម្តេច​ហ៊ុនសែន បានប្រកាស​បញ្ឈប់​ការទទួល​ថវិកា​របស់​សប្បុរសជន ក្នុង​ការទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​ដោយមាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ៥៧​លាន​ដុល្លារ​។

សូមបញ្ជាក់ថា​សមិទ្ធផល​ថ្មី​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួមមាន​អគារ​ទីស្តីការ​ថ្មី និង​វិទ្យាស្ថាន «​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​»​ស្ថិតនៅតាម​បណ្តោយ​វិថី​៥៩៨ ដែល​គេ​និយម​ហៅ​វិថី «​ជា សុផារ៉ា​» ស្ថិតក្នុង​សង្កាត់​ច្រាំង​ចម្រេះ​២ ខណ្ឌ​ឬ​ស្សី​កែវ​។ អគារ​ថ្មី​របស់​ក្រសួង​សាធារណការ សាងសង់​ឡើងលើ​ផ្ទៃដី​ជិត ៤​ហិកតា​។ អគារ​ទីស្តីការ​នេះ រួមមាន​៖ អគារ​រដ្ឋបាល​កម្ពស់ ៩​ជាន់ ទំហំ ៥៩.៥០​ម៉ែត្រ គុណ ២៣,២០​ម៉ែត្រ​, អគារ​រដ្ឋបាល ២​ខ្នង (​អគារ​ស្លាប​សងខាង​) កម្ពស់ ៨​ជាន់​, អគារ​សាលប្រជុំ និង​បណ្ណាល័យ ១​ខ្នង កម្ពស់ ៣​ជាន់​, ព្រមទាំង​បំពាក់​សម្ភារ​ការិយាល័យ សម្ភារ​សង្ហា​រឹម និង​ជណ្តើរយន្ត​, សាងសង់​អគារ​ដាក់​គ្រឿងចក្រ ៥​ខ្នង​, ជួសជុល​អគារ​ចាស់ៗ ដែលមាន​ស្រាប់​ចំនួន ៦​ខ្នង​, សាងសង់​របង​ព័ទ្ធជុំវិញ និង​រៀបចំ​បណ្តាញ​ផ្លូវ បណ្តាញ​អគ្គិសនី បណ្តាញ​ទឹកស្អាត ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់ និង​សួនច្បារ​ក្នុង​បរិវេណ​ក្រសួង ព្រមទាំង​បាន​ទិញ​គ្រឿងចក្រ​ចំនួន ២២២​គ្រឿង សម្រាប់​ផ្តល់ជូន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​-​ខេត្ត និង​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដែល បាន​ចំណាយ​ថវិកា​សរុប​ជាង ២៦​លាន​ដុល្លារ​អាមេរិក​។​

អគារ​ថ្មី​នេះ បានរៀបចំ​បំពាក់​ប្រព័ន្ធ​សូ​ឡា ទាញយក​ថាមពល​ប្រើប្រាស់​ពី​ពន្លឺព្រះអាទិត្យ​នៅលើ​ដំបូល​អគារ​ផ្ទាល់​ទាំងអស់ ដើម្បី​ចូលរួម​ក្នុងការ​កាត់បន្ថយ​ចំណាយ​លើ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​ប្រចាំថ្ងៃ ។ អគារ​វិទ្យាស្ថាន «​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន​» មាន​ចំនួន ១​ខ្នង កម្ពស់ ៤​ជាន់ មាន​បន្ទប់​សិក្សា​ចំនួន​២៤​បន្ទប់ ការិយាល័យ​រដ្ឋបាល​ចំនួន​៣​បន្ទប់ មន្ទីរពិសោធន៍​ចំនួន ១​បន្ទប់ បណ្ណាល័យ​ចំនួន​១​បន្ទប់ និង​បាន​បំពាក់​ទៅដោយ​សម្ភារ​សិក្សា និង​ឧបករណ៍​បច្ចេកទេស​ពិសោធន៍​ទំនើបៗ ដោយបាន​ចំណាយ​ថវិកា ២.៥​លាន​ដុល្លារ​អាមេរិក សម្រាប់​បណ្តុះបណ្តាល​បុគ្គលិក​-​មន្ត្រីរាជការ សិក្ខាកាម និង​សិស្ស​-​និស្សិត ដើម្បី​លើកកម្ពស់​សមត្ថភាព​កូន​ខ្មែរ លើ​ជំនាញ​បច្ចេកទេស​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​-​ស្ពាន »​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​បញ្ជាក់ថា សម្តេច​ជឿជាក់​ទៅលើ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទាក់​និ​ន​ជាមួយនឹង​បញ្ហា​កំណែទម្រង់​នៅក្នុង​វិស័យ​របស់​សាធារណការ ការងារ​ផ្លូវថ្នល់ ស្លាក​លេខ​ថយ​ន្ត និង​មាន​កំណែទម្រង់ ច្រើន​ទៀត ហើយ​យើង​គប្បី​បន្ត​លើកទឹកចិត្ត​ឱ្យ​មន្ត្រីរាជការ​ផ្នែក​នេះ​ធ្វើ​កិច្ចការ​តាម​ខេត្ត​ដូចគ្នា ព្រោះ​មាន​មន្ទី​នៅតាម​ខេត្ត ដែល​ត្រូវជា​សេនាធិការ​របស់​គណៈ​អភិបាលខេត្ត ព្រោះ​យើង​កំពុងតែ​ផ្ទេរអំណាច​ទៅឱ្យ​ថ្នាក់ក្រោម​ជាតិ

«​សូម​រំលឹក សូម​លោក​ប្រធាន​មន្ទីរ​ទាំងឡាយ​ប្រយ័ត្ន ប្រយ័ត្ន​ត្រង់​អ​ញ្ចេះ អ្នកខ្លះ​ធ្លាប់មាន​ពិសោធន៍​ហើយ​រឿង​នឹង ដោយសារ​ប្រធាន​មន្ទីរ គឺ​ត្រូវ​ចាត់តាំង​ប្រកាស​ដោយ​រដ្ឋមន្ត្រី ក្រោយ​មាន​សំណើ​ពី​គណៈ​អភិបាលខេត្ត អញ្ចឹងទេ​បែរជា​មិន​ស្តាប់​អភិបាលខេត្ត ស្តាប់​តែ​រដ្ឋមន្ត្រី ឯ​ពេលខ្លះទៀត​ដោយសារ​ខ្លួន​នៅ​ថ្នាក់ក្រោម​ជាតិ មិន​ស្តាប់​រដ្ឋមន្ត្រី បែរជា​ទៅតាម​តែ​គណ​អភិបាល ប៉ុន្តែ​អា​នឹង​រឿង​នឹង​ជា​រឿង​ម្យ៉ាង តែ​រឿង​ដែល​សំខាន់​ជាងនេះទៀត ប្រាប់​ចៅហ្វាយខេត្ត​ថា​ស្តាប់​រដ្ឋមន្ត្រី ដល់​មក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក៏​អត់​ដឹង ចឹ​ង​ទី​ចុង​បំផុត​មនុស្ស​នេះ​អត់​ដឹង​នៅ​ណា​ពិតប្រាកដ​»​។​a hun chan2