
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10355 នាក់
ម្សិលមិញ 8050 នាក់
សរុប 20738790 នាក់
ប្រទេសហ្វីលីពីន៖ យន្តហោះហ្វឹកហាត់របស់កងទ័ពអាកាសហ្វីលីពីនចំនួន២គ្រឿង បានបើកបុកគ្នាអំឡុងពេលហោះហើរហ្វឹកហ្វឺន នៅមូលដ្ឋានទ័ពអាកាសមួយកន្លែង ស្ថិតក្នុងភាគខាងត្បូងនៃរដ្ឋធានីម៉ានីល បណ្ដាលឱ្យអ្នកបើកយន្តហោះ៤នាក់ស្លាប់។ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦បានឲ្យដឹងថា៖។
ក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃសោរ៍កងទ័ពអាកាសហ្វីលីពីន បានឱ្យដឹងថា គ្រោះថ្នាក់ខាងលើបានកើតឡើងកាលពីថ្ងៃសុក្រ ដោយពាក់ព័ន្ធយន្តហោះប្រភេទ SF-260 ចំនួន២គ្រឿង អំឡុងពេលហោះហ្វឹកហាត់ នៅមូលដ្ឋានទ័ពអាកាស Fernando ក្នុងខេត្ត Batangas។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា យន្តហោះទាំងពីរគ្រឿង បានបុកគ្នានៅលើអាកាស ហើយធ្លាក់នៅក្នុងបរិវេណមូលដ្ឋានទ័ពអាកាស ប៉ុន្តែមិនមានអ្នកស្លាប់ ឬរងរបួសផ្សេងទៀតឡើយ។ កងទ័ពអាកាសហ្វីលីពីន បានផ្អាកការហោះហើររបស់យន្តហោះហ្វឹកហាត់ SF-260 ទាំងអស់ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំលទ្ធផលស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ។
គួរបញ្ជាក់ថា កាលពីខែឧសភា អ្នកបើកយន្តហោះ២នាក់បានស្លាប់ នៅពេលយន្តហោះ SF-260 មួយគ្រឿងធ្លាក់ ក្នុងតំបន់ភ្នំនៅភាគខាងជើងប្រទេសហ្វីលីពីន។ ចំណែក កាលពីក្នុងឆ្នាំ២០២៣ យន្តហោះ SF-260 TP Marchetti មួយគ្រឿងទៀត ក៏បានធ្លាក់អំឡុងពេលហ្វឹកហាត់ បណ្ដាលឱ្យអ្នកបើកយន្តហោះ ២នាក់ស្លាប់ផងដែរ។ យោធាហ្វីលីពីន ធ្លាប់បានប្រើប្រាស់យន្តហោះ SF-260 អំឡុងប្រតិបត្តិការវាយប្រហារតាមអាកាស អស់រយៈពេលជាច្រើនខែ លើទីក្រុង Marawi នៅភាគខាងត្បូងប្រទេស បន្ទាប់ពីក្រុមសកម្មប្រយុទ្ធដែលស្មោះស្ម័គ្រនឹងក្រុមភេរវករ ISIS បានដណ្ដើមកាន់កាប់តំបន់នោះ ក្នុងឆ្នាំ២០១៧៕