» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3502 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773259 នាក់

គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​មិន​ឱនក្បាល​ចំពោះ​ការដាក់​សំពាធ​ពី​ក្រៅប្រទេស​!


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨​នេះ​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ចប់ សន្និបាត គណៈកម្មាធិការ​កណ្តាល​របស់ខ្លួន​រយៈពេល​៣​ថ្ងៃ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​ជាមួយ​ជំហរ​ប្តេជ្ញា​មិន​ឱនក្បាល ចំពោះ​ការដាក់​សម្ពាធ​ណាមួយ ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ឡើយ​។​a cpp congress 

​សេចក្តីប្រកាស​លទ្ធផល​ដែលមាន​១១​ជំ​ណុ​ច បានបញ្ជាក់ ថា « (​អង្គសន្និបាត​) តម្កល់​ខ្ពស់​ស្មារតី​ស្នេហា​ជាតិ​ដ៏​បរិសុទ្ធ ការពារ​ដាច់ខាត​នូវ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី ប្រឆាំង​ការជ្រៀតជ្រែក​របស់​បរ​ទេស ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ការ​មួលបង្កាច់​ភាពត្រឹមត្រូវ របស់​នយោបាយ និង​សកម្មភាព​របស់​កម្ពុជា ដោយ​មិន​ឱនក្បាល​ចំពោះ ការដាក់​សម្ពាធ​ណាមួយ​ពី​ខាងក្រៅ​»​។​

​អង្គសន្និបាត​បាន​ប្តេជ្ញា​ការពារ និង​ពង្រឹង​ដំណើរការ​ប្រជាធិបតេយ្យ ឲ្យ​ចាក់គ្រឹះ​កាន់តែ​រឹងមាំ​នៅ​កម្ពុជា លើ​មូលដ្ឋាន​ធានា​នូវ​សន្តិភាព និង​ការអភិវឌ្ឍ និង​ត្រូវ​ផ្សារភ្ជាប់​ជាមួយ ការថែរក្សា​អត្តសញ្ញាណ​ជាតិ សេចក្តីថ្លៃថ្នូរ ប្រពៃណី ទំនៀមទម្លាប់​ល្អ​របស់​ជាតិ និង​ការកសាង​សុខដុមរមនា ក្នុងសង្គម​កម្ពុជា​ផងដែរ​។​

​នៅក្នុង​សន្និបាត​លើក​នេះ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ចូល​សមាជិក​អចិន្ត្រៃយ៍​ថ្មី​ចំនួន​៧​រូប ដែល​ធ្វើឱ្យ​សមាជិក​អចិន្ត្រៃយ៍​ដ៏​មានអំណាច​របស់ គណបក្ស​ចំណាស់​មួយ​នេះ មាន​ចំនួន​៣៧​រូប និង​មាន​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល ចំនួន​៨៦៥​រូប​។​

សមាជិក​អចិន្ត្រៃយ៍​ឬ​ហៅថា​មា​ជិ​ក​ការិយាល័យ​នយោបាយ​ម​ជ្ឈឹ​ម​បក្ស​ចំនួន​៧​រូប ក្នុងនោះ​រួមមាន​៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​ខ្មែរ , លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច , លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី , លោក សៅ សុខា អគ្គ​មេបញ្ជាការរង កង​យោពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស , លោក ឥត សារ៉ាត់ នាយសេនាធិការ​ចម្រុះ កង​យោធ​ល​ខេមរភូមិន្ទ​, លោក វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេ​ម​ភូមិន្ទ និង​លោក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ដែល​គេ​កត់សម្គាលថា​ជា​មា​ជិ​ក​វ័យក្មេង​ជាងគេ​និង​ជា​បេក្ខជន​ត្រៀម​បំរុង​បន្តវេន​ពី​ឪពុក​។​a cpp con5 a cpp con2 a cpp con3  a cpp con4