» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9182 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699353 នាក់

សម្តេច​តេ​ជោ​ស​សើរ​បក្ស​ភ្លើងទៀន​រឿង ថ្កោល​អ្នក​ដែលមាន​ចេតនា​ប្រមាថ​ព្រះមហាក្សត្រ​!

​ភ្នំពេញ​៖ បន្ទាប់ពី​គម្រាម​ឲ្យ​សមាជិក​គណបក្ស​ភ្លើងទៀន​រត់ចេញ​ឲ្យ​បាន​ឆាប់​កានតែ​ល្អ​ព្រោះ​ជិត​ត្រូវ​រំលាយ​ដោយសារ​ម​ស្តេច​មាន​ភស្តុតាង​រឿង​ទាក់ទង​លោក​សមរង្ស៊ី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​កោតសរសើរ​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន ដែល​បានចេញ​ញត្តិ​ថ្កោលទោស​ជន​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ តាម​ការស្នើ​របស់​សម្តេច​វិញ​ម្តង​តាម​ហ្វេ​ស​ប៊ុ​ក​៖ «​ខ្ញុំ​សូម​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​​គណបក្ស​ភ្លើងទៀន ដែល​បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស អ្នក​ទាំងឡាយណា​ដែលមាន​ចេតនា​ប្រមាថ​ព្រះមហាក្សត្រ តាម​ការស្នើសុំ​របស់ខ្ញុំ​​កាលពី​ម្សិលមិញ​ថ្ងៃ​២៦ ខែតុលា ឆ្នាំ​២០២២ នៅ​ខេត្តកំពង់ឆ្នាំង​»​។​a candle 

​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២២ គណបក្ស​ភ្លើងទៀន បាន​សេចក្តីប្រកាស​ដោយ​ថ្កោលទោស​ចំពោះ​ជន​ទាំងឡាយ ដែល​បាន​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​។​តាមរយៈ​សេចក្ដីថ្លែងការណ៍ គណបក្ស​ភ្លើងទៀន បានបញ្ជាក់​នូវ​ជំហរ​របស់ខ្លួន​ថា គណបក្ស​ភ្លើងទៀន គោរព​នូវ​ព្រះរាជតួនាទី​ដ៏​ខ្ពង់ខ្ពស់ នៃ​អង្គ​ព្រះមហាក្សត្រ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​គណបក្ស​ភ្លើងទៀន បាន​ថ្កោលទោស​ចំពោះ​បុគ្គល​ទាំងឡាយណា ដែលមាន​ចេតនា​ប្រមាថ ឬ​រំលោភបំពាន ដល់​អង្គ​ព្រះមហាក្សត្រ និង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដែល​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​​គណបក្ស​ភ្លើងទៀន ក៏បាន​បញ្ជាក់ដែរថា គណបក្ស​ខ្លួន គោរព និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន នូវ​រដ្ឋធម្មនុញ្ញ ច្បាប់ ស្តីពី គណបក្សនយោបាយ និង​ច្បាប់​ជា​ធរមាន​នានា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​លក្ខន្តិកៈ​គណបក្ស ដែល​បាន​តម្កល់​នៅ​ក្រសួងមហាផ្ទៃ​។​

​គណបក្សប្រឆាំង​មួយ​នេះ ក៏បាន​បញ្ជាក់ដែរថា ខ្លួន​បាន​ដំណើរការ​ការងារ និង​ធ្វើ​សេចក្តីសម្រេចចិត្ត​នានា ដោយមាន​ការទទួលខុសត្រូវ​ក្នុង​អធិបតេយ្យភាព​ពេញលេញ​របស់ខ្លួន ស្របតាម​លក្ខន្តិកៈ​គណ​បក្ស ដោយ​មិន​ស្ថិតនៅក្រោម​ការបង្គាប់បញ្ជា ដោយផ្ទាល់ ឬ​ប្រយោល ពី​បុគ្គល ឬ​គណបក្សនយោបាយ​ណាមួយ​ឡើយ​។​​គណបក្ស​មួយ​នេះ ក៏បាន​ប្រកាស​បដិសេធ​ថា មិនមាន​ទំនាក់ទំនង​ជាមួយ​លោក សម រង្ស៊ី ដែលជា​ទណ្ឌិត​កំពុង​រត់គេចខ្លួន​នៅក្រៅ​ប្រទេស​នោះដែរ​។​

ជាកាកត់សម្គាល់់​ទោះបី​សេចក្តីថ្លែងការណ៍​នេះ​ប្រើ​ភាសារ​ការទូត មិន​សម្តៅ​ចំពោះ​ឈ្មោះ​យ៉ាងណាក្តី តែបើ​ធ្វើ​ពេលនេះ​គេ​អាច​សន្និដ្ឋានបានថា សម្តៅ​ទៅលើ​ទណ្ឌិត សម រ​ង្ស៉ី ព្រោះថា​សេចក្តីថ្លែងការណ៍​ធ្វើ​មួយថ្ងៃ​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឡើង​។ ពី​វេទិកា​ចែក​ពូជស្រូវ​នៅ​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​២៦​តុលា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ស្នើឱ្យ​មេដឹកនាំ​បក្ស​ភ្លើងទៀន​ចេញមុខ​បញ្ជាក់ថា តើ​ការនិយាយ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​លើ​អង្គ​ព្រះមហាក្សត្រ​របស់ ទណ្ឌិត សម រ​ង្ស៉ី ជា​រឿង​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ ?​ម្យ៉ាងទៀត​សេចក្តីថ្លែងការណ៍​នេះ ធ្វើឡើង​ចំពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​នគរ កំពុង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ ចំពោះ​ទង្វើ​ដ៏​សែន​អាក្រក់​របស់​ជន​ក្បត់ជាតិ សម រ​ង្ស៉ី ដែល​ថ្លើមធំ​ហ៊ាន​ជេរប្រមាថ​អង្គ​ព្រះមហាក្សត្រ ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​រា​ស្ត្រ​ខ្មែរ​។​

​គណបក្ស​ភ្លើងទៀន​ដែលមាន​លោក​ទាវ​វ​ណ្ណុល​ជា​ប្រធាន​លោក​ថាច់សេដ្ឋា​និង​លោក​ស៊ុន​ឆៃ​ជា​អនុប្រធាន​និង​ថ្មីៗ​នេះ​មាន​លោក​គង់​គាំ​ជាទី​ប្រឹក្សា​ជាន់ខ្ពស់ បាន​បញ្ជាក់ថា «​គណបក្ស​ភ្លើងទៀន ថ្កោលទោស​ចំពោះ​បុគ្គល​ទាំងឡាយណា ដែលមាន​ចេតនា​ប្រមាថ ឬ​រំលោភបំពាន ដល់​អង្គ​ព្រះមហាក្សត្រ និង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដែល​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ ក្នុង​វេទិកាសាធារណៈ​មួយ​នៅ​ប្រទេស​បារាំង ជន​ក្បត់ជាតិ​៣​ជំនាន់ សម រ​ង្ស៉ី បាន​បន្ត​ជេរប្រមាថ​យ៉ាងធ្ងន់ធ្ងរ​បំផុត​លើ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ចោទប្រកាន់​ព្រះអង្គ​ថា​ជា «​ជន​ក្បត់ជាតិ​»​។​លោក សម រ​ង្ស៉ី បាន​និយាយថា «​ស្តេច​សព្វថ្ងៃនេះ អត់​មាន​មនសិការ​ជាតិ​តែ​បន្តិច​ក៏​អត់​ដែរ បន្ទាប់ពី ហ៊ុន សែន ស្តេច​ស្រុក​ខ្មែរ​ក្បត់ជាតិ ព្រោះ​យើង​បំពេញបន្ថែម​ឱ្យគេ ក្បត់ជាតិ​ពេញទី​ហើយ ព្រោះ​យើង​កាត់​ទឹកដី​ខ្មែរ​ឱ្យ​បរទេស​»៕a candle1 a candle2 

 

 


​